ពាក់ម៉ាស Archives - Kampuchea Thmey Daily

ក្រសួងអប់រំ ណែនាំឱ្យពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ចៀសវាងប៉ះពាល់សុខភាពដោយសារខ្យល់ពុល
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្កាហានិភ័យសុខភាពពេលមានខ្យល់ពុលក្នុងស្រទាប់បរិយាកាសនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចំនួន៤ចំណុច ដល់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជន ដោយក្នុងនោះក្រសួងលើកទឹកចិត្តដល់អ្នកសិក្សា បុគ្គលិកអប់រំ ជាពិសេសគឺកុមារតូចៗ ត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ចេញពីបន្ទប់រៀន ដើម្បីចៀសវាងការបឺតខ្យល់ពុល ឬធូលីមិនស្អាតដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

ជាមួយគ្នានេះ ក្រសួងក៏បាននែនាំឱ្យតាមដានព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ពីការវិវត្តនៃស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ក្នុងបរិយាកាសដែលផ្សាយដោយក្រសួងបរិស្ថាន និងចូលរួមគោរពតាមសេចក្តីណែនាំនានាដែលពាក់ព័ន្ធនឹងការថែទាំដែលបង្កាអំឡុងពេលមានខ្យល់ពុល។ បន្ថែមពីនេះ ក្រសួងអប់រំ បានក្រើនរម្លឹកដល់អ្នកសិក្សា និងបុគ្គលិកអប់រំ ដោយអនុវត្តវិធានការអនាម័យជាប់ជាប្រចាំតាមរយៈ “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីសុខភាពល្អ។

ក្រសួងអប់រំក៏បានបញ្ជាក់ដែរថា ប្រសិនបើមាននរណាម្នាក់មានសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា ចំពោះសន្ទស្សន៍គុណភាពខ្យល់កម្ពុជា (AQI) ដែលមានពណ៌ខៀវ បង្ហាញថាល្អណាស់, ពណ៌បៃតង បង្ហាញថាល្អ, ពណ៌លឿង  បង្ហាញថាមធ្យម (ការបំពុលកម្រិតស្រាល), ពណ៌ទឹកក្រូច គឺបង្គួរ (ការបំពុលកម្រិតមធ្យម), ពណ៌ក្រហម ខ្ពស់ (ការបំពុលខ្លាំង) ចំណែកពណ៌ស្វាយ ខ្ពស់ខ្លាំង (ការបំពុលធ្ងន់ធ្ងរ)៕

The post ក្រសួងអប់រំ ណែនាំឱ្យពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ចៀសវាងប៉ះពាល់សុខភាពដោយសារខ្យល់ពុល appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំនានា រួមទាំងការចែកសញ្ញាបត្រផងដែរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំនានា ដូចជាការចែកសញ្ញាបត្រ ការរៀបចំសន្និបាតតាមក្រសួង-ស្ថាប័ននានា និងការជួបជុំរបស់វិស័យឯកជន ជាដើម។

តាមរយៈសារជាសំឡេង នៅល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺរាជរដ្ឋាភិបាល បានពិនិត្យឃើញថា ជំងឺកូវីដ-១៩ មិនមានការឆ្លងរាលដាលនោះទេ។ បន្ថែមពីលើនេះ ការយកសំណាកដើម្បីតេស្ដរកជំងឺកូវីដ-១៩ ក៏មានចំនួនតិចតួចដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ស្ថានភាពបែបនេះ អនុញ្ញាតឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ធ្វើការពិនិត្យឡើងវិញអំពីវិធានការ ដើម្បីប្រកាន់យកនៅក្នុងដំណាក់កាលថ្មី ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ។

យោងតាមសំណើរបស់ក្រសួងសុខាភិបាល និងមានការឯកភាពពីគណៈកម្មការប្រចាំការ នៃគណៈកម្មការប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំនានា តែបុគ្គលម្នាក់ៗ អាចពាក់ម៉ាសតាមជម្រើសរៀងៗខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «កន្លងទៅនេះ ទោះបីយើងបានដកចេញនូវវិធានការពាក់ម៉ាស មិនមែនជាកាតព្វកិច្ច ក៏ប៉ុន្តែយើងរក្សានូវការពាក់ម៉ាសក្នុងជួបជុំ ដូចជាការចែកសញ្ញាបត្ររាប់រយ រាប់ពាន់ គឺតម្រូវឲ្យនិស្សិតពាក់ម៉ាស ចាប់ពីពេលនេះតទៅ ពុំមានការចាំបាច់ណាមួយ ដើម្បីឲ្យនិស្សិត ឬអ្នកចូលរួមកម្មវិធីនៅក្នុងអង្គពិធី ជាស​ន្និបាតតាមស្ថាប័នរដ្ឋ ឬក៏វិស័យឯកជនដែលជួបជុំគ្នានោះ ពាក់ម៉ាសនោះទេ»។

តែយ៉ាងណាក៏ដោយ ការពាក់ម៉ាស ឬមិនពាក់ម៉ាស នៅតែជាការជ្រើសរើសរបស់បុគ្គលម្នាក់ៗ នៅក្នុងការជ្រើសរើសរៀងៗខ្លួន។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំនានា រួមទាំងការចែកសញ្ញាបត្រផងដែរ appeared first on Kampuchea Thmey Daily.

ការសិក្សារកឃើញថា អ្នកដែលជឿជាក់សម្រស់ខ្លួនឯងស្អាតខ្លាំង មិនសូវពាក់ម៉ាសទេ
មនុស្សទំនងជាមិនសូវពាក់ម៉ាសដើម្បីការពារជំងឺកូវីដ១៩ទេ ប្រសិនបើពួកគេយល់ឃើញថា ខ្លួនឯងមានសម្រស់ស្រស់ស្អាត។ នេះបើយោងតាមការសិក្សា ដែលចេញផ្សាយកាលពីដើមឆ្នាំ២០២៣។

ក្រុមអ្នកស្រាវជ្រាវ បានស្នើអ្នកចូលរួមចំនួន១០៣០នាក់ ឲ្យវាយតម្លៃដោយខ្លួនឯងថាតើ ពួកគេមានភាពទាក់ទាញប៉ុនណា និងថាតើស្ថានភាពមួយចំនួនដូចជាការសម្ភាសការងារ ឬការដើរបណ្តើរសត្វឆ្កែ ប៉ះពាល់ដល់ឆន្ទៈរបស់ពួកគេក្នុងការពាក់ម៉ាសដែរឬក៏អត់។

មនុស្សដែលជឿជាក់លើសម្រស់ខ្លួនឯងខ្លាំង យល់ឃើញថា ពួកគេទំនងជាមិនសូវពាក់ម៉ាសទេ ព្រោះពួកគេគិតថា ម៉ាសធ្វើឲ្យពួកគេមិនសូវទាក់ទាញ។ ផ្ទុយទៅវិញ អ្នកដែលមិនសូវជឿជាក់ យល់ឃើញថា ពួកគេទំនងជាពាក់ម៉ាសកាន់តែញឹកញាប់។ នេះបើយោងតាមការសិក្សានៅក្នុងទស្សនាវដ្តី Frontiers of Psychology។

ទស្សនាវដ្តីផ្សាយថា “ការរកឃើញរបស់យើងបានបង្ហាញថា ការពាក់ម៉ាសអាចផ្លាស់ប្តូរពីវិធានការការពារខ្លួនឯងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ទៅជាយុទ្ធសាស្ត្របង្ហាញខ្លួនឯងនៅក្នុងយុគសម័យក្រោយជំងឺរាតត្បាត”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NPR

ចុចអាន៖ WHO តម្រូវឲ្យពាក់ម៉ាសឡើងវិញ ខណៈករណីកូវីដ កើនឡើងជាថ្មី

The post ការសិក្សារកឃើញថា អ្នកដែលជឿជាក់សម្រស់ខ្លួនឯងស្អាតខ្លាំង មិនសូវពាក់ម៉ាសទេ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ហើយទុកឲ្យប្រជាជនទាំងអស់ ជាអ្នកសម្រេចថាតើ គួរពាក់ម៉ាស ឬមិនពាក់ម៉ាស។

