ពន្ធ ត្រាំ Archives - Kampuchea Thmey Daily

តុលាការពាណិជ្ជកម្មអាមេរិកសម្រេចថា ពន្ធ​ ១០% របស់ ត្រាំ គឺខុសច្បាប់
តុលាការសហព័ន្ធទទួលបន្ទុកខាងពាណិជ្ជកម្ម​របស់សហរដ្ឋអាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍ទី ៧ ឧសភា បានសម្រេចថា ពន្ធ​ ១០% ដែល​លោកប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​ដាក់លើទំនិញនាំចូល​លើបណ្ដា​ប្រទេសជុំវិញពិភពលោកកាលពីខែកុម្ភៈ​ គឺខុសច្បាប់ ខណៈ​ក្រសួងយុត្តិធម៌​បានប្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេចនោះ​។  នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ ABC។

ក្នុងសេចក្តីសម្រេចដែលមាន​សម្លេងគាំទ្រ ២ ទល់នឹង ១ ចៅក្រមនៅតុលាការពាណិជ្ជកម្មអន្តរជាតិរបសអាមេរិក បាននិយាយថា រដ្ឋបាលលោក ត្រាំ បានបកស្រាយច្បាប់ដែលប្រើនោះខុស ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃពន្ធគយដ៏ទូលំទូលាយរបស់ខ្លួន​។

វាគឺជាលើកទី២ហើយក្នុងឆ្នាំនេះ ដែលគោលនយោបាយពន្ធរបស់លោក ត្រាំ ត្រូវបាន​តុលាការអាមេរិកចាត់ទុកថាខុសច្បាប់។

កាលពីដើមឆ្នាំ តុលាការកំពូលអាមេរិកបាន​គាំទ្រសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិ ដោយថា ត្រាំ បាន​បំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភព​លោក​ ដោយ​ខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។ ជាការឆ្លើយតប លោក ត្រាំ បាន​ប្រកាសពន្ធ ១០% ដោយប្រើច្បាប់​ពាណិជ្ជកម្មឆ្នាំ ១៩៧៤ លើគ្រប់ប្រទេសទាំងអស់ និងចូលជាធរមាន​នៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយរំពឹងផុតកំណត់នៅចុងខែកក្កដា។

មេធាវីក្រសួងយុត្តិធម៌កាលពីថ្ងៃសុក្រ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍​នៅតុលាការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថាពួកគេមានគម្រោងជំទាស់នឹងសេចក្តីសម្រេច​កាលពី​ថ្ងៃព្រហស្បតិ៍។

​ដោយឡែក លោក ត្រាំ វិញ បាន​រិះគន់លើការសម្រេចរបស់តុលាការដោយ​​បន្ទោសលើ «ចៅក្រមឆ្វេងនិយមជ្រុល​២រូប» ដែលគាំទ្រការសម្រេច។ លោកថ្លែងយ៉ាងដូច្នេះថា៖ «គ្មានអ្វីធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាមួយនឹងតុលាការនោះទេ។ គ្មានអ្វីធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះទេ​។ ពេល​យើងទទួលបានសេចក្តីសម្រេចមួយ ហើយយើងធ្វើ​វាតាមផ្លូវផ្សេង»។

ទោះបីជាយ៉ាងណាក៏ដោយ គេក៏មិនទាន់ច្បាស់លាស់ដែរ​ថាតើការសម្រេចដដែលនឹង​បង្កការអនុវត្តបែបណាទៅមុខទៀត៕

The post តុលាការពាណិជ្ជកម្មអាមេរិកសម្រេចថា ពន្ធ​ ១០% របស់ ត្រាំ គឺខុសច្បាប់ appeared first on Kampuchea Thmey Daily.

វៀតណាមវ៉ាដាច់ចិន និងម៉ិកស៊ិក ក្លាយជាប្រទេសមាន​អតិរេកពាណិជ្ជកម្មជាមួយអាមេរិកធំបំផុត ​
វៀតណាម​បាន​វ៉ាដាច់ចិន និងម៉ិកស៊ិក ក្លាយជាប្រទេសមាន​អតិរេកពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិកធំជាងគេបំផុតនៅលើពិភព​លោកកាលពីខែមករា ទោះបីជា​មាន​បញ្ហា​ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យផ្លូវការពីរដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

មន្រ្តីអាមេរិក​បាន​ប្រាប់រ៉យទ័រផងដែរថា វៀតណាម​បាន​ចរចាពាណិជ្ជកម្មជាមួយអាមេរិក​អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែមិនទាន់សម្រេចបាន​កិច្ចព្រមព្រៀងណាមួយនៅលើយទេ ដោយសារតែគម្លាតពាណិជ្ជកម្មដ៏ធំ និងការមិនចុះសម្រុងគ្នាលើអត្រាពន្ធគយដែលអាមេរិក​ចង់ដាក់លើទំនិញវៀតណាម។

ក្នុងខែមករា ទំហំអតិរេកពាណិជ្ជកម្មរបស់វៀតណាម​ជាមួយអាមេរិក បាន​កើនឡើងដល់ ១៩ ប៊ីលាន​ដុល្លារ ដោយខ្ពស់ជាងតៃវ៉ាន់ ម៉ិកស៊ិក និងចិន។

ការនាំចេញរបស់វៀតណាម​ទៅអាមេរិក បាន​កើនឡើងដល់ ២០ ប៊ីលាន​ដុល្លារ នៅខែមករា ដោយហក់​ឡើងកប់ពពករហូតដល់ទៅ ៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ខណៈការនាំចេញរបស់ចិនទៅអាមេរិកវិញ បាន​ធ្លាក់ចុះរហូតដល់ទៅ ៤៦%។

មែនទែនទៅ ទំហំអតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិក បាន​កើនលើសចិនជាមួយអាមេរិក​តាំងត្រីមាសទី២ឆ្នាំ ២០២៥ ដោយ​បន្តឈរតែពីក្រោយម៊ិកស៊ិកប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០២៥ ទាំងមូល វៀតណាមមាន​អតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដល់ទៅ ១៧៨ ប៊ីលាន​ដុល្លារ។

គេមើលឃើញថា ការនាំចេញរបស់វៀតណាមទៅអាមេរិក​បាន​ហក់ឡើងខ្លាំង ចំពេលដែលពន្ធរបស់ ត្រាំ ធ្វើឱ្យ​ការនាំចេញរបស់ចិន​ធ្លាក់ចុះ។ យ៉ាងណាមិញ យោងតាមទិន្នន័យពីរដ្ឋាភិបាលវៀតណាម ការនាំចូលរបស់វៀតណាមពីប្រទេសចិន បាន​ហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅខែមករា ដែលនេះគឺជាអ្វីដែលអាមេរិកចោទប្រកាន់ថា វៀតណាម​គឺជាមូលដ្ឋានឆ្លងកាត់ទំនិញរបស់ចិន ទៅសហរដ្ឋអាមេរិក​។

គួររំឭកផងដែរថា លោក ត្រាំ បាន​ដាក់ពន្ធ​ ២០% លើទំនិញវៀតណាម​កាលពីខែសីហា ឆ្នាំមុន យ៉ាងណាមិញ ពន្ធនោះត្រូវបាន​ដកចេញក្រោយតុលាការកំពូលអាមេរិក បាន​សម្រេចថាវាខុសច្បាប់។ បច្ចុប្បន្ន អាមេរិកដាក់ពន្ធ ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស រួមទាំងវៀតណាម៕

The post វៀតណាមវ៉ាដាច់ចិន និងម៉ិកស៊ិក ក្លាយជាប្រទេសមាន​អតិរេកពាណិជ្ជកម្មជាមួយអាមេរិកធំបំផុត ​ appeared first on Kampuchea Thmey Daily.

រោងចក្រ និងកំពង់ផែចិន នៅតែមមាញឹក «ដូចគ្មានពន្ធ ត្រាំ» ​មុនចូលឆ្នាំចិន
មួយឆ្នាំក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងកាន់អំណាចហើយដាក់ពន្ធខ្ពស់ ​រោងចក្រ និងកំពង់ផែរបស់ចិននាពេលនេះ កំពុងមមាញឹកខ្លាំង​​មុនបុណ្យចូលឆ្នាំចិន ដោយឃើញ​ទាំង​កំណើនសកម្មភាពពាណិជ្ជកម្មទៀតផង ​រហូតដល់អ្នកជំនាញខ្លះ​ពិពណ៌នាថា «ដូចគ្មានពន្ធ ត្រាំ»។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC កាលពីថ្ងៃពុធ (១១ កុម្ភៈ)។

ជាធម្មតា សកម្មភាពរោងចក្រចិន​កើនឡើងនៅដើមឆ្នាំ ដោយក្រុមហ៊ុនផលិតនានាប្រញាប់ប្រញាល់បំពេញតម្រូវការបញ្ជាទិញ និងដឹកជញ្ជូនទំនិញ មុន​ចូលដល់ថ្ងៃ​​បុណ្យចូលឆ្នាំចិន។ ​ភាពមមាញឹក​មុនថ្ងៃឈប់សម្រាកនៅឆ្នាំនេះ ហាក់ដូចជាខ្លាំងដូចរាល់ដង ទោះបីជាមានការដំឡើងពន្ធរបស់ពី ត្រាំ ក្ដី។​​

លោក Renaud Anjoran ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក​នៅខេត្តក្វាងទុង Agilian Technology ​បាននិយាយថា រោងចក្ររបស់លោក​ដំណើរការស្ទើរតែពេញចំណុះ ទោះបីជារង​ការដាក់ពន្ធរយៈពេលមួយឆ្នាំហើយក្ដី។

លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងរវល់ខ្លាំងណាស់។ ​យើង​ត្រលប់ទៅស្ថានភាពដែល​ដូចជា​គ្មាន​ពន្ធគយ។ អតិថិជនអាមេរិកមិន​បាន​គិតគូរ​អំពីការទិញទំនិញ​ពីកន្លែងផ្សេងទៀតទេ»។ លោកបន្ថែមថា ​អតិថិជនមួយចំនួនត្រូវចំណាយ​បន្ថែមដើម្បីទិញ និង​ដឹកជញ្ជូនទំនិញទៀតផង​។

រោងចក្ររបស់លោកនៅក្នុងទីក្រុង Dongguan ​នាំចេញ​ផលិតផលជាងពាក់កណ្តាលរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយរក្សាការនាំចេញនៅកម្រិត​ដូចមុនពេលលោក ត្រាំ ដាក់ពន្ធកាលពីឆ្នាំមុនដែរ។

​ដោយឡែក ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ China Beige Book ​ដែលផ្ដោតលើទីផ្សារចិន បាន​និយាយថា៖ «​រោងចក្រនានាបានឃើញការបញ្ជាទិញ ផលិតកម្ម និងប្រាក់ចំណូលកើនឡើងខ្ពស់ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន»។ ក្រុមហ៊ុន​បាន​ប៉ាន់ប្រមាណថា ក្នុងខែមករា ទិន្នផលឧស្សាហកម្មបានកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយការបញ្ជាទិញក្នុងស្រុក និងនាំចេញ «បានកើនឡើងយ៉ាងខ្លាំងធៀបនឹងឆ្នាំមុន និងខែមុន(ធ្នូ ២០២៥)»។

ទិន្នន័យផ្លូវការអំពីទិន្នផលឧស្សាហកម្មសម្រាប់ខែមករា និងកុម្ភៈពីរដ្ឋាភិបាលចិន គ្រោង​នឹង​ចេញនៅខែក្រោយ។​

កំពង់ផែសំខាន់ៗរបស់​ចិន ​មាន​កុងតឺន័រច្រើនជាងធម្មតា រហូតដល់ ៤០% ក្នុងសប្តាហ៍​គិតថ្ងៃទី ១ ខែកុម្ភៈ បើប្រៀបធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន ដែល​នេះគឺជាកំណើន​ខ្លាំង​បំផុតក្នុងរយៈពេលជាង១​ឆ្នាំ​។ នេះ​បើ​​​តាម​ក្រុម​អ្នកវិភាគ​ផ្នែក​ដឹកជញ្ជូន និង​ភស្តុភារ​នៅ​ធនាគារ HSBC។

នៅកំពង់ផែទីក្រុង Ningbo ដែលជាកំពង់ផែសំខាន់មួយរបស់​ចិន ​កន្លែងចុះចត​ទំនិញ​សុទ្ធតែដាក់លើសចំណុះ។ ​កប៉ាល់មួយចំនួនត្រូវបានកក់ឱ្យដឹកទំនិញលើសកំណត់របស់ខ្លួនដល់ទៅ ២០% ខណៈកំពង់ផែដដែលបាន​ឈប់ទទួលយកកុងតឺន័រថ្មី។ ​នេះបើតាមការអះអាងរបស់លោក Jay Guo សាកលវិទ្យាធិការនៃវិទ្យាស្ថាន Ningbo China សម្រាប់នវានុវត្តន៍ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់។

ភាពមមាញឹកបែបនេះ ក៏បាន​ជំរុញឱ្យមាន​កំណើនតម្លៃដឹកជញ្ជូនផងដែរ ខណៈអ្នកជំនាញទីផ្សារខ្លះបាន​លើកឡើងថា ​ភាពមមាញឹកនៅ​រោងចក្រចិនកើតឡើងទោះបីជាក្រុមហ៊ុននានា កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេក្ដី។ ក្រុមហ៊ុនពហុជាតិជាច្រើនកំពុងពន្លឿនយុទ្ធសាស្ត្រផ្គត់ផ្គង់ «ចិន+១» នៅអាស៊ីអាគ្នេយ៍ និងនៅជិតទីផ្សារដូចជាម៉ិកស៊ិក និងផ្នែកខ្លះនៃអឺរ៉ុប ប៉ុន្តែពួកគេនៅតែបន្តរក្សាផលិតកម្ម ឬការផ្គត់ផ្គង់ដ៏សំខាន់នៅ​ចិន៕

The post រោងចក្រ និងកំពង់ផែចិន នៅតែមមាញឹក «ដូចគ្មានពន្ធ ត្រាំ» ​មុនចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.

ត្រាំ បង្កើនភាពតានតឹងពាណិជ្ជកម្ម​ជាមួយ​កាណាដាជាថ្មី ដោយ​កាត់ផ្ដាច់ការចរចាគ្នា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​បង្កើនភាព​តានតឹងពាណិជ្ជកម្ម​អាមេរិកខាងជើងជាថ្មី ដោយ​ប្រកាសផ្ដាច់ការចរចាពាណិជ្ជកម្ម​ជាមួយ​ប្រទេសកាណាដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការប្រកាស​របស់លោក​ ត្រាំ ធ្វើឡើងដោយសម្អាងពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅកាណាដា ដែល​បង្ហាញ​ពី​អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) និយាយជាអវិជ្ជមាន​អំពីពន្ធលើទំនិញប្រទេស។

លោក ​ត្រាំ បាន​សរសេរនៅលើបណ្ដាញសង្គម Truth Social ​យ៉ាងដូច្នេះថា៖ «ដោយផ្អែកលើអាកប្បកិរិយាដ៏​អាក្រក់របស់ពួកគេ ការចរចាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា ត្រូវបានកាត់ផ្ដាច់»។ ​

កាលពីសប្ដាហ៍នេះ អភិបាល​ខេត្ត Ontario របស់កាណាដា លោក Doug Ford បាននិយាយ​ថា ការផ្សព្វ​ផ្សាយពាណិជ្ជកម្មដែលមានសារប្រឆាំងពន្ធគយ បានទាក់ទាញចំណាប់អារម្មណ៍របស់លោក ត្រាំ។ ការផ្សាយ​ពាណិជ្ជកម្ម​របស់់ខេត្ត Ontario បង្ហាញពីលោក រីហ្គែន និយាយរិះគន់ជាទូទៅចំពោះការដាក់ពន្ធគយលើទំនិញនាំចូលពីបរទេស ដោយ​ធ្វើឱ្យ​បាត់បង់ការងារ និងបង្កសង្រ្គាមពាណិជ្ជកម្ម​។ ​

កន្លងមក លោក ត្រាំ បានប្រើប្រាស់គោលនយោបាយពន្ធគយរបស់ខ្លួន ដើម្បីយកប្រៀប​ឥទ្ធិពលរបស់ខ្លួន ប៉ុន្តែបាន​ទាក់ទាញការវាយបកខ្លាំងៗពីប្រទេសផ្សេងៗ រួមទាំងកាណាដា និងជាពិសេសចិន​។ សង្គ្រាមពាណិជ្ជកម្មរបស់លោក បាន​ធ្វើឱ្យពន្ធអាមេរិក​កើនដល់​​កម្រិតខ្ពស់បំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៣០ ​ខណៈលោក​នៅតែបន្ត​គំរាមកំហែងដំឡើងពន្ធ​ជាបន្តបន្ទាប់បន្ថែមទៀត ដោយបង្កក្ដីបារម្ភសេដ្ឋកិច្ចក្នុងចំណោមអាជីវកម្ម និងសេដ្ឋវិទូ។  ​

ឆ្លើយតប ត្រាំ នាយករដ្ឋមន្រ្តីកាណាដា លោក ​Mark Carney បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដានឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទីផ្សាររបស់ខ្លួនដោយ​មិនស្មើភាពគ្នាទេ ប្រសិនបើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាមួយរដ្ឋបាល ត្រាំ បរាជ័យ។ ​

រាប់តាំងពីឡើងកាន់អំណាចអាណត្តិទី២នៅខែមករាមក លោក ត្រាំ បាន​​ដាក់ពន្ធខ្ពស់លើដែកថែប អាលុយមីញ៉ូម និងរថយន្តកាណាដា ដែលជំរុញឱ្យ​រដ្ឋាភិបាល​ក្រុងអូតាវ៉ា ឆ្លើយតបដាក់ការដាក់ពន្ធដូចគ្នា ទោះបីមាន​ការចរចាជាបន្តបន្ទាប់ក្ដី៕

The post ត្រាំ បង្កើនភាពតានតឹងពាណិជ្ជកម្ម​ជាមួយ​កាណាដាជាថ្មី ដោយ​កាត់ផ្ដាច់ការចរចាគ្នា appeared first on Kampuchea Thmey Daily.

ការនាំចេញទៅអាមេរិករបស់​វៀតណាម​កើនលើស ១១០ ប៊ីលាន​ដុល្លារ ត្រឹម ៩ ខែដើមឆ្នាំ ទោះពន្ធ ត្រាំ
វៀតណាមបាននាំចេញទំនិញ​ក្នុងតម្លៃប្រមាណ ១១២ ប៊ីលាន​ដុល្លារ ទៅកាន់សហរដ្ឋអាមេរិកត្រឹមរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៥ ដោយ​កើនឡើងប្រមាណ ២៧ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន ទោះបីជារងនូវពន្ធខ្ពស់របស់ប្រធានាធិបតី​ ដូណាល់ ត្រាំ និងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចសកលក្ដី។ ​នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

​អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ការនាំចេញគ្រឿងចក្រ ឧបករណ៍ ​និងគ្រឿងបន្លាស់ បានកើនឡើង ៣០ ភាគរយ​ ដល់ ១៤  ប៊ីលានដុល្លារ។ ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ បានកើនឡើង ២០ ភាគរយ ដល់ ១៦​ ប៊ីលាន​ដុល្លារ ដោយសារតែតម្រូវការខ្ពស់ និងការងាកចេញពីការផ្គត់ផ្គង់របស់ចិន។

ការនាំចេញកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់វិញ បានកើនឡើងយ៉ាងខ្លាំងដល់ ១៣,៦ ប៊ីលាន​ដុល្លារ ដែលជំរុញដោយទំំនិញរបស់​​សាជីវកម្មបច្ចេកវិទ្យាសកលដូចជា Samsung, LG, Foxconn និង Intel ។ ​

គួររំឭកថា លោក ត្រាំ បាន​ដាក់ពន្ធ ២០ ភាគរយ លើប្រទេសវៀតណាម ដោយចូលជាធរមាន​នៅដើមខែសីហា ដើម្បីជាផ្នែកមួយ​នៃគោលនយោបាយពន្ធ «បដិការ» របស់លោក ក្នុងបំណងកាត់បន្ថយអតុល្យភាព​ពាណិជ្ជកម្ម​សម្រាប់អាមេរិក និងជំរុញកំណើនផលិតកម្មក្នុងស្រុក។

វៀតណាម​មាន​អតិរេកពាណិជ្ជកម្មជាមួយអាមេរិកប្រមាណ ១២៣,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន។ កន្លងមក ពន្ធ ២០ ភាគរយ របស់លោក ត្រាំ បាន​បង្កក្ដីបារម្ភថានឹង​ប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់វៀតណាម ដែលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចប្រទេសនេះ។

អគ្គលេខាធិការនៃសមាគមសិប្បកម្ម និងឧស្សាហកម្មឈើនៃទីក្រុងហូជីមិញ លោក Nguyen Chanh Phuong បាននិយាយថា ក្រុមហ៊ុនវៀតណាមមានភាពរហ័សក្នុងការសម្របខ្លួនដោយការបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដែលជាការទាមទារមួយ​របស់អាមេរិក។

លោកបន្តយ៉ាងដូច្នេះថា៖ «ផលិតផលវៀតណាមមានគុណភាព និងមាន​តម្លៃប្រកួតប្រជែង ហើយត្រូវបានអ្នកប្រើប្រាស់អាមេរិកពេញចិត្តកាន់តែខ្លាំងឡើង»។

អ្នកនាំចេញបាននិយាយថា ​កំណើន​នៃការនាំចេញទៅកាន់សហរដ្ឋអាមេរិកក៏ដោយសារតែការថយ​ចុះ​អតិផរណា​ និងការចំណាយរបស់អ្នកប្រើប្រាស់ខ្ពស់នៅទីនោះ និងយុទ្ធសាស្រ្តរបស់សាជីវកម្មពហុជាតិដើម្បីធ្វើពិពិធកម្មច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ។

ក្នុង​ល្បឿនបច្ចុប្បន្ន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប៉ាន់ប្រមាណថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកអាចឈានដល់កំណត់ត្រាចន្លោះ ១២៥-១៣០ ប៊ីលាន​ដុល្លារ នៅឆ្នាំនេះ​ ដែលពង្រឹង​ងារ​វៀតណាមជាដៃគូពាណិជ្ជកម្មធំទី២​នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីសិង្ហបុរីសម្រាបអាមមេរិក​។

​យ៉ាងណាមិញ សមាគមឧស្សាហកម្មបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងបង្កើនការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងការដឹកជញ្ជូនទំនិញពីប្រទេសផ្សេងៗ ហើយអាចដំឡើងពន្ធលើផលិតផលមួយចំនួនដូចជា ដែក ឈើ ថ្ម និងទំនិញថាមពលបៃតង ជាដើម៕

The post ការនាំចេញទៅអាមេរិករបស់​វៀតណាម​កើនលើស ១១០ ប៊ីលាន​ដុល្លារ ត្រឹម ៩ ខែដើមឆ្នាំ ទោះពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

Toyota ព្យាករពីផលប៉ះពាល់ជិត ១០ ប៊ីលាន​ដុល្លារ ពីពន្ធ ត្រាំ
ក្រុមហ៊ុនផលិតរថយន្តយក្ស​ Toyota រំពឹងពីផលប៉ះពាល់ ៩,៥ ប៊ីលាន​ដុល្លារ ពីការដំឡើងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនេះគឺជាការ​ព្យាករនៃការខាតបង់​ដ៏ធំជាងគេធៀប​នឹង​ក្រុមហ៊ុនផ្សេងៗ។  ​

ក្រុមហ៊ុនបាន​ចេញការព្យាករនេះ នៅក្នុងរបាយការណ៍​ទស្សនវិស័យប្រចាំឆ្នាំ ដែលត្រូវបានធ្វើបច្ចុប្បន្ន និងចេញផ្សាយកាលពី​​ថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុនតូយ៉ូតា ក៏បានកាត់បន្ថយការព្យាករ​ប្រាក់ចំណេញប្រតិបត្តិការពេញមួយឆ្នាំសារពើពន្ធ (គិតត្រឹមខែមីនា ២០២៦) ​ចំនួន ១៦ ភាគរយ ផងដែរ មកត្រឹម ២១,៧ ប៊ីលាន​ដុល្លារ​ ​ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមដែលក្រុមហ៊ុនផលិតទូទាំងពិភពលោកប្រឈមមុខនឹងការដំឡើងពន្ធរបស់ ត្រាំ លើ រថយន្ត គ្រឿងបន្លាស់ ដែកថែប​ និងអាលុយមីញ៉ូម នាំចូលទៅសហរដ្ឋអាមេរិក​។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Toyota លោក Takanori Azuma បានប្រាប់សន្និសីទកាសែត​ខ្លីមួយថា៖ «និយាយដោយត្រង់ចុះ វាពិតជាពិបាកណាស់សម្រាប់ពួកយើង ក្នុងការព្យាករពីអ្វីដែលនឹង​កើតឡើង ជុំវិញ​បរិយាកាសទីផ្សារ​»។ យ៉ាងណាមិញ លោកបន្ថែមថា Toyota នៅតែប្ដេជ្ញាផលិតរថយន្ត​សម្រាប់អតិថិជននៅអាមេរិក ទោះបីជា​រងផលប៉ះពាល់ក៏ដោយក្ដី។

លោក Azuma បាននិយាយថា ការប៉ាន់ប្រមាណ​ពីការខាតបង់ ៩,៥ ប៊ីលានដុល្លារ ​ក៏រួមបញ្ចូលផងដែរនូវផលប៉ះពាល់លើក្រុមហ៊ុន​ផ្គត់ផ្គង់ ជាពិសេសក្រុមហ៊ុន​​នៅ​អាមេរិកដែលនាំចូលគ្រឿងបន្លាស់ពី​ជប៉ុន។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា អាជីវកម្មនាំចូលទៅអាមេរិក​របស់ Toyota ពីប្រទេសផ្សេងៗ រួមទាំងម៉ិកស៊ិក និងកាណាដា  ក៏រងផលប៉ះពាល់ធ្ងន់ផងដែរ ខណៈត្រាំ ដាក់ពន្ធ ២៥ ភាគរយ លើរថយន្ត និងគ្រឿងបន្លាស់នាំចូល​។  ​កាលពីសប្តាហ៍មុន ក្រុមហ៊ុនបាននិយាយថា ខ្លួនផលិតរថយន្ត Toyota និង Lexus ប្រហែល ១,១ លាន​គ្រឿង ​នៅអាមេរិកខាងជើងក្នុងអំឡុងឆមាសទី១ នៃឆ្នាំ ២០២៥ រួមទាំងជាង ៧០០ ០០០ គ្រឿង នៅសហរដ្ឋអាមេរិក៕ ​

The post Toyota ព្យាករពីផលប៉ះពាល់ជិត ១០ ប៊ីលាន​ដុល្លារ ពីពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យក្រសួងការងារ៖ អ្វីដែលត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាស
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា អ្វីដែលកម្ពុជាត្រូវបារម្ភ គឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាសដែលកំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែមទៀត។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានកំណត់អត្រាពន្ធនាំចូលពីកម្ពុជា ៣៦%។

