ប្លាស្ទិក Archives - Kampuchea Thmey Daily

ក្រសួងទេសចរណ៍ និង UNDP ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេនិងការកាត់បន្ថយសំណល់ប្លាស្ទិក
ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូបើកយុទ្ធនាការលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក (The Plastic Circularity Project) គាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ នេះបើយោងមតាមសេចក្តីប្រកាសព័ត៌មានរួម។

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។ ទន្លេរបស់កម្ពុជា គឺជាអត្តសញ្ញាណទេសចរណ៍របស់ជាតិ និរន្តរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍នៅកម្ពុជា។ ទេសចរណ៍តាមដងទន្លេនៅតែបន្តពង្រីកសក្តានុពលរបស់ខ្លួន ដោយមានប្រតិបត្តិករទូកទេសចរណ៍ប្រមាណជា ៦០ប្លាយ ដែលបាននឹងកំពុងធ្វើសកម្មភាពបំរើឱ្យវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណាក៏ដោយ កំណើននេះក៏នាំមកនូវបញ្ហាប្រឈមដល់បរិស្ថានផងដែរ។ ប្រតិបត្តិករទេសចរណ៍បច្ចុប្បន្នពឹងផ្អែកខ្លាំងលើប្លាស្ទិកដែលប្រើបានតែមួយដង (single use plastics) ដែលជំរុញឱ្យបរិមាណប្រើប្រាស់ខ្ពស់ ការប្រើប្រាស់រយៈពេលខ្លី និងមានលក្ខណៈចល័តនៅក្នុងវិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ តំបន់កម្សាន្ដ និងសេវាកម្មដឹកជញ្ជូនជាដើម។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងសេចក្តីប្រកាសថា ទន្លេកម្ពុជា​ គឺមិនត្រឹមតែជាសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដង្ហើមសម្រាប់ទេសចរណ៍ និងសហគមន៍របស់កម្ពុជាផងដែរ។ ការការពារពួកគេពីការបំពុលប្លាស្ទិក មានន័យថាការពារអនាគតរបស់យើងទាំងអស់គ្នា។ លោកបញ្ជាក់ថា៖«តាមរយៈយុទ្ធនាការនេះ យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់យកវិធីសាស្រ្ត ៤Rs ហើយធ្វើការរួមគ្នាដើម្បីជំរុញការកាត់បន្ថយប្លាស្ទិកក្នុង វិស័យបដិសណ្ឋារកិច្ច និងធានាឱ្យទន្លេរបស់យើងបន្តស្អាត និងទាក់ទាញ តជំនាន់ទៅទៀត»។

លោកបន្ថែមថា ទោះជាយ៉ាងនេះក្តី ទេសចរណ៍តាមដងទន្លេប្រឈមមុខនឹងការគំរាមកំហែងជាបន្ទាន់ រួមទាំងការបំពុលប្លាស្ទិក ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់មានកម្រិតនៅលើទូកទេសចរណ៍ និងទម្លាប់នៃការចោលសំរាមជាបន្តបន្ទាប់។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីការពារទន្លេរបស់ប្រទេសកម្ពុជា និងធានាដល់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព»។

លោក Shakeel Ahmad តំណាងរងប្រចាំប្រទេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) លើកឡើងថា ការដោះស្រាយការបំពុលប្លាស្ទិកទាមទារភាពជាដៃគូរឹងមាំ និងនិរន្តរភាព។ តាមរយៈយុទ្ធនាការនេះ យូអិនឌីភី​ និងក្រសួងទេសចរណ៍ កំពុងធ្វើការរួមគ្នាដោយមានការគាំទ្រពីមូលនិធិកូកា-កូឡា ដើម្បីដោះស្រាយកាកសំណល់ប្លាស្ទិកក្នុងវិស័យទេសចរណ៍ និងប្រែក្លាយគោលការណ៍និរន្តរភាពទៅជាការអនុវត្តតែម្តង។ លោកបញ្ជាក់ថាកិច្ចសហការជាមួយវិស័យឯកជន រួមទាំងការជួយគាំទ្រពីមូលនិធិកូកា-កូឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព និងឆ្ពោះទៅចក្ខុវិស័យ  «គ្មានប្លាស្ទិក» សម្រាប់កម្ពុជា។

ជាមួយគ្នានេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ បរិមាណសំរាមសំណល់រឹងមានប្រមាណជា ៤.២០០តោន ក្នុង១ថ្ងៃ ដែលក្នុងនោះ ប្រមាណជា ៦៥% ជាសំរាមសើម ២០% ជាប្លាស្ទិក និង១០% ទៀតជាសំណល់រឹង។ លោកបន្តថា ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ គឺចាំបាច់ត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ព្រមទាំងអង្គភាពរដ្ឋ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់វិស័យទេសចរណ៍ថាជា «មាសបៃតង» ដែលជាចលករសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតឱកាសការងារ និងការអភិវឌ្ឍជាតិ។ នៅឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិចំនួន ៦,៧ លាននាក់ លើសពីគោលដៅស្តារឡើងវិញមុនកូវីដ-១៩ នៅឆ្នាំ២០២៥។ ទោះបីជាមានបញ្ហាប្រឈមនៅតាមព្រំដែនក្នុងឆ្នាំ ២០២៥ ក្តីក៏វិស័យនេះនៅតែមានភាពធន់ដដែល ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៦ លាននាក់ និងអ្នកដំណើរក្នុងស្រុកចំនួន ២,៥លាននាក់។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ យុទ្ធនាការថ្ងៃនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយវិធីសាស្រ្ត ៤Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ) ក្នុងវត្ថុបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែមួយដង ដោយពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និងការលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយការទទួលខុសត្រូវក្នុងចំណោមប្រតិបត្តិករទេសចរណ៍ទាំងឡាយ៕

The post ក្រសួងទេសចរណ៍ និង UNDP ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេនិងការកាត់បន្ថយសំណល់ប្លាស្ទិក appeared first on Kampuchea Thmey Daily.

តើមានសុវត្ថិភាពដែរទេ ចំពោះអាហាររុំប្លាស្ទិកអាំងក្នុងមីក្រូវ៉េវ?
ប្លាស្ទិករុំអាហារក្នុងមីក្រូវ៉េវអាចបណ្តាលឲ្យភាគល្អិតប្លាស្ទិក និងសារធាតុគីមីធ្វើចំណាកស្រុក ដោយផ្ទាល់ទៅក្នុងអាហារ ដែលប៉ះពាល់ដល់ប្រព័ន្ធ endocrine និងប្រព័ន្ធរំលាយអាហារ។

យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ប្លាស្ទិកមានសុវត្ថិភាពសម្រាប់មីក្រូវ៉េវ លុះត្រាតែការវេចខ្ចប់ត្រូវបានដាក់ស្លាកថា មានសុវត្ថិភាពសម្រាប់មីក្រូវ៉េវ។ ខាងក្រោមនេះគឺជាការវិភាគបច្ចេកទេសពីអ្នកជំនាញ។

ហានិភ័យពីគីមី

អ្នកជំនាញ Melissa Vaccaro ពន្យល់ថា ប្លាស្ទិកត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងចំហាយទឹក ប៉ុន្តែប្រសិនបើវាប៉ះដោយផ្ទាល់ជាមួយអាហារក្តៅ សីតុណ្ហភាពនឹងកើនឡើងខ្ពស់ហួសពីកម្រិតអត់ធ្មត់នៃប្លាស្ទិក។

លោកវេជ្ជបណ្ឌិត Po-Yen Chen បានវិភាគបន្ថែមទៀតថា គីមីទំនងជាកើតឡើងនៅពេលដែលប្លាស្ទិករុំប៉ះនឹងអាហារ ជាពិសេសជាមួយចានដែលមានជាតិខ្លាញ់ (ដែលមានទំនោរឡើងកំដៅយ៉ាងលឿននៅលើផ្ទៃ)។ ប្លាស្ទិក ក៏អាចក្លាយទៅជាទន់ និងខូចទ្រង់ទ្រាយនៅចំណុចក្តៅនៅក្នុងមីក្រូវ៉េវ ដែលបង្កើនលទ្ធភាពនៃការផ្ទេរមីក្រូប្លាស្ទិកទៅអាហារ។

តើប្លាស្ទិកក្នុងសម័យទំនើប ពិតជាមានសុវត្ថិភាពមែនទេ?

ខណៈពេលដែលក្រដាសរុំអាហារភាគច្រើនឥឡូវនេះយកសារធាតុ phthalates (សារធាតុរំខានដល់ប្រព័ន្ធ endocrine) ចេញ Laurie Beyranevand កត់សម្គាល់ថា ពួកវាច្រើនតែត្រូវបានជំនួសដោយសារធាតុដែលមានរចនាសម្ព័ន្ធគីមីស្រដៀងគ្នា។ នៅពេលដែលកំដៅដល់សីតុណ្ហភាពខ្ពស់ សារធាតុទាំងនេះនៅតែអាចបង្កឲ្យមានការព្រួយបារម្ភអំពីសុខភាពរយៈពេលវែង។

លោកវេជ្ជបណ្ឌិត Chen បានព្រមានថា ទោះបីជាការប៉ះពាល់ពីការប្រើប្រាស់តែមួយដងមានកម្រិតទាបក៏ដោយ ការប្រមូលផ្តុំតាមរយៈទម្លាប់ប្រចាំថ្ងៃគឺជាអ្វីមួយដែលត្រូវជៀសវាង”។

ច្បាប់មាសសម្រាប់ការកំដៅអាហារឡើងវិញដោយសុវត្ថិភាព

ដើម្បីការពារសុខភាពគ្រួសារទាំងមូល អ្នកជំនាញណែនាំផែនទីបង្ហាញផ្លូវដូចខាងក្រោមសម្រាប់ការផ្លាស់ប្តូរទម្លាប់៖

ផ្តល់អាទិភាពដល់កែវ ឬសេរ៉ាមិច៖ វិធីល្អបំផុតគឺកំដៅអាហារឡើងវិញនៅក្នុងចានកែវ ឬសេរ៉ាមិចដែលមានស្លាកសុវត្ថិភាព។ កុំកំដៅអាហារនៅក្នុងចានដែលយកមកពីភោជនីយដ្ឋាន ឬក្រដាសរុំប្លាស្ទិកដែលមិនស្គាល់ប្រភពដើម។