យោងតាមសារជាសំឡេងពិសេស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមេសានេះ បានឲ្យដឹងថា បន្ទាប់ពីមានការដឹកនាំកិច្ចប្រជុំពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការប្រចាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមន្ត្រីពាក់ព័ន្ធនានារួចមក គឺរាជរដ្ឋាភិបាល បានលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិត​ដោយទុកឲ្យប្រជាជនទាំងអស់ ​ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ដូច្នេះមានន័យថា ចាប់ពីម៉ោង ដែលបងប្អូនទទួលបាននូវសារសំឡេងនេះ បងប្អូនអាចជ្រើសរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាស នៅកន្លែងដែលចំហក្រៅពីកន្លែងដែលមានការបិទជិត អត្ថន័យនៃកន្លែង ដែលមានការបិទជិត ដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិត ប្រើដោយម៉ាស៊ីនត្រជាក់»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា សម្រាប់ក្នុងករណីទីកន្លែងមានលំហ ដូចជាការនៅក្នុងបន្ទប់អគារដដែល តែមានលំហនៅខាងក្រៅ អាចដោះម៉ាសចេញបាន។ ម្យ៉ាងទៀត នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្ដផ្សេងៗ ដែលមិនមានការបិទជិតនោះទេ ប្រជាជនអាចសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។

ចំពោះទីកន្លែងមួយចំនួនផ្សេងទៀត គឺរាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ច ដែលត្រូវតែពាក់នោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាល ក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យមានការពាក់ម៉ាស នៅកន្លែងដែលមានមនុស្សកកកុញ ឬប្រមូលផ្ដុំ និងទីកន្លែងដែលមានការសង្ស័យថា អាចមានករណីកូវីដ-១៩ នៅទីនោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ដូច្នេះជម្រើសនេះ គឺជាជម្រើសដែលល្អបំផុតសម្រាប់ចូលរួមចំណែក ជាមួយនឹងបងប្អូនជនរួមជាតិ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញ រួចមកហើយ ហើយជាមួយនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំទូលប្រគេនថា ចំណុចទីកន្លែងដែលធ្លាប់បានអនុវត្ត​ទៅតាមស្ដង់ដារ ដែលរៀបចំដោយក្រសួងដូចជា ភោជនីយដ្ឋាន ឬក៏ទីកន្លែងមួយចំនួន ដែលមានការបិទជិតក៏ត្រូវអនុវត្តទៅតាមនោះ និងទៅតាមការជាក់ស្ដែង នៅទីកន្លែងនីមួយៗ ដោយមិនស្លាប់ក្រឡានោះទេ»។

ជាមួយគ្នានេះ​សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋអាចរំដោះខ្លួនចេញពីការលំបាក ការចំណាយ ដោយរាជរដ្ឋាភិបាលបានយកវ៉ាក់សាំងមកជំនួស ដោយការពាក់ម៉ាស។ ប៉ុន្តែដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តភាពនៃការមិនពាក់ម៉ាស ហើយនិងមិនមានជំងឺឆ្លងបន្តទៀត សម្ដេចអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទៅទទួលវ៉ាក់សាំងដូសទី ៣ ដែលត្រូវបានចាត់ទុកថា ជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ហ៊ុន សែន ប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន ៤ ទុកពលរដ្ឋសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចដាក់ខេត្តចំនួន ៤ ទុកប្រជាពលរដ្ឋជាអ្នកសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។

តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី ១០ ខែមេសានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ នៅខេត្តសៀមរា​ប សម្ដេចធ្លាប់ឡើងអំពីការប៉ុនប៉ងសាកល្បង បញ្ឈប់កាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តខ្លះ ហើយនៅថ្ងៃនេះ បន្ទាប់ពីបានពិភាក្សាពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្រីក្រសួងសុខាភិបាល, និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត គឺសម្ដេចក្នុងនាមរាជរដ្ឋាភិបាល បានសម្រេចថា ដាក់ខេត្តចំនួន ៤ រួមមាន៖ រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, និងព្រះវិហារ ជាខេត្តដែលទុកលទ្ធភាពឲ្យបុគ្គលជាអ្នកសម្រេចថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បានសេចក្ដីថា ខេត្តទាំង ៤នេះ មិនតម្រូវថា ត្រូវតែពាក់ម៉ាសនោះទេ ប៉ុន្តែយើងទុកលទ្ធភាពជូនប្រជាជនរបស់យើង សម្រេចចិត្តដោយខ្លួនឯងថាតើ គួរពាក់ម៉ាស ឬមិនគួរពាក់ នៅក្នុងខេត្តទាំង ៤នេះ»។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ការធ្វើយ៉ាងដូច្នេះ គឺដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៤នេះ យកការទទួលខុសត្រូវដោយខ្លួនឯង ដោយមិនបង្ខំឲ្យពាក់ម៉ាស ឬក៏ពាក់ម៉ាសនោះទេ ដោយទុកឲ្យបុគ្គលម្នាក់ៗជាអ្នកជ្រើសរើសដោយខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៤នេះ នឹងធ្វើការពិចារណាដោយខ្លួនឯង ឧទាហរណ៍នៅតំបន់ទីប្រជុំជន កន្លែងដែលមានមនុស្សច្រើន និងករណីមានការសង្ស័យណាមួយនោះ គឺប្រជាពលរដ្ឋអាចជ្រើសរើសការពាក់ម៉ាស ឬមិនពាក់ម៉ាស។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់បន្ថែមថា​ ចំពោះប្រជាពលរដ្ឋមកពីខេត្តដទៃ ហើយចូលទៅខេត្តទាំង ៤ខាងលើនេះ ក៏មិនតម្រូវថា ត្រូវតែពាក់ម៉ាស ឬមិនពាក់ម៉ាសនោះដែរ។ ប៉ុន្តែនៅចេញដែលចេញផុតពីខេត្តទាំង ៤នោះ ហើយចូលដល់ខេត្តដទៃទៀត ចាំបាច់ត្រូវតែពាក់ម៉ាស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការអនុវត្តនូវវិធានការខាងលើនេះ គឺត្រូវចាប់ផ្ដើមពីថ្ងៃនេះតែម្ដង ពោលគឺក្រោយការចេញសាររបស់សម្ដេច ហើយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង​ ដឹកនាំការប្រជុំដើម្បីណែនាំបន្ថែម​ ទៅលើវិធានការទាំងឡើយ ដែលត្រូវប្រកាន់យកសម្រាប់ខេត្តទាំង ៤ខាងលើនេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន ៤ ទុកពលរដ្ឋសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស appeared first on Kampuchea Thmey Daily.

ពិបាក​ដក​ដង្ហើម​​​​ពេល​ពាក់​ម៉ាស សាកល្បង​តិចនិកទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ម៉ាស​មាន​សារសំខាន់​ណាស់​ ដើម្បី​ការពារ​យើង​ពី​មេរោគ​កូវីដ​-១៩​​ ដែល​កំពុង​តែ​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក​ ប៉ុន្តែ​​​វា​ក៏​អាច​​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​​ដង្ហើម​ពេលពាក់ម៉ាកដូច​គ្នា ជា​ពិសេស​ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​​ផ្លូវ​ដង្ហើម​តែ​ម្ដង​។

ម៉ាស​ជះ​ឥទ្ធិពល​ដល់​ការ​ដក​ដង្ហើម​ដោយ​របៀប​ណា​?

ជាក់​ស្ដែង សួត​របស់​យើង​មាន​តួនាទី​នាំ​យក​អុកស៊ីសែន​ទៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ និង​បញ្ចេញ​កាបូនឌីអុកស៊ីត​។ នៅ​ពេល​ដែល​យើង​ពាក់​ម៉ាស​តឹង​ពេក​ ឬ​រយៈពេល​យូរ​ វា​អាច​​បង្ខាំងកាបូនឌីអុកស៊ីត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ពង្រឹង​សុខភាព​សួត ដើម្បី​​អភិវឌ្ឍ​ភាព​ធន់​ប្រឆាំង​នឹង​ឧស្ម័ន​CO2។

គ្នា​យើង​​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​ជួយ​ឲ្យ​សួត​មាន​សុខភាព​ល្អ​។

១. លំហាត់​​ប្រាណ​ដក​ដង្ហើម​ពី​ពោះ

​លំហាត់​​ប្រាណ​​ដកដង្ហើម​ពី​ពោះ មាន​ការ​ពាក់ព័ន្ធ​នឹង​​ពោះ សាច់ដុំ​ពោះ និង​សន្ទះ​ទ្រូង​ នៅ​ពេល​ដែល​យើង​ដក​ដង្ហើម។​ វា​ជួយ​ឲ្យ​សន្ទះ​ទ្រូង​ទាញ​​ចុះ​ក្រោម​នៅ​រាល់​ពេល​ដកដង្ហើម​ចូល​។ កត្តា​នេះ​ធ្វើ​ឲ្យ​សួត​របស់​យើង​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន​។

២. លំហាត់​ប្រាណ​

នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ រាងកាយ​​យើង​​​អាច​ទទួល​បាន​អុកស៊ីសែន​ចូល​​ទៅ​ក្នុង​ចរន្ត​ឈាម​ និង​បញ្ជូន​វា​ទៅ​សាច់ដុំ​ដែល​ធ្វើការ​ កាន់​តែ​មាន​ប្រសិទ្ធភាព​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ អាច​ជួយ​​ឲ្យ​សាច់ដុំ​ត្រូវការ​អុកស៊ីសែន​ និង​កាបូនឌីអុកស៊ីត​តិច​ជាង​មុន​ ជា​ហេតុ​ធ្វើ​ឲ្យ​​សួត​មាន​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​បង្កើន​ភាព​រឹងមាំ និង​មុខងារ​សាច់ដុំ​ផង​ដែរ​។

៣. រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ​

ជាមួយ​គ្នា​នេះ​ដែរ ការ​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់​ ពីព្រោះ​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​ វា​អាច​ធ្វើ​ឲ្យ​ទឹក​រម្អិល​​ឡើង​ខាប់​ និង​ស្អិត​ ដែល​នាំ​​ឲ្យ​​ការ​ដកដង្ហើម​មាន​ភាព​យឺតយ៉ាវ និង​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ និង​អាលែកហ្ស៊ី​។ ហេតុ​នេះ​ហើយ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ពង្រឹង​សួត ព្រម​ទាំង​សុខភាព​រាងកាយ​ទាំង​មូល​។

​៣. កែ​លម្អ​ឥរិយាបថ​

ពិត​ណាស់​ ឥរិយាបថ​មិន​ល្អ​ក៏​អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​សុខភាព​សួត​ដែរ ពីព្រោះ​វា​កាត់បន្ថយ​សមត្ថភាព​របស់​សួត​ និង​​ការ​ដក​ដង្ហើម​ចេញ​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អង្គុយ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លួន​ជានិច្ច។

៤. របប​អាហារ​ត្រឹមត្រូវ​

ផ្លែឈើ​ និង​បន្លែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ដែល​អាច​ការពារ​សួត​ពី​ការបំផ្លាញ​អុកស៊ីតកម្ម​ ដោយ​​ទ្រទ្រង់​ដល់​​ជាតិ​សំណើម​នៃ​ផ្ទៃ​ផ្លូវ​ដង្ហើម​​។ ពពួក​ផ្លែ​ប៊ឺរី ផ្លែឈើ គ្រាប់​ផ្លែឈើ​ សូកូឡា​ តែ​បៃតង ប៉េងប៉ោះ ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​យើង​គប្បី​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពាក់​ម៉ាស​ការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះ​អុកស៊ីសែន​ក្នុង​ខ្លួន នេះជារោគសញ្ញា

ចុចអាន៖ តិចនិកសម្អាតខ្យល់ក្នុងផ្ទះ ផ្ដល់ខ្យល់ស្រស់ថ្លា ជំនួយដល់សុខភាពផ្លូវដង្ហើម

The post ពិបាក​ដក​ដង្ហើម​​​​ពេល​ពាក់​ម៉ាស សាកល្បង​តិចនិកទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ appeared first on Kampuchea Thmey Daily.

