ផ្លូវជាតិលេខ ៧ Archives - Kampuchea Thmey Daily

តាម​ស្ថានីយ​​ជញ្ចីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស នឹង​បំពាក់​ប្រព័ន្ធ​​បច្ចេកវិទ្យា AI គ្រប់គ្រង​ការ​ដឹកជញ្ជូន​លើស​​ទម្ងន់
ដើម្បី​ថែរក្សានិង​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ទូទាំងប្រទេស ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន បានកំពុង​ជំរុញ​​ការ​​ប្រើប្រាស់​បច្ចេកវិទ្យា​​ទំនើប​​​ ដើម្បី​ពង្រឹង​​គ្រប់គ្រង​​ការដឹកជញ្ជូន​លើសទម្ងន់។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ប្រជុំជន​ស្គន់​ទៅ​ក្រុង​កំពង់ចាម លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្នុង​គោលដៅទប់ស្កាត់ការដឹកជញ្ជូន​លើស​ទម្ងន់​ដែលនាំ​ឲ្យ​ខូចខាតផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុង​រៀបចំ​បង្កើតប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​ឆ្លាត​វៃ និង​ស្វ័យប្រវត្តិកម្ម តាម​រយៈ​ការបំពាក់​ប្រព័ន្ធអ៊ីនធឺណិត កាមេរ៉ា CCTV និង​កាមេរ៉ា AI ដើម្បីថែរក្សា និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស។

បន្ថែមពីនេះ លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ក្រសួង​ក៏​នឹង​លើក​កម្រិត​ប្រព័ន្ធ​ជញ្ជីង​បច្ចុប្បន្ន​ឱ្យ​ទៅជា​ប្រព័ន្ធ​ជញ្ជីង​​ស្វ័យប្រវត្ត​ដែល​ថ្លឹង​រថយន្ត​ក្នុង​ល្បឿន​យឺត ដើម្បី​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ឲ្យ​កាន់​តែ​មានប្រសិទ្ធភាពថែ​មទៀត។

​នៅក្នុងឱកាស​ដឹកនាំ​មន្រ្តី​បច្ចេកទេស​​ចុះ​ពិនិត្យសកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅស្ថានីយថ្លឹង​រថយន្ត​ព្រៃព្នៅ ស្ថិត​នៅទីតាំងចំណុចផ្លូវលេខ ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែងកាលពីពេលថ្មីៗនេះ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​​ប្រកាស​ដាក់ចេញនូវវិធានការ​​ជា​បន្ទាន់ ក្រោយ​រកឃើញជាក់ស្តែងនូវរថយន្តដឹកទំនិញ​លើសទម្ងន់កម្រិតកំណត់រហូតដល់ទៅ ៨៣ តោន។

ជាមួយ​ការ​ប្រកាស​ដាក់ចេញ​ចំណាត់​ការ​ឆ្លើយតបភ្លាមៗ លោករដ្ឋមន្រ្តី​​បាន​បញ្ជា​ឲ្យ​រៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV នៅគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ទាំង ៤៣ ទូទាំងប្រទេស ដែល​ប្រព័ន្ធនេះនឹងតភ្ជាប់មកប្រព័ន្ធការិយាល័យ​កណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង​តភ្ជាប់ដោយផ្ទាល់មកកាន់ទូរសព្ទដៃរបស់ថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យបន្ថែម។

លោកបានព្រមានពីការ​អនុវត្ត​អភិក្រមវះកាត់លើមន្ត្រីពាក់ព័ន្ធ ប្រសិន​បើ​រក​ឃើញមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធ ឬចូលរួម​សកម្មភាពអនុញ្ញាតឱ្យមានការដឹកជញ្ជូនលើសទម្ងន់ ដោយយកអភិក្រមវះកាត់មកអនុវត្តតែម្តងដោយគ្មានការលើកលែងឡើយ។

ពាក់ព័ន្ធ​គម្រោង​គម្រោងស្តារ និង​លើកកម្រិតគុណភាព​ផ្លូវជាតិលេខ ៧ ពី​ប្រជុំជន​ស្គន់​ដល់​ក្រុង​កំពង់ចាម រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា កាលពីមុន​កំណាត់​ផ្លូវជាតិ​លេខ ៧ ពី​ប្រជុំជន​ស្គន់​ដល់​ក្រុង​កំពង់ចាម ធ្លាប់​ត្រូវ​បាន​ស្តារ និង​ស្ថាបនា​ឡើងវិញ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ១៩៩៩ ជាប្រភេទ​បេតុងកៅស៊ូ ដែល​មានទទឹង ៧ ម៉ែត្រ និង ៩ ម៉ែត្រ។

