ព័ត៌មានអន្ដរជាតិ
PTT បកស្រាយថាខ្លួនមិនដែលនាំចូលប្រេងមកកម្ពុជាទេតាំងពីខែមិថុនាមក ហើយបញ្ជាក់ការគាំទ្រចំពោះយោធា
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT បានបកស្រាយនៅថ្ងៃចន្ទនេះ ថា ខ្លួនមិនបាននាំចូលប្រេងមកកម្ពុជាទាល់តែសោះ រាប់តាំងពីកម្ពុជាបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃគ្រប់ប្រភេទនៅចុងខែមិថុនាមក ខណៈបញ្ជាក់ការគាំទ្រចំពោះយោធាថៃក្នុងស្ថានភាពជម្លោះនៅតាមព្រំដែនកម្ពុជាបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។

ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើក្រោយមានការចោទសួរទៅលើក្រុមហ៊ុនអំពីបញ្ហានេះ បន្ទាប់ពីថៃបានបិទច្រកដឹកប្រេងទៅឡាវ តាមច្រក Chong Mek ក្នុងខេត្តឧប៊ុនរ៉ាចាថានី ដែលធ្វើឱ្យរថយន្តដឹកប្រេង ៨០ គ្រឿង ដែលផ្ទុកប្រេងសរុប ៤ លានលីត្រ ត្រូវជាប់គាំង។ យោធាថៃបានអះអាងថា ចំណាត់ការរបស់ថៃ ធ្វើឡើងក្រោយការនាំចេញប្រេងតាមច្រកព្រំដែនដដែលកើនឡើងខ្លាំង ដោយសង្ស័យថានាំចេញបន្តមកកម្ពុជា។ ប៉ុន្តែមកទល់ពេលនេះ គ្មានភស្តុតាងណាមួយដែលថា ឡាវនាំចេញប្រេងបន្តមកកម្ពុជាទេ។
ការចោទសួរក្រុមហ៊ុន PTT យ៉ាងដូច្នេះ ព្រោះក្រុមហ៊ុននេះគឺជាអាជីវកម្មលក់ថាមពល រួមមានប្រេងសាំងដ៏សំខាន់នៅកម្ពុជា ដោយកន្លងមក PTT ចាត់ទុកកម្ពុជាជាផ្ទះទី២របស់ខ្លួន មុនពេលជម្លោះព្រំដែនធ្វើឱ្យអាជីវកម្មរបស់ខ្លួនដាំក្បាលចុះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីបកស្រាយនាថ្ងៃចន្ទដដែល PTT មិនបានបញ្ជាក់ទេ ថាតើក្នុងចំណោមរថយន្តដឹកប្រេងទាំង ៨០ គ្រឿង ដែលត្រូវជាប់គាំងនៅច្រក Chong Mek នោះ មានរថយន្តជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែរឬទេ។ ប៉ុន្តែថា PTT មានគាំទ្រ និងសាមគ្គីជាមួយយោធា និងប្រជាជនថៃ ក្នុងស្ថានភាពជម្លោះព្រំដែនជាមួយកម្ពុជា។

គួរកត់សម្គាល់ថា ថៃបានលើកឡើងពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងមកកម្ពុជាកាលពីថ្ងៃអាទិត្យជាថ្មីម្ដងទៀត ចំពេលដែលថៃបន្តឈ្លានពានកម្ពុជា ដែលធ្វើឱ្យជម្លោះព្រំដែនរវាងប្រទេសទាំង២កាន់តែតានតឹង។ ប៉ុន្តែកម្ពុជាបានប្រកាសតាំងតែពីចុងខែមិថុនាមក ថាខ្លួនបិទការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសនេះ ដោយងាកទៅរកប្រភពផ្គត់ផ្គង់ផ្សេងៗ ក្រោយអ្នកនយោបាយក្នុងស្រុកថៃគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ក្នុងបរិបទតានតឹងព្រំដែន។
យ៉ាងណាមិញ PTT និយាយថា ការមិននាំចេញប្រេងមកកម្ពុជារបស់ខ្លួន ធ្វើឡើងដោយស្របតាមគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដែលឱ្យអទិភាពលើសន្តិសុខជាតិ។ ប៉ុន្តែគោលនយោបាយថៃ មែនទែនទៅ ចេញប្រកាសក្រោយកម្ពុជាបិទការនាំចូល៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


