ព័ត៌មានអន្ដរជាតិ
ការសិក្សារកឃើញថា អ្នកដែលជឿជាក់សម្រស់ខ្លួនឯងស្អាតខ្លាំង មិនសូវពាក់ម៉ាសទេ
មនុស្សទំនងជាមិនសូវពាក់ម៉ាសដើម្បីការពារជំងឺកូវីដ១៩ទេ ប្រសិនបើពួកគេយល់ឃើញថា ខ្លួនឯងមានសម្រស់ស្រស់ស្អាត។ នេះបើយោងតាមការសិក្សា ដែលចេញផ្សាយកាលពីដើមឆ្នាំ២០២៣។

ក្រុមអ្នកស្រាវជ្រាវ បានស្នើអ្នកចូលរួមចំនួន១០៣០នាក់ ឲ្យវាយតម្លៃដោយខ្លួនឯងថាតើ ពួកគេមានភាពទាក់ទាញប៉ុនណា និងថាតើស្ថានភាពមួយចំនួនដូចជាការសម្ភាសការងារ ឬការដើរបណ្តើរសត្វឆ្កែ ប៉ះពាល់ដល់ឆន្ទៈរបស់ពួកគេក្នុងការពាក់ម៉ាសដែរឬក៏អត់។
មនុស្សដែលជឿជាក់លើសម្រស់ខ្លួនឯងខ្លាំង យល់ឃើញថា ពួកគេទំនងជាមិនសូវពាក់ម៉ាសទេ ព្រោះពួកគេគិតថា ម៉ាសធ្វើឲ្យពួកគេមិនសូវទាក់ទាញ។ ផ្ទុយទៅវិញ អ្នកដែលមិនសូវជឿជាក់ យល់ឃើញថា ពួកគេទំនងជាពាក់ម៉ាសកាន់តែញឹកញាប់។ នេះបើយោងតាមការសិក្សានៅក្នុងទស្សនាវដ្តី Frontiers of Psychology។

ទស្សនាវដ្តីផ្សាយថា “ការរកឃើញរបស់យើងបានបង្ហាញថា ការពាក់ម៉ាសអាចផ្លាស់ប្តូរពីវិធានការការពារខ្លួនឯងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ទៅជាយុទ្ធសាស្ត្របង្ហាញខ្លួនឯងនៅក្នុងយុគសម័យក្រោយជំងឺរាតត្បាត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ WHO តម្រូវឲ្យពាក់ម៉ាសឡើងវិញ ខណៈករណីកូវីដ កើនឡើងជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


