ជីវិតកម្សាន្ដ
វិន័យ ៥ យ៉ាង តម្រូវឲ្យព្រះអង្គម្ចាស់ William ធ្វើតាម ប៉ុន្តែព្រះអនុជ Harry មិនធ្វើក៏បាន
ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ជាថ្ងៃដែលសៀវភៅ “Spare” របស់ព្រះអង្គម្ចាស់ Harry ចេញលក់ ។ ក្នុងសៀវភៅនេះផងដែរមានបង្ហាញពីរឿងជាច្រើនរួមមាន វិន័យ ៥យ៉ាង ដែលព្រះអង្គម្ចាស់ William ត្រូវគោរពតាមជាដាច់ខាត ប៉ុន្តែព្រះអង្គម្ចាស់ Harry មិនចាំបាច់គោរពគឺ ៖

១. កោរពុកមាត់
ព្រះអង្គម្ចាស់ Harry ត្រូវសុំការអនុញ្ញាតពីម្ចាស់ក្សត្រី Elizabeth II ដើម្បីទុកពុកមាត់ក្នុងពិធីរៀបអភិសេកជាមួយ Meghan កាលពីឆ្នាំ ២០១៨ ហើយបង្កជម្លោះរយៈពេលខ្លីជាមួយព្រះអង្គម្ចាស់ William ដោយសារ William មិនអាចទុកពុកមាត់ដូច Harry បាន ។

២. មិនអាចជិះយន្តហោះរួមនឹងព្រះបិតា
ព្រះអង្គម្ចាស់ William និង Charles មិនអាចរួមដំណើរជាមួយគ្នានៅលើយន្តហោះទេ ក្នុងករណីមានគ្រោះថ្នាក់ណាមួយ ។ ដោយសារតែព្រះអង្គម្ចាស់ Harry មិនមែនជាអ្នកស្នងរាជ្យ ដូច្នេះវិន័យនេះមិនត្រូវដាក់គាបសង្កត់មកលើទ្រង់ឡើយ ។ ជាក់ស្ដែងព្រះអង្គម្ចាស់ Charles និងព្រះនាង Diana ធ្លាប់ខុសវិន័យនេះម្ដងកាលពីឆ្នាំ ១៩៨៣ ក្នុងដំណើរទៅអូស្ត្រាលី ចំណែកឯព្រះអង្គម្ចាស់ William ក៏ធ្លាប់ខុសម្ដងដែរ កាលពីឆ្នាំ ២០១៤ ក្នុងដំណើរទៅអូស្ត្រាលី និងនូវែលសេឡង់ ។

៣. ព្រះអង្គម្ចាស់ William មិនអាចនាំ Kate Middleton ទៅចូលរួមពិធីបុណ្យណូអែលជាមួយគ្រួសារឡើយរហូតដល់រៀបការរួច
វាជាប្រពៃណីសម្រាប់គ្រួសាររាជវង្សដើម្បីជួបជុំគ្នានៅព្រះវិហារក្នុងថ្ងៃបុណ្យណូអែលហើយជាធម្មតាដៃគូរបស់គ្រួសាររាជវង្សមិនត្រូវបានអញ្ជើញទេ លុះត្រាតែពួកគេរៀបការរួច ។ ហេតុនេះហើយ Kate Middleton បានចូលរួមជាលើកដំបូងក្នុងឆ្នាំ ២០១១ បន្ទាប់ពីរៀបការជាមួយព្រះអង្គម្ចាស់ William រួច ។ សម្រាប់ Meghan Markle វិញត្រូវបានអញ្ជើញឱ្យចូលរួមបន្ទាប់ពីការភ្ជាប់ពាក្យរបស់នាងជាមួយព្រះអង្គម្ចាស់ Harry ក្នុងខែវិច្ឆិកា ២០១៧ ។

៤. ព្រះអង្គម្ចាស់ William មិនអាចបង្ហាញទស្សនៈនយោបាយជាសាធារណៈទេ
សមាជិកនៃរាជវង្សតម្រូវឲ្យរក្សាអព្យាក្រឹតនយោបាយ ។ ក្នុងនាមជាស្តេចនាពេលអនាគត ព្រះអង្គម្ចាស់ William នឹងត្រូវចងចាំអំពីច្បាប់នេះ ព្រោះជាធម្មតាព្រះមហាក្សត្រមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញមតិនយោបាយ និងបោះឆ្នោតឡើយ ។ ផ្ទុយទៅវិញព្រះអង្គម្ចាស់ Harry ធ្លាប់រិះគន់អតីតប្រធានាធិបតីអាមេរិក Donald Trump ថា Donald Trump កំពុងជំរុញឧស្សាហកម្មធ្យូងថ្មធំនៅអាមេរិក ធ្វើឲ្យដៃប្រឡាក់ឈាមព្រោះឥទ្ធិពលដែលមានមកលើអាកាសធាតុ ។
៥. ព្រះអង្គម្ចាស់ Harry បានចូលរួមកិច្ចសម្ភាសន៍ជាច្រើន ខណៈព្រះអង្គម្ចាស់ William ត្រូវរក្សាភាពស្ងៀមស្ងាត់

តាំងពីចាកចេញពីរាជវាំងមកព្រះអង្គម្ចាស់ Harry ធ្លាប់ផ្ដល់កិច្ចសម្ភាសន៍ជាមួយ Oprah Winfrey, James Corden, Tom Bradby, Stephen Colbert, និងMichael Strahan ។ យោងតាមសៀវភៅទើបតែចេញរបស់ទ្រង់បានឲ្យដឹងថា ព្រះអង្គម្ចាស់