Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះរាជបុត្រ Mateen ទម្លាក់ព្រះអង្គម្ចាស់ អង់គ្លេស ជាសែរាជវង្សមានប្រជាប្រិយភាពកំពូលលើលោក

បានផុស

នៅ

យោងតាមកាសែតអង់គ្លេស Daily Express ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកបង្កើតហ្គេម Slingo បានវាយតម្លៃសែរាជវង្សលើលក្ខណៈវិនិច្ឆ័យផ្សេងៗដូចជា ភេទ ប្រទេស ទ្រព្យសម្បត្តិសុទ្ធ បរិមាណស្វែងរកតាម Google ភាពទាក់ទាញក្នុងការស្វែងរកតាម Google និងពិន្ទុសួយសារទូទៅ។

ព្រះអង្គម្ចាស់ William​ និងព្រះរាជបុត្រ Mateen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់ Mateen មានព្រះជន្ម ៣២ ព្រះវស្សា ជាបុត្រាទី១០របស់ស្តេចស៊ុលតង់ Hassanal Bolkiah​បានឈរនៅលើកំពូលតារាងដោយទទួលបានពិន្ទុ ៨.៩៥ ក្នុងចំណោមស្ដេច១០អង្គ ខណៈពេលដែលមិនទាន់មានការប្រកាសជាផ្លូវការទាក់ទងនឹងទ្រព្យសម្បត្តិរបស់ទ្រង់ក៏ពិតមែន ប៉ុន្តែការប៉ាន់ប្រមាណនៃការសិក្សាដោយផ្អែកលើការគណនាបង្ហាញថា បុត្រាអង្គនេះមានទ្រព្យសម្បត្តិប្រហែល ៥ ពាន់លានដុល្លារឯណោះ។

ទន្ទឹមនោះផងដែរ ព្រះអង្គម្ចាស់ William ដែលមានព្រះជន្ម ៤២ ឆ្នាំ​ ជាមួយនឹងពិន្ទុ ៨.៩២ បានជាប់ចំណាត់ថ្នាក់លេខ២ ទ្រង់គឺជាស្តេចមានការស្វែងរកច្រើនជាងគេ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដោយប្រមូលបានការស្វែងរកច្រើនជាង ១៧លានដង។ តាម​ពី​ក្រោយ​យ៉ាង​ជិត​ស្និទ្ធ ព្រះអង្គម្ចាស់ Harry ព្រះ​ជន្ម ៤០ ព្រះវស្សា បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ដោយ​ទទួល​បាន​ពិន្ទុ ៨.៧៧។

បើទោះបីជាចំណាត់ថ្នាក់ទីប្រាំបួនរបស់ទ្រង់នៅក្នុងបរិមាណស្វែងរករបស់ Google ក្នុងចំណោមស្តេចកំពូលទាំង ១០ ក៏ដោយ​ ក៏ចំណាត់ថ្នាក់នៃភាពទាក់ទាញរបស់បុត្រាព្រុយណេ បានស្ថិតក្នុងចំណាតថ្នាក់លេខ៤ ​ក្នុងចំណោមរាជវង្សបុរស​ នេះបើយោងតាមការស្វែងរករបស់ Google បានរួមចំណែកដល់ពិន្ទុខ្ពស់របស់ទ្រង់។

គួរបញ្ចាក់ដែរថា ព្រះរាជបុត្រា Abdul Mateen គឺជាក្សត្រដែលជំនាញលេងកីឡាប៉ូឡូតំណាងឲ្យប្រទេសព្រុយណេក្នុងស៊ីហ្គេមឆ្នាំ ២០១៧ និង ២០១៩ ទ្រង់បានរៀបអភិសេកជាមួយ Anisha Rosnah ដែលជាសហគ្រិនវ័យ ២៩ ឆ្នាំ និងអតីតនិស្សិតសាកលវិទ្យាល័យ Bath រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី ៧-១៦ ខែមករា។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមចំនួន ៥,០០០ រួមទាំងរាជវង្ស និងឥស្សរជនអន្តរជាតិ ដូចដែលបានរាយការណ៍ដោយទស្សនាវដ្តី Time កាលកន្លងមក ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ស្ដេចថ្មីម៉ាឡេស៊ី ទិញ​ស្លាក​លេខរថយន្តមាស ក្នុង​តម្លៃ ៣១ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម