ជីវិតកម្សាន្ដ
ទើបតែដឹងថាព្រះអង្គម្ចាស់ Harry ហិតទឹកអប់ព្រះមាតា ដើម្បីបំបាត់ចិត្តនឹករលឹក
ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃដែលសៀវភៅចំណងជើង “Spare” របស់ព្រះអង្គម្ចាស់ Harry ចេញលក់ជាផ្លូវការ ។ ក្នុងសៀវភៅមានការពណ៌នាអំពី ដំណើរការព្យាបាលផ្លូវចិត្តរបស់ព្រះអង្គម្ចាស់ Harry បន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់តាំងពីអាយុ ១២ព្រះវស្សា ។

ក្នុងវគ្គមួយ Harry សរសេរពីការចងចាំពេលទ្រង់កាន់ទឹកអប់របស់ព្រះនាង Diana រួចបើកគំរបទឹកអប់ស្រង់ក្លិនមាតាដើម្បីបំបាត់ភាពនឹករលឹកដែលពិបាកទ្រាំនៅក្នុងខ្លួន ។ ព្រះអង្គម្ចាស់ Harry ស្រង់ក្លិនទឹកអប់ប្រៀបបីដូចជាឱសថ LSD ដែលមានសមត្ថភាពផ្លាស់ប្ដូរអារម្មណ៍យ៉ាងមានឥទ្ធិពល ហើយទឹកអប់នោះគឺ First ដោយ Van Cleef & Arpels ។

ទឹកអប់នេះផងដែរ គេផ្សំវាពី hyacinth, ផ្កាកុលាប, ផ្កាម្លិះ, amber និង sandalwood យ៉ាងណាមិញវាមិនមែនជាទឹកអប់សំណព្វចិត្តតែមួយរបស់ព្រះនាងទេ នៅមានទឹកអប់ផ្សេងៗទៀតដូចជា Penhaligon’s Bluebell, Hermès 24 Faubourg និង Houbigant Paris Quelques Fleurs ។

ក្រៅពីទឹកអប់ព្រះនាង Diana ព្រះអង្គម្ចាស់ Harry នៅចាំក្លិនមួយទៀតដែលព្រះអង្គម្ចាស់ Charles ជាបិតាបាញ់មុនថ្ងៃកើតហេតុគឺ Dior Eau Sauvage ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ រ៉ូបដែលព្រះនាង Diana សព្វព្រះរាជហឫទ័យ ជិតដល់ថ្ងៃដេញថ្លៃហើយ
ចុចអាន ៖ ព្រះអង្គម្ចាស់ Harry បង្ហើបថា ធ្លាប់ប្រើថ្នាំផ្លូវចិត្តបន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


