ព័ត៌មានអន្ដរជាតិ
ព្រះមហាក្សត្រកម្ពុជា នឹងយាងចូលរួមពិធីដង្ហែទិវាជ័យជម្នះរបស់ចិន ជាមួយមេដឹកនាំពិភពលោក២៥រូបផ្សេងទៀត
ប្រទេសចិននឹង រៀបចំពិធីព្យុហយាត្រាយោធាដ៏ធំនៅថ្ងៃទី៣ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ដោយទីក្រុងប៉េកាំងប្រើប្រាស់ព្រឹត្តិការណ៍នេះមិនត្រឹមតែដើម្បីបង្ហាញអាវុធថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពការទូតរបស់ខ្លួន។

មេដឹកនាំបរទេសចំនួន ២៦រូប ដែលក្នុងនោះមានទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាដើម ត្រូវបានបញ្ជាក់ថានឹងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំរបស់ក្រុងប៉េកាំងនៅឆ្នាំនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ ក្បួនព្យុហយាត្រានេះនឹងមានទាហានរាប់ពាន់នាក់ យន្តហោះជាង ១០០គ្រឿង និងគ្រឿងសព្វាវុធរាប់ពាន់ផ្សេងទៀត ព្រមទាំងការបង្ហាញជាសាធារណៈលើកដំបូងនៃរចនាសម្ព័ន្ធអង្គភាពថ្មីរបស់យោធាចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង។ លោក Wu Zeke មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានបុគ្គលិករួមនៃគណៈកម្មាធិការយោធាមជ្ឈិម បាននិយាយថា ការបង្ហាញកម្លាំងនេះមានគោលបំណងបញ្ជាក់ពីសមត្ថភាពរបស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន និងរក្សាសន្តិភាពពិភពលោក។
មេដឹកនាំដែលរំពឹងថានឹងចូលរួមមាន៖
១. សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី នៃកម្ពុជា
២. នាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan
៣. ប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliyev
៤. ប្រធានាធិបតីបេឡារុស Alexander Lukashenko
៥. ប្រធានាធិបតីគុយបា Miguel Diaz-Canel
៦. ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto
៧. ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian
៨. ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev
៩. ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន Sadyr Japarov
១០. ប្រធានាធិបតីឡាវ ថងលូន ស៊ីស៊ូលីត
១១. នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម
១២. ប្រធានាធិបតីម៉ាល់ឌីវ Mohamed Muizzu
១៣. ប្រធានាធិបតីម៉ុងហ្គោលី Khurelsukh Ukhnaa
១៤. មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា Min Aung Hlaing (បានចុះបញ្ជីដោយប្រទេសចិនជា «ប្រធានាធិបតីស្តីទី»)
១៥. នាយករដ្ឋមន្ត្រីនេប៉ាល់ KP Sharma Oli
១៦. មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន
១៧. នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif
១៨. ប្រធានាធិបតីកុងហ្គោ Denis Sassou Nguesso
១៩. ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន
២០. ប្រធានាធិបតីស៊ែប៊ី Aleksandar Vucic
២១. នាយករដ្ឋមន្រ្តីស្លូវ៉ាគី Robert Fico
២២. ប្រធានាធិបតីតាហ្ស៊ីគីស្ថាន Emomali Rahmon
២៣. ប្រធានាធិបតីតួកម៉េនីស្ថាន Serdar Berdimuhamedov
២៤. ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev
២៥. ប្រធានរដ្ឋវៀតណាម Luong Cuong
២៦. ប្រធានាធិបតីស៊ីមបាវ៉េ Emmerson Mnangagwa
អ្វីដែលគួរឲ្យចាប់អាមរ្មណ៍នៅក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ចិនលើកនេះ គឺការចូលរួមរបស់លោក គីម ជុងអ៊ុន ព្រោះមានការរំពឹងទុកនៃកិច្ចប្រជុំត្រីភាគីលើកដំបូងដែលមិនធ្លាប់មានជាមួយលោក ស៊ី និងលោក ពូទីន ដែលអាចជាសញ្ញាបង្ហាញពីការរឹតចំណងមិត្តភាពកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងចំណោមមហាអំណាចទាំងបី ដែលតែងតែធ្វើជាសត្រូវរបស់លោកខាងលិច។ អ្នកវិភាគនិយាយថា វត្តមានសម្ព័ន្ធមិត្តនុយក្លេអ៊ែរទាំងបីនៅទីក្រុងប៉េកាំង នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយទីក្រុងវ៉ាស៊ីនតោន តូក្យូ និងសេអ៊ូល៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២០ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


