ព្រះបាទ នរោត្ដម សីហមុនី Archives - Kampuchea Thmey Daily

ព្រះមហាក្សត្រពេញព្រះហឬទ័យយ៉ាងខ្លាំងចំពោះសាមគ្គីដ៏រឹងមាំរបស់ខ្មែរប្រឆាំងសត្រូវឈ្លានពានទឹកដី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពេញព្រះហឬទ័យយ៉ាងខ្លាំងចំពោះមហាសាមគ្គីដ៏ខ្លាំងក្លារបស់ពលរដ្ឋខ្មែរគ្រប់រូបប្រឆាំងទៅនឹងសត្រូវដែលឈ្លានពានទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែន។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ទ្រង់បានបង្ហាញការពេញព្រះហឬទ័យចំពោះសាមគ្គីជាតិខ្មែរបែបនេះ នៅក្នុងព្រះរាជសារ អបអរសាទរការបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាកិច្ចប្រជុំមួយកើតឡើងរយៈពេល៤ខែ បន្ទាប់ពីថៃបើកការវាយប្រហារមកលើកម្ពុជាដោយខុសច្បាប់។

«ខ្ញុំព្រះករុណាខ្ញុំ ពេញព្រះហឬទ័យយ៉ាងខ្លាំង ដោយបានកត់សម្គាល់ឃើញថា  ប្រជាជាតិកម្ពុជា​ឯកភាពគ្នា សាមគ្គីដ៏រឹងមាំ ក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជាយើងប្រឈមនឹងការគំរាមកំហែងចំពោះអធិបតេយ្យភាព និងបូរណភាពដែនដី ពីសំណាក់សត្រូវឈ្លានពាន។»។ ព្រះមហាក្សត្រ មានព្រះរាជចំណារបែបនេះ ក្នុងព្រះរាជសារ។

ព្រះមហាក្សត្រ ក៏មានព្រះរាជចំណារកោតសរសើរចំពោះរដ្ឋសភានីតិកាលទី៧ ដែលទោះបីស្ថិតក្នុងវិស្សមកាលក៏ដោយ ក៏នៅរក្សាបាននូវប្រពៃណីរួបរួម សាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ជាអាទិ៍រាជរដ្ឋាភិបាល ព្រមទាំងវីរៈកងទ័ពខេមរភូមិន្ទកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្តេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមា ធានាការពារបានដោយជោគជ័យនូវបុព្វហេតុដ៏ថ្លៃថ្លានៃកម្ពុជា។

បើតាមព្រះមហាក្សត្រ រដ្ឋសភា បានចុះបំពេញការងារយ៉ាងសស្រាក់សស្រាំនៅតាមមណ្ឌលរាជធានីខេត្ត នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង អំពីវឌ្ឍនភាព បញ្ហាប្រឈម តម្រូវការ និងក្តីកង្វល់នានា របស់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រមទាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុង បំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនមកស្នាក់នៅទីសុវត្ថិភាព។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បានផ្ញើសេចក្តីនឹករលឹកដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ ក៏បានកោតសរសើរចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត  ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ដើម្បីធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខ រួមទុក្ខជាមួយប្រជា ពលរដ្ឋនូវគ្រប់កាលៈទេសៈ ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព ទឹកដី សិទ្ធិ សេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ក៏មានព្រះរាជចំណារកោតសរសើរចំពោះភក្ដីភាពរបស់ពលរដ្ឋខ្មែរលើទឹកដី និងជាតិ បែបនេះ៖« ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការកោតសរសើរចំពោះស្មារតីសាមគ្គីភាព ដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាព ទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេស មួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត ។»។

កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា​ កងទ័ពថៃបានបើកការវាយប្រហារឈ្លានពានទាំងកម្រោលមកលើទឹកដី និងកងទ័ព ប្រជាជនកម្ពុជា ការណ៍នេះបង្ខំឱ្យកម្ពុជា ត្រូវប្រើសិទ្ធិការពារខ្លួនស្របទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រឆាំងការឈ្លានពាន។​ ក្នុងការប្រយុទ្ធគ្នារយៈពេល៥យប់ថ្ងៃ កងទ័ពថៃ បានប្រើសព្វាវុធទំនើបៗរាប់ចាប់តាំងពីយន្តហោះចម្បាំង កាំភ្លើងធំចម្ងាយឆ្ងាយ ប្រព័ន្ធបាញ់កាំជ្រួចហ្វូង គ្រាប់បែកធុនធ្ងន់ ផ្សែងពុល គ្រាប់បែកចង្កោមដែលអន្តរជាតិហាមឃាត់ និងស្ទើរគ្រប់មធ្យោបាយមកលើកងទ័ពកម្ពុជា ដែលឈរការពារទឹកដីស្របច្បាប់។ កងទ័ពកម្ពុជា ដែលឈរការពារជាតិ និងទឹកដីបានទប់ទប់ការប្រយុទ្ធពេញទី កំដររហូតដល់មានបទឈប់បាញ់ដែលចូលជាធរមាននៅវេលាម៉ោង០០ ថ្ងៃទី២៨ ខែកក្កដា៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ព្រះមហាក្សត្រពេញព្រះហឬទ័យយ៉ាងខ្លាំងចំពោះសាមគ្គីដ៏រឹងមាំរបស់ខ្មែរប្រឆាំងសត្រូវឈ្លានពានទឹកដី appeared first on Kampuchea Thmey Daily.

​កម្ពុជា​ប្រារព្ធខួបលើកទី​ ៧២ ​នៃ​ទិវាបុណ្យ​ឯករាជ្យជាតិ ​៩ វិច្ឆិកា​ ក្រោមរាជាធិបតីភាពព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប
ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជានៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ បាន​ស្តេចយាងជាព្រះរាជធិបតី​ក្នុងព្រះរាជពិធី​ប្រទាន​ភ្លើងជ័យ បុណ្យខួប​អនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-២០២៥ និងទិវាកំណើត​កងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ។

​ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី ទ្រង់យាងអុជទៀនជ័យនៅវិមានឯករាជ្យ ក្នុង​រាជធានីភ្នំពេញ ជាមួយនឹងការដង្ហែអមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នជាតិជាអាទិ៍ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ ព្រម​ទាំងសិស្សានុសិស្សជាច្រើន។​

​ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ​គឺជាខួប​អនុស្សាវរីយ៍លើកទី ៧២ ​ឆ្នាំ ​(១៩៥៣-២០២៥) ​ដែល​ប្រជា​ជាតិកម្ពុជា​ទាំងមូល​បាន​រំដោះខ្លួនចេញពីនឹមអាណានិគមបារាំង​ក្រោម​ព្រះរាជបូជនីយកិច្ច​របស់​ព្រះបាទ នរោត្តម សីហនុ៕

The post ​កម្ពុជា​ប្រារព្ធខួបលើកទី​ ៧២ ​នៃ​ទិវាបុណ្យ​ឯករាជ្យជាតិ ​៩ វិច្ឆិកា​ ក្រោមរាជាធិបតីភាពព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប appeared first on Kampuchea Thmey Daily.

២១ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ
ជាខួប២១ព្រះវស្សាហើយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមការសម្រេចជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សារាជសម្បត្តិ ក្នុងការជ្រើសតាំងជាព្រះមហាក្សត្រថ្មី បន្តពីព្រះបិតាព្រះអង្គ។

ជាការរំលឹក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ពោលកាលពី២១ឆ្នាំមុន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកាលនោះមានឋានៈជាសម្ដេចព្រះបរមនាថ ត្រូវបានជ្រើសតាំងឱ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩អង្គ/រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ជាព្រះបិតា។ ការជ្រើសតាំងនេះ ទទួលបានការយល់ព្រមទាំងស្រុងពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុងនោះក៏មានសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រី និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានរដ្ឋសភា ដែលជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ ព្រមទាំងសម្ដេច ជា ស៊ីម ជាប្រធានព្រឹទ្ធសភា។

ព្រះរាជពិធីរាជាភិសេកព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡើងគ្រងរាជសម្បត្តិជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។

ក្នុងរយៈពេល២១ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិជាព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។

ព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គជួយសាសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រោសព្រះរាជទានព្រះរាជទ្រព្យជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយាល ដោយផ្ដល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។

លើកិច្ចការអន្តរជាតិ ព្រះករុណាព្រះមហាក្សត្រ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ព្រះអង្គតែងតែប្រោសព្រះរាជទាន និងធ្វើសវនាកាជាមួយថ្នាក់ដឹកនាំអន្តរជាតិ អង្គទូត ដើម្បីចូលគាល់សម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាលើសកលលោក ព្រមទាំងបានយាងបំពេញទស្សនកិច្ចនៅតាមបណ្ដាប្រទេសជាច្រើនថែមទៀតផង។

មិនខុសពីបណ្ដាឆ្នាំមុនៗ ក្នុងឱកាសព្រះរាជពិធីគម្រប់ខួបនៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្នាក់ដឹកនាំស្ថាប័នជាតិធំៗ រាប់ចាប់ពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នរដ្ឋ រាជវង្សានុវង្ស អាជ្ញាធរ កងកម្លាំង និងប្រជានុរាស្ត្រ តែងបានផ្ញើសារលិខិត និងសម្ដែងការថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់៕

ដោយ៖ ធឿន វ៉ាន់សុង

The post ២១ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ appeared first on Kampuchea Thmey Daily.

ព្រះ​មហាក្សត្រកម្ពុជា នឹង​យាង​ចូលរួម​ពិធី​ដង្ហែទិវាជ័យជម្នះ​របស់ចិន ជាមួយមេដឹកនាំ​ពិភពលោក​២៥រូបផ្សេងទៀត
ប្រទេសចិននឹង រៀបចំពិធីព្យុហយាត្រាយោធាដ៏ធំនៅថ្ងៃទី​៣​ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី​៨០​ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី​២ ដោយទីក្រុងប៉េកាំងប្រើប្រាស់ព្រឹត្តិការណ៍នេះមិនត្រឹមតែដើម្បីបង្ហាញអាវុធថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពការទូតរបស់ខ្លួន។

សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ, ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី, ប្រធានាធិបតីចិន ស៊ី ជីនពីង និងភរិយា Peng Liyuan (រូបថត៖ Xinhua)

មេដឹកនាំបរទេសចំនួន ២៦​រូប ដែល​ក្នុង​នោះ​មាន​ទាំង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជា​ដើម ត្រូវបានបញ្ជាក់ថានឹងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំ​របស់​ក្រុង​ប៉េកាំង​នៅ​ឆ្នាំ​នេះ។

យោងតាមទីភ្នាក់ងារ​ព័ត៌មានស៊ីនហួ ក្បួនព្យុហយាត្រានេះនឹងមានទាហានរាប់ពាន់នាក់ យន្តហោះជាង ១០០​គ្រឿង និងគ្រឿងសព្វាវុធ​រាប់​ពាន់​ផ្សេង​ទៀត ព្រមទាំងការបង្ហាញជាសាធារណៈលើកដំបូងនៃរចនាសម្ព័ន្ធអង្គភាពថ្មីរបស់យោធាចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង។ លោក Wu Zeke មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានបុគ្គលិករួមនៃគណៈកម្មាធិការយោធាមជ្ឈិម បាននិយាយថា ការបង្ហាញកម្លាំង​នេះ​មានគោលបំណងបញ្ជាក់​ពីសមត្ថភាពរបស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន និងរក្សាសន្តិភាពពិភពលោក។

មេដឹកនាំដែលរំពឹងថានឹងចូលរួមមាន៖

​១. សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី នៃ​កម្ពុជា

២. នាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan

៣. ប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliyev

៤. ប្រធានាធិបតីបេឡារុស Alexander Lukashenko

៥. ប្រធានាធិបតីគុយបា Miguel Diaz-Canel

៦. ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto

៧. ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian

៨. ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev

៩. ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន Sadyr Japarov

១០. ប្រធានាធិបតីឡាវ ថងលូន ស៊ីស៊ូលីត

១១. នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម

១២. ប្រធានាធិបតីម៉ាល់ឌីវ Mohamed Muizzu

១៣. ប្រធានាធិបតីម៉ុងហ្គោលី Khurelsukh Ukhnaa

១៤. មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា Min Aung Hlaing (បានចុះបញ្ជីដោយប្រទេសចិនជា «ប្រធានាធិបតីស្តីទី»)

១៥. នាយករដ្ឋមន្ត្រីនេប៉ាល់ KP Sharma Oli

១៦. មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

១៧. នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif

១៨. ប្រធានាធិបតីកុងហ្គោ Denis Sassou Nguesso

១៩. ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន

២០. ប្រធានាធិបតីស៊ែប៊ី Aleksandar Vucic

២១. នាយករដ្ឋមន្រ្តីស្លូវ៉ាគី Robert Fico

២២. ប្រធានាធិបតីតាហ្ស៊ីគីស្ថាន Emomali Rahmon

២៣. ប្រធានាធិបតីតួកម៉េនីស្ថាន Serdar Berdimuhamedov

២៤. ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev

២៥. ប្រធានរដ្ឋវៀតណាម Luong Cuong

២៦. ប្រធានាធិបតីស៊ីមបាវ៉េ Emmerson Mnangagwa

អ្វី​ដែ​ល​គួរ​ឲ្យ​ចាប់​អាមរ្មណ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ចិន​លើក​នេះ គឺ​ការចូលរួមរបស់លោក គីម ជុងអ៊ុន ព្រោះ​​មាន​ការរំពឹងទុកនៃកិច្ចប្រជុំត្រីភាគីលើកដំបូងដែលមិនធ្លាប់មានជាមួយលោក ស៊ី និងលោក ពូទីន ដែលអាចជាសញ្ញាបង្ហាញពីការរឹត​ចំណង​មិត្តភាព​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​នៅ​ក្នុងចំណោមមហាអំណាចទាំងបី ដែលតែងតែធ្វើជាសត្រូវរបស់លោកខាងលិច។ អ្នកវិភាគនិយាយថា វត្តមាន​សម្ព័ន្ធមិត្ត​នុយក្លេអ៊ែរ​​​ទាំងបី​​​នៅទីក្រុងប៉េកាំង នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់​ដោយ​ទីក្រុងវ៉ាស៊ីនតោន តូក្យូ និងសេអ៊ូល៕

លោក ពូទីន, លោក ស៊ី និង​លោក គីម (រូបថត៖ SAN)

ដោយ៖ ឈាង

The post ព្រះ​មហាក្សត្រកម្ពុជា នឹង​យាង​ចូលរួម​ពិធី​ដង្ហែទិវាជ័យជម្នះ​របស់ចិន ជាមួយមេដឹកនាំ​ពិភពលោក​២៥រូបផ្សេងទៀត appeared first on Kampuchea Thmey Daily.

ព័ត៌មានរដ្ឋចិន៖ ប្រធានាធិបតីចិន​អះអាងពី​ការ​ គាំទ្រ​កម្ពុជា​ពេញទំហឹង​
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​​អះអាង​​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ​ ថា​ ​ប្រទេស​ចិន​គាំទ្រ​យ៉ាងមុតមាំ​ចំពោះ​ប្រជាជនកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់​​ប្រជាជាតិកម្ពុជា​ និងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​​។ ​​

ប្រធានាធិបតីចិន ស៊ី ជីនពីង និង​លោក​ជំទាវ​ផេង លីយ៉ន (Peng Liyuan) បាន​ទទួល​​ស្វាគមន៍​​ព្រះវត្តមា​របស់​​ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នៅទីក្រុងប៉េកាំង។ Xinhua

