ព័ត៌មានអន្ដរជាតិ
ថៃសុំទោសឡាវចំពោះការបិទច្រកដឹកប្រេង ដោយថាខ្លួនគ្មានចេតនាធ្វើបាបឡាវទេ
ប្រទេសថៃបានសុំទោសឡាវចំពោះការបិទច្រកនាំចេញប្រេងឥន្ធនៈ និងសម្ភារៈយោធាតាមរយៈច្រកព្រំដែន Chong Mek នៃខេត្ត ឧប៊ុនរ៉ាចាថានី ដែលមានព្រំប្រទល់ជាប់នឹងខេត្តភាគខាងត្បូងឡាវ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ូរ៉ាសាន់ គង់ស៊ីរី (Surasant Kongsiri) នៅថ្ងៃចន្ទនេះ។

ការលើកឡើងរបស់ថៃ ធ្វើឡើងក្រោយការបិទរបស់ថៃកាលពីពាក់កណ្ដាលអធ្រាត្រយប់មិញ បានបង្ករថយន្តដឹកប្រេងប្រហែល ៨០ គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង ៤ លានលីត្រ ជាប់គាំង និងរង់ចាំនៅច្រកត្រួតពិនិត្យ Chong Mek។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS លោក ស៊ូរ៉ាសាន់ បានបញ្ជាក់ថា ចំណាត់ការរបស់ថៃបានប៉ះពាល់ប្រជាជនឡាវ ប៉ុន្តែ «ថៃគ្មានចេតនាបង្កការលំបាកសម្រាប់ប្រជាជនឡាវនោះទេ»។ លោកបន្តថា៖ «បទបញ្ជានេះត្រូវបានចេញ ដោយសារស្ថានភាពព្រំដែនរវាងថៃ និងកម្ពុជា ហើយមិនពាក់ព័ន្ធនឹងប្រទេសផ្សេងទៀតទេ»។
លោកបានសុំទោសដល់ប្រជាជនឡាវដែលអាចរងផលប៉ះពាល់ ហើយបាននិយាយថា ថៃកំពុងខិតខំប្រឹងប្រែងដើម្បីអនុវត្តវិធានការផ្សេងៗឱ្យបានឆាប់រហ័ស ខណៈកាត់បន្ថយផលប៉ះពាល់។

គួររំឭកថា ថៃចេញការនាំឃាត់នៅច្រក Chong Mek ដោយអះអាងថា កម្ពុជាអាចទិញប្រេង និងទំនិញយុទ្ធសាស្រ្តដោយប្រើឡាវជាច្រកឆ្លងកាត់។ ថៃចាត់ការបែបនេះ ខណៈមានសេចក្ដីរាយការណ៍ដដែល មានគម្រោងបិទឈូងសមុទ្រថៃ ដើម្បីកាត់ផ្ដាច់ប្រេង និងទំនិញយុទ្ធសាស្រ្តចូលមកកម្ពុជា។
យ៉ាងណាមិញ កម្ពុជា បានហាមឃាត់ការនាំចូលប្រេងឥន្ធនៈថៃតាំងពីចុងខែមិថុនាមកម្ល៉េះ ដោយបង្កើនការផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរីជាដើម ខណៈទំនិញផ្សេងៗដែលនាំចូលពីថៃ ក៏ធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយការបិទព្រំដែនគោករវាងប្រទេសទាំង២៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