ពាក់​ម៉ាស​ការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះ​អុកស៊ីសែន​ក្នុង​ខ្លួន នេះជារោគសញ្ញា
អំឡុង​ពេល​ការពារ​ខ្លួន​ពី​វីរុស Covid-19 គ្នាយើងជាច្រើនបានពាក់​ម៉ាសការពារ និងដើម្បីពាក់​​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ទូទៅ គឺ​ប្រើម៉ាសប្រភេទ 3M និង M95។ យើងក៏ត្រូវចាំ​ថា ការពាក់​ម៉ាស់​ទំនងជាអាច​ការពារ​យើង​ពី Covid-19 មែន ប៉ុន្តែ​ក៏អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ ពិសេស​ធ្វើឲ្យ​រាង​កាយ​ខ្វះ​អុកស៊ី​សែន ហេតុ​នេះ​ត្រូវ​ដឹង​វិធី​ការពារ​កង្វះ​អុក​ស៊ីសែន​ក្នុងឈាម​ផង។

១- អ្វី​ជា​កម្រិត​អុក​ស៊ីសែន​ក្នុង​ឈាម?

កម្រិត​អុកស៊ីសែន​ក្នុង​ឈាម សម្ដៅ​លើ​ចំនួន​អុកស៊ីសែន​មាន​សរុប​ក្នុង​ឈាម​យើង ហើយ​ភាគ​ច្រើន​នៃ​អុក​ស៊ីសែន​ទាំង​នោះ ត្រូវ​ដឹក​ជញ្ជូន​តាម​រយៈ​គ្រប់​ឈាម​ក្រហម ចេញ​ពី​សួត និង​នាំ​ទៅ​ចែក​ចាយ​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ។ នៅ​ពេល​ដែល​អុក​ស៊ី​សែនក្នុង​ឈាម​មាន​គ្រប់​គ្រាន់ ដំណើរ​ការ​មុខ​ងារ​ផ្សេងៗ​របស់​រាងកាយ​ក៏​ប្រសើរ​ដូច​គ្នា ប៉ុន្តែ​បើ​ខ្វះ​អុកស៊ីសែនរាង​កាយ​នឹង​ខ្សោយ​មុខ​ងារ​របស់​ខ្លួន បង្ក​ឲ្យ​មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន​កើត​ឡើង។

២- កត្តា​នាំ​ឲ្យ​រាង​កាយ​ខ្វះ​អុកស៊ីសែន

មាន​កត្តា​សុខភាព​ជាច្រើន អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​អុក​ស៊ីសែន រាប់​បញ្ចូល​ទាំង​ជំងឺ​ស្លេក​ស្លាំង ជំងឺ​ហឺត ជំងឺ​បេះដូង ​ជំងឺសរសៃ​ឈាម​បេះ​ដូង រួម​និង​ជំងឺ​ជាច្រើន​ទៀត។ ប៉ុន្តែ​ចាំ​ថា ទោះ​យើង​គ្មាន​ជំងឺ​ក៏​ពិត​មែន ព្រោះ​មាន​ការ​សិក្សា​មួយ​ចំនួន ទោះ​រកឃើញ​ភស្តុតាង​តិច​តួច​ក្តី តែ​ការ​ពាក់​ម៉ាស់​រយៈ​ពេល​យូរ​ក្នុង​មួយ​ថ្ងៃៗ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​ខ្វះ​អុកស៊ីសែនកើត​ឡើង ហេតុនេះ​នៅ​ពេល​យើងពាក់ម៉ាស់​ការពារ ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន ពិសេស​ពេល​លេច​ចេញ​រោគ​សញ្ញា​កង្វះ​អុក​ស៊ី​សែន។

៣- រោគ​សញ្ញា​កង្វះ​អុកស៊ីហ្សែន​ក្នុង​រាង​កាយ

រោគ​សញ្ញា​បញ្ជាក់​ថា រាងកាយ​យើង​ខ្វះ​អុកស៊ីសែន មាន​ដូច​ជា៖

– ដក​ដង្ហើម​បាន​ខ្លីៗ
– ឈឺក្បាល
– សម្រាក​មិន​ស្រួល
– វិលមុខ
– ដកដង្ហើមលឿន
– ឈឺ​ទ្រូង
– អារម្មណ៍​ច្របូកច្របល់
– សម្ពាធ​ឈាម​ខ្ពស់
– មានបញ្ហា​គំហើញ
– មួរមៅ
– ចង្វាក់​បេះដូង​លោត​លឿន។