​ការបញ្ជាក់​ជំហរ​បែបនេះ​របស់​​ប្រមុខ​រដ្ឋចិន បាន​ធ្វើឡើង​នៅ​ពេលដែល ប្រធានាធិបតីចិន ស៊ី ជីនពីង និង​លោក​ជំទាវ​ផេង លីយ៉ន (Peng Liyuan) បាន​ទទួល​​ស្វាគមន៍​​ព្រះវត្តមា​របស់​​ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នៅទីក្រុងប៉េកាំង កាល​ពី​ល្ងាច​​ថ្ងៃអង្គារ ក្នុង​ឱកាសដែល​​ព្រះអង្គ​យាង​ទៅ​ចូល​រួមព្រឹត្តិការណ៍រំលឹកខួបលើកទី៨០​នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។

តាមសេចក្តីរាយការណ៍​របស់​​សារព័ត៌មារដ្ឋ ស៊ីនហួរ (Xinhua) ប្រធានាធិធបតី ស៊ី ជីនពីង បាន​​ទូលថ្វាយព្រះមហាក្សត្រ​ខ្មែរ​ថា​ ទំនាក់ទំនងចិន-កម្ពុជា បានទប់ទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយភាគីទាំងពីរបានពង្រឹងមិត្តភាពដែកថែប​ ដោយការចែករំលែកភាពសុខដុមរមនា ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ និងសមនឹងទទួលបានការស្រឡាញ់រាប់អានបន្ថែមទៀតពីភាគីទាំងពីរ។

​ក្នុងវរោ​កាសនោះ​ ប្រធានាធិបតីចិន បាន​លើកឡើង​ផងដែរថា ដោយប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលជាប់ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរនិងភាពចលាចល​​ ប្រទេសចិន និងកម្ពុជាគួរតែឈរជាមួយគ្នាឱ្យកាន់តែរឹងមាំ បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពន្លឿនការកសាងសហគមន៍ចិន-កម្ពុជាដែលមានគ្រប់​ទិដ្ឋភាព​ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ។

សារ​ព័ត៌មាន​ចិន​ស៊ីនហួរ បានស្រង់​ព្រះរាជបន្ទូល​​របស់ព្រះ​មហាក្សត្រ សីហមុនី និងមុនីនាថ ដោយ​ព្រះអង្គ​ទាំងទ្វេ បាន​មាន​ព្រះរាជបន្ទួល​ថា​ ព្រះអង្គទាំងទ្វេ​រីករាយដែលបាន​បំពេញ​ទស្សនកិច្ចប្រទេសចិនម្តងទៀត ហើយត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ឆ្នាំ​នៃជ័យជំនះក្នុងសង្រ្គាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។

ព្រះ​អង្គ​ក៏មាន​រាជបន្ទូល​ដែរថា ប្រជាជនចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពពិភពលោក ដែលសមនឹងត្រូវបានចងចាំជារៀងរហូត។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីមិត្តភាព ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសម្រេចបានលទ្ធផលសំខាន់ៗក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី ស៊ី​ ជី​ន​​ពីង​​ មកកាន់ប្រទេសកម្ពុជាកាលពីខែមេសា។

​ភាគី​​ចិន​និង​កម្ពុជា បាននិយាយថា កម្ពុជាតែងតែមើលទំនាក់ទំនងទ្វេភាគីតាមទស្សនៈយុទ្ធសាស្ត្រ ហើយខ្លួនមានឆន្ទៈក្នុងការបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី និងរួមគ្នាកសាងសហគមន៍កម្ពុជា-ចិនគ្រប់អាកាសធាតុដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី៕​

រ៉ាន់ រើយ​

The post ព័ត៌មានរដ្ឋចិន៖ ប្រធានាធិបតីចិន​អះអាងពី​ការ​ គាំទ្រ​កម្ពុជា​ពេញទំហឹង​ appeared first on Kampuchea Thmey Daily.

