ព័ត៌មានអន្ដរជាតិ
ព័ត៌មានរដ្ឋចិន៖ ប្រធានាធិបតីចិនអះអាងពីការ គាំទ្រកម្ពុជាពេញទំហឹង
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអះអាងចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ ថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប្រជាជនកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ប្រជាជាតិកម្ពុជា និងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់ជាប្រយោជន៍របស់ប្រជាជនកម្ពុជា។

ការបញ្ជាក់ជំហរបែបនេះរបស់ប្រមុខរដ្ឋចិន បានធ្វើឡើងនៅពេលដែល ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកជំទាវផេង លីយ៉ន (Peng Liyuan) បានទទួលស្វាគមន៍ព្រះវត្តមារបស់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នៅទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃអង្គារ ក្នុងឱកាសដែលព្រះអង្គយាងទៅចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៨០នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មារដ្ឋ ស៊ីនហួរ (Xinhua) ប្រធានាធិធបតី ស៊ី ជីនពីង បានទូលថ្វាយព្រះមហាក្សត្រខ្មែរថា ទំនាក់ទំនងចិន-កម្ពុជា បានទប់ទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយភាគីទាំងពីរបានពង្រឹងមិត្តភាពដែកថែប ដោយការចែករំលែកភាពសុខដុមរមនា ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ និងសមនឹងទទួលបានការស្រឡាញ់រាប់អានបន្ថែមទៀតពីភាគីទាំងពីរ។
ក្នុងវរោកាសនោះ ប្រធានាធិបតីចិន បានលើកឡើងផងដែរថា ដោយប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលជាប់ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរនិងភាពចលាចល ប្រទេសចិន និងកម្ពុជាគួរតែឈរជាមួយគ្នាឱ្យកាន់តែរឹងមាំ បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពន្លឿនការកសាងសហគមន៍ចិន-កម្ពុជាដែលមានគ្រប់ទិដ្ឋភាពជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ។
សារព័ត៌មានចិនស៊ីនហួរ បានស្រង់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ សីហមុនី និងមុនីនាថ ដោយព្រះអង្គទាំងទ្វេ បានមានព្រះរាជបន្ទួលថា ព្រះអង្គទាំងទ្វេរីករាយដែលបានបំពេញទស្សនកិច្ចប្រទេសចិនម្តងទៀត ហើយត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ឆ្នាំនៃជ័យជំនះក្នុងសង្រ្គាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
ព្រះអង្គក៏មានរាជបន្ទូលដែរថា ប្រជាជនចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពពិភពលោក ដែលសមនឹងត្រូវបានចងចាំជារៀងរហូត។
ភាគីទាំងពីរបានពិភាក្សាគ្នាអំពីមិត្តភាព ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសម្រេចបានលទ្ធផលសំខាន់ៗក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីខែមេសា។
ភាគីចិននិងកម្ពុជា បាននិយាយថា កម្ពុជាតែងតែមើលទំនាក់ទំនងទ្វេភាគីតាមទស្សនៈយុទ្ធសាស្ត្រ ហើយខ្លួនមានឆន្ទៈក្នុងការបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី និងរួមគ្នាកសាងសហគមន៍កម្ពុជា-ចិនគ្រប់អាកាសធាតុដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