កាលនោះ កំណាត់​ផ្លូវនេះ​រួមជា​មួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ពី​មូលហេតុ ក្នុង​ជំរុញពង្រីកនិង​លើកកម្ពស់​គុណភាពផ្លូវនេះ​ឡើង​វិញ​ឱ្យ​បាន​ធំទូលាយ និង​ល្អប្រសើរជាងមុន ដោយ​ផ្អែក​លើការសិក្សា​អំពីកំណើន​ដឹកជញ្ជូន ទំហំ​ចរាចរណ៍​ដែលកើន​ឡើងយ៉ាងខ្លាំង ក៏ដូចជា​បញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍​ដែលកើត​ឡើង​ជា​ញឹកញាប់។

គម្រោងសាងសង់កំណាត់ផ្លូវជាតិ​លេខ ៧ ពី​ប្រជុំជន​ស្គន់​ទៅ​ក្រុង​កំពង់ចាម​ ត្រូវ​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ផ្លូវនេះ​មាន​ប្រវែង​សរុប ៤៥,៤៨៩ គីឡូម៉ែត្រ ស្ថាបនា​ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ បែងចែក​ចរាចរណ៍ មាន ៤ គន្លង (២ គន្លង​ទៅ និង ២ គន្លងមក) ដោយ​គន្លង​នីមួយៗ​មាន​ប្រវែង ៣,៧៥ ម៉ែត្រ និង​មាន​សួន​ពុះ​ចែក​ទ្រូង​ផ្លូវ​ប្រវែង ១,៥ ម៉ែត្រ។

នៅ​លើ​កំណាត់​ផ្លូវ​នេះ​ក៏​មាន​ការ​សាង​សង់​ស្ពាន​សរុប ៨ កន្លែង រួមបញ្ចូល​ទាំង​ការ​សាង​សង់​ស្ពាន​ថ្មី​ចំនួន ១ កន្លែង ប្រវែង ៤០ ម៉ែត្រ និង​ទទឹង ២៤ ម៉ែត្រ និង​ស្ពាន​ថ្មី​ចំនួន ៦ កន្លែង​ផ្សេងទៀត​មាន​ប្រវែង​សរុប ១០៦ ម៉ែត្រ។

នៅ​លើ​គម្រោង​ផ្លូវ​នេះ​ ក៏​មាន​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​ចំនួន ២ កន្លែង​។ ថែម​ទាំង​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន ៤ កន្លែង និង​បង្គោល​បញ្ចេញ​សំឡេង​សម្រាប់​ជន​ពិការ​ឆ្លងកាត់​ចំនួន ៨ បង្គោល។

ការ​ស្ថាបនា​ផ្លូវ​នេះ​បាន​ប្រើប្រាស់រយៈពេល​សាងសង់​ចំនួន ២៧ ខែ លឿនជាង​ផែនការ​គ្រោង​ទុក​ចំនួន ១៥ ខែ ដែល​ចំណាយ​សរុប​ប្រមាណ​ជាង ១១៧ លានដុល្លារ​អាមេរិក​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​​ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ ៧ នេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់​ដែលតភ្ជាប់ជាមួយ​បណ្តាញផ្លូវជាច្រើន​ឆ្ពោះ​ទៅកាន់​រាជធានី និងខេត្ត។ ចំណុច​ចាប់ផ្តើម​ផ្លូវនេះ​តភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ ៦ ពី​រង្វង់​មូល​ស្គន់​ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប និង​តភ្ជាប់​ត្រង់​ចំណុច​បំបែក​ស្រុក​ព្រៃឈរ​ជាមួយ​ផ្លូវជាតិ​លេខ ៦០ ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ ៦ និង​ផ្លូវជាតិ​លេខ ៧០ ឆ្ពោះ​ទៅកាន់​ស្រុក​កង​មាស។

លើសពី​នេះ វាតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១ ត្រង់​ចំណុច​បំបែក​ត្រើង​ទៅ​កាន់​ស្រុក​ចម្ការ​លើ។ វា​ក៏​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ខេត្ត​លេខ ២២២ ឆ្ពោះ​ទៅ​ស្រុក​ស្ទឹងត្រង់ និង​ផ្លូវ​ខេត្ត​លេខ ២២៣ ឆ្ពោះ​ទៅ​ស្រុក​កងមាស និង​ខេត្តភូមិភាគឥសាន។

ការ​តភ្ជាប់ក្នុង​ក្របខណ្ឌ​អាស៊ាន ផ្លូវនេះ​ជាផ្នែកមួយ​នៃផ្លូវហាយវេអាស៊ាន​លេខ ១១ (ASEAN Highway 11) ដែល​តភ្ជាប់ជាមួយបណ្តាញផ្លូវសំខាន់ៗ​ឆ្ពោះទៅកាន់​ព្រំដែនកម្ពុជា និង​បណ្តាញ​ផ្លូវ​ខេត្ត​នៃបណ្តា​ប្រទេសក្នុងមហា​អនុតំបន់មេគង្គ។

ផ្លូវនេះដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការសម្រួល​ដល់ការធ្វើដំណើរ និង​ការដឹក​ជញ្ជូនកសិផល កសិ-ឧស្សាហកម្ម​នានា ដូចជា កៅស៊ូ ស្រូវ ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ធុរេន បន្លែ ផ្លែឈើ និង​ត្រីសាច់។ វា​ក៏ជួយលើក​កម្ពស់វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កំពង់ចាម​ដែល​មាន​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ និ​ងវប្បធម៌​ប្រវត្តិសាស្ត្រផងដែរ។

ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច បើ​តាម​ការ​សិក្សាវាយតម្លៃ​បាន​បញ្ជាក់​ថា ផ្លូវនេះ​នឹង​ផ្ដល់​អត្រា​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​រហូត​ដល់ ១៥,២៧% ដែល​បង្ហាញ​ពី​ការរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ទៅ​ថ្ងៃអនាគត៕

The post តាម​ស្ថានីយ​​ជញ្ចីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស នឹង​បំពាក់​ប្រព័ន្ធ​​បច្ចេកវិទ្យា AI គ្រប់គ្រង​ការ​ដឹកជញ្ជូន​លើស​​ទម្ងន់ appeared first on Kampuchea Thmey Daily.

​ផ្លូវជាតិលេខ ៧ ពី​ស្គន់ទៅ​ក្រុង​កំពង់ចាម ​​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការនៅថ្ងៃ ០៧ ខែ​កក្កដា ​ខាង​មុខ​​នេះ
បើតាម​មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិលេខ៧ ពី​​ប្រជុំជន​ស្គន់ទៅ​ក្រុង​កំពង់ចាម គ្រោងសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការនៅថ្ងៃទី ០៧ ខែ​កក្កដា ឆ្នាំ ២០២៦ ដែលគ្រោង​មាន​អ្នក​ចូលរួមប្រមាណ ៧ ពាន់នាក់។ នេះបើតាមលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ដឹកនាំ​ដោយ​លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងធ្វើ​ពិធីប្រគល់-ទទួលគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបានពេញលេញ ១០០% តាមផែនការកំណត់។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ មានប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាផ្នែកមួយនៃបណ្តាញផ្លូវអាស៊ាន AH11​។

កំណាត់ផ្លូវជាតិលេខ ៧ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដោយធ្វើការពង្រីកពីផ្លូវ ២ គន្លង ទៅជា ៤ គន្លង ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការចរាចរណ៍ និងការដឹកជញ្ជូនកាន់តែច្រើន។

ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចក្នុងការត​ភ្ជាប់​តំបន់កណ្តាលទៅភាគឦសាននៃប្រទេស ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិ​ផល និងផលិតផលឧស្សាហកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច សង្គម និងការវិនិយោគនៅតាមបណ្តោយខ្សែផ្លូវ។

កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គ្រោងនឹងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា៕

The post ​ផ្លូវជាតិលេខ ៧ ពី​ស្គន់ទៅ​ក្រុង​កំពង់ចាម ​​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការនៅថ្ងៃ ០៧ ខែ​កក្កដា ​ខាង​មុខ​​នេះ appeared first on Kampuchea Thmey Daily.

គម្រោងពង្រីកផ្លូវជាតិលេខ ៧ ចំណាយជាង ១០០ ​លានដុល្លារ បញ្ចប់ការសាងសង់ទាំងស្រុង
ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និង ប្រារព្ធពិធីប្រគល់-ទទួលគម្រោងពង្រីក និង លើកកម្រិតផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបានពេញលេញ ១០០% តាមផែនការកំណត់។

នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងជានាយកគម្រោង និង មានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេស និងក្រុមហ៊ុនទទួលសាងសង់ បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និង ប្រារព្ធពិធីប្រគល់-ទទួលគម្រោងសាងសង់ និង ពង្រីកផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបានពេញលេញ ១០០% តាមផែនការកំណត់។

លោក លឹម ស៊ីដេនីន បានឲ្យដឹងថា ការចុះពិនិត្យលើកនេះ ផ្តោតសំខាន់លើការត្រួតពិនិត្យគុណភាពសំណង់ លក្ខណៈបច្ចេកទេស សុវត្ថិភាពចរាចរណ៍ ការបំពាក់ផ្លាកសញ្ញា ប្រព័ន្ធបង្ហូរទឹក និង ហេដ្ឋារចនាសម្ព័ន្ធរងផ្សេងៗ ដើម្បីធានាថា គម្រោងមានគុណភាពរឹងមាំ សុវត្ថិភាព និង អាចប្រើប្រាស់បានយូរអង្វែង ស្របតាមបទដ្ឋានបច្ចេកទេសជាតិ និង អន្តរជាតិ។ ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចក្នុងការតភ្ជាប់តំបន់កណ្តាលទៅភាគឦសាន នៃប្រទេស ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផល និង ផលិតផលឧស្សាហកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច សង្គម និង ការវិនិយោគនៅតាមបណ្តោយខ្សែផ្លូវ។

លោករដ្ឋលេខាធិការ បន្តថា គម្រោងពង្រីក និង លើកកម្រិតផ្លូវជាតិលេខ ៧ នេះ មានប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាផ្នែកមួយ នៃបណ្តាញផ្លូវអាស៊ាន AH11។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ដោយធ្វើការពង្រីកពីផ្លូវ ២ គន្លង ទៅជា ៤ គន្លង ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការចរាចរណ៍ និង ការដឹកជញ្ជូនកាន់តែច្រើន។

សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) គ្រោងនឹងប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា៕
អត្ថបទ និង រូបភាព ៖​ ឡេក​ ចាន់ពេជ្រ

The post គម្រោងពង្រីកផ្លូវជាតិលេខ ៧ ចំណាយជាង ១០០ ​លានដុល្លារ បញ្ចប់ការសាងសង់ទាំងស្រុង appeared first on Kampuchea Thmey Daily.

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​ខេត្ដក្រចេះទៅព្រំដែន​ឡាវ ឈាន​ចុះហត្ថលេខា​សាងសង់លើកកម្រិត​ជា​ផ្លូវ​កៅស៊ូ AC​
កំណាត់ផ្លូវជាតិលេខ ៧ ដែល​មានប្រវែង ៩៦,៦៣ គម លាតសន្ធឹង​ចាប់ពីខេត្ដក្រចេះទៅច្រក​ត្រពាំងក្រៀល​ជាប់​ព្រំដែនឡាវ បាន​ឈាន​ទៅ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញ ដែលនឹងត្រូវស្ថាបនា​លើកកម្រិត​ពីផ្លូវ​កៅស៊ូ DBST ទៅ​ជា​ផ្លូវ​ក្រាលបេតុងកៅស៊ូ AC ដ៏មានគុណភាពខ្ពស់។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៧ ប៉ែកខាងជើងនេះ​ មាន​សក្ដានុពលបម្រើដល់វិស័យឡូជីស្ទីក ដែល​នឹង​ជួយដល់ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និងការតភ្ជាប់នៅក្នុងតំបន់ភូមិភាគឦសាន ជាពិសេសតភ្ជាប់ទៅកាន់ព្រំដែនអន្ដរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន)។

ផ្លូវជាតិលេខ ៧ គឺជាខ្សែ​ផ្លូវជាតិមួយ​ក្នុង​ចំណោម​ផ្លូវជាតិ​សំខាន់ៗ​​របស់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែងជាង ៥០០ គីឡូម៉ែត្រ លាតសន្ធឹង​ចាប់ចេញ​ពី​ទី​ប្រជុំជន​ស្គន់​​ក្នុង​ខេត្តកំពង់ចាម ទៅ​ច្រក​ទ្វារ​ត្រពាំងក្រៀល​ជាប់​ព្រំដែនជាមួយឡាវ។

បណ្តាញផ្លូវជាតិ​ដ៏មានសក្តានុពល​នេះ​​ ត្រូវបាន​ស្ថាបនា​លើកកម្ពស់​​ជាផ្លូវ AC នៅលើ​កំណាត់​មួយ​ចំនួន។ ចាប់ពីរង្វង់មូលស្គន់ក្នុងស្រុកជើងព្រៃ រហូតដល់រង្វង់មូលស្ពានគីហ្សូណាទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥,៤៨៩គ.ម បាន​កំពុង​តែស្ថាបនាពង្រីកពី ២ គន្លងទៅ ៤ គន្លង ដែល​​គ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ​នេះ​។