កម្ពុជារងការឈ្លានពានធ្ងន់ធ្ងរពីថៃ៖ព្រះមហាក្សត្រ ប្រគល់សិទ្ធិជូនសម្ដេចតេជោសហការជាមួយសម្ដេចធិបតីលើកិច្ចការកងទ័ព ការពារជាតិ
ក្នុងពេលកម្ពុជារងការឈ្លានពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងដោយផ្អែកច្បាប់កំពូលក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ ប្រគល់សិទ្ធិជូនសម្តេចតេជោ  ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទំនាក់ទំនង ជាមួយសម្តេចធិបតី លើកិច្ចការ កងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីកម្ពុជា។ ព្រះមហាក្សត្រ ទ្រង់ប្រគល់សិទ្ធិបែបនេះ តាមរយៈព្រះរាជសារ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។

ព្រះមហាក្សត្រ មានព្រះរាជចំណារដូច្នេះ៖«ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជា ណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា។»។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ មានព្រះរាជចំណារសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន នៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និង ការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅ ទូទាំងប្រទេស ដែលបានរូបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិ យោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យ ជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា។

ចាប់តាំងពីថៃបើកការឈ្លានពានមកលើកម្ពុជាទាំងកម្រោល ប្រើប្រាស់សព្វាវុធធន់ធ្ងន់រាប់ចាប់ពីយន្តហោះចម្បាំង F-16  គ្រាប់បែកចង្កោមដែលអន្តរជាតិហាមឃាត់ គ្រាប់បែកMK-82, MK-84 ផ្សែងគីមី សម្ដេចតេជោ ហ៊ុន សែន គឺបានរួមចំណែកបញ្ជាកងទ័ពជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយសម្ដេចពិជ័យសេនាទៀ បាញ់ ,ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, មេទ័ពជើងគោក និងឥស្សរជនផ្សេងៗទៀតជាប់ជានិច្ច។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចសម្រាកបានតិចបំផុត ក្នុងគ្រាដែលកម្ពុជារងការឈ្លានពីសំណាក់កងទ័ពថៃតាមបណ្ដោយព្រំដែនខេត្តព្រះវិហារ និងឧត្ដរមានជ័យ។ ដើម្បីអាចក្ដាប់សភាពការណ៍ជាប់ និងចៀសផុតពីងងុយ សម្ដេចត្រូវពិសារកាហ្វេជាដើម៕

ដោយ៖ង៉ិល ណារ៉ាត់

The post កម្ពុជារងការឈ្លានពានធ្ងន់ធ្ងរពីថៃ៖ព្រះមហាក្សត្រ ប្រគល់សិទ្ធិជូនសម្ដេចតេជោសហការជាមួយសម្ដេចធិបតីលើកិច្ចការកងទ័ព ការពារជាតិ appeared first on Kampuchea Thmey Daily.

ព្រះរាជបន្ទូល៖ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូប
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ដូនតាខ្មែរ បានថែរក្សាសម្បត្តិធម្មជាតិល្អឯកទុកឱ្យកូនចៅជំនាន់ក្រោយ។ សម្បត្តិធម្មជាតិល្អឯក នៅលើទឹកដីសុវណ្ណភូមិ ដូចជា ជួរភ្នំខ្ពស់ ព្រៃឈើ ទន្លេមេគង្គ និងបឹងទន្លេសាប ឆ្នេរសមុទ្រ​ និងបណ្ដុំកោះ ជាសសៃឈាម ជួយជីវិត និងអត្តសញ្ញាណជាតិ។ តាំងពីអតីតកាលមក ការរស់នៅដោយសុខសាន្តរវាងមនុស្ស និងធម្មជាតិ គឺជាដើមកំណើតនៃវប្បធម៌ ប្រពៃណី និងជំនឿខ្មែរ។ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរគ្រប់គ្រប់ ដើម្បីមនុស្សជំនាន់ក្រោយតទៀត។

នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបែបនេះ៖«មាតុភូមិកម្ពុជា​ នៃយើងគឺជាទឹកដីដ៏ស្រស់បំព្រង ពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសយើងបានថែរក្សាកេរដំណែលនេះ ទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើខៀវស្រងាត់ស្រស់ត្រកាល  ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្រដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន សម្បត្តិធម្មជាតិទាំងអស់នេះជាសសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាជាតិរបស់យើង។ ភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិ គឺជាឬសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក។ ការរស់នៅដោយគោរពធម្មជាតិ និងមិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។»។

ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”  ព្រះបាទសម្តេច នរោត្តម សីហនុបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិជាច្រើននៅក្នុងប្រទេសកម្ពុជា។ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចាត់ ទុកការបង្កើតតំបន់ការពារធនធានធម្មជាតិនេះ ថាជាកេរមរតក និង លើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងព្រះរាជពិធីដដែល ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ពកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោត សរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ព្រះមហាក្សត្រ មានព្រះរាជហឫទ័យរីករាយជាអនេក និងអរព្រះគុណចំពោះវត្តមាន របស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងជនរួមជាតិទាំងអស់ ដែលបានចូលរួម ចំណែកគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់កម្ពុជា៕

The post ព្រះរាជបន្ទូល៖ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូប appeared first on Kampuchea Thmey Daily.

ស.ស.យ.ក ប្រារព្ធពិធីថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះមហាក្សត្រ
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព និងអធិបតីភាព សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រមាណ ៤០០ នាក់ នៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។

សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា សំហេង បូរ៉ា  ឱ្យដឹងថា  កម្មវិធីដែលរៀបចំឡើង នាព្រឹកនេះ គឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ចូលគ្រាប់បង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ និងទទួលបានព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្ដេច​ព្រះបរមនាថ នរោត្តតម សីហមុនី ព្រះមហក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

តាមលោក សំហេង បូរ៉ា កម្មវិធីសំខាន់ដែលរៀបចំនាព្រឹកនេះ មានដូចជា ពិធីបូជាគ្រឿងសក្ការៈនៅព្រះបដិមា ព្រះអង្គដង្កើ, ពិធីថ្វាយកម្រងមាលានៅមុខសួនព្រះរាជបណ្ដាំ, ពិធីថ្វាយបង្គំព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី, របាំថ្វាយព្រះពរចម្រើនព្រះជន្មវស្សា, ពិធីសាសនារួមមានពិធីបូជាគ្រឿងសក្ការៈ, នមាស្ការសមាទានសីល, ពិធីវេរព្រះទីឃាយុវឌ្ឍនមង្គល, ថ្វាយប្រគេនទេយ្យទានព្រះសង្ឃ, ព្រះសង្ឃចម្រើនព្រះបរិត្ត និងពហូទេវាឆ្លង និងព្រះសង្ឃចំនួន៧៣អង្គ យាងនិមន្ត បិណ្ឌបាត។

ក្នុងនាមជាសមាជិក ស.ស.យ.ក ជាយុវជន ជាប្រជាពលរដ្ឋកម្ពុជា លោកពិតជាសូមអរព្រះគុណ និងដឹងគុណចំពោះព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រដែលតែងគិតគូ សណ្ដោសប្រណី ស្រឡាញ់ប្រជាពលរដ្ឋគ្រប់រូប។

ស្ថិតក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ មហាគ្រួសារស.ស.យ.ក ប្រណម្យបួងសួងដល់អស់វត្ថុសក្តិសិទ្ធិក្នុងលោក គុណបុណ្យរតនត្រៃ កែវទាំងបី បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ជាពិសេសដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមយាងប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរ មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបនូវព្រះរាជជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃកូនចៅប្រជានុរាស្រ្តតរៀងទៅ៕

The post ស.ស.យ.ក ប្រារព្ធពិធីថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះមហាក្សត្រ appeared first on Kampuchea Thmey Daily.