លោកបន្តថា អត្រាពន្ធរបស់អាម៉េរិកនេះ គឺជារឿងសកល ដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះឡើយ ពោលគឺ ឡាវជាប់អត្រាពន្ធ ៤0% មីយ៉ាន់ម៉ា ៤0% ថៃ ៣៦% បង់ក្លាដែស ៣៥% ឥណ្ឌូនេស៊ី ៣២% និងកម្ពុជា ៣៦%។ សម្រាប់កម្ពុជា ក្រោយពីការចរចាពន្ធ កម្ពុជាទទួលបានការកាត់បន្ថយពន្ធច្រើនជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីពី ៤៩%មកត្រឹម ៣៦%។

លោកកត់សម្គាល់ឃើញថា ពន្ធរបស់អាម៉េរិកនៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ដែលមានរយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ ព្រោះអាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលនឹងធ្វើឱ្យរោងចក្រសហគ្រាសនៅតែបន្តរកស៊ីក្នុងប្រទេសកម្ពុជា។ ចំណែកឯរោងចក្រធំៗវិញ គឺមានទីផ្សារទូទាំងពិភពលោក ដូចនេះពួកគេអាចបង្វែរទីផ្សារទៅកាន់ប្រទេសអឺរ៉ុប កាណាដា អូស្រ្តាលី ជប៉ុន អង់គ្លេស និងចិនជាដើម។ ប៉ុន្តែ រោងចក្រតូចៗដែលទទួលការបញ្ជាទិញបន្តច្រើនតង់គ្មានទីផ្សារច្បាស់លាស់នឹងបាត់បង់ការប្រកួតប្រជែង។

លោកថា “រោងចក្រខ្នាតអន្តរជាតិដូចជា H&M, GAP, PUMA និង NIKE ជាដើម នឹងមិនរើរោងចក្រពីប្រទេស​កម្ពុជានោះទេ ព្រោះរោងចក្រធំៗទាំងនេះ មានទីផ្សារច្រើនក្រៅពីអាម៉េរិកដូចជា ទីផ្សារអឺរ៉ុប អង់គ្លេស ជប៉ុន ចិន កាណាដា និងអូស្ត្រាលីជាដើម”។ បន្ថែមពីនេះ ក្រៅពីកម្លាំងពលកម្មរបស់កម្ពុជាមានផលិតភាពខ្ពស់ វិនិយោគិនក៏ទទួលបាននូវការសម្រួលយ៉ាងល្អប្រសើរពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយសូម្បីក្រសួងការងារក៏បានកាត់បន្ថយសេវាជាច្រើនដើម្បីសម្រួលដល់វិនិយោគដែរ។

អ្នកនាំពាក្យរូបនេះ មើលឃើញថា ការរើរោងចក្រត្រូវចំណាយពេលយូរ និងមាននីតិវិធីស្មុគស្មាញ ត្រូវចុះបញ្ជី ទិញ/ជួលទីតាំងដី និងសំណង់ និងត្រូវសាងសង់ រៀបចំប្រព័ន្ធគ្រប់គ្រងក្នុងរោងចក្រ ហើយការរើសបុគ្គលិក និងការផ្តើមប្រតិបត្តិការគឺមិនអាចធ្វើឱ្យរោងចក្រធំៗជ្រើសរើសការរើចេញនោះឡើយ។

ក្រៅពីបញ្ហាពន្ធអាមេរិកចំនួន ៣៦% កម្ពុជាកំពុងរីករាយនឹងគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣៧៣ ជាមួយនឹងទុនវិនិយោគ ៥,៨ ប៊ីលានដុល្លារអាម៉េរិក នឹងបង្កើតឱកាសការងារប្រមាណជាង ២៥ម៉ឺនកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ការសម្រេចចិត្តរបស់វិនិយោគបរទេសដែលមានទាំងក្រុមហ៊ុនអាម៉េរិកផង ក៏បានដឹងពីពន្ធរបស់អាម៉េរិកដែរ ប៉ុន្តែនៅតែមកបោះទុនវិនិយោគ នោះមានន័យថា ពន្ធអាម៉េរិករយៈពេលខ្លីនេះ គឺប្រហែលជាមិនមែនជាការព្រួយបារម្ភធំដុំទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ ដល់សង្គមស៊ីវិល សហជីព និងអ្នកនយោបាយមួយចំនួនតូច កុំប្រើប្រាស់លេស ការដំឡើងពន្ធរបស់អាម៉េរិកមកលើកម្ពុជា ជាឈ្នាន់នយោបាយ បំភិតបំភ័យកម្មករ និងពលរដ្ឋស្លូតត្រង់ ហើយគួរប្រកាន់យកប្រយោជន៍ជាតិដ៏ឧត្តុង្គឧត្តមជំនួសវិញ៕

The post អ្នកនាំពាក្យក្រសួងការងារ៖ អ្វីដែលត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាស appeared first on Kampuchea Thmey Daily.