ដោយឡែក​កំណាត់ផ្លូវជាតិលេខ ៧ ពីរង្វង់មូលខ្លាស្ទុះក្នុង​ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៤២៤ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ចន្លោះ (គ.ម ៣៣១+២៥០ ដល់ គ.ម ៤២៤+៩៤០) ដែល​មានប្រវែងជិត ៩៤ គីឡូម៉ែត្រ បានបញ្ចប់​ការស្ថាបនា​​​កែលម្អ​​ដោយក្រាលបេតុងកៅស៊ូ AC ក្រោម​ជំនួយឥតសំណងពីប្រទេសចិនដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណជិត ៤០ លានដុល្លារ​៕

The post កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​ខេត្ដក្រចេះទៅព្រំដែន​ឡាវ ឈាន​ចុះហត្ថលេខា​សាងសង់លើកកម្រិត​ជា​ផ្លូវ​កៅស៊ូ AC​ appeared first on Kampuchea Thmey Daily.

ផ្លូវជាតិលេខ ៧ ពង្រីក​ ៤ គន្លង ពី​ស្គន់​ដល់ក្រុងកំពង់ចាម​សម្រេច​ការ​ស្ថាបនា​បាន ៩៨%
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម ប្រវែង ៤៥,៥០៤ គីឡូម៉ែត្រ សម្រេចលទ្ធផលជារួមបាន​ ៩៨,៥៩%។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ផ្អែកលើល្បឿនការងារ គម្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ មានន័យថាលឿនជាងផែនការគ្រោងទុក។

ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ, ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។

លោក ផន រឹម បាន​បញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋស្របពាក្យមួយដែលបានពោលថា «មានផ្លូវ មានក្តីសង្ឃឹម»៕

The post ផ្លូវជាតិលេខ ៧ ពង្រីក​ ៤ គន្លង ពី​ស្គន់​ដល់ក្រុងកំពង់ចាម​សម្រេច​ការ​ស្ថាបនា​បាន ៩៨% appeared first on Kampuchea Thmey Daily.

ផ្លូវ​ និង​ស្ពានចំនួន ៧ ​គម្រោង​ធំៗ​ចាយទុន​ខ្ទង់​ពាន់លាន​ដុល្លារកំពុង​ដំណើរការ​សាងសង់​ គ្រោង​បញ្ចប់​ឆាប់ៗ​នេះ
ក្រសួង​សាធារណការ​និងដឹកជញ្ជូន ​បាន​កំពុងអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​និង​ស្ពាន​ធំៗ​ចំនួន ៧ គម្រោង ដោយប្រើប្រាស់​ថវិកា​ហិរញ្ញប្បទានពី​ដៃគូអភិវឌ្ឍន៍មាន​ប្រវែង​សរុប​ប្រមាណ ៤៥២,៤៨ គីឡូម៉ែត្រ ក្នុង​ទុន​ចំណាយ​​រាប់​ពាន់​​លាន​ដុល្លារ។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលកំពុង​ដំណើរការសាងសង់​ ហើយ​គ្រោង​បញ្ចប់​បន្តបន្ទាប់​ទាំង​នោះ​​រួមមាន៖

-ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ)

ផ្លូវ​ជាតិ​លេខ​ ៤​ ជា​​ខ្សែផ្លូវជាតិ​​ដ៏​​មាន​សារៈសំខាន់​បំផុត​​ ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​បណ្តាញ​ត​ភ្ជាប់ពី​​រាជធានី​ភ្នំពេញ​ដែល​ជា​តំបន់​អភិវឌ្ឍ​ ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ហិរញ្ញវត្ថុនិង​ឧស្សាហកម្ម​ទៅ​ខេត្ត​​ព្រះសីហនុ ដែល​ជា​ទី​ក្រុង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​។

ដោយ​ប្រើប្រាស់​ហិរញ្ញប្បទានពីធនាគារពិភពលោក ផ្លូវ​ជាតិលេខ ៤ ដែលកំពុង​ដំណើរការ​ស្ថាបនា​កែលម្អ រហូត​មក​ដល់ពេលនេះ​​សម្រេច​បានប្រមាណ ៩០%។ ការ​​ស្ថាបនា​ត្រូវ​បាន​​​ពង្រី​កពី ២ គន្លង ទៅ​ ៤ គន្លង មាន​ប្រវែង​ ៤៥ គីឡូម៉ែត្រ​ និងពង្រីក​ពី​ទទឹង ៧ ម៉ែត្រ ទៅ​ទទឹង ១០​ ម៉ែត្រ មាន​​​​ប្រវែង ១៥១ គីឡូម៉ែត្រ​។

