ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Bavi ដ៏មានឥទ្ធិពល សំដៅទៅជប៉ុន និង តៃវ៉ាន់ ខណៈអាជ្ញាធរ ព្រមានពីគ្រោះថ្នាក់
ព្យុះទីហ្វុងដ៏ធំនិងមានកម្លាំងបំផ្លិចបំផ្លាញខ្លាំង បានវាយប្រហារមកលើកោះដាច់ស្រយាលមួយភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ ទាញការព្រមានពីអាជ្ញាធរ អំពីខ្យល់បោកបក់ ភ្លៀងធ្លាក់ខ្លាំង ការបាក់ដី និងទឹកជំនន់ ហើយ វាក៏អាចជាព្យុះបំផ្លិចបំផ្លាញបំផុតក្នុងតំបន់ក្នុងរយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។

នៅព្រឹកថ្ងៃសុក្រ ព្យុះទីហ្វុង Bavi បានខិតជិតកោះ Sakishima របស់ប្រទេសជប៉ុន ដែលជាកោះដាច់ស្រយាលមួយនៅជិតតៃវ៉ាន់ ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ជំរុញឱ្យប្រជាជនក្នុងតំបន់បិទបង្អួច និងបិទសំណាញ់ការពារខ្យល់នៅតាមផ្ទះ និងហាងនានា។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើររាប់សិបជើង នៅក្នុងតំបន់ រួមទាំងសម្រាប់ថ្ងៃសៅរ៍ផងដែរ។
ព្យុះទីហ្វុង Bavi មិនត្រឹមតែរំពឹងថានឹងបោកបក់មកដល់កោះតៃវ៉ាន់ទេ ប៉ុន្តែនឹងបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅលើកោះនេះ។ តំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់រហូតដល់មួយម៉ែត្រ ដោយចាប់ផ្តើមនៅសុក្រ។
រដ្ឋាភិបាលនិយាយថា មនុស្សជាង ១ ០០០ នាក់ ត្រូវបានជម្លៀសចេញ ភាគច្រើនមកពីឆ្នេរសមុទ្រភាគខាងកើតដែលមានភ្នំ ហើយយោធាជិត ២៩ ០០០ នាក់ កំពុងត្រៀមខ្លួនដើម្បីជួយសង្គ្រោះ។
ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te សរសេរលើបណ្តាញសង្គមហ្វេសប៊ុក ថា៖ « ទោះបីជាព្យុះទីហ្វុងនេះបានចុះខ្សោយបន្តិច ហើយត្រូវបានបន្ទាបទៅជាព្យុះទីហ្វុងកម្រិតមធ្យមក៏ដោយ កាំព្យុះរបស់វាមានទំហំធំ ហើយនៅតែអាចនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដល់តំបន់ជាច្រើន»។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់បានលុបចោលជើងហោះហើរទាំងអស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


