Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការពាណិជ្ជកម្មអាមេរិកសម្រេចថា ពន្ធ​ ១០% របស់ ត្រាំ គឺខុសច្បាប់

បានផុស

នៅ

តុលាការសហព័ន្ធទទួលបន្ទុកខាងពាណិជ្ជកម្ម​របស់សហរដ្ឋអាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍ទី ៧ ឧសភា បានសម្រេចថា ពន្ធ​ ១០% ដែល​លោកប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​ដាក់លើទំនិញនាំចូល​លើបណ្ដា​ប្រទេសជុំវិញពិភពលោកកាលពីខែកុម្ភៈ​ គឺខុសច្បាប់ ខណៈ​ក្រសួងយុត្តិធម៌​បានប្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេចនោះ​។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ ABC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីសម្រេចដែលមាន​សម្លេងគាំទ្រ ២ ទល់នឹង ១ ចៅក្រមនៅតុលាការពាណិជ្ជកម្មអន្តរជាតិរបសអាមេរិក បាននិយាយថា រដ្ឋបាលលោក ត្រាំ បានបកស្រាយច្បាប់ដែលប្រើនោះខុស ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃពន្ធគយដ៏ទូលំទូលាយរបស់ខ្លួន​។

វាគឺជាលើកទី២ហើយក្នុងឆ្នាំនេះ ដែលគោលនយោបាយពន្ធរបស់លោក ត្រាំ ត្រូវបាន​តុលាការអាមេរិកចាត់ទុកថាខុសច្បាប់។

កាលពីដើមឆ្នាំ តុលាការកំពូលអាមេរិកបាន​គាំទ្រសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិ ដោយថា ត្រាំ បាន​បំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភព​លោក​ ដោយ​ខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។ ជាការឆ្លើយតប លោក ត្រាំ បាន​ប្រកាសពន្ធ ១០% ដោយប្រើច្បាប់​ពាណិជ្ជកម្មឆ្នាំ ១៩៧៤ លើគ្រប់ប្រទេសទាំងអស់ និងចូលជាធរមាន​នៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយរំពឹងផុតកំណត់នៅចុងខែកក្កដា។

មេធាវីក្រសួងយុត្តិធម៌កាលពីថ្ងៃសុក្រ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍​នៅតុលាការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថាពួកគេមានគម្រោងជំទាស់នឹងសេចក្តីសម្រេច​កាលពី​ថ្ងៃព្រហស្បតិ៍។

​ដោយឡែក លោក ត្រាំ វិញ បាន​រិះគន់លើការសម្រេចរបស់តុលាការដោយ​​បន្ទោសលើ «ចៅក្រមឆ្វេងនិយមជ្រុល​២រូប» ដែលគាំទ្រការសម្រេច។ លោកថ្លែងយ៉ាងដូច្នេះថា៖ «គ្មានអ្វីធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាមួយនឹងតុលាការនោះទេ។ គ្មានអ្វីធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះទេ​។ ពេល​យើងទទួលបានសេចក្តីសម្រេចមួយ ហើយយើងធ្វើ​វាតាមផ្លូវផ្សេង»។

ទោះបីជាយ៉ាងណាក៏ដោយ គេក៏មិនទាន់ច្បាស់លាស់ដែរ​ថាតើការសម្រេចដដែលនឹង​បង្កការអនុវត្តបែបណាទៅមុខទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម