ព័ត៌មានជាតិ
កម្ពុជាដាក់បង្ហាញផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីដោះស្រាយការបំពុលបរិស្ថានដោយប្លាស្ទិក
ក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចប្លាស្ទិកចក្រា»។ ផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) និងក្រសួងបរិស្ថាន ក្រោមគំនិតផ្តួចផ្តើមដែលមានឈ្មោះថា ភាពជាដៃគូសកម្មភាពប្លាស្ទិកសកល ហៅកាត់ថា (GPAP)។

សេចក្តីប្រកាសព័ត៌មានរួម បានបញ្ជាក់ថា ភាពជាដៃគូសកម្មភាពប្លាស្ទិកសកលជាគំនិតផ្តួចផ្តើមដ៏ធំបំផុតរបស់ពិភពលោកលើការបំពុលប្លាស្ទិកមាននៅលើបណ្តាប្រទេសចំនួន ២៥ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធចម្រុះ និងរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ។ ការដាក់ឱ្យដំណើរការជាផ្លូវការនេះ បន្ទាប់ពីកម្ពុជាបានចូលរួមជាមួយភាពជាដៃគូសកម្មភាពប្លាស្ទិកសកលនៅឆ្នាំ ២០២៣ ហើយបានបង្កើតគំនិតផ្តួចផ្តើមភាពជាដៃគូសកម្មភាពប្លាស្ទិកជាតិ ហៅកាត់ថា NPAP។

នាពិធីខាងលើលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រសាសន៍សង្កត់ធ្ងន់ថា៖«ផែនការនេះត្រូវបានរៀបចំឡើងជាអនុលោមតាមសសរស្តម្ភស្អាតនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដើម្បីធានាបានកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្លាស្ទិកក្នុងការដាក់បញ្ចូលទៅក្នុងគោលដៅទំនើបកម្មបរិស្ថានជាតិ។ ក្នុងនោះចក្ខុវិស័យស្នូលរបស់យើង គឺបោះបង់ចោលគំរូសេដ្ឋកិច្ចបែប Linear Economy «យក-ធ្វើ-បោះចោល» ហើយប្តូរទៅជាសេដ្ឋកិច្ចចក្រា ដែលមានន័យថាប្លាស្ទិកត្រូវបានប្រើប្រាស់ឡើងវិញដោយមិនប៉ះពាល់បរិស្ថាន»។

ជាមួយគ្នានេះ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងយូអិនឌីភីប្រចាំកម្ពុជា មានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះបំពេញនូវគម្លាតដ៏សំខាន់មួយក្នុងការយល់ដឹងរបស់យើងពីការបង្កើត និងលំហូរសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីភាពច្បាស់លាស់ក្នុងការកែរលម្អការគ្រប់គ្រងសំណល់។ លោកសង្កត់ធ្ងន់ថា៖«ផែនទីបង្ហាញផ្លូវនេះជួយកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកតែមួយដងចោល ក៏ដូចជាទាញយកតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញ និងជីវៈប្លាស្ទិកដែលរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា»។
ផែនទីបង្ហាញផ្លូវនេះ បានផ្សាភ្ជាប់នូវតួនាទីដែលមិនអាចកាត់ថ្លៃបានរបស់កម្មករក្រៅប្រព័ន្ធ នៅក្នុងខ្សែសង្វាក់ផលិតប្លាស្ទិក និងបង្ហាញពីឱកាសសំខាន់ៗនៅក្នុងកិច្ចអន្តរាគមន៍គោលនយោបាយ និងកិច្ចអន្តរាគមន៍កម្រិតថ្នាក់ជាតិ និងមូលដ្ឋាន ជាមួយនឹងសកម្មភាពជាក់ស្តែងដើម្បីកាត់បន្ថយបរិមាណប្លាស្ទិក ការបង្កើនប្លាស្ទិកចក្រា និងការកាត់បន្ថយការបំពុលដែលគំរាមកំហែងដល់សុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី។ ផែនទីបង្ហាញផ្លូវនេះ បង្ហាញពីសេណារីយ៉ូនៃការផ្លាស់ប្តូរប្រព័ន្ធនៅឆ្នាំ ២០៤០ ជាមួយនឹងការកាត់បន្ថយការបំពុលប្លាស្ទិកប្រមាណជា ៧៤% កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ៤០% និងការសន្សំការចំណាយរបស់រដ្ឋាភិបាលប្រមាណជា ៣៧% ព្រមទាំងការបង្កើតឱកាសការងារថ្មីចំនួន ២៦,000 កន្លែង បើប្រៀបធៀបជាមួយការមិនចាត់វិធានការអ្វីសោះ។ ផែនទីបង្ហាញផ្លូវនេះ ក៏ត្រូវបានដាក់បំពេញបន្ថែមដោយការវិភាគសមភាពយេនឌ័រ និងសមធម៌សង្គម ដែលពិនិត្យមើលពីផលប៉ះពាល់នៃការបំពុលប្លាស្ទិកប៉ះពាល់ដល់សហគមន៍ដែលខ្វះខាត ក៏ដូចជាដំណោះស្រាយសមសម្របដើម្បីគាំពារអត្ថប្រយោជន៍របស់សហគមន៍ទាំងនោះ។

លោកស្រី Clemence Schmid នាយិកានៃភាពជាដៃគូសកម្មភាពប្លាស្ទិកសកល នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានថ្លែងថា ផែនទីបង្ហាញផ្លូវនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមផ្អែកលើភស្តុតាង និងកិច្ចសហការដែលដឹកនាំដោយក្រសួងបរិស្ថាន។ លោកស្រីបន្តថា៖«វាកំណត់យុទ្ធសាស្ត្រជាតិច្បាស់លាស់ក្នុងការកាត់បន្ថយការបំពុលប្លាស្ទិក និងបង្កើនប្លាស្ទិកចក្រារហូតដល់ទៅ ៥២% នៅត្រឹមឆ្នាំ២០៤០។ ការផ្លាស់ប្តូរនេះ គឺមានសារៈសំខាន់ច្រើនត្បិតវានឹងជំរុញនវានុវត្តន៍ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា»។
គំនិតផ្តួចផ្តើមភាពជាដៃគូសកម្មភាពប្លាស្ទិកជាតិ ជាវេទិកាមួយដើម្បីប្រមូលផ្តុំតួអង្គផ្សេងៗពីខ្សែសង្វាក់ផលិតកម្មប្លាស្ទិក ដើម្បីពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា។ គំនិតផ្តួចផ្តើមនេះ បានបង្កើតទិន្នន័យដើមគ្រា នៃការផលិត និងលំហូរ សំណល់ប្លាស្ទិកសំខាន់ៗចំនួន ៥។ តាមរយៈការសិក្សាប៉ាន់ប្រមាណក្នុងឆ្នាំ២០២២ កម្ពុជាបានបង្កើតកាកសំណល់ប្លាស្ទិកចំនួនប្រមាណជា ៥៤៦,000តោន (សមមាត្រជាមធ្យម ៣៣គីឡូក្រាម ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំៗ)។ ទំហំសំណល់នេះ គឺមានអត្រាខ្ពស់ជាងបរិមាណប្លាស្ទិកសម្រាប់បណ្តាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០២២៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


