ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំនានា រួមទាំងការចែកសញ្ញាបត្រផងដែរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំនានា ដូចជាការចែកសញ្ញាបត្រ ការរៀបចំសន្និបាតតាមក្រសួង-ស្ថាប័ននានា និងការជួបជុំរបស់វិស័យឯកជន ជាដើម។

តាមរយៈសារជាសំឡេង នៅល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺរាជរដ្ឋាភិបាល បានពិនិត្យឃើញថា ជំងឺកូវីដ-១៩ មិនមានការឆ្លងរាលដាលនោះទេ។ បន្ថែមពីលើនេះ ការយកសំណាកដើម្បីតេស្ដរកជំងឺកូវីដ-១៩ ក៏មានចំនួនតិចតួចដែរ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ស្ថានភាពបែបនេះ អនុញ្ញាតឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ធ្វើការពិនិត្យឡើងវិញអំពីវិធានការ ដើម្បីប្រកាន់យកនៅក្នុងដំណាក់កាលថ្មី ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ។
យោងតាមសំណើរបស់ក្រសួងសុខាភិបាល និងមានការឯកភាពពីគណៈកម្មការប្រចាំការ នៃគណៈកម្មការប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំនានា តែបុគ្គលម្នាក់ៗ អាចពាក់ម៉ាសតាមជម្រើសរៀងៗខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «កន្លងទៅនេះ ទោះបីយើងបានដកចេញនូវវិធានការពាក់ម៉ាស មិនមែនជាកាតព្វកិច្ច ក៏ប៉ុន្តែយើងរក្សានូវការពាក់ម៉ាសក្នុងជួបជុំ ដូចជាការចែកសញ្ញាបត្ររាប់រយ រាប់ពាន់ គឺតម្រូវឲ្យនិស្សិតពាក់ម៉ាស ចាប់ពីពេលនេះតទៅ ពុំមានការចាំបាច់ណាមួយ ដើម្បីឲ្យនិស្សិត ឬអ្នកចូលរួមកម្មវិធីនៅក្នុងអង្គពិធី ជាសន្និបាតតាមស្ថាប័នរដ្ឋ ឬក៏វិស័យឯកជនដែលជួបជុំគ្នានោះ ពាក់ម៉ាសនោះទេ»។
តែយ៉ាងណាក៏ដោយ ការពាក់ម៉ាស ឬមិនពាក់ម៉ាស នៅតែជាការជ្រើសរើសរបស់បុគ្គលម្នាក់ៗ នៅក្នុងការជ្រើសរើសរៀងៗខ្លួន។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