៤- ពេលណា​គួរ​ទៅ​ជួប​ពេទ្យ

ប្រញាប់​ទៅ​ជួប​ពេទ្យ​ភ្លាម បើ​មាន​អាការៈ​ដូច​ខាង​ក្រោម៖

– ដកដង្ហើម​បាន​ខ្លីៗ និង​កាន់តែ​ធ្ងន់​ធ្ងរ​ទៅៗ
– ពេល​សម្រាក​ដក​ដង្ហើម​បាន​ខ្លី
– គេង​សុខៗ​ស្រាប់​តែ​ភ្ញាក់​ដោយ​សារ​ដង្ហើម​ខ្លី។

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

ចុចអាន៖ អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ចំពោះអ្នកខ្ជិលពាក់ម៉ាស

The post ពាក់​ម៉ាស​ការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះ​អុកស៊ីសែន​ក្នុង​ខ្លួន នេះជារោគសញ្ញា appeared first on Kampuchea Thmey Daily.

រឿងអីឥណ្ឌាមិនឆ្លងខ្លាំង បើប្រជាជនចេះពាក់ម៉ាសត្រឹមត្រូវបានតែ១៤ភាគរយប៉ុណ្ណោះ
តាមរយៈការសិក្សាស្រាវជ្រាវដែលធ្វើឡើងទៅលើទីក្រុងចំនួន ២៥ នៅក្នុងប្រទេសបានរកឃើញថា មានប្រជាជនឥណ្ឌាតែ ១៤ ភាគរយប៉ុណ្ណោះដែលពាក់ម៉ាសបានត្រឹមត្រូវ។ នេះបើតាមការដកស្រង់សម្ដីពីក្រសួងសុខាភិបាលឥណ្ឌា។

ក្រសួងបាននិយាយថា ប្រជាជនឥណ្ឌាពាក់កណ្ដាលបានពាក់ម៉ាសពិតមែន ប៉ុន្តែក្នុងនោះមានប្រមាណ ៦៤ ភាគរយពាក់តែត្រឹមមាត់ប៉ុណ្ណោះ ចំណែក ២០ ភាគរយនៃពួកគេពាក់ម៉ាសត្រឹមតែចង្កា ហើយ ២ ភាគរយទៀតពាក់លើកញ្ចឹងក និងមានតែ ១៤ ភាគរយទេដែលពាក់បានត្រឹមត្រូវបិទរហូតដល់ច្រមុះ។ ចំណែក ពលរដ្ឋពាក់កណ្តាលដែលនៅសល់មិនបានពាក់ម៉ាសទាល់តែសោះ។

ពេលនេះ រដ្ឋាភិបាលឥណ្ឌាកាន់តែមានក្ដីព្រួយបារម្ភខ្លាំងឡើង នូវការធ្វេសប្រហែសរបស់ពលរដ្ឋ ខណៈអ្នកជំងឺកូវីដ-១៩នៅក្នុងប្រទេស ពុំទាន់មានសញ្ញាថមថយនៅឡើយ។

ដោយមើលឃើញនូវកំហុសឆ្គងពេលពាក់ម៉ាស រដ្ឋាភិបាលបានចុះផ្សព្វផ្សាយនិងណែនាំប្រជាជនឥណ្ឌាឱ្យពាក់ម៉ាសខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមវេជ្ជសាស្ត្រ ទើបចៀសបាននូវការឆ្លងរោគ។

ការណែនាំបានបន្ថែមថា ម៉ាសពេទ្យគួរពាក់តែម្តងបានហើយ បើយកល្អគួរពាក់ម៉ាសក្រណាត់ដែលអាចប្រើរហូតដល់ទៅ ៥ ដង បើសិនបោកសម្អាត និងទុកនៅកន្លែងស្ងួត។

គួរំឭកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាបានរាយការណ៍អ្នកឆ្លងកូវីដ-១៩ ចំនួន ២៧៦,១១០ នាក់ និងស្លាប់ ៣,៨៧៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Hindustan Times

ចុចអាន៖ អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ចំពោះអ្នកខ្ជិលពាក់ម៉ាស

ចុចអាន៖ តើអ្នកនិយមចាក់ Botox រងផលប៉ះពាល់ដែរទេ ក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩?

The post រឿងអីឥណ្ឌាមិនឆ្លងខ្លាំង បើប្រជាជនចេះពាក់ម៉ាសត្រឹមត្រូវបានតែ១៤ភាគរយប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.