ព័ត៌មានអន្ដរជាតិ
PTT វាយតម្លៃអាជីវកម្មនៅកម្ពុជាឡើងវិញ ក្រោយជម្លោះព្រំដែនប៉ះពាល់ដល់ការលក់
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT OR (PTT Oil and Retail Business Public Limited) កំពុងវាយតម្លៃផែនការអាជីវកម្មរបស់ខ្លួននៅកម្ពុជាសារជាថ្មី ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់របស់ខ្លួន។

ការឱ្យដឹងយ៉ាងដូច្នេះថា ធ្វើឡើងចំពេលដែលមានសន្ទុះការធ្វើពហិការលើទំនិញ ឬអាជីវកម្មថៃពីសំណាក់ពលរដ្ឋកម្ពុជា ដែលជឿថា ចំណូលដែលរកបានពីកម្ពុជា រួមចំណែកដល់ការធ្វើទំនើបកម្មយោធារបស់ថៃ។ ស្ថានីយ៍ប្រេងរបស់ PTT និងហាងកាហ្វេអាម៉ាហ្សូនរបស់ OR ស្ថិតនៅក្នុងចំណោមអាជីវកម្មដែលរងសម្ពាធពហិការខ្លាំង។
អនុប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ PTT OR លោកស្រី Wilaiwan Kanjanakanti បាននិយាយថា ទោះបីមានភាពតានតឹងក៏ដោយ ប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន OR នៅកម្ពុជាក្នុងឆមាសទី១នៃឆ្នាំនេះ នៅតែមានភាពរឹងមាំ ទាំងនៅថៃ និងកម្ពុជា។
យ៉ាងណាមិញ លោកស្រី Wilaiwan បានបន្តថា នៅកម្ពុជា សម្ពាធបានកើនឡើងជាបន្តបន្ទាប់ ក្រោយពេល «ជាតិនិយម» ក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជាបានហក់ឡើង ហើយជំរុញឱ្យមានចលនាពហិការទំនិញថៃ ដែលធ្វើឱ្យការលក់របស់ក្រុមហ៊ុនធ្លាក់ចុះ។

មន្រ្តី PTT ដដែល បានរំពឹងថា ដំណើរការអាជីវកម្មរបស់ OR នៅកម្ពុជានឹងធ្លាក់ចុះក្នុងឆមាសទី២នៃឆ្នាំនេះ ជាពិសេសក្នុងត្រីមាសទី ៣ ដោយសារតែការលក់ធ្លាក់ចុះ។ ប៉ុន្តែលោកស្រីបានជឿជាក់ថា ផលប៉ះពាល់ជារួមលើ OR នឹងមានតិចតួច ដោយសារប្រតិបត្តិការនៅកម្ពុជា រួមចំណែកត្រឹមតែ ៣-៥ ភាគរយ ប៉ុណ្ណេះ នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។
លោកស្រី Wilaiwan បាននិយាយយ៉ាងដូច្នេះថា៖ «យើងកំពុងតាមដានស្ថានការណ៍ ហើយរំពឹងថាវានឹងត្រលប់មកធម្មតាវិញក្នុងពេលឆាប់ៗនេះ។ នៅពេលស្ថានភាពប្រសើរឡើង យើងនឹងវាយតម្លៃឡើងវិញ និងពិនិត្យមើលប្រតិបត្តិការអាជីវកម្មរបស់យើងនៅកម្ពុជា»។
ទន្ទឹមនឹងនេះ ប្រធានផ្នែកទំនាក់ទំនងវិនិយោគរបស់ OR លោក Pitirat Rattanachote បានបង្ហាញទំនុកចិត្តថា ក្រុមហ៊ុននឹងសម្រេចបាននូវគោលដៅពេញមួយឆ្នាំរបស់ខ្លួន ដោយលើកឡើងថា ជម្លោះព្រំដែនជាមួយកម្ពុជា ជះឥទ្ធិពលតិចតួចដល់អាជីវកម្មសកលរបស់ក្រុមហ៊ុនដែលកំពុងដំណើរការល្អនៅក្នុងទីផ្សារផ្សេងទៀត ដូចជាប្រទេសឡាវ ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


