ព័ត៌មានអន្ដរជាតិ
ថៃនាំចេញឥន្ធនៈមកកម្ពុជា ជាង ១,៤៦ ប៊ីលានដុល្លារ ឆ្នាំមុន
កាសែតថៃ Thansettakij បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសថៃបាននាំចេញឥន្ធនៈមកកម្ពុជា ប្រមាណជាង ៤៧,៩ ប៊ីលានបាត ឬជាង ១,៤៦ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤ ខណៈមានការលើកឡើងថា ចំណាត់ការរបស់កម្ពុជាក្នុងការផ្អាកទាំងស្រុងនូវការនាំចូលប្រេង និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីថៃ នឹងប៉ះពាល់ដល់អាជីវកម្មឥន្ធនៈរបស់ប្រទេសនេះ។

តាមសម្រង់ព័ត៌មានដែលចុះផ្សាយបន្តដោយកាសែត The Nation ទិន្នន័យពីនាយកដ្ឋានអាជីវកម្មថាមពលថៃ បានបង្ហាញថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៤ ថៃបាននាំចេញឥន្ធនៈសរុបចំនួន ២,២៨ ប៊ីលានលីត្រ មកកម្ពុជា ដែលជាមធ្យមប្រមាណ ៦,២៥ លានលីត្រ/ថ្ងៃ។ នោះស្មើនឹង ២១,១ ភាគរយ នៃការនាំចេញឥន្ធនៈសរុបរបស់ប្រទេសថៃ ក្នុងតម្លៃសរុបនៃការនាំចេញប្រមាណ ៤៧,៩៨ ប៊ីលានបាត។
មែនទែនទៅ កម្ពុជាគឺជាគោលដៅនាំចេញឥន្ធនៈធំជាងគេទី ២ របស់ថៃ ពោលគឺនៅតែពីក្រោយសិង្ហបុរីតែប៉ុណ្ណោះ។ ថៃបាននាំចេញឥន្ធនៈទៅសិង្ហបុរី ក្នុងតម្លៃប្រមាណ ៤៩,៦០ ប៊ីលានបាត ឬស្មើនឹង ២៥,៩ ភាគរយ នៃទំហំសរុប។
ជាលម្អិត ការនាំចេញឥន្ធនៈរបស់ថៃមកកម្ពុជា ធ្វើឡើងតាមរយៈក្រុមហ៊ុនផ្សេងៗ និងមានប្រេងឥន្ធនៈជាច្រើនប្រភេទ រួមមាន៖ ប្រេងសាំងមានកម្រិតអុកតាន 91, ប្រេងសាំងមានកម្រិតអុកតាន 92 និងប្រេងសាំងដទៃទៀត, ប្រេងយន្តហោះ, ម៉ាស៊ូតស្តង់ដារ, ប្រេងម៉ាស៊ូតមានស្ពាន់ធ័រខ្ពស់ ប្រេងឥន្ធនៈ និងឧស្ម័នប្រេងពង្រាវ (ហ្គាស LPG)។

ដោយផ្អែកលើទំហំធំនៃការនាំចេញមកកម្ពុជា ក្រុមហ៊ុនថៃរំពឹងពីផលប៉ះពាល់នៃការផ្អាកការនាំចូលឥន្ធនៈថៃរបស់កម្ពុជា ចំពេលភាពតានតឹងព្រំដែនរវាងប្រទេសទាំង២បន្តកើនឡើង។ ពេលប្រកាសការផ្អាកនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានលើកឡើងថា៖ «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ»។
គួរគូសបញ្ជាក់ថា ចំណាត់ការរបស់កម្ពុជាធ្វើឡើងក្រោយអ្នកនយោបាយក្នុងស្រុកថៃ គំរាម និងជំរុញឱ្យរដ្ឋាភិបាលថៃបិទការនាំចេញប្រេងឥន្ធនៈរបស់ខ្លួនមកកម្ពុជា ដើម្បីជាគំនាបសេដ្ឋកិច្ចជុំវិញភាពតានតឹងព្រំដែន។ នោះគឺជាការគំរាមកំហែងបន្តគ្នា បន្ទាប់ពីថៃបានគំរាមបិទការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណិតមកកម្ពុជា ដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបិទការទិញអគ្គិសនី និងអ៊ិនធឺណិតពីថៃ ដើម្បីជាការឆ្លើយតប ដោយលើកឡើងថា កម្ពុជាអាចផ្គត់ផ្គង់ដោយខ្លួនឯង និងអាចរងប្រភពជំនួសថៃ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


