ព្រះអង្គម្ចាស់ William Archives - Kampuchea Thmey Daily

រូបភាពដ៏កម្ររវាង Taylor Swift និង ព្រះអង្គម្ចាស់ William
រូបភាព​ដ៏​កម្ររវាង ព្រះអង្គម្ចាស់ William ព្រះអង្គម្ចាស់នៃប្រទេសវែលនៃចក្រភពអង់គ្លេសបានអមដំណើរដោយព្រះរាជបុត្រានិងបុត្រី គឺព្រះអង្គម្ចាស់ George និងព្រះនាង Charlotte ទតការប្រគំតន្ត្រី The Eras Tour 2024 របស់ Taylor Swift នៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។

បន្ទាប់ពីពួកទ្រង់ប្រគំតន្ត្រីចប់ ព្រះអង្គម្ចាស់ William បុត្រទាំងពីរអង្គក៏បានថតរូបមិត្តភាពជាមួយតារាចម្រៀងប៉ុបរូបនេះភ្លាមៗ​ ហើយនោះគឺ​ជា​រូបភាព​ដែល​បាន​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ស្រលាញ់ចូល​ចិត្ត និង​បញ្ចេញ​មតិ​លើ​ការ​បង្ហោះ​យ៉ាងច្រើនលើសលុបលើបណ្ដាញអ៉ិនធើណេត។

លើសពីនេះទៀតក្នុងអំឡុងពេលប្រគំតន្ត្រី ឃ្លិប​វីដេអូមួយដែលមានអ្នកទស្សនាជាង១៧ លាន​ដង បានបង្ហាញពីសកម្មភាពរបស់ព្រះអង្គម្ចាស់ William រាំយ៉ាងសប្បាយរីករាយជាមួយនឹងបទចម្រៀង Shake It Off រួម​នឹង​មតិ​របស់​ប្រជាពលរដ្ឋ​និយាយ​ជា​ឯកច្ឆ័ន្ទ ថាទ្រង់កំពុងតែប្រើជីវិតបែបឯកជននិងសាមញ្ញបំផុតក្នុងនាមជាសែរាជវង្ស។

ជាមួយគ្នានោះដែរ ព្រះអង្គម្ចាស់បានថ្លែងអំណរគុណដល់ Taylor Swift សម្រាប់ការប្រគំតន្ត្រីដ៏អស្ចារ្យ នៅពេលដែលទ្រង់បានចែករំលែករូបថតអមជាមួយនឹងសារបង្ហាញនៅលើ Instagram ថា “សូមអរគុណ Taylor Swift សម្រាប់រាត្រីដ៏អស្ចារ្យ” ។

យ៉ាងណាមិញ យោងតាមរបាយការណ៍បានបញ្ចាក់ថា ការប្រគំតន្ត្រីដ៏អស្ចារ្យ Taylor Swift នឹងជំរុញសេដ្ឋកិច្ចទីក្រុងឡុងដ៍ចំនួន ៣០០ លានផោន ខណៈដែលទីក្រុងរៀបចំកម្មវិធី Eras Tour ច្រើនជាងទីក្រុងផ្សេងទៀតនៅលើពិភពលោកដែលមានមនុស្សជិត ៦៤០,០០០ នាក់ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Taylor Swift ចេញមុខការពារ Lady Gaga ក្រោយគេចោទថា មានផ្ទៃពោះ

The post រូបភាពដ៏កម្ររវាង Taylor Swift និង ព្រះអង្គម្ចាស់ William appeared first on Kampuchea Thmey Daily.

