ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់ William ឆ្លងកូវីដក្នុងខែមេសាតែលាក់ព័ត៌មាន
ដោយដកស្រង់ប្រភពពីព្រះបរមរាជវាំង Kensington សារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យថា ព្រះអង្គម្ចាស់ William បានឆ្លងជំងឺកូវីដ១៩ក្នុងខែមេសាចំពេលដែលបិតារបស់ទ្រង់គឺព្រះអង្គ Charles ឆ្លងជំងឺនេះដែរ។
កាសែត The Sun បានរាយការណ៍ថា ព្រះអង្គម្ចាស់ William ដែលជាចៅប្រុសរបស់មហាក្សត្រី Elizabeth និងជាក្សត្រទី២ដែលនឹងត្រូវឡើងគ្រងរាជបល្ល័ង្កអង់គ្លេសបានរក្សាការធ្វើរោគវិនិច្ឆ័យរបស់ទ្រង់ជាការសម្ងាត់ពីព្រោះព្រះអង្គមិនចង់ធ្វើឲ្យប្រទេសមានការភ្ញាក់ផ្អើល។

ព្រះអង្គម្ចាស់ William មានបន្ទូលថា “មានរឿងសំខាន់ៗកំពុងតែកើតឡើងហើយខ្ញុំមិនចង់ឲ្យនរណាម្នាក់ព្រួយបារម្ភទេ”។
កាសែតបានចុះផ្សាយថា ព្រះអង្គត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតរាជវាំងហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាលដោយនៅដាច់ពីគេក្នុងផ្ទះ Anmer Hall ក្នុងទីក្រុង Norfolk។

ប្រភពមួយបានប្រាប់កាសែត The Sun ថា “ព្រះអង្គម្ចាស់ William ត្រូវរងការវាយប្រហារខ្លាំងក្លាដោយវីរុស។ នៅដំណាក់កាលមួយ ព្រះអង្គពិបាកដកដង្ហើម មនុស្សគ្រប់គ្នានៅជុំវិញទ្រង់ភ័យស្លន់ស្លោខ្លាំងណាស់។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះបរមរាជវាំងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីយប់ថ្ងៃអាទិត្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


