ព័ត៌មានអន្ដរជាតិ
ស្ដេចថ្មីម៉ាឡេស៊ី ទិញស្លាកលេខរថយន្តមាស ក្នុងតម្លៃ ៣១ម៉ឺនដុល្លារ
ក្សត្រស៊ុលតង់ថ្មីនៃប្រទេសម៉ាឡេស៊ីមកពីរដ្ឋ Johor និងជាមហាសេដ្ឋីដ៏មានឥទ្ធិពលបានទិញស្លាកលេខរថយន្តពិសេស GOLD 1 ក្នុងតម្លៃ ១.៥ លានរីងហ្គីត (៣១៤,៧០០ ដុល្លារអាមេរិក) ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ដែលបានចំណាយសម្រាប់ស្លាកលេខនៅក្នុងប្រទេស។
កាសែត Straits Times បានរាយការណ៍កាលពីថ្ងៃទី ២០ ខែកុម្ភៈថា មូលនិធិដែលបានមកពីការដេញថ្លៃនេះ នឹងត្រូវបញ្ជូនទៅរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសម៉ាឡេស៊ី។ ចំណែកឯស៊េរីផ្លាកលេខ GOLD ត្រូវបានណែនាំនៅក្នុងការប្រារព្ធខួបលើកទី ៥០ ឬ Golden Jubilee នៃទឹកដីសហព័ន្ធម៉ាឡេស៊ី។
ការដេញថ្លៃសម្រាប់ស៊េរី GOLD បានធ្វើឡើងចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី ០៥ ខែកុម្ភៈ ដោយការចាប់ផ្តើមដេញថ្លៃសម្រាប់ស្លាកលេខដែលមានលេខតែមួយខ្ទង់ត្រូវបានកំណត់តម្លៃ ២០,០០០ រីងហ្គីតម៉ាឡេស៊ី (៤,១៧២ដុល្លារ)។ ការទិញយកចុងក្រោយបង្អស់របស់ស្តេច Sultan Ibrahim Iskandar មិនត្រឹមតែដណ្តើមបានស្លាកលេខដ៏មានកិត្យានុភាពប៉ុណ្ណោះទេ ថែមទាំងបានលើសកំណត់ត្រាចាស់របស់ទ្រង់ថែមទៀតផង។ នៅខែមិថុនា ឆ្នាំ ២០២៣ ស្ដេចថ្មីអង្គនេះបានជោគជ័យក្នុងការដេញថ្លៃ ១.២ លានរីងហ្គីតម៉ាឡេស៊ី (២៥០,៣០០ ដុល្លារ) សម្រាប់ស្លាកលេខ FF1 ដែលទ្រង់ចង់បានបំផុត។

ដោយឡែក ងាកទៅកាន់សារព័ត៌មាន Business Insider ក៏បានរាយការណ៍ដែរថា ស្តេចថ្មីរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេស្គាល់ដោយសារចំណង់ចំណូលចិត្តរបស់ទ្រង់ចំពោះភាពប្រណីត និងចូលចិត្តរថយន្តប្លែកៗ ជារឿយៗទ្រង់តែងតែវិនិយោគទ្រព្យសម្បត្តិផ្ទាល់ព្រះកាយនៅក្នុងរថយន្តចាស់ៗ ម៉ូតូ យន្តហោះឯកជន និងសត្វកម្រដែលពិភពលោកពុំមានដូច។ ជាពិសេស ស្តេច Sultan Ibrahim Iskandar តែងតែបង្ហាញការប្រមូលរថយន្ត Ferraris និងម៉ូតូរបស់ទ្រង់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជានិច្ចកាល។
លើសពីនេះទៀតសោត ស្តេចម៉ាឡេស៊ីដែលយាងឡើងគ្រងរាជ្យថ្មីនេះ គឺជាមហាសេដ្ឋីដែលមានជាងគេក្នុងប្រទេស ពោលគឺក្សត្រ Sultan Ibrahim អង្គនេះទ្រង់មានជំនួញក្នុងព្រហស្តជាច្រើនរាប់តាំងពីអចលនទ្រព្យ បណ្តាញទូរគមនាគមន៍ និងរោងចក្រថាមពលរាប់មិនអស់។
យ៉ាងណាមិញ យោងទៅតាមការប៉ាន់ប្រមាណរបស់សារព័ត៌មាន Bloomberg បានដាក់ទ្រព្យសម្បត្តិរួមរបស់ស្តេចថ្មីនៃប្រទេសម៉ាឡេស៊ី និងគ្រួសាររបស់ទ្រង់មានប្រហែល ៥.៧ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្សត្រ ម៉ាឡេស៊ី ដែលនឹងយាងឡើងគ្រងរាជ្យថ្មី ជាមហាសេដ្ឋីដ៏មានឥទ្ធិពល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


