សេដ្ឋកិច្ច
គម្រោងពង្រីកផ្លូវជាតិលេខ ៧ ចំណាយជាង $១០០ លាន សម្រេចបានជិត ៩០% លឿនជាងផែនការ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ខេត្តកំពង់ចាម សម្រេចបានការសាងសង់ជិត ៩០% ពោលគឺគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ លឿនជាងផែនការ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ កំពុងសម្រុកចាក់កៅស៊ូ AC, គូសគំនូសចរាចរណ៍, បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងដាក់អំពូលសូឡាបំភ្លឺពេលរាត្រី។ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ គម្រោងនេះសម្រេចលទ្ធផលជារួម៨៩,៨៨%ហើយ។
បើតាមអ្នកនាំពាក្យរូបនេះ ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ ខាងមុខ លឿនជាងផែនការគ្រោងទុក។
ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ, ការដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២ គន្លងទៅ ៤ គន្លង បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លានដុល្លាររបស់រដ្ឋាភិបាលចិន។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ នេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយប្រើរយៈពេលសាងសង់ ៤០ ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៦៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


