ព័ត៌មានជាតិ
២១ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ
ជាខួប២១ព្រះវស្សាហើយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមការសម្រេចជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សារាជសម្បត្តិ ក្នុងការជ្រើសតាំងជាព្រះមហាក្សត្រថ្មី បន្តពីព្រះបិតាព្រះអង្គ។

ជាការរំលឹក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ពោលកាលពី២១ឆ្នាំមុន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកាលនោះមានឋានៈជាសម្ដេចព្រះបរមនាថ ត្រូវបានជ្រើសតាំងឱ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩អង្គ/រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ជាព្រះបិតា។ ការជ្រើសតាំងនេះ ទទួលបានការយល់ព្រមទាំងស្រុងពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុងនោះក៏មានសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រី និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានរដ្ឋសភា ដែលជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ ព្រមទាំងសម្ដេច ជា ស៊ីម ជាប្រធានព្រឹទ្ធសភា។
ព្រះរាជពិធីរាជាភិសេកព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡើងគ្រងរាជសម្បត្តិជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។

ក្នុងរយៈពេល២១ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិជាព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។

ព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គជួយសាសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រោសព្រះរាជទានព្រះរាជទ្រព្យជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយាល ដោយផ្ដល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។

លើកិច្ចការអន្តរជាតិ ព្រះករុណាព្រះមហាក្សត្រ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ព្រះអង្គតែងតែប្រោសព្រះរាជទាន និងធ្វើសវនាកាជាមួយថ្នាក់ដឹកនាំអន្តរជាតិ អង្គទូត ដើម្បីចូលគាល់សម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាលើសកលលោក ព្រមទាំងបានយាងបំពេញទស្សនកិច្ចនៅតាមបណ្ដាប្រទេសជាច្រើនថែមទៀតផង។
មិនខុសពីបណ្ដាឆ្នាំមុនៗ ក្នុងឱកាសព្រះរាជពិធីគម្រប់ខួបនៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្នាក់ដឹកនាំស្ថាប័នជាតិធំៗ រាប់ចាប់ពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នរដ្ឋ រាជវង្សានុវង្ស អាជ្ញាធរ កងកម្លាំង និងប្រជានុរាស្ត្រ តែងបានផ្ញើសារលិខិត និងសម្ដែងការថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង


