ព័ត៌មានអន្ដរជាតិ
តុលាការឧទ្ធរណ៍អាមេរិក អនុញ្ញាតឱ្យ ត្រាំ បន្តយកពន្ធ
តុលាការឧទ្ធរណ៍សហព័ន្ធសហរដ្ឋអាមេរិក បានសម្រេចអនុញ្ញាតឱ្យរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បន្តយកពន្ធដែលលោកដំឡើងលើប្រទេសដទៃជាបណ្ដោះអាសន្នសិន កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺ ១ ថ្ងៃបន្ទាប់ពីតុលាការអាមេរិកសម្រាប់ពាណិជ្ជកម្មអន្តរជាតិសម្រេចបញ្ឈប់ការដាក់ពន្ធរបស់លោក ត្រាំ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ BCC។

នៅថ្ងៃពុធ តុលាការអាមេរិកសម្រាប់ពាណិជ្ជកម្មអន្តរជាតិ បានសម្រេចថា ការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មរបស់អាមេរិក គឺជាតួនាទីរបស់សភាផ្ដាច់មុខ ហើយថា អ្វីដែលលោក ត្រាំ ធ្វើគឺខុសរដ្ឋធម្មនុញ្ញ និងលើសពីអំណាចប្រធានាធិបតីរបស់ខ្លួន។
យ៉ាងណាមិញ រដ្ឋបាល ត្រាំ បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះរបស់តុលាការពាណិជ្ជកម្ម ដោយនិយាយថា តុលាការបានជំទាស់នឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីដោយខុស ហើយអាចបញ្រ្ចាសការចរចាពាណិជ្ជកម្មយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែមកនេះ។
រដ្ឋបាល ត្រាំ បានប្រកែកក្នុងបណ្ដឹងឧទ្ធរណ៍របស់ខ្លួនថា៖ «គោលនយោបាយការបរទេស និងសេដ្ឋកិច្ចគួរតែត្រូវបានសម្រេចដោយមន្ត្រីជាប់ឆ្នោត មិនមែនតុលាការទេ»។
មុនការសម្រេចរបស់តុលាការឧទ្ធរណ៍បន្តិច អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកមិនអាចដំណើរការបានទេ ប្រសិនបើ «ចៅក្រមបែបសកម្មជន» ជ្រៀតជ្រែកក្នុងកិច្ចពិភាក្សាការទូត ឬពាណិជ្ជកម្មដ៏រសើបរបស់ប្រធានាធិបតី។

ចំណែកឯលោក ត្រាំ វិញ បានរិះគន់សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ក្នុងសារលើបណ្ដាញសង្គមរបស់លោកថា៖ «សង្ឃឹមថា តុលាការកំពូលនឹងលុបចោលការសម្រេចចិត្តដ៏អាក្រក់ ដែលជាការគំរាមកំហែងប្រទេសនេះ ឱ្យបានឆាប់រហ័ស»។ លោកថាអ្វីដែលតុលាការពាណិជ្ជកម្មសម្រេច គឺផ្អែកលើ «ការស្អប់ ត្រាំ សុទ្ធសាធ»។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានដាក់ពន្ធជាច្រើនតាំងពីកាន់អំណាច រួមទាំងពន្ធគយបដិការ និងមូលដ្ឋាន លើប្រទេស និងតំបន់ចំនួន ១៨០ ទូទាំងពិភពលោក កាលពីដើមខែមេសា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលពន្យារពេលអនុវត្ត ៩០ ថ្ងៃ ដើម្បីចរចារហូតដល់ដើមខែកក្កដា។ យ៉ាងណាមិញ ការសម្រេចចិត្តរបស់តុលាការពាណិជ្ជកម្មអន្តរជាតិកាលពីថ្ងៃពុធ មិនរាប់បញ្ចូលពន្ធលើដែកថែប រថយន្ត និងអាលុយមីញ៉ូមនោះទេ។
ក្នុងការសម្រេចនៅថ្ងៃព្រហស្បតិ៍ តុលាការឧទ្ធរណ៍អនុញ្ញាតឱ្យការយកពន្ធធ្វើឡើងជាបណ្ដោះអាសន្ននេះ ខណៈសំណុំរឿងនេះកំពុងដំណើរការ ហើយសវនាការបន្ទាប់គឺនៅថ្ងៃទី ៥ ខែមិថុនា៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