ប្រើសម្ភារៈគ្របជំនួស៖ ជំនួសឲ្យរុំប្លាស្ទិក សូមប្រើគម្របមីក្រូវ៉េវ កន្សែងក្រដាស (ថ្នាក់អាហារ) ឬក្រដាសក្រមួន។

ប្រសិនបើអ្នកនៅតែប្រើក្រដាសរុំប្លាស្ទិក សូមចងចាំថា៖

ប្រើតែក្រដាសដែលមានស្លាកថា មានសុវត្ថិភាពសម្រាប់មីក្រូវ៉េវ។

កុំ​ឲ្យ​ក្រដាស​រុំ​ប៉ះ​នឹង​អាហារ៖ រុំ​ឲ្យ​ខ្ពស់​ជាង​ផ្ទៃ​អាហារ​ដើម្បី​បង្កើត​ចន្លោះ​ខ្យល់។

បង្កើត​រន្ធ​ខ្យល់៖ តែងតែ​ទុក​ចន្លោះ​តូច​មួយ ឬ​រន្ធ​ចោះ​សម្រាប់​ចំហាយ​ទឹក​ចេញ ដើម្បី​ចៀសវាង​សម្ពាធ​រលាយ​ក្រដាស​រុំ។

ការ​កំដៅ​ឡើង​វិញ​យ៉ាង​លឿន​រយៈពេល ៣០ វិនាទី​អាច​មាន​ហានិភ័យ​តិច​ជាង ប៉ុន្តែ​សម្រាប់​របស់របរ​ដែល​ត្រូវការ​ចម្អិន​យូរ ឬ​សីតុណ្ហភាព​ខ្ពស់ សូម​និយាយ​ថាទេចំពោះប្លាស្ទិក។ ការ​ផ្លាស់ប្តូរ​បន្តិចបន្តួច​ពី​ក្រដាស​រុំ​ប្លាស្ទិកទៅ​ជា​ចាន​ប៉សឺឡែន​នៅ​ពីលើ​នឹង​ផ្តល់​ឲ្យអ្នក​អំពី​សុវត្ថិភាព​នៃ​អាហារ​របស់​អ្នក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ហេតុអ្វីបានជាស្ត្រី ងាយនឹងខ្វះម៉ាញ៉េស្យូម?

The post តើមានសុវត្ថិភាពដែរទេ ចំពោះអាហាររុំប្លាស្ទិកអាំងក្នុងមីក្រូវ៉េវ? appeared first on Kampuchea Thmey Daily.

កម្ពុជាដាក់បង្ហាញផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីដោះស្រាយការបំពុលបរិស្ថានដោយ​ប្លាស្ទិក
ក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចប្លាស្ទិកចក្រា»។ ផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) និងក្រសួងបរិស្ថាន ក្រោមគំនិតផ្តួចផ្តើមដែលមានឈ្មោះថា ភាពជាដៃគូសកម្មភាពប្លាស្ទិកសកល ហៅកាត់ថា (GPAP)។

សេចក្តីប្រកាសព័ត៌មានរួម បានបញ្ជាក់ថា ភាពជាដៃគូសកម្មភាពប្លាស្ទិកសកលជាគំនិតផ្តួចផ្តើមដ៏ធំបំផុតរបស់ពិភពលោកលើការបំពុលប្លាស្ទិកមាននៅលើបណ្តាប្រទេសចំនួន ២៥ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធចម្រុះ និងរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ។ ការដាក់ឱ្យដំណើរការជាផ្លូវការនេះ បន្ទាប់ពីកម្ពុជាបានចូលរួមជាមួយភាពជាដៃគូសកម្មភាពប្លាស្ទិកសកលនៅឆ្នាំ ២០២៣ ហើយបានបង្កើតគំនិតផ្តួចផ្តើមភាពជាដៃគូសកម្មភាពប្លាស្ទិកជាតិ ហៅកាត់ថា NPAP។

លោក អ៊ាង សុផល្លែត

នាពិធីខាងលើលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រសាសន៍សង្កត់ធ្ងន់ថា៖«ផែនការនេះត្រូវបានរៀបចំឡើងជាអនុលោមតាមសសរស្តម្ភស្អាតនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដើម្បីធានាបានកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្លាស្ទិកក្នុងការដាក់បញ្ចូលទៅក្នុងគោលដៅទំនើបកម្មបរិស្ថានជាតិ។ ក្នុងនោះចក្ខុវិស័យស្នូលរបស់យើង គឺបោះបង់ចោលគំរូសេដ្ឋកិច្ចបែប Linear Economy «យក-ធ្វើ-បោះចោល» ហើយប្តូរទៅជាសេដ្ឋកិច្ចចក្រា ដែលមានន័យថាប្លាស្ទិកត្រូវបានប្រើប្រាស់ឡើងវិញដោយមិនប៉ះពាល់បរិស្ថាន»។

លោក អេនរីកូ ហ្គាវេលីយ៉ា

ជាមួយគ្នានេះ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងយូអិនឌីភីប្រចាំកម្ពុជា មានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះបំពេញនូវគម្លាតដ៏សំខាន់មួយក្នុងការយល់ដឹងរបស់យើងពីការបង្កើត និងលំហូរសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីភាពច្បាស់លាស់ក្នុងការកែរលម្អការគ្រប់គ្រងសំណល់។ លោកសង្កត់ធ្ងន់ថា៖«ផែនទីបង្ហាញផ្លូវនេះជួយកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកតែមួយដងចោល ក៏ដូចជាទាញយកតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញ និងជីវៈប្លាស្ទិកដែលរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា»។

