ព្យុះទីហ្វុង Archives - Kampuchea Thmey Daily

ព្យុះថ្មីកកើត និងអាច​ក្លាយជាសង្ឃរាកម្រិតខ្លាំង មុនវាយប្រហារវៀតណាម ក្បែរកម្ពុជា
ព្យុះថ្មីដែល​មានឈ្មោះថា កាលមែជី (Kalmaegi) បាន​បង្កើនកម្លាំងក្លាយជាព្យុះត្រូពិកនៅសមុទ្រខាងកើត​ហ្វីលីពីន​ ដោយអាចវិវត្តក្លាយព្យុះទីហ្វុង ឬសង្ឃរាកម្រិតខ្លាំង មុនវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម ដែលនៅក្បែរកម្ពុជា។

​បើតាមព័ត៌មាន​ពីមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) ​គិតត្រឹម​ព្រឹកថ្ងៃអាទិត្យ​ កាលមែជី ដែលស្ថិតនៅជាព្យុះត្រូពិកនៅឡើយនោះ ចាប់ផ្ដើមមាន​រូបរាងជួរពពកវិលជុំវិញផ្ចិតនៃប្រព័ន្ធសម្ពាធទាប (Low Pressure) ជាបណ្ដើរៗជាមួយ​នឹង​កម្លាំងខ្យល់បក់បោកថេរ ៨៥ គីឡូម៉ែត្រ/ម៉ោង ហើយរំពឹងថានឹង​បង្កើនកម្លាំងក្លាយជាទីហ្វុងនៅពាក់កណ្ដាល​យប់​នេះ។

ការព្យាករផ្លូវដើររបស់ព្យុះត្រឹមព្រឹកថ្ងៃអាទិត្យ​បង្ហាញថា កាលមែជី កំពុលរំកិលខ្លួនឆ្ពោះទៅទិសខាងលិច ពោលគឺបំបុកប្រជុំកោះភាគកណ្ដាល​នៃប្រទេសហ្វីលីពីននៅថ្ងៃអង្គារ (៤ វិច្ឆិកា) មុនឆ្លងចូលមក​សមុទ្រចិនខាងត្បូង។ ជាមួយ​នឹង​លក្ខខណ្ឌសមស្រប រួមទាំងសីតុណ្ហភាពលើ​ផ្ទៃសមុទ្រខ្ពស់ដល់ ២៨ អង្សាសេ កាលមែជី នឹង​បង្កើនកម្លាំងក្លាយជាទីហ្វុងខ្លាំងក្លា (Very Strong Typhoon) ជាមួយនឹង​កម្លាំងខ្យល់បក់បោកថេរ ១៩៥ គីឡូម៉ែត្រ/ម៉ោង (ឬស្មើនឹង​សង្ឃរាកម្រិតធំទី៣នៅអាត្លង់ទិកខាងជើង) មុនវាយប្រហារភាគកណ្ដាលវៀតណាម(នៅថ្ងៃសុក្រ) ពោលគឺនៅក្បែរតំបន់ភាគឦសានរបស់កម្ពុជា ។

ការព្យាករដដែលអាច​មាន​ការប្រែប្រួលខ្លះៗ ដោយផ្អែកទៅលើលក្ខខណ្ឌបរិយាកាស​នាពេលអនាគត​ ប៉ុន្តែអ្វីដែលគេដឹងនោះគឺថា ភាពខ្លាំងនៃប្រព័ន្ធសម្ពាធខ្ពស់ (High Pressure) នឹងរុញប្រព័ន្ធសម្ពាធទាបរបស់ កាលមែជី មិនឱ្យបោលក្បាលទៅទិសខាងជើងឆ្ងាយ ជាហេតុធ្វើឱ្យ​ព្យុះនេះវាយប្រហារភាគកណ្ដាលវៀតណាម ដែលនៅក្បែរកម្ពុជា ហើយមាន​លទ្ធភាព​បន្តរុលទៅដល់ឡាវ ឬថៃ។

បើមែនទែនទៅ តំបន់នៃភាពមិនច្បាស់លាស់​នៃព្យុះ (Cone of Uncertainty) ដែល​សំដៅលើតំបន់ដែលគេមិនទាន់អាច​កំណត់ទិសដៅព្យុះបាន​នោះ ក៏រាប់បញ្ចូល​ទាំងតំបន់ភាគឦសានកម្ពុជាផងដែរ។ នេះបើតាមការព្យាកររបស់ JTWC ដដែល។ នោះមាន​ន័យថា កម្ពុជាអាច​ស្ថិតនៅលើគន្លង ឬនៅក្បែរផ្លូវដើរ(ស្នូល)នៃព្យុះ។

ឥឡូវនេះ អាជ្ញាធរហ្វីលីពីន ក៏ដូចជាវៀតណាម ថៃ កំពុងព្រមានឱ្យ​ប្រជាជនរបស់ខ្លួនត្រៀមខ្លួនសម្រាប់ការបក់បោករបស់ កាលមែជី ដែលនឹង​នាំមកនូវខ្យល់កន្រ្តាក់ខ្លាំងក្លា ភ្លៀងធ្លាក់ខ្លាំងជោគជាំ ជំនោរទឹកសមុទ្រដោយសារកម្លាំងខ្យល់ ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីជាដើម។

ការបក់បោកនៃព្យុះថ្មីនេះ កើតឡើងខណៈវៀតណាម និងហ្វីលីពីន រងគ្រោះនូវព្យុះទីហ្វុង ឬត្រូពិកជាច្រើនរួចមកហើយនៅឆ្នាំនេះ។ ភាគកណ្ដាលវៀតណាម​ឯណោះវិញ ក៏កំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ដែល​មិនទាន់ស្រកទៅវិញ ដោយសារតែឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់ និងមុសុងឦសាន ដែលធ្វើឱ្យ​ប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់ទូទាំងតំបន់។

សម្រាប់កម្ពុជា មិនថាស្ថិត ឬមិនស្ថិតនៅក្នុងគន្លងរបស់ព្យុះ​ កាលមែជី នោះទេ គេអាចនឹងឃើញភ្លៀងធ្លាក់ខ្លាំង លាយឡំនឹង​ខ្យល់កន្រ្តាក់ និងផ្គររន្ទះ នៅពេលវាបក់បោកមកក្បែរ ពោលគឺនៅសមុទ្រចិនខាងត្បូង៕

The post ព្យុះថ្មីកកើត និងអាច​ក្លាយជាសង្ឃរាកម្រិតខ្លាំង មុនវាយប្រហារវៀតណាម ក្បែរកម្ពុជា appeared first on Kampuchea Thmey Daily.

ជប៉ុន ប្រកាសឲ្យប្រជាជនជម្លៀសខ្លួន​បន្ទាន់​ ខណៈព្យុះទីហ្វុង Ha Long មានកម្លាំងខ្លាំងមហិមា
យោងតាម NHK បានដកស្រង់ចេញពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ដោយចេញការព្រមានជាបន្ទាន់មួយ ខណៈដែលព្យុះទីហ្វុង Ha Long (ព្យុះទី ២២ នៅប្រទេសជប៉ុន) បានបោកបក់មកភាគខាងត្បូងនៃប្រទេស ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងដែលអាចបំផ្លាញផ្ទះសម្បែង។ ជាពិសេស កោះ Izu នឹង​ក្លាយ​ជា​តំបន់​ដែល​រងគ្រោះ​ដោយ​ផ្ទាល់​បំផុត​ នៅ​ព្រឹក ​ថ្ងៃ​ទី​៩ ខែ​តុលានេះ។

ព្យុះ Ha Long បានបក់បោកកាលពីវេលាម៉ោង ៨:០០ ព្រឹក នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ (រូបថត៖ Weathererds.org)

ការព្យាករណ៍ចុងក្រោយពី JMA បានគូសបញ្ចាក់ថា ខ្យល់ខ្លាំងបំផុតមានកម្លាំង ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានខ្យល់បក់រហូតដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាកម្រិតព្យុះទីហ្វុងខ្លាំង គ្រប់គ្រាន់ដើម្បីបំផ្លាញដើមឈើធំៗ បំផ្ទុះដំបូល អគារ និងបំផ្លាញរចនាសម្ព័ន្ធទន់ខ្សោយ។ ចំណែកកោះ Izu ត្រូវបានគេរំពឹងថា នឹងទទួលភ្លៀងរហូតដល់ ១៨០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃសុក្រតែម្ដង។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុនបាន​និយាយ​ទៀតថា ​ប្រភេទ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​មនុស្ស​មិន​ធ្លាប់​ជួប​ប្រទះ ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិតរបស់មនុស្ស។ ដូច្នេះ JMA បានចេញការណែនាំឲ្យប្រជាជននៅតំបន់ Izu, Kanto, Hachijo និង Tokai ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួន។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន ក៏បានចេញការព្រមានចំពោះខ្យល់បក់ខ្លាំង និងរលកខ្ពស់នៅក្នុងទីក្រុង និងភូមិចំនួនប្រាំមួយផ្សេងទៀតដែរ។

ទីភ្នាក់ងារនេះបាននិយាយថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ព្យុះទីហ្វុងបានស្ថិតនៅលើផ្ទៃទឹកក្បែរកោះ Hachijojima ដោយផ្លាស់ទីទៅភាគឦសានក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានព្យាករណ៍ថា នឹងផ្លាស់ទីទៅទិសខាងកើត។

សូមជម្រាបជូនថា ព្យុះទីហ្វុង Ha Long គឺជាព្យុះដ៏ខ្លាំងបំផុតមួយដែលកំពុងខិតជិតប្រទេសជប៉ុនក្នុងឆ្នាំ ២០២៥ ជាមួយនឹងរចនាសម្ព័ន្ធពេញលេញ និងថាមពលដ៏ធំបំផុត។ អ្នកជំនាញខាងឧតុនិយមព្រមានថា ទោះបីជាវាមិនបានធ្វើប៉ះដីគោកដោយផ្ទាល់ក៏ដោយ ឥទ្ធិពលនៃព្យុះនេះអាចបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់តំបន់ឆ្នេរនៃភាគកណ្តាល និងភាគខាងកើតប្រទេសជប៉ុន៕

រូបភាព៖NHK

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្យុះពីរដើរស្របផ្លូវគ្នានឹងជះឥទ្ធិពលលើកម្ពុជា

The post ជប៉ុន ប្រកាសឲ្យប្រជាជនជម្លៀសខ្លួន​បន្ទាន់​ ខណៈព្យុះទីហ្វុង Ha Long មានកម្លាំងខ្លាំងមហិមា appeared first on Kampuchea Thmey Daily.

វៀតណាម និងចិន​​​លុបចោលជើងហោះហើរ ខណៈព្យុះទីហ្វុង​វីពផា បន្តបក់បោក
អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាម និងភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង លុបចោល​ជើងហោះហើររាប់រយចាប់តាំងពីម្សិលមិញ មកទល់ព្រឹកថ្ងៃចន្ទនេះ ខណៈព្យុះទីហ្វុងវីពផា កំពុង​បក់បោកចេញពីចិន​ ឆ្ពោះទៅកាន់ភាគខាងជើងនៃប្រទេសវៀតណាម​។

កាសែត Vietnam Plus បាន​រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines Group ដែលរួមបញ្ចូលទាំង​ក្រុមហ៊ុន Vietnam Airlines, Pacific Airlines និង Vasco បានប្រកាសពី​ការលុបចោលជើងហោះហើរបណ្ដោះអាសន្នសម្រាប់ថ្ងៃទី ២១ ខែកក្កដា នេះ​ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ និង​បុគ្គលិកយន្តហោះ​។ ការលុបចោលសកម្មភាព​អាកាសចរណ៍នេះ ប៉ះពាល់ជាទូទៅ​ទាំងសម្រាប់ជើង​ហោះ​ហើរក្នុងស្រុក និងអន្តរជាតិ ពោលគឺសម្រាប់ជើង​ហោះហើរ ដែលពាក់ព័ន្ធ ឬនៅក្នុងតំបន់ភាគខាងជើងវៀតណាម​ ដូចជាក្រុងហាណូយ និង​កំពង់ផែ​​ហៃហ្វុង ជាដើម​។

Vietnam Airlines Group បាន​និយាយថា ប្រតិបត្តិការហោះហើរ អាច​នឹង​ដំណើរការឡើងវិញ ដោយអាស្រ័យទៅលើស្ថានភាព​របស់ព្យុះវីពផា ខណៈអាជ្ញាធររំពឹងពីផលប៉ះពាល់ផ្នែកអាកាសចរណ៍ដល់ថ្ងៃស្អែក ២២ កក្កដា បន្តទៀត​។

គួរគូសបញ្ជាក់ថា ព្យុះវីពផា បាន​វិវត្តក្លាយជាព្យុះទីហ្វុងកាលពីព្រឹកថ្ងៃអាទិត្យ ជាមួយ​នឹង​កម្លាំងខ្យល់កន្រ្តាក់ ១២០ គីឡូម៉ែត្រ/ម៉ោង ដោយ​វាយប្រហារនៅភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុង​ហុងកុង ក្រុងម៉ាកាវ ខេត្តក្វាងទុង រួចបន្តបក់បោកមកភាគខាងត្បូងខេត្តក្វាងស៊ី ហើយរំកិលខ្លួន​ចូលក្នុងឈូងសមុទ្រតុងកឹងព្រឹកថ្ងៃចន្ទនេះ ដោយ​រំពឹង​ថានឹង​ឆ្ពោះទៅភាគខាងជើងនៃវៀតណាម​បន្ទាប់ ក្នុងកម្រិតជាព្យុះត្រូពិក​។

យ៉ាងណាមិញ វិសាលភាព និងឥទ្ធិពល​នៃព្យុះ​វីពផា ដែលជាព្យុះទី៦ បាន​គ្រប់ដណ្ដប់ទូទាំងតំបន់រួចហើយ រួមទាំង​កោះហៃណាន់ វៀតណាម ​និង​បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដីគោក​ផ្សេង​ៗ​ ចាប់តាំងពីម្សិលមិញ មកទល់ថ្ងៃនេះ និងបន្តទៅមុខ​ទៀត ដោយ​បង្កជាខ្យល់កន្រ្តាក់បក់បោក និង​ភ្លៀងធ្លាក់ខ្លាំងដ៏ជោគជាំ​ ដែល​បណ្ដាលជាការព្រមាន​ពីអាជ្ញាធរក្នុងតំបន់​​ពីជំនោរទឹក​សមុទ្រ ទឹកជំនន់ និងការរអិលបាក់ដីជាដើម​។

មែនទែនទៀត ព្យុះវីពផាមិនតែបង្កការលុបជើងហោះហើរនៅវៀតណាមប៉ុណ្ណោះទេ អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសផ្សេងៗ រួមមាន​ទាំងថៃ ក៏បាន​ប្រកាសលុបចោលជើងហោះហើរបណ្ដោះអាសន្នទៅកាន់ ឬមកពីតំបន់ប៉ះពាល់នៅចិន​។ តួយ៉ាង ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ​បានប្រកាសលុបចោលជើងហោះហើរជាច្រើនទៅ និងមកពីហុងកុង និងខេត្តក្វាងចូវ នៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២៥។

គន្លងរបស់ព្យុះទីហ្វុង/ត្រូពិក វីពផា

នៅឯក្រុងហុងកុងឯណោះវិញ អាជ្ញាធរ​បាន​ចេញការព្រមានកម្រិតខ្ពស់បំផុត ដោយសារតែព្យុះវីពផា មុនដកចេញការព្រមានទាំងអស់នៅព្រឹកថ្ងៃចន្ទនេះ​ ក្រោយពេលវីពផារំកិលខ្លួន​ផុត។ ដោយសារឥទ្ធិពលនៃព្យុះ អាកាសយានដ្ឋានអន្តរជាតិហុងកុងកាលពីថ្ងៃអាទិត្យ បាន​លុបចោលជើងហើរប្រមាណ ៥០០ ជើង ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ១០០ ០០០ នាក់ ហើយកំពុង​បែងចែក​ប្រតិបត្តិការ​​ជើងហោះហើរឡើងវិញ​ ​ចំពេល​អ្នកដំណើរសម្រុកទៅព្រលាន​យន្តហោះ នាព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។ ​

អាកាសយានដ្ឋានអន្តរជាតិម៉ាកាវឯណោះវិញ ក៏បានលុបចោល​ជើងហោះហើរជិត ២០០ ​ជើងផងដែរ។ នេះ​បើតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ ខណៈអាជ្ញាធរ​នៅបណ្ដាទីក្រុងភាគខាងត្បូងប្រទេសចិនផ្សេងទៀត​​ បានបិទកន្លែងធ្វើការ និង​សាលារៀន​ ​ផ្អាក​ប្រតិបត្តិការកំពង់ផែ​ ​និងផ្លូវរថភ្លើង​ ​ក៏ដោយ​ជាលុបចោល​ហោះហើរ​ជាដើម​៕

The post វៀតណាម និងចិន​​​លុបចោលជើងហោះហើរ ខណៈព្យុះទីហ្វុង​វីពផា បន្តបក់បោក appeared first on Kampuchea Thmey Daily.

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម
យោងតាមការចេញផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃទី១៧ខែមិថុនា ព្យុះ Wutip ដែលជាព្យុះដំបូងគេក្នុងរដូវកាលនេះ បានបង្កើតប្រវត្តិសាស្ត្រជាព្យុះទីហ្វុងដំបូងដែលបានបង្កឲ្យមានជំនន់ទឹកភ្លៀងបំបែកកំណត់ត្រា និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅប្រទេសវៀតណាម។

ទឹកជន់លិចផ្លូវក្នុងខេត្ត Quang Tri (រូបភាព៖ VNA)

បរិមាណទឹកភ្លៀងសរុបបានកើនឡើងដល់​កម្ពស់​ជាង ១២០០ មីលីម៉ែត្រនៅតាមស្ថានីយមួយចំនួន ដោយទីក្រុង Bach Ma ក្នុងខេត្ត Hue បានកត់ត្រាទឹកភ្លៀងខ្ពស់បំផុតក្នុងខែមិថុនានេះមិនធ្លាប់មាន។

ក្នុងរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ តំបន់ចំនួន ៣២ ឃើញមានភ្លៀងធ្លាក់ជាង ២០០ មីលីម៉ែត្រ ដែលបណ្តាលឱ្យទឹកទន្លេកើនឡើងដល់កម្រិតប្រកាសអាសន្ន។ ក្នុងនោះទន្លេ Thach, Han និង Bo បានឡើងលើសពីការប្រកាសអាសន្នទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ ដែលជាកម្រិតទឹកជំនន់ខ្ពស់បំផុតក្នុងខែមិថុនាក្នុងរយៈពេល ៣០ឆ្នាំមិនធ្លាប់មាន។

ចន្លោះថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ខែមិថុនា ទឹកជំនន់ដំបូងនិងខ្លាំងនេះបាននាំឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដោយមនុស្ស ៩ នាក់បានស្លាប់ ដំណាំជាង ៦ម៉ឺន​ហិកតាត្រូវបានលិចទឹក ហើយវារីវប្បកម្មចំនួន ២៣០០ ហិកតា ត្រូវបានបំផ្លាញ។ ខេត្ត Quang Binh, Hue, និង Quang Trị រងផលប៉ះពាល់ខ្លាំងជាងគេ។

ខ្យល់ព្យុះនេះក៏បានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយផ្ទះចំនួន ៩៤ខ្នងត្រូវបានរងផលប៉ះពាល់ និងបំផ្លាញទូកនេសាទចំនួន ៨ គ្រឿង។ អ្នកជំនាញព្រមានថាព្យុះ Wutip កំពុងបង្ហាញពីនិន្នាការកើនឡើងនៃបញ្ហាអាកាស​ធាតុដែលមិនអាចទាយទុកជាមុនបាន និងកាន់តែធ្ងន់ធ្ងរ៕

(រូបភាព៖​ AP)

​ប្រជាជនបោសសម្អាតក្រោយរងការវាយប្រហារពីព្យុះ Wutip (រូបភាព៖ VNA)

អត្ថបទ៖ ប៊ុន សុភាព

The post ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម appeared first on Kampuchea Thmey Daily.

ព្យុះទីហ្វុងចំនួន៣ វាយប្រហារវៀតណាម ក្នុងពេលតែមួយ
នៅថ្ងៃចន្ទទី១១ខែវិច្ឆិកាឆ្នាំ២០២៤ អាជ្ញាធរវៀតណាម បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួន ត្រូវប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈព្រោះព្យុះចំនួន៣នឹងវាយប្រហារប្រទេសក្នុងពេលតែមួយ។

(រូបថត៖ NCHMF)

បច្ចុប្បន្នវៀតណាម កំពុងរងឥទ្ធពិលដោយសារព្យុះទី៧ឈ្មោះ Yinxing រួចទៅហើយ ប៉ុន្តែយ៉ាងណា ព្យុះទីហ្វុងចំនួន២ទៀតឈ្មោះ Toraji និង Man-yi ក៏កំពុងវិវត្តខ្លួននិងបង្កើនកម្លាំង ហោះសំដៅទៅវាយប្រហារប្រទេសនេះផងដែរ។

លោក Nguyen Van Huong ប្រធាននាយកដ្ឋានព្យាករអាកាសធាតុវៀតណាម បានប្រាប់ទៅសារព័ត៌មាន «យុវជន» ថា ព្យុះទីហ្វុងទាំងបីនេះ កំពុងសកម្មខ្លាំងណាស់នៅភាគពាយព្យមហាសមុទ្រប៉ាស៊ីហ្វិក។

(រូបថត៖ AP)

ក្នុងចំណោមព្យុះទាំងនេះ, Yinxing បច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ខណៈ Toraji កំពុងកកើតនៅភាគខាងកើតប្រទេសហ្វីលីពីន ចំណែក Man-yi ស្ថិតនៅភាគពាយព្យមហាសមុទ្រប៉ាស៊ីហ្វិកនៅឡើយ។

ព្យុះដំបូងគេដែលវាយប្រហារវៀតណាមគឺ Yinxing ដែលនឹងចូលមកដល់នៅរាត្រីថ្ងៃចន្ទ ​ជាមួយល្បឿនខ្យល់៧៤គីឡូម៉ែត្រក្នុងមួយម៉ោង បោកបក់លើខេត្ត ក្វាងងៃ និង ប៊ិញឌិញ។

(រូបថត៖ AP)

ទន្ទឹមនឹងនេះ ព្យុះទីហ្វុង Toraji ក៏បង្កើនកម្លាំងរហូតដល់១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវគេរំពឹងថា នឹងចូលសមុទ្រចិនខាងត្បូងនៅយប់ថ្ងៃដដែលនេះដែរ ដោយក្លាយជាព្យុះទី៨ ក្នុងដែនសមុទ្រនេះប្រចាំឆ្នាំ២០២៤។

ដោយឡែកនៅ២ថ្ងៃក្រោយមក ព្យុះទាំងពីរនេះមិនទាន់អស់ឥទ្ធិពលទេ ប៉ុន្តែព្យុះមួយទៀតក៏ចូលមកដល់ នោះគឺព្យុះទីហ្វុង Man-yi ដែលគេព្យាករថា ក៏មានកម្លាំងមិនធម្មតាដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ

The post ព្យុះទីហ្វុងចំនួន៣ វាយប្រហារវៀតណាម ក្នុងពេលតែមួយ appeared first on Kampuchea Thmey Daily.

កំពូលព្យុះទីហ្វុង កងរី ទៅដល់តៃវ៉ាន់ភ្លាម បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត
នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤ កំពូលព្យុះទីហ្វុង កងរី (Kong-rey) បានចូលដល់តៃវ៉ាន់ ដោយវាយប្រហារកោះនេះយ៉ាងពេញទំហឹង ហើយថែមទាំងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៧៣នាក់រងរបួសទៀតផង។

(រូបថត៖ AP)

ក្នុងនាមជាព្យុះខ្លាំងកម្រិតទី៤, កងរី បានវាយប្រហារភាគខាងកើតកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់១៨៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមនុស្សម្នាក់ដែលស្លាប់នោះ គឺដោយសារដើមឈើបាក់សង្កត់លើរថយន្តរបស់គាត់នៅក្នុងតំបន់ Nantou។

ទីក្រុងតៃប៉ិ ក៏ប្រកាសអាសន្នរួចហើយដែរ និងថែមទាំងដាក់ពង្រាយកងកម្លាំងជិត ៣៥ ០០០នាក់ ឲ្យឈរជើងត្រៀមជួយសង្គ្រោះពលរដ្ឋក្នុងករណីចាំបាច់ទៀតផង។

(រូបថត៖ Getty)

កន្លែងធ្វើការនិងសាលារៀនជាច្រើននៅទូទាំងកោះតៃវ៉ាន់ ត្រូវបិទនៅថ្ងៃព្រហស្បតិ៍ ខណៈជើងហោះហើរក្នុងស្រុកនិងអន្តរជាតិជាង៤០០ជើង ត្រូវលុបចោល រីឯសេវាដឹកជញ្ជូនតាមជើ​ងទឹក ក៏ផ្អាកសិនដែរ។ លើសពីនេះ ផ្ទះជិត ១០ម៉ឺនខ្នង គឺមិនមានអគ្គិសនីប្រើប្រាស់ឡើយ។

សូមបញ្ជាក់ថា កងរី គឺជាព្យុះមានឥទ្ធិពលបំផុតដែលវាយប្រហារតៃវ៉ាន់ ក្នុងរយៈពេល៣០ឆ្នាំ ហើយក្រោយចាកចេញពីកោះនេះ កងរី នឹងបន្តបោកបក់លើ​​​​​ឆ្នេរ​សមុទ្រ​​នៃ​ខេត្ត Fujian ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃ​សុក្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ បិទ​រាល់​សកម្មភាព​ទាំង​អស់ ត្រៀមខ្លួន​ទប់ទល់ព្យុះ កងរី ដែល​មិនធ្លាប់​មាន​ក្នុង​ពេល​៣០ឆ្នាំ

The post កំពូលព្យុះទីហ្វុង កងរី ទៅដល់តៃវ៉ាន់ភ្លាម បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត appeared first on Kampuchea Thmey Daily.

អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet កាលពីថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤, ក្រុមអ្នកជំនាញបានព្រមានឲ្យប្រទេសវៀតណាម ត្រូវត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុងបន្ថែមទៀត នៅខែក្រោយ ដោយសារតែផ្លាស់ប្តូរបាតុភូតពី El Nino ទៅ La Nina។

អ្នកព្យាករនៅ Bloomberg បានឲ្យដឹងថា នៅខែវិច្ឆិកា ការចូលមកដល់នៃបាតុភូត La Nina ​នឹងនាំយកផ្ទៃទឹកដែលមានកម្តៅឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដោយបង្កើ​តជាព្យុះកាចនិងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង វាយប្រហារចំប្រទេសហ្វីលីពីននិងវៀតណាម។

(រូបថត៖ Pedro M. Otero Cabañas)

Bloomberg ក៏ព្យករដែរថា មិនមែនតែវៀតណាមទេ បាតុភូត La Nina នេះ ក៏ជះឥទ្ធិពលដល់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ដូចជាការបង្អុរទឹកភ្លៀងនិងជំនន់រហ័សជាដើម។

ស្របពេលជាមួយគ្នានោះ លោក Benjamin Horton នាយកអង្គការអង្កេតផែនដីនៃប្រទេសសិង្ហបុរី បាននិយាយថា ព្យុះស៊ីក្លូនត្រូពិកនឹងកាន់តែមានកម្លាំងខ្លាំង ដោយសារតែ សីតុណ្ហភាពក្នុងមហាសមុទ្រកាន់តែកើនឡើង។ លោកសន្និដ្ឋានថា កាលណាមហាសមុទ្រកាន់តែក្តៅ វានឹងបញ្ជូនថាមពលកាន់តែច្រើនដល់ព្យុះស៊ីក្លូនត្រូពិក ហើយព្យុះកាន់តែធំនិងកាចសាហាវ។

ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលជាតិព្យាករធនធានជលសាស្ត្រ និងឧតុនិយមវៀតណាម ក៏ប្រកាសដែរ ប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យម ដែលអាចបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅតំបន់កណ្តាល។

ការព្រមាននេះកើតឡើង ទាំងដែលប្រទេសវៀតណាម មិនទាន់រើបខ្លួនបានស្រួលបួលផង ពីគ្រោះមហន្តរាយដែលបណ្តាលមកពីព្យុះកំណាច យ៉ាកជី ដែលវាយប្រហារកាលពីដើមខែកញ្ញា សម្លាប់មនុស្សរាប់រយនាក់និងបង្កការខាតបង់ដល់វិស័យសេដ្ឋកិច្ច គិតជាទឹកប្រាក់អស់ប្រហែល៣.៣ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះ ២ទៀត នឹងវាយប្រហារវៀតណាម ក្នុងខែនេះ

The post អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ appeared first on Kampuchea Thmey Daily.