ផ្លូវ​ជាតិ​លេខ ​៤ មុន​ពេល​ក្រសួងសាធារណការនិងដឹកជញ្ជូន​​ យក​ដាក់ក្នុងផែនការការស្ថាបនាកែលម្អឡើងវិញ​ គឺ​មាន​សភាព​ខូចខាត​​ដែល​ធ្វើ​​ឱ្យ​ការ​ដឹក​ជញ្ជូន​ទៅ​មក​មាន​ការ​លំបាក​ខ្លាំង។ កន្លង​មក​ផ្លូវ​មួយ​ខ្សែ​នេះ​លិច​ទឹក​ ១ ​ឆ្នាំ​ ៥ ទៅ ៦ ​ដង​ នៅ​ពេល​ដែល​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​រស់​នៅ​មិន​អាច​ទៅ​សាលា ទៅ​ផ្សារ ឬ​ទៅ​មន្ទីរ​ពេទ្យ ហើយ​​ឡាន​ដឹក​ទំនិញ​ត្រូវ​រង់​​ចាំ​រហូត​ដល់​ទឹក​ស្រក ពេល​ខ្លះ​ដឹក​ទំនិញ​ទៅ​ដល់​​កប៉ាល់​មិន​ទាន់​ជា​ដើម​។

-កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត)

គិតត្រឹមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៦ កំណាត់ចុងក្រោយនៃគម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិ​លេខ​ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ស្ថាបនា​សម្រចបានលទ្ធផលជារួមបានប្រមាណ ៥១,០៧%។

តាមផែនការ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ដែលមាន​ប្រវែង ៣៥,១៤ គីឡូម៉ែត្រ គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៧។

-កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម)

គម្រោងពង្រីក​ និង​លើកកម្រិតផ្លូវជាតិលេខ ៧ ​ចាប់ពីទីប្រជុំជនស្គន់រហូតដល់​​ក្រុង​កំពង់​ចាម ​ស្ទើរ​តែឈាន​បញ្ចប់ ១០០% ខណៈ​គម្រោងនឹងបញ្ចប់​នៅអំឡុង​ឆ្នាំ​២០២៦ ​នេះ។​

ផ្លូវជាតិលេខ ៧ ​បាន​បើកការដ្ឋាន​សាង​សង់កាល​ពី​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លាន​ដុល្លារ​ពី​​រដ្ឋាភិបាល​ចិន។ ​កំណាត់ផ្លូវជាតិលេខ ៧ ត្រូវ​បាន​សាងសង់​​ពង្រីកពី ២ គន្លងទៅ ៤ គន្លង ​មានប្រវែង ៤៥ គីឡូម៉ែត្រ។ តាមរយៈ​កំណាត់ផ្លូវនេះ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ, ​ការ​ដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើក​កម្ពស់​ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។​

–ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត

កាលពីអំឡុង​ខែធ្នូ ឆ្នាំ២០២៥​ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ដឹកនាំកិច្ចប្រជុំ​​ពិភាក្សាពី “វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងសាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត”។

កិច្ចប្រជុំ​នេះ​ក៏​មានការចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បាន​បើកការដ្ឋានសាងសង់​កាលពី​ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំណាយថវិកាសាងសង់​សរុបប្រមាណ ១,៣៥ ពាន់​លាន​ដុល្លារ ក្រោម​ទម្រង់​វិនិយោគ​សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ ឆ្នាំ។

ពាក់ព័ន្ធ​វឌ្ឍនភាព​នៃ​ការអនុវត្តគម្រោងផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត ​មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមិន​បានបញ្ជាក់​មក​ដល់ពេលនេះសម្រេច​បាន​វឌ្ឍនភាព​យ៉ាងណា ខណៈ​បើ​តាមផែនការ​គ្រោង​បញ្ជប់នៅឆ្នាំ ២០២៧​​។

-ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

គិតត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ ដំណើរការ​ស្ថាបនា​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ​​​​សម្រេចបានប្រមាណ ៦៨% ដែលផ្អែកតាមលទ្ធផលនេះ​ការសាងសង់គឺ​​លឿនជាងផែនការ ៦%។