តុលាការឧទ្ធរណ៍អាមេរិក អនុញ្ញាតឱ្យ ត្រាំ បន្តយកពន្ធ
តុលាការឧទ្ធរណ៍សហព័ន្ធសហរដ្ឋអាមេរិក បាន​សម្រេចអនុញ្ញាតឱ្យរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បន្តយកពន្ធដែលលោកដំឡើងលើប្រទេសដទៃជាបណ្ដោះអាសន្នសិន កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺ ១ ថ្ងៃ​បន្ទាប់ពីតុលាការអាមេរិក​សម្រាប់ពាណិជ្ជកម្មអន្តរជាតិសម្រេច​បញ្ឈប់ការដាក់ពន្ធរបស់លោក ត្រាំ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ BCC។  ​

នៅថ្ងៃពុធ តុលាការអាមេរិក​សម្រាប់ពាណិជ្ជកម្មអន្តរជាតិ បាន​​សម្រេចថា ការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មរបស់​អាមេរិក គឺជាតួនាទីរបស់សភាផ្ដាច់មុខ ហើយថា អ្វីដែលលោក​ ត្រាំ ធ្វើគឺខុសរដ្ឋធម្មនុញ្ញ និងលើសពី​​អំណាច​ប្រធានាធិបតី​របស់ខ្លួន។

យ៉ាងណាមិញ រដ្ឋបាល ត្រាំ បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច​នេះ​របស់តុលាការពាណិជ្ជកម្ម ដោយនិយាយថា តុលាការបានជំទាស់នឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីដោយខុស ហើយអាចបញ្រ្ចាសការចរចាពាណិជ្ជកម្មយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែមកនេះ។

រដ្ឋបាល ត្រាំ បានប្រកែក​ក្នុង​បណ្ដឹងឧទ្ធរណ៍របស់ខ្លួនថា៖ «គោលនយោបាយការបរទេស និងសេដ្ឋកិច្ចគួរតែត្រូវបានសម្រេចដោយមន្ត្រីជាប់ឆ្នោត មិនមែនតុលាការទេ»។

​មុនការសម្រេចរបស់តុលាការឧទ្ធរណ៍បន្តិច ​អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋ​អាមេរិក​មិន​អាច​ដំណើរការបាន​ទេ ប្រសិន​បើ «​ចៅក្រមបែបសកម្មជន» ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ពិភាក្សា​ការទូត ឬ​ពាណិជ្ជកម្ម​ដ៏រសើប​របស់​ប្រធានាធិបតី។

ចំណែកឯលោក ត្រាំ វិញ​ បានរិះគន់សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍​ក្នុង​សារលើបណ្ដាញសង្គមរបស់លោកថា៖ «សង្ឃឹមថា តុលាការកំពូលនឹងលុបចោលការសម្រេចចិត្តដ៏​អាក្រក់ ដែលជាការគំរាមកំហែងប្រទេសនេះ ​ឱ្យ​បាន​ឆាប់រហ័ស»។ លោកថាអ្វីដែលតុលាការពាណិជ្ជកម្មសម្រេច គឺផ្អែកលើ «ការស្អប់ ត្រាំ សុទ្ធសាធ»។

គួរគូសបញ្ជាក់ថា លោក ត្រាំ បាន​ដាក់ពន្ធជាច្រើនតាំងពីកាន់អំណាច រួមទាំងពន្ធគយបដិការ និងមូលដ្ឋាន លើប្រទេស និងតំបន់ចំនួន ១៨០ ទូទាំងពិភព​លោក កាលពីដើមខែមេសា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលពន្យារពេលអនុវត្ត ៩០ ថ្ងៃ ដើម្បីចរចារហូតដល់ដើមខែកក្កដា។ ​យ៉ាងណាមិញ ការសម្រេចចិត្តរបស់តុលាការពាណិជ្ជកម្មអន្តរជាតិកាលពីថ្ងៃពុធ មិនរាប់បញ្ចូលពន្ធលើដែកថែប រថយន្ត និងអាលុយមីញ៉ូមនោះទេ។

​ក្នុងការសម្រេចនៅថ្ងៃព្រហស្បតិ៍ តុលាការឧទ្ធរណ៍អនុញ្ញាតឱ្យការយកពន្ធធ្វើឡើងជាបណ្ដោះអាសន្ននេះ ខណៈសំណុំរឿងនេះ​កំពុង​ដំណើរការ ហើយ​សវនាការបន្ទាប់គឺនៅថ្ងៃទី ៥ ខែមិថុនា៕

The post តុលាការឧទ្ធរណ៍អាមេរិក អនុញ្ញាតឱ្យ ត្រាំ បន្តយកពន្ធ appeared first on Kampuchea Thmey Daily.