ផែនទីបង្ហាញផ្លូវនេះ បានផ្សាភ្ជាប់នូវតួនាទីដែលមិនអាចកាត់ថ្លៃបានរបស់កម្មករក្រៅប្រព័ន្ធ នៅក្នុងខ្សែសង្វាក់ផលិតប្លាស្ទិក និងបង្ហាញពីឱកាសសំខាន់ៗនៅក្នុងកិច្ចអន្តរាគមន៍គោលនយោបាយ និងកិច្ចអន្តរាគមន៍កម្រិតថ្នាក់ជាតិ និងមូលដ្ឋាន ជាមួយនឹងសកម្មភាពជាក់ស្តែងដើម្បីកាត់បន្ថយបរិមាណប្លាស្ទិក ការបង្កើនប្លាស្ទិកចក្រា និងការកាត់បន្ថយការបំពុលដែលគំរាមកំហែងដល់សុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី។ ផែនទីបង្ហាញផ្លូវនេះ បង្ហាញពីសេណារីយ៉ូនៃការផ្លាស់ប្តូរប្រព័ន្ធនៅឆ្នាំ ២០៤០ ជាមួយនឹងការកាត់បន្ថយការបំពុលប្លាស្ទិកប្រមាណជា ៧៤% កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ៤០% និងការសន្សំការចំណាយរបស់រដ្ឋាភិបាលប្រមាណជា ៣៧% ព្រមទាំងការបង្កើតឱកាសការងារថ្មីចំនួន ២៦,000 កន្លែង បើប្រៀបធៀបជាមួយការមិនចាត់វិធានការអ្វីសោះ។ ផែនទីបង្ហាញផ្លូវនេះ ក៏ត្រូវបានដាក់បំពេញបន្ថែមដោយការវិភាគសមភាពយេនឌ័រ និងសមធម៌សង្គម ដែលពិនិត្យមើលពីផលប៉ះពាល់នៃការបំពុលប្លាស្ទិកប៉ះពាល់ដល់សហគមន៍ដែលខ្វះខាត ក៏ដូចជាដំណោះស្រាយសមសម្របដើម្បីគាំពារអត្ថប្រយោជន៍របស់សហគមន៍ទាំងនោះ។

លោកស្រី Clemence Schmid នាយិកានៃភាពជាដៃគូសកម្មភាពប្លាស្ទិកសកល នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានថ្លែងថា ផែនទីបង្ហាញផ្លូវនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមផ្អែកលើភស្តុតាង និងកិច្ចសហការដែលដឹកនាំដោយក្រសួងបរិស្ថាន។ លោកស្រីបន្តថា៖«វាកំណត់យុទ្ធសាស្ត្រជាតិច្បាស់លាស់ក្នុងការកាត់បន្ថយការបំពុលប្លាស្ទិក និងបង្កើនប្លាស្ទិកចក្រារហូតដល់ទៅ ៥២% នៅត្រឹមឆ្នាំ២០៤០។ ការផ្លាស់ប្តូរនេះ គឺមានសារៈសំខាន់ច្រើនត្បិតវានឹងជំរុញនវានុវត្តន៍ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា»។

គំនិតផ្តួចផ្តើមភាពជាដៃគូសកម្មភាពប្លាស្ទិកជាតិ ជាវេទិកាមួយដើម្បីប្រមូលផ្តុំតួអង្គផ្សេងៗពីខ្សែសង្វាក់ផលិតកម្មប្លាស្ទិក ដើម្បីពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា។ គំនិតផ្តួចផ្តើមនេះ បានបង្កើតទិន្នន័យដើមគ្រា នៃការផលិត និងលំហូរ សំណល់ប្លាស្ទិកសំខាន់ៗចំនួន ៥។ តាមរយៈការសិក្សាប៉ាន់ប្រមាណក្នុងឆ្នាំ២០២២ កម្ពុជាបានបង្កើតកាកសំណល់ប្លាស្ទិកចំនួនប្រមាណជា ៥៤៦,000តោន (សមមាត្រជាមធ្យម ៣៣គីឡូក្រាម ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំៗ)។ ទំហំសំណល់នេះ គឺមានអត្រាខ្ពស់ជាងបរិមាណប្លាស្ទិកសម្រាប់បណ្តាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០២២៕

The post កម្ពុជាដាក់បង្ហាញផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីដោះស្រាយការបំពុលបរិស្ថានដោយ​ប្លាស្ទិក appeared first on Kampuchea Thmey Daily.