ស្ពានឆ្លង​ទន្លេ​​ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងដំណើរការ​សាងសង់​​មានប្រវែងសរុប ១ ៦៥០ ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ, ទទឹងផ្លូវ​ ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។

ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បាន​បើកការដ្ឋានកាលពី​ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

នៅពេលស្ថាបនា​បញ្ចប់​ដាក់​ឲ្យដំណើរការ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ក៏ដូចជា​​ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គមរវាងរាជធានីភ្នំពេញប៉ែកខាង​ត្បូង ព្រលាន​​យន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និង​ជួយ​ពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

-ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ

ដូចការគ្រោងទុក “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រភ្ជាប់ពីស្រុកចិត្របុរីនៅត្រើយខាងកើត ទៅ​ស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។

​“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ជាគម្រោងហេដ្ឋារចនាមសម្ព័ន្ធ​យុទ្ធសាស្រ្តមួយដ៏សំខាន់ ដែល​នឹងចូលរួមបង្កើន​ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម ភ្ជាប់ទីប្រជុំជន​ខេត្តក្រចេះទៅខេត្តកំពង់ធំ រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ទៅកាន់ខេត្ត​ភូមិភាគឦសាន​ដែលមាន​ខេត្តស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ជាមួយបណ្តាញ​ផ្លូវជាតិសំខាន់ៗផ្សេងទៀត។

-ស្ពានឆ្លងកាត់ទន្លេមេគង្គ “ដីឥដ្ឋ-ថ្មគរ”

ស្ពានដីឥដ្ឋ-ថ្មគរ ដែលបើកការដ្ឋានសាងសង់ស្របជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គិតត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ សាងសង់​សម្រេចវឌ្ឍនភាពការងារ​បានប្រមាណ ៤៧,៦ % លឿនជាងផែនការ ២,៦០%។

ស្ពានដីឥដ្ឋ-ថ្ម​គរ បាន​បើកការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ការដ្ឋាន​សាងសង់ស្ពានដីឥដ្ឋ-ថ្ម​គរ សម្រេចបានវឌ្ឍនភាពការងារ ៤៧,៦ % ខណៈ​តាមផែនការ​គ្រោង​បញ្ចប់នៅ​ឆ្នាំ ២០២៧ ទន្ទឹម​ការដ្ឋាន​សាងសង់​ផ្លូវល្បឿនលឿន​ភ្នំំពេញ​បាវិត។

ស្ពាន​នេះជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូងនិងខាងកើត រាជធានីភ្នំពេញ ដោយ​ភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿន​លឿន​ភ្នំពេញ-បាវិត៕

The post ផ្លូវ​ និង​ស្ពានចំនួន ៧ ​គម្រោង​ធំៗ​ចាយទុន​ខ្ទង់​ពាន់លាន​ដុល្លារកំពុង​ដំណើរការ​សាងសង់​ គ្រោង​បញ្ចប់​ឆាប់ៗ​នេះ appeared first on Kampuchea Thmey Daily.

​គម្រោង​ពង្រីកផ្លូវជាតិលេខ ៧ ​ចំណាយជាង $១០០ ​លាន ​សម្រេចបាន​ជិត ៩០%​ លឿនជាងផែនការ​
គម្រោងពង្រីក​ និង​លើកកម្រិតផ្លូវជាតិលេខ៧ ​ជាបួនគន្លង​ ចាប់ពីទីប្រជុំជនស្គន់ ​រហូតដល់​ខេត្ត​កំពង់​ចាម ​សម្រេចបានការសាងសង់ជិត​ ៩០% ​ពោលគឺគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ​លឿនជាង​ផែន​ការ​។​

​លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ​បានឱ្យដឹងថា ​គម្រោងពង្រីក​ និង​លើកកម្រិត​ផ្លូវជាតិ​លេខ៧​ កំពុងសម្រុកចាក់កៅស៊ូ AC​, ​គូសគំនូសចរាចរណ៍,​ ​បំពាក់ផ្លាក​សញ្ញា​ចរាចរណ៍ និង​ដាក់អំពូលសូឡា​បំភ្លឺពេលរាត្រី។​ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ ​គម្រោងនេះ​សម្រេច​លទ្ធផលជារួម៨៩,៨៨%ហើយ។​

​បើតាមអ្នកនាំពាក្យរូបនេះ ​ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះនឹងបញ្ចប់​នៅអំឡុង​ឆ្នាំ​២០២៦ ​ខាងមុខ ​លឿនជាងផែនការគ្រោងទុក។​

​ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយ​សម្រួល​ការធ្វើដំណើរ, ​ការដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើក​កម្ពស់​ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។​

​គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២ គន្លងទៅ ៤ គន្លង បានបើកការដ្ឋាន​សាង​សង់កាល​ពី​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លានដុល្លារ​របស់​រដ្ឋាភិបាលចិន។ ​

​គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ នេះ សាងសង់ដោយក្រុមហ៊ុន​សាជីវ​កម្មស្ពាន ​និង​ថ្នល់​ចិន (CRBC) ដោយប្រើរយៈពេលសាងសង់ ៤០ ខែ ហើយគ្រោង​នឹង​បញ្ចប់​នៅឆ្នាំ ២០២៦៕

អត្ថបទ៖ ឡេង ដេត

The post ​គម្រោង​ពង្រីកផ្លូវជាតិលេខ ៧ ​ចំណាយជាង $១០០ ​លាន ​សម្រេចបាន​ជិត ៩០%​ លឿនជាងផែនការ​ appeared first on Kampuchea Thmey Daily.

ផ្លូវជាតិលេខ ៧ ពី​ស្គន់ទៅ​ក្រុង​កំពង់ចាម នឹង​ស្ថាបនា​បញ្ចប់​មុន​ចូលឆ្នាំខ្មែរ
ប្រភពពី​មន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ផ្លូវជាតិលេខ៧ ពីទីប្រជុំជន់​ស្គន់ដល់ស្ពាន​គីហ្សូណាក្រុង​កំពង់ចាម​ នឹង​រួចរាល់មុនផែនការ ដែល​នឹងអាចសាងសង់​បញ្ចប់​នៅ​មុន​ចូលឆ្នាំ​ខ្មែរ​ខាង​មុខនេះ។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ផ្លូវ​ជាតិលេខ ៧ ដែលកំពុង​​ស្ថាបនា​ពង្រីកពី ២ គន្លងទៅ ៤ គន្លង​ វឌ្ឍនភាពពេលនេះ​សម្រេច​បាន​ប្រមាណ ៦៩,៦៥% ហើយ​អាចនឹងរួចរាល់មុនផែនការ​ចូលឆ្នាំខ្មែរខាងមុខ។

បើតាម​មន្រ្តី​អ្នកនាំពាក្យ​ក្រសួ​ងសាធារណការ​និង​ដឹកជញ្ជូន​រូប​នេះ ក្រោយ​បញ្ចប់​ការ​ស្ថាបនា​ ផ្លូវ​ជាតិលេខ ៧ ដ៏ធំទូលាយ​ដែលត្រូវ​បានស្ថាបនា​ពង្រី​កទទឹង​​ផ្លូវ​ដល់ទៅ ២៤ ម៉ែត្រ នឹង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់ពលរដ្ឋ​​លែង​លំបាកកកស្ទះ និងនាំលំហូរ​​ការ​ធ្វើ​ចរាចរណ៍​កាន់តែ​ឆាប់រហ័ស​ជាង​មុន​។

ផ្លូវជាតិលេខ ៧ បានចាប់ផ្តើមការដ្ឋាន​សាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ផ្លូវនេះការ​ស្ថាបនា​​ត្រូវ​លើ​ក​កម្រិត​គុណភាព​ជាប្រភេទ​ផ្លូវ AC (Asphalt concrete) កម្រាស់ ៩ សង់ទីម៉ែត្រ ជាមួយ​ទទឹងផ្លូវ ២៤,៥ ម៉ែត្រ។ ការ​ដ្ឋានផ្លូវ​នេះ ក៏​ត្រូវសាងសង់ស្ពានថ្មីតូចធំចំនួន៨ (ស្មើប្រវែងសរុប ១៥៦ ម៉ែត្រ), ជួសជុលស្ពានតូចធំ​ (ចាស់) ចំនួន ៧ ស្ពាន (ស្មើប្រវែងសរុប ១១៦ ម៉ែត្រ) រួមទាំង​​ស្ថាបនា​លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និង​បរិក្ខារចរាចរណ៍នានា។

ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល តភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ពី​រង្វង់មូលស្គន់ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅទៅខេត្តកំពង់ធំ សៀមរាប។ កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិ​ភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហា​អនុ​តំបន់មេគង្គ (GMS) ផងដែរ។

The post ផ្លូវជាតិលេខ ៧ ពី​ស្គន់ទៅ​ក្រុង​កំពង់ចាម នឹង​ស្ថាបនា​បញ្ចប់​មុន​ចូលឆ្នាំខ្មែរ appeared first on Kampuchea Thmey Daily.