ព័ត៌មានអន្ដរជាតិ
វៀតណាមវ៉ាដាច់ចិន និងម៉ិកស៊ិក ក្លាយជាប្រទេសមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកធំបំផុត
វៀតណាមបានវ៉ាដាច់ចិន និងម៉ិកស៊ិក ក្លាយជាប្រទេសមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកធំជាងគេបំផុតនៅលើពិភពលោកកាលពីខែមករា ទោះបីជាមានបញ្ហាពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យផ្លូវការពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

មន្រ្តីអាមេរិកបានប្រាប់រ៉យទ័រផងដែរថា វៀតណាមបានចរចាពាណិជ្ជកម្មជាមួយអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែមិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយនៅលើយទេ ដោយសារតែគម្លាតពាណិជ្ជកម្មដ៏ធំ និងការមិនចុះសម្រុងគ្នាលើអត្រាពន្ធគយដែលអាមេរិកចង់ដាក់លើទំនិញវៀតណាម។
ក្នុងខែមករា ទំហំអតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិក បានកើនឡើងដល់ ១៩ ប៊ីលានដុល្លារ ដោយខ្ពស់ជាងតៃវ៉ាន់ ម៉ិកស៊ិក និងចិន។
ការនាំចេញរបស់វៀតណាមទៅអាមេរិក បានកើនឡើងដល់ ២០ ប៊ីលានដុល្លារ នៅខែមករា ដោយហក់ឡើងកប់ពពករហូតដល់ទៅ ៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញរបស់ចិនទៅអាមេរិកវិញ បានធ្លាក់ចុះរហូតដល់ទៅ ៤៦%។
មែនទែនទៅ ទំហំអតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិក បានកើនលើសចិនជាមួយអាមេរិកតាំងត្រីមាសទី២ឆ្នាំ ២០២៥ ដោយបន្តឈរតែពីក្រោយម៊ិកស៊ិកប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០២៥ ទាំងមូល វៀតណាមមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដល់ទៅ ១៧៨ ប៊ីលានដុល្លារ។
គេមើលឃើញថា ការនាំចេញរបស់វៀតណាមទៅអាមេរិកបានហក់ឡើងខ្លាំង ចំពេលដែលពន្ធរបស់ ត្រាំ ធ្វើឱ្យការនាំចេញរបស់ចិនធ្លាក់ចុះ។ យ៉ាងណាមិញ យោងតាមទិន្នន័យពីរដ្ឋាភិបាលវៀតណាម ការនាំចូលរបស់វៀតណាមពីប្រទេសចិន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅខែមករា ដែលនេះគឺជាអ្វីដែលអាមេរិកចោទប្រកាន់ថា វៀតណាមគឺជាមូលដ្ឋានឆ្លងកាត់ទំនិញរបស់ចិន ទៅសហរដ្ឋអាមេរិក។
គួររំឭកផងដែរថា លោក ត្រាំ បានដាក់ពន្ធ ២០% លើទំនិញវៀតណាមកាលពីខែសីហា ឆ្នាំមុន យ៉ាងណាមិញ ពន្ធនោះត្រូវបានដកចេញក្រោយតុលាការកំពូលអាមេរិក បានសម្រេចថាវាខុសច្បាប់។ បច្ចុប្បន្ន អាមេរិកដាក់ពន្ធ ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស រួមទាំងវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


