កូវីដ-១៩
ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ
យោងតាមការអះអាងរបស់អ្នកជំនាញបានឱ្យដឹងថា ការពាក់ម៉ាសជាប្រចាំ ព្រមទាំងអនុវត្តគម្លាតសុវត្ថិភាពយ៉ាងខ្ជាប់ខ្ជួនអាចបង្ការការចម្លងវីរុសកូវីដ-១៩ ស្ទើរតែទាំងស្រុង។

មិនថា មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ឬអង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានណែនាំនិងជំរុញឱ្យគ្រប់គ្នាពាក់ម៉ាសជានិច្ចនៅពេលចេញក្រៅផ្ទះ ព្រោវាជាវិធីមួយដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគដោយមិនដឹងខ្លួនដល់អ្នកដទៃ ជាពិសេសអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ប្រសិនបើឆ្លងវីរុសនេះ។
ដូចដែលអ្នកធ្លាប់ដឹង ការចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់កើតឡើងតាមរយៈដំណក់ទឹកពីផ្លូវដង្ហើមនៅពេលក្អក កណ្ដាស ឬនិយាយ។ មូលហេតុនេះហើយ ទើបការពាក់ម៉ាសអាចទប់ស្កាត់ដំណក់ទឹកទាំងនេះបាន។
លោក Ron Waldman សាស្ត្រាចារ្យផ្នែកសុខភាពពិភពលោកនៃសាកលវិទ្យាល័យ ចចវ៉ាស៊ីនតោន (GWU) សហរដ្ឋអាមេរិក បានពន្យល់ថា ម៉ាសដើរតួជារបាំងដើម្បីការពារភាគល្អិតផ្ទុកវីរុសឱ្យគេចផុតពីបុគ្គលមានមេរោគ ក៏ដូចជាទប់ស្កាត់ការឆ្លងទៅកាន់មនុស្សម្នាក់ទៀត។ វាក៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយចំនួនដំណក់ទឹកដែលរាយប៉ាយទៅក្នុងខ្យល់អាកាសផងដែរ។
លោក Waldman ប្រសាសន៍ថា “ម៉ាសដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ជូនរោគ។ វាមិនត្រឹមតែការពារអ្នកដទៃ តែអ្នកផ្ទាល់ក៏មានឱកាសតិចក្នុងការឆ្លងវីរុសដែរ”។
ចំណែកឯវិធានការរក្សាគម្លាតសង្គម ពីអ្នកផ្សេងយ៉ាងហោចណាស់ ១.៥-២ ម៉ែត្រ រឹតតែអាចការពារពីការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងមានប្រសិទ្ធភាព។

ជាទូទៅ កន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលល្អ ឬកន្លែងដែលអ៊ូអរមានមនុស្សនៅជិតគ្នាច្រើន ឬកន្លែងដែលត្រូវការទំនាក់ទំនងជិតស្និទ្ធរវាងគ្នា សុទ្ធតែជាកន្លែងដែលបង្កហានិភ័យចម្លងវីរុសយ៉ាងរហ័ស។ ហេតុផលគឺថា វីរុសអាចរស់នៅក្នុងបរិយាកាសក៏ដូចជាផ្ទៃផ្សេងៗបានជាច្រើនម៉ោង ដែលនេះមានន័យថា វាអាចចម្លងមកកាន់អ្នកគ្រប់ពេល ប្រសិនបើអ្នកនៅតែបន្តទៅទីតាំងទាំងនោះ ដោយគ្មានការប្រុងប្រយ័ត្ន។ ជាក់ស្ដែងគម្រូនៅក្នុងប្រទេសឥណ្ឌា ដែលមានការប្រមូលផ្ដុំពិធីសាសនា និងនយោបាយ ចុងក្រោយប្រទេសនេះកំពុងជួបគ្រោះធ្ងន់ធ្ងរដោយសារកូវីដររាតត្បាត។
ដូច្នេះ ការចៀសវាងជំនួបដែលមានមនុស្សច្រើនកកកុញ ឬរក្សាគម្លាតខ្លួនឯងនិងអ្នកផ្សេង ក្នុងរយៈចម្ងាយ ១.៥ ម៉ែត្រឡើងទៅ ជាវិធិការពារខ្លួនដ៏ប្រសើរបំផុតមួយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NSH
ចុចអាន៖ ដំណឹងល្អ! ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