ក្រសួងបរិស្ថាន សហភាពអឺរ៉ុប ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត   ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ នៅថ្ងៃទី២៥ ខែវិច្ឆិកា បានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មការដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា ក្នុងគោលបំណង ពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងផែនការថវិកាក្នុងឆ្នាំ២០២៦ របស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា  និង  បង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និង មីក្រូប្លាស្ទិក។ ជាមួយគ្នានេះ  សហភាពអឺរ៉ុបនឹងចូលរួមពង្រឹងការគ្រប់គ្រង ការកែច្នៃ និងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយក្រសួងបរិស្ថាន ដើម្បីដោះស្រាយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់របស់ពិភពលោកដោយមិនចំពោះតែកម្ពុជា និងតំបន់នោះទេ។ ជាក់ស្តែងការប្រយុទ្ធប្រឆាំងសំណល់ សំរាមប្លាស្ទិកនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ រាប់ចាប់តាំងពីយុទ្ធនាការបន្តរហូតមកដល់ចលនា ដោយផ្តើមចេញពីការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋប្រមាណជាង១៤លាននាក់ នៅក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងប្រមាណជាង ៧លាននាក់នៅក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលទទួលបានភាពស្អាតប្រមាណជាង ៨០%។

លើសពីនេះ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវយន្តការ និងដំណោះស្រាយជាច្រើន ដែលក្នុងនោះរួមមាន ការផ្តល់ជូនធុងសំរាមឱ្យប្រជាពលរដ្ឋបែងចែក និងទុកដាក់សំរាម ជាពិសេសការរៀបចំឱ្យមានទីលានទុកដាក់សំរាមឱ្យត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស ដែលជាការការពារដល់សុខមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គការដៃគូសូមចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅការគ្រប់គ្រងសំណល់ប្លាស្ទិកដ៏ប្រសើរ ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព៕

The post ក្រសួងបរិស្ថាន សហភាពអឺរ៉ុប ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា appeared first on Kampuchea Thmey Daily.

ការស្រាវជ្រាវ៖ អាហារសមុទ្រពីរប្រភេទ ផ្ទុកជាតិពុលខ្ពស់ និងមីក្រូប្លាស្ទិក ប៉ះធ្ងន់ដល់សុខភាព
មីក្រូប្លាស្ទិក គឺជាប្លាស្ទិកតូចៗដែលគេចចេញពីបរិស្ថានចូលទៅក្នុងប្រភពទឹក ហើយនៅទីបំផុតវានឹងបំពុលទៅលើអាហារ ជាពិសេសអាហារសមុទ្រ ដែលជាម្ហូបដ៏ពេញនិយមសម្រាប់គ្រួសារជាច្រើន។ នេះបង្កជាគ្រោះថ្នាក់ស្ងាត់ ដែលអាចប៉ះពាល់ដល់សុខភាព ប្រសិនបើទទួលទានជាប្រចាំ។

តាមរបាយការណ៍របស់សារព័ត៌មាន CNN បានបង្ហាញថា រហូតដល់ ៩០% នៃគំរូប្រូតេអ៊ីនសត្វ និងរុក្ខជាតិដែលត្រូវបានធ្វើតេស្តមានផ្ទុកមីក្រូប្លាស្ទិក។ គួរកត់សម្គាល់ថា អាហារសមុទ្រ ដែលជាអាហារពេញនិយមសម្រាប់មនុស្សជាច្រើន ត្រូវបានគេរកឃើញថាមានជាតិពុលខ្លាំងបំផុត។

ទី១ បង្គា បង្គាគឺជាប្រភពអាហាររបស់សត្វ Plankton ដែលប្រមូលផ្តុំមីក្រូប្លាស្ទិកអណ្តែតក្នុងចរន្តទឹក។ នេះធ្វើឲ្យបង្គាក្លាយជាអ្នកប្រមូលផ្តុំ ដ៏មានសក្តានុពលសម្រាប់ភាគល្អិតប្លាស្ទិក។ ការវេចខ្ចប់ប្លាស្ទិកកំឡុងពេលផ្ទុក និងដឹកជញ្ជូនធ្វើឲ្យបញ្ហានៃការចម្លងរោគមីក្រូប្លាស្ទីកកាន់តែធ្ងន់ធ្ងរ។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Environmental Research ក៏បានរកឃើញថា បង្គាចៀន និងបំពង មានផ្ទុកមីក្រូប្លាស្ទិកយ៉ាងច្រើន ដែលជាមធ្យមមានច្រើនជាង ៣០០ បំណែក នៃប្លាស្ទិកក្នុងមួយពេល។

ទី២.អយស្ទ័រ ការស្រាវជ្រាវពីសាកលវិទ្យាល័យ Hull បានរកឃើញថា អយស្ទ័រមានផ្ទុកមីក្រូប្លាស្ទិកច្រើន។ (ចក្រភពអង់គ្លេស) សត្វអយស្ទ័រ និងសំបកខ្យងផ្សេងទៀតដូចជា មឹក និងខ្យង ត្រូវបានគេរកឃើញថាមានកម្រិតមីក្រូប្លាស្ទិកខ្ពស់ជាងសាច់ក្តាម ឬបង្គា។

ជាពិសេស អយស្ទ័រ​ដែល​ចាប់បាន​ក្នុង​ដែនទឹក​អាស៊ី គឺជា​សត្វ​ដែល​មាន​មេរោគ​ច្រើនជាងគេ​។ ការសិក្សាមួយពីសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី បានបញ្ជាក់ពីវត្តមានរីករាលដាលនៃមីក្រូប្លាស្ទិកនៅក្នុងសត្វអយស្ទ័រ។

ទន្ទឹមនឹងនោះ អ្នកជំនាញបានផ្តល់អនុសាសន៍ថា អ្នកបរិភោគត្រូវលាងសម្អាតអាហារឲ្យបានហ្មត់ចត់ មុនពេលចម្អិនអាហារ ដើម្បីកម្ចាត់មីក្រូប្លាស្ទិកលើផ្ទៃ។ ពួកគេផ្តល់អាទិភាពដល់អាហារស្រស់ ដូចជាអាហារកែច្នៃ ក្លាសេ និងអាហាររហ័ស ជាញឹកញាប់មានផ្ទុកមីក្រូប្លាស្ទិកខ្ពស់ជាង។

ដូចគ្នានេះផងដែរ ការជ្រើសរើសអាហារដែលមានប្រភពច្បាស់លាស់អាចជួយកំណត់ការទិញអាហារសមុទ្រពីប្រភពកខ្វក់។ ពួកគេក៏គួរតែកាត់បន្ថយការប្រើប្រាស់ការវេចខ្ចប់ប្លាស្ទិកចោល ហើយជំនួសវាដោយសម្ភារៈដែលមានសុវត្ថិភាពជាងមុន ដើម្បីចៀសវាងការលេចធ្លាយមីក្រូប្លាស្ទិកអំឡុងពេលផ្ទុក។

ការសិក្សាមួយបានរកឃើញថា មីក្រូប្លាស្ទីក និង ណាណូផ្លាស្ទិក បង្កឲ្យមានភាពតានតឹងអុកស៊ីតកម្មនៅក្នុងប្រព័ន្ធសរសៃប្រសាទកណ្តាល។ ជាងនេះទៅទៀត មីក្រូប្លាស្ទីកក្នុងអាហារ ក៏អាចផ្សារភ្ជាប់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ អ្នកស្រាវជ្រាវព្រមានថា ទាំងនេះអាចជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍន៍ខួរក្បាល បង្កការរលាក និងរំខានដល់ដំណេក និងអារម្មណ៍មិនល្អ។

ជាងនេះទៅទៀត មីក្រូប្លាស្ទិកកំពុងជ្រៀតចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ដោយយើងមិនបានដឹងអំពីវាឡើយ។ ប្រសិនបើយើងមិនផ្លាស់ប្តូរអាកប្បកិរិយារបស់យើងនៅថ្ងៃនេះទេ យើងអាចបង់ថ្លៃសម្រាប់សុខភាពរបស់យើង។ ឬសូម្បីតែជីវិតរបស់យើងនាពេលអនាគតដ៏ខ្លី៕

រូបតំណាង

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការស្រាវជ្រាវដ៏ភ្ញាក់ផ្អើលមួយបង្ហាញថា មីក្រូផ្លាស្ទិក ជាមូលហេតុថ្មីនៃជំងឺពុកឆ្អឹង

The post ការស្រាវជ្រាវ៖ អាហារសមុទ្រពីរប្រភេទ ផ្ទុកជាតិពុលខ្ពស់ និងមីក្រូប្លាស្ទិក ប៉ះធ្ងន់ដល់សុខភាព appeared first on Kampuchea Thmey Daily.

ការស្រាវជ្រាវដ៏ភ្ញាក់ផ្អើលមួយបង្ហាញថា មីក្រូផ្លាស្ទិក ជាមូលហេតុថ្មីនៃជំងឺពុកឆ្អឹង
ការស្រាវជ្រាវកាលពេលថ្មីៗនេះបានបង្ហាញឲ្យដឹងថា មីក្រូប្លាស្ទិច អាចជាការគំរាមកំហែងដោយស្ងៀមស្ងាត់ និងជាកត្តាហានិភ័យថ្មីសម្រាប់ ជំងឺពុកឆ្អឹង។ ពួកវាអាចជំរុញ កោសិកាដែលស្រូបយកឆ្អឹង។ នេះបើយោងតាមការចុះផ្សាយដោយ ភ្នាក់ងារ wired កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។

ការវិភាគលើការសិក្សាវិទ្យាសាស្ត្រជាង ៦០ ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Osteoporosis International បានបង្ហាញពីការគំរាមកំហែងថ្មីចំពោះសុខភាពឆ្អឹង ដែលបង្ហាញថា មីក្រូផ្លាស្ទិក អាចជាកត្តាហានិភ័យសម្រាប់ការកើនឡើងនៃជំងឺពុកឆ្អឹងនៅទូទាំងពិភពលោក។

ការសិក្សានោះក៏បានរកឃើញថា នៅពេលដែលភាគល្អិតប្លាស្ទិកតូចៗទាំងនេះចូលទៅក្នុងខ្លួន វាអាចរំខានដល់មុខងារនៃកោសិកាដើមនៅក្នុងខួរឆ្អឹង។ គួរឲ្យព្រួយបារម្ភ ពួកវាជំរុញការផលិត osteoclasts ដែលបណ្តាលឲ្យការបំបែកជាលិកាឆ្អឹងកើតឡើងលឿនជាងការបង្កើតឆ្អឹងថ្មី ដែលជាយន្តការសំខាន់ក្នុងជំងឺពុកឆ្អឹង។

រាងកាយជាធម្មតារក្សាតុល្យភាពរវាងការបង្កើតឆ្អឹង និងការបំបែក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលតុល្យភាពនេះត្រូវបានរំខាន ឆ្អឹងនឹងស្តើង ផុយ និងងាយនឹងបាក់ឆ្អឹង។ លើសពីនេះ ការពិសោធន៍មន្ទីរពិសោធន៍បានរកឃើញថា មីក្រូប្លាស្ទីកធ្វើឲ្យអាយុខ្លីនៃកោសិកាឆ្អឹង ជំរុញការរលាក និងការផ្លាស់ប្តូរហ្សែន ដែលទាំងអស់នេះរួមចំណែកដល់ការចុះខ្សោយយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធឆ្អឹង។

លោក Rodrigo Bueno de Oliveira អ្នកនិពន្ធការសិក្សាម្នាក់បាននិយាយថា ឥទ្ធិពលដែលពាក់ព័ន្ធបំផុតដែលបានរកឃើញនៅក្នុងការសិក្សាសត្វគឺការលូតលាស់ដ៏ក្រិននៃគ្រោងឆ្អឹងរបស់សត្វពិសោធន៍ ដែលជាសញ្ញាបង្ហាញថាឥទ្ធិពលនៃមីក្រូប្លាស្ទិកលើឆ្អឹងធានាដល់ការសិក្សាធ្ងន់ធ្ងរ។ បច្ចុប្បន្នក្រុមស្រាវជ្រាវកំពុងធ្វើការសិក្សាបន្ថែមលើសត្វកណ្តុរដើម្បីទទួលបានភស្តុតាងច្បាស់លាស់បន្ថែមទៀត។

យ៉ាងណាមិញ Microplastics និង nanoplastics គឺជាបំណែកប្លាស្ទិកតូចៗ ដែលបំពុលអ្វីៗគ្រប់យ៉ាងពីធម្មជាតិ ដល់រាងកាយមនុស្ស។ អ្នកជំនាញកំពុងអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ បច្ចុប្បន្ននេះ ប្លាស្ទិកជាង ៥០០លានតោនត្រូវបានផលិតជារៀងរាល់ឆ្នាំ ប៉ុន្តែមានតែ ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការស្រាវជ្រាវមួយថា ស្រ្តីនិយមផឹកភេសជ្ជៈប្រចាំថ្ងៃ ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត

The post ការស្រាវជ្រាវដ៏ភ្ញាក់ផ្អើលមួយបង្ហាញថា មីក្រូផ្លាស្ទិក ជាមូលហេតុថ្មីនៃជំងឺពុកឆ្អឹង appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីកំណត់ការកែច្នៃប្លាស្ទិកជាកាតព្វកិច្ចសម្រាប់​ក្រុមហ៊ុនផលិត
រដ្ឋាភិបាលឥណ្ឌូណេស៊ី​ធ្វើកំណែទម្រង់​លើ​យន្តការ «ទំនួលខុសត្រូវរបស់​ក្រុមហ៊ុនផលិត​ (EPR)» ដោយដាក់ការ​​កែច្នៃប្លាស្ទិក​ជា​យន្តការកាតព្វកិច្ច សម្រាប់ក្រុមហ៊ុន​ផលិត​ដែលប្រើការវេចខ្ចប់ប្លាស្ទិក ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាកាកសំណល់​ជាតិ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក​ Hanif Faisol Nurofiq ​បាននិយាយកាលពីដើមសប្ដាហ៍ថា ក្រុមហ៊ុនផលិតត្រូវតែទទួលខុសត្រូវកាន់តែខ្លាំងចំពោះកាកសំណល់ ដែលបាន​មក​​ពីផលិតផលរបស់ពួកគេ ជាពិសេសប្លាស្ទិកដែលប្រើបានតែមួយដង ដែលបង្កគ្រោះថ្នាក់ ​ហើយពិបាករលួយ។

​កាតព្វកិច្ចថ្មីគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយ ដើម្បីសម្រេចបាននូវគោលដៅគ្រប់គ្រងកាកសំណល់របស់រដ្ឋាភិបាលនៅឆ្នាំ ២០២៩ ដូច​មាន​ក្នុងផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យមឆ្នាំ ២០២៥- ២០២៩​។ ឥណ្ឌូណេស៊ី ហាមប្រាមការនាំចូលសំណល់អេតចាយ ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥។

បទប្បញ្ញត្តិ​​ដដែល ​រំពឹង​ថា​នឹង​គ្របដណ្ដប់លើ​វិស័យ​ជា​ច្រើន ជា​ពិសេស​អាហារ និង​ភេសជ្ជៈ ការ​លក់​រាយ ផលិតកម្ម គ្រឿង​សម្អាង និង​សេវាកម្ម។ សហគ្រាសត្រូវតែបង្កើតផែនការប្រមូល និងកែច្នៃឡើងវិញជាក់លាក់ ហើយរាយការណ៍តាមកាលកំណត់។

ទន្ទឹមនឹងនោះ ក្រសួងបរិស្ថាន និងព្រៃឈើ ក៏កំពុងជំរុញគម្រោងកាកសំណល់ទៅជាថាមពលនៅតាមមូលដ្ឋាន ដែលបង្កើតកាកសំណល់ច្រើនជាង ១០០០ តោន/ថ្ងៃ ប៉ុន្តែចាត់ទុកថានេះជាជម្រើសចុងក្រោយ ដោយសារការចំណាយខ្ពស់ និងតម្រូវការស្មុគស្មាញ៕

The post ឥណ្ឌូណេស៊ីកំណត់ការកែច្នៃប្លាស្ទិកជាកាតព្វកិច្ចសម្រាប់​ក្រុមហ៊ុនផលិត appeared first on Kampuchea Thmey Daily.

សម្តេចធិបតី អំពាវនាវជាសកលប្រយុទ្ធនឹងការបំផុលប្លាស្ទិក ដើម្បីមនុស្សជំនាន់ក្រោយ
អញ្ជើញចូលរួម សន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាសកលចូលរួមប្រយុទ្ធនឹងការបំពុលដោយប្លាស្ទិក ដើម្បីអនាគតមនុស្សជំនាន់ក្រោយ និងផែនដីរបស់យើង។​ ការអំពាវនាវនេះ ស្របពេលសម្តេចធិបតី អញ្ជើញចូលរួមសន្និសីទ ដែលធ្វើឡើងក្រោមប្រធានបទ “ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» ចាប់ពីថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥។

អញ្ជើញថ្លែងចេញពីវេទិកាអន្តរជាតិ សម្តេចធិបតី បានសម្តែងនូវការគាំទ្រយ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម ឯកភាពលើសេចក្តីប្រកាសនយោបាយសន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រ ប្រកបដោយសមូហភាពផ្អែកលើ វិទ្យាសាស្ត្រ
នវានុវត្តន៍ និងសមធម៌។

បន្ថែមលើនេះ សម្តេចធិបតី បានអំពាវនាវជាសកលដើម្បីប្រយុទ្ធនឹងការបំពុលដោយប្លាស្ទិក តាមរយៈការប្រកាសគាំទ្រ «សេចក្តីអំពាវនាវទីក្រុងនីស» ដែលផ្តួចផ្តើមដោយសមាជិកភាគច្រើននៃ គណៈកម្មាធិការចរចាអន្តររដ្ឋាភិបាលពាក់ព័ន្ធការបំពុលដោយប្លាស្ទិក ។ សម្តេចបញ្ជាក់ថា៖«កិច្ចខិតខំប្រឹងប្រែងនេះនឹងជំរុញឱ្យភាគី ពាក់ព័ន្ធទាំងអស់ចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចអនុម័តនូវសន្ធិសញ្ញាប្លាស្ទិកមួយ ប្រកបដោយមហិច្ឆិតា ភាពជាសកល ប្រសិទ្ធភាព និងដែលចងកាតព្វកិច្ចនៅសម័យប្រជុំបន្ទាប់របស់ INC នាពេលខាងមុខនេះ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ចប់នូវការបំពុលដោយប្លាស្ទិក សម្រាប់អនាគតមនុស្សជំនាន់ក្រោយ និងផែនដីរបស់យើង»។

ចំពោះការបញ្ជាក់ពីការប្តេជ្ញាចិត្តលើពហុភាគីរបស់កម្ពុជា សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជា តែងចូលរួមបោះឆ្នោតគាំទ្រយ៉ាងទៀងទាត់លើសេចក្តីសម្រេចចិត្តស្តីពី “មហាសមុទ្រ និងច្បាប់សមុទ្រ” ដែល ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអ.ស.ប.។

សម្តេចធិបតី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងឱកាសក្នុងការទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាសមុទ្រ និងធនធានសម្រាប់ការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងការអភិរក្សសមុទ្រ ដោយធានាថាស“មិនទុកចោលប្រទេសណាមួយឡើយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្ររបស់យើង”។

ក្នុងអំឡុងពេលនៃសន្និសីទនេះ កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (កិច្ចព្រមព្រៀង BBNJ)។កិច្ចព្រមព្រៀងដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។

ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ សម្តេចធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះ ការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក រួមមាន ការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រដោយឥតឈប់ឈរ និងការរីករាលដាលនៃការបំពុលប្លាស្ទិក ការថយចុះយ៉ាង ឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការទាញយកប្រយោជន៍ហួសហេតុពីធនធានសមុទ្រ ព្រមទាំងបាន អំពាវនាវឱ្យមានសកម្មភាពឆាប់រហ័ស និងបន្ទាន់រួមជាមួយកិច្ចសហប្រតិបត្តិការឥតងាករ៉េក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ លើមុំចំនួនបី គឺ ភាពស្អាត, ភាពបៃតង និងនិរន្តរភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ និងការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា។ សម្តេចបន្តថា៖«កម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារមហាសមុទ្រ រួមមាន ការពង្រីកតំបន់ ការពារដែនសមុទ្រ ការពង្រឹងបទបញ្ញត្តិពាក់ព័ន្ធវិស័យជលផលប្រកបដោយនិរន្តរភាព សកម្មភាពប្រឆាំងនឹងការបំពុលសមុទ្រ ជាពិសេស ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃប្លាស្ទិក»៕

The post សម្តេចធិបតី អំពាវនាវជាសកលប្រយុទ្ធនឹងការបំផុលប្លាស្ទិក ដើម្បីមនុស្សជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.