​តៃ​វ៉ាន់​រងគ្រោះ​​ដោយសារ​ទាំង​​ព្យុះ​​​​និង​ភ្លើង​​​ដែល​សម្លាប់មនុស្សយ៉ាងតិច៩នាក់
សារ​ព័ត៌មាន​ AP បាន​ផ្សាយ​នៅ​ថ្ងៃទី​៤ខែ​​កញ្ញា​នេះ​ថា អគ្គីភ័យឆាបឆេះមន្ទីរពេទ្យមួយនៅភាគខាងត្បូងកោះតៃវ៉ាន់បានសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកោះនេះកំពុងរងការវាយប្រហារដោយព្យុះទីហ្វុង។

អគ្គីភ័យឆេះ​មន្ទីរពេទ្យ​នេះ បានកើតឡើងនៅក្នុងស្រុក Pingtung ខណៈដែលកោះនេះកំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយព្យុះទីហ្វុង Krathon ដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំង ហើយបានធ្វើឱ្យផ្នែកខ្លះនៃសេវាកម្មនៅលើកោះត្រូវផ្អាក។

ទាហាន​មកពី​មូលដ្ឋាន​​ទ័ព​ក្បែរ​នោះ​ត្រូវ​បាន​កេណ្ឌ​ទៅ​ជួយ​បុគ្គលិក​ពេទ្យ​និង​អ្នក​ពន្លត់​អគ្គិភ័យ​ក្នុង​ការ​ជម្លៀស​អ្នក​ជំងឺ​និង​ពន្លត់​ភ្លើង។ ក្នុងនោះអ្នកជំងឺ១៧៦​នាក់ត្រូវបានបញ្ជូនទៅរថយន្តសង្គ្រោះបន្ទាន់ ខណៈពេលនោះក៏កំពុងមានភ្លៀងធ្លាក់ខ្លាំង។

តៃវ៉ាន់បានធ្វើឱ្យមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការការពារភ្លើងឆេះកន្លែងសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយការហាមឃាត់ការជក់បារី និងជំរុញការអនុវត្តច្បាប់​គ្រប់​គ្រង​​អគារ។ ហេតុការណ៍បែបនេះក៏កម្រកើតមានដែរ ខណៈអ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នេះគឺភាគច្រើនដោយសាររតែស្រូបផ្សែងហុយ​ចេញ​ពី​ភ្លើង​។ ជាមួយគ្នានេះមូលហេតុនៃការឆាបឆេះកំពុងស្ថិតនៅក្រោមការស៉ើបអង្គេតនៅឡើយ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Krathon បាន​ធ្វើឲ្យមានបំណាក់ដីនៅក្នុង​ទីក្រុង​កំពង់ផែ​សំខាន់ Kaohsiung ដោយ​មាន​ខ្យល់​បក់​ក្នុង​ល្បឿន​១២៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជាមួយ​នឹង​ខ្យល់កាន់តែ​​ខ្លាំង​។ ​នេះ​បើ​យោង​តាម​អាជ្ញាធរ​អាកាសធាតុ​របស់​តៃវ៉ាន់។ ព្យុះទីហ្វុងនេះ បានបោកបក់ផ្នែកភាគខាងកើត និងភាគខាងត្បូងនៃកោះនេះក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីតំបន់ភ្នំ ឬតំបន់ទំនាប។

រដ្ឋបាលអាកាសធាតុបានកំណត់ឱ្យអ្នកស្រុក Kaohsiung និង Pingtung មិនត្រូវចេញទៅខាងក្រៅ នៅពេលដែលមានខ្យល់ព្យុះឆ្លងកាត់ពីលើតំបន់របស់ពួកគេ ខណៈទឹកជំនន់ និងខ្យល់បក់ខ្លាំងបានបង្កការខូចខាតយ៉ាងច្រើនដល់ឧស្សាហកម្មនានា​និងការនេសាទរ​។ ព្យុះនេះ​បាន​កាត់​ផ្តាច់​​ផ្លូវដឹកជញ្ជូន និងបណ្តាញអគ្គិសនី​​៕

អត្ថបទ៖ ប៊ុន សុភាព

The post ​តៃ​វ៉ាន់​រងគ្រោះ​​ដោយសារ​ទាំង​​ព្យុះ​​​​និង​ភ្លើង​​​ដែល​សម្លាប់មនុស្សយ៉ាងតិច៩នាក់ appeared first on Kampuchea Thmey Daily.