ព័ត៌មានជាតិ
កម្ពុជារងការឈ្លានពានធ្ងន់ធ្ងរពីថៃ៖ព្រះមហាក្សត្រ ប្រគល់សិទ្ធិជូនសម្ដេចតេជោសហការជាមួយសម្ដេចធិបតីលើកិច្ចការកងទ័ព ការពារជាតិ
ក្នុងពេលកម្ពុជារងការឈ្លានពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងដោយផ្អែកច្បាប់កំពូលក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ ប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទំនាក់ទំនង ជាមួយសម្តេចធិបតី លើកិច្ចការ កងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីកម្ពុជា។ ព្រះមហាក្សត្រ ទ្រង់ប្រគល់សិទ្ធិបែបនេះ តាមរយៈព្រះរាជសារ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។

ព្រះមហាក្សត្រ មានព្រះរាជចំណារដូច្នេះ៖«ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជា ណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា។»។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ មានព្រះរាជចំណារសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន នៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និង ការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅ ទូទាំងប្រទេស ដែលបានរូបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិ យោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យ ជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា។

ចាប់តាំងពីថៃបើកការឈ្លានពានមកលើកម្ពុជាទាំងកម្រោល ប្រើប្រាស់សព្វាវុធធន់ធ្ងន់រាប់ចាប់ពីយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោមដែលអន្តរជាតិហាមឃាត់ គ្រាប់បែកMK-82, MK-84 ផ្សែងគីមី សម្ដេចតេជោ ហ៊ុន សែន គឺបានរួមចំណែកបញ្ជាកងទ័ពជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយសម្ដេចពិជ័យសេនាទៀ បាញ់ ,ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, មេទ័ពជើងគោក និងឥស្សរជនផ្សេងៗទៀតជាប់ជានិច្ច។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចសម្រាកបានតិចបំផុត ក្នុងគ្រាដែលកម្ពុជារងការឈ្លានពីសំណាក់កងទ័ពថៃតាមបណ្ដោយព្រំដែនខេត្តព្រះវិហារ និងឧត្ដរមានជ័យ។ ដើម្បីអាចក្ដាប់សភាពការណ៍ជាប់ និងចៀសផុតពីងងុយ សម្ដេចត្រូវពិសារកាហ្វេជាដើម៕
ដោយ៖ង៉ិល ណារ៉ាត់
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