ព្រះរាជបុត្រ Mateen ទម្លាក់ព្រះអង្គម្ចាស់ អង់គ្លេស ជាសែរាជវង្សមានប្រជាប្រិយភាពកំពូលលើលោក
យោងតាមកាសែតអង់គ្លេស Daily Express ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកបង្កើតហ្គេម Slingo បានវាយតម្លៃសែរាជវង្សលើលក្ខណៈវិនិច្ឆ័យផ្សេងៗដូចជា ភេទ ប្រទេស ទ្រព្យសម្បត្តិសុទ្ធ បរិមាណស្វែងរកតាម Google ភាពទាក់ទាញក្នុងការស្វែងរកតាម Google និងពិន្ទុសួយសារទូទៅ។

ព្រះអង្គម្ចាស់ William​ និងព្រះរាជបុត្រ Mateen

ព្រះអង្គម្ចាស់ Mateen មានព្រះជន្ម ៣២ ព្រះវស្សា ជាបុត្រាទី១០របស់ស្តេចស៊ុលតង់ Hassanal Bolkiah​បានឈរនៅលើកំពូលតារាងដោយទទួលបានពិន្ទុ ៨.៩៥ ក្នុងចំណោមស្ដេច១០អង្គ ខណៈពេលដែលមិនទាន់មានការប្រកាសជាផ្លូវការទាក់ទងនឹងទ្រព្យសម្បត្តិរបស់ទ្រង់ក៏ពិតមែន ប៉ុន្តែការប៉ាន់ប្រមាណនៃការសិក្សាដោយផ្អែកលើការគណនាបង្ហាញថា បុត្រាអង្គនេះមានទ្រព្យសម្បត្តិប្រហែល ៥ ពាន់លានដុល្លារឯណោះ។

ទន្ទឹមនោះផងដែរ  ព្រះអង្គម្ចាស់ William ដែលមានព្រះជន្ម ៤២ ឆ្នាំ​ ជាមួយនឹងពិន្ទុ ៨.៩២ បានជាប់ចំណាត់ថ្នាក់លេខ២ ទ្រង់គឺជាស្តេចមានការស្វែងរកច្រើនជាងគេ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដោយប្រមូលបានការស្វែងរកច្រើនជាង ១៧លានដង។ តាម​ពី​ក្រោយ​យ៉ាង​ជិត​ស្និទ្ធ ព្រះអង្គម្ចាស់ Harry ព្រះ​ជន្ម ៤០ ព្រះវស្សា បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ដោយ​ទទួល​បាន​ពិន្ទុ ៨.៧៧។

បើទោះបីជាចំណាត់ថ្នាក់ទីប្រាំបួនរបស់ទ្រង់នៅក្នុងបរិមាណស្វែងរករបស់ Google ក្នុងចំណោមស្តេចកំពូលទាំង ១០ ក៏ដោយ​ ក៏ចំណាត់ថ្នាក់នៃភាពទាក់ទាញរបស់បុត្រាព្រុយណេ បានស្ថិតក្នុងចំណាតថ្នាក់លេខ៤ ​ក្នុងចំណោមរាជវង្សបុរស​ នេះបើយោងតាមការស្វែងរករបស់ Google បានរួមចំណែកដល់ពិន្ទុខ្ពស់របស់ទ្រង់។

គួរបញ្ចាក់ដែរថា ព្រះរាជបុត្រា Abdul Mateen គឺជាក្សត្រដែលជំនាញលេងកីឡាប៉ូឡូតំណាងឲ្យប្រទេសព្រុយណេក្នុងស៊ីហ្គេមឆ្នាំ ២០១៧ និង ២០១៩ ទ្រង់បានរៀបអភិសេកជាមួយ Anisha Rosnah ដែលជាសហគ្រិនវ័យ ២៩ ឆ្នាំ និងអតីតនិស្សិតសាកលវិទ្យាល័យ Bath រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី ៧-១៦ ខែមករា។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមចំនួន ៥,០០០ រួមទាំងរាជវង្ស និងឥស្សរជនអន្តរជាតិ ដូចដែលបានរាយការណ៍ដោយទស្សនាវដ្តី Time កាលកន្លងមក ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ស្ដេចថ្មីម៉ាឡេស៊ី ទិញ​ស្លាក​លេខរថយន្តមាស ក្នុង​តម្លៃ ៣១ម៉ឺនដុល្លារ

The post ព្រះរាជបុត្រ Mateen ទម្លាក់ព្រះអង្គម្ចាស់ អង់គ្លេស ជាសែរាជវង្សមានប្រជាប្រិយភាពកំពូលលើលោក appeared first on Kampuchea Thmey Daily.

វិន័យ ៥ យ៉ាង តម្រូវឲ្យព្រះអង្គម្ចាស់ William ធ្វើតាម ប៉ុន្តែព្រះអនុជ Harry មិនធ្វើក៏បាន
ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ជាថ្ងៃដែលសៀវភៅ “Spare” របស់ព្រះអង្គម្ចាស់ Harry ចេញលក់ ។ ក្នុងសៀវភៅនេះផងដែរមានបង្ហាញពីរឿងជាច្រើនរួមមាន វិន័យ ៥យ៉ាង ដែលព្រះអង្គម្ចាស់ William ត្រូវគោរពតាមជាដាច់ខាត ប៉ុន្តែព្រះអង្គម្ចាស់ Harry មិនចាំបាច់គោរពគឺ ៖

១. កោរពុកមាត់

ព្រះអង្គម្ចាស់ Harry ត្រូវសុំការអនុញ្ញាតពីម្ចាស់ក្សត្រី Elizabeth II ដើម្បីទុកពុកមាត់ក្នុងពិធីរៀបអភិសេកជាមួយ Meghan កាលពីឆ្នាំ ២០១៨ ហើយបង្កជម្លោះរយៈពេលខ្លីជាមួយព្រះអង្គម្ចាស់ William  ដោយសារ  William មិនអាចទុកពុកមាត់ដូច Harry បាន ។

២. មិនអាចជិះយន្តហោះរួមនឹងព្រះបិតា

ព្រះអង្គម្ចាស់ William និង Charles មិនអាចរួមដំណើរជាមួយគ្នានៅលើយន្តហោះទេ ក្នុងករណីមានគ្រោះថ្នាក់ណាមួយ ។ ដោយសារតែព្រះអង្គម្ចាស់ Harry មិនមែនជាអ្នកស្នងរាជ្យ ដូច្នេះវិន័យនេះមិនត្រូវដាក់គាបសង្កត់មកលើទ្រង់ឡើយ ។ ជាក់ស្ដែងព្រះអង្គម្ចាស់ Charles និងព្រះនាង Diana ធ្លាប់ខុសវិន័យនេះម្ដងកាលពីឆ្នាំ ១៩៨៣ ក្នុងដំណើរទៅអូស្ត្រាលី ចំណែកឯព្រះអង្គម្ចាស់ William ក៏ធ្លាប់ខុសម្ដងដែរ កាលពីឆ្នាំ ២០១៤ ក្នុងដំណើរទៅអូស្ត្រាលី និងនូវែលសេឡង់ ។

៣. ព្រះអង្គម្ចាស់ William មិនអាចនាំ  Kate Middleton ទៅចូលរួមពិធីបុណ្យណូអែលជាមួយគ្រួសារឡើយរហូតដល់រៀបការរួច

វាជាប្រពៃណីសម្រាប់គ្រួសាររាជវង្សដើម្បីជួបជុំគ្នានៅព្រះវិហារក្នុងថ្ងៃបុណ្យណូអែលហើយជាធម្មតាដៃគូរបស់គ្រួសាររាជវង្សមិនត្រូវបានអញ្ជើញទេ លុះត្រាតែពួកគេរៀបការរួច ។ ហេតុនេះហើយ Kate Middleton បានចូលរួមជាលើកដំបូងក្នុងឆ្នាំ ២០១១ បន្ទាប់ពីរៀបការជាមួយព្រះអង្គម្ចាស់ William រួច ។ សម្រាប់ Meghan Markle វិញត្រូវបានអញ្ជើញឱ្យចូលរួមបន្ទាប់ពីការភ្ជាប់ពាក្យរបស់នាងជាមួយព្រះអង្គម្ចាស់ Harry ក្នុងខែវិច្ឆិកា ២០១៧ ។

៤. ព្រះអង្គម្ចាស់ William មិនអាចបង្ហាញទស្សនៈនយោបាយជាសាធារណៈទេ

សមាជិកនៃរាជវង្សតម្រូវឲ្យរក្សាអព្យាក្រឹតនយោបាយ ។ ក្នុងនាមជាស្តេចនាពេលអនាគត ព្រះអង្គម្ចាស់ William នឹងត្រូវចងចាំអំពីច្បាប់នេះ ព្រោះជាធម្មតាព្រះមហាក្សត្រមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញមតិនយោបាយ និងបោះឆ្នោតឡើយ ។ ផ្ទុយទៅវិញព្រះអង្គម្ចាស់ Harry ធ្លាប់​រិះគន់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump ថា Donald Trump កំពុង​ជំរុញ​ឧស្សាហកម្ម​ធ្យូងថ្ម​ធំ​នៅ​អា​មេ​រិ​ក ​ធ្វើឲ្យ​ដៃប្រឡាក់ឈាម​​ព្រោះ​ឥទ្ធិពល​ដែល​មាន​មក​លើ​អាកាស​ធាតុ ។

៥. ព្រះអង្គម្ចាស់ Harry បានចូលរួមកិច្ចសម្ភាសន៍ជាច្រើន ខណៈព្រះអង្គម្ចាស់ William ត្រូវរក្សាភាពស្ងៀមស្ងាត់

តាំងពីចាកចេញពីរាជវាំងមកព្រះអង្គម្ចាស់ Harry ធ្លាប់ផ្ដល់កិច្ចសម្ភាសន៍ជាមួយ Oprah Winfrey, James Corden, Tom Bradby, Stephen Colbert, និងMichael Strahan ។ យោងតាមសៀវភៅទើបតែចេញរបស់ទ្រង់បានឲ្យដឹងថា ព្រះអង្គម្ចាស់ Harry ធ្លាប់ចោទប្រកាន់ម្ចាស់ក្សត្រី Camilla ពីការទម្លាយរឿងព្រះអង្គម្ចាស់ William និងរឿងជម្លោះរវាង Meghan ជាមួយ Kate ទៅលើរ៉ូបអ្នកកំដរក្នុងឆ្នាំ ២០១៨ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ទើបតែដឹងថាព្រះអង្គម្ចាស់ Harry ហិតទឹកអប់ព្រះមាតា ដើម្បីបំបាត់ចិត្តនឹករលឹក

ចុចអាន ៖ ព្រះអង្គម្ចាស់ Harry បង្ហើបថា ធ្លាប់ប្រើថ្នាំផ្លូវចិត្តបន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់

The post វិន័យ ៥ យ៉ាង តម្រូវឲ្យព្រះអង្គម្ចាស់ William ធ្វើតាម ប៉ុន្តែព្រះអនុជ Harry មិនធ្វើក៏បាន appeared first on Kampuchea Thmey Daily.

ព្រះអង្គម្ចាស់ William ទើបទទួលការចាក់វ៉ាក់សាំងកូវីដដូសដំបូង ក្រោយអង់គ្លេសបន្ថែមក្រុមមនុស្សអាយុ ៣០ ឆ្នាំ
ព្រះអង្គម្ចាស់ William របស់ចក្រភពអង់គ្លេស ដែលឆ្លងជំងឺកូវីដ ១៩ កាលពីឆ្នាំមុន បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះអង្គបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរួចរាល់ហើយ ។

ព្រះអង្គម្ចាស់ William ព្រះជន្ម ៣៨ ព្រះវស្សា ដែលជា ព្រះរាជនត្តា (ចៅប្រុស) របស់ម្ចាស់ក្សត្រី Elizabeth បានបង្ហាញនៅលើបណ្តាញសង្គម Twitter ថា ព្រះអង្គបានទទួលការចាក់វ៉ាក់សាំង កាលពីដើមសប្តាហ៍នេះ នៅឯសារមន្ទីរ Science Museum នៃទីក្រុងឡុងដ៍ ។

ព្រះអង្គម្ចាស់ William បានទទួលការចាក់វ៉ាក់សាំង បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងចក្រភពអង់គ្លេស បានបន្ថែមដល់ប្រជាជនក្នុងវ័យ ៣០ ឆ្នាំ កាលពីសប្តាហ៍មុន ។

ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូងរួចរាល់ហើយ ។ អរគុណចំពោះអ្នកទាំងអស់គ្នា ដែលធ្វើការរៀបចំការចាក់វ៉ាក់សាំង សូមអរគុណចំពោះអ្វីគ្រប់យ៉ាង ដែលអ្នកបានធ្វើ ហើយសូមបន្តធ្វើវាទៀត” ។

គិតត្រឹមពេលនេះ ចក្រភពអង់គ្លេសបានចាក់វ៉ាក់សាំងដូសដំបូង ដល់មនុស្សជិត ៣៧ លាននាក់ហើយ ហើយជាប្រទេសបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងលឿនជាងគេបំផុតនៅលើពិភពលោក ដោយអ្នកទាំងនោះ ភាគច្រើនមានអាយុលើសពី ៣៤ ឆ្នាំឡើងទៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Star

ចុចអាន ៖ ព្រះអង្គម្ចាស់ William ឆ្លងកូវីដក្នុងខែមេសាតែលាក់ព័ត៌មាន

The post ព្រះអង្គម្ចាស់ William ទើបទទួលការចាក់វ៉ាក់សាំងកូវីដដូសដំបូង ក្រោយអង់គ្លេសបន្ថែមក្រុមមនុស្សអាយុ ៣០ ឆ្នាំ appeared first on Kampuchea Thmey Daily.

ព្រះអង្គម្ចាស់ William ឆ្លងកូវីដក្នុងខែមេសាតែលាក់ព័ត៌មាន
ដោយដកស្រង់ប្រភពពីព្រះបរមរាជវាំង Kensington សារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យថា ព្រះអង្គម្ចាស់ William បានឆ្លងជំងឺកូវីដ១៩ក្នុងខែមេសាចំពេលដែលបិតារបស់ទ្រង់គឺព្រះអង្គ Charles ឆ្លងជំងឺនេះដែរ។

កាសែត The Sun បានរាយការណ៍ថា ព្រះអង្គម្ចាស់ William ដែលជាចៅប្រុសរបស់មហាក្សត្រី Elizabeth និងជាក្សត្រទី២ដែលនឹងត្រូវឡើងគ្រងរាជបល្ល័ង្កអង់គ្លេសបានរក្សាការធ្វើរោគវិនិច្ឆ័យរបស់ទ្រង់ជាការសម្ងាត់ពីព្រោះព្រះអង្គមិនចង់ធ្វើឲ្យប្រទេសមានការភ្ញាក់ផ្អើល។

ព្រះអង្គម្ចាស់ William មានបន្ទូលថា “មានរឿងសំខាន់ៗកំពុងតែកើតឡើងហើយខ្ញុំមិនចង់ឲ្យនរណាម្នាក់ព្រួយបារម្ភទេ”។

កាសែតបានចុះផ្សាយថា ព្រះអង្គត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតរាជវាំងហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាលដោយនៅដាច់ពីគេក្នុងផ្ទះ Anmer Hall ក្នុងទីក្រុង Norfolk។

ប្រភពមួយបានប្រាប់កាសែត The Sun ថា “ព្រះអង្គម្ចាស់ William ត្រូវរងការវាយប្រហារខ្លាំងក្លាដោយវីរុស។ នៅដំណាក់កាលមួយ ព្រះអង្គពិបាកដកដង្ហើម មនុស្សគ្រប់គ្នានៅជុំវិញទ្រង់ភ័យស្លន់ស្លោខ្លាំងណាស់។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះបរមរាជវាំងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីយប់ថ្ងៃអាទិត្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

The post ព្រះអង្គម្ចាស់ William ឆ្លងកូវីដក្នុងខែមេសាតែលាក់ព័ត៌មាន appeared first on Kampuchea Thmey Daily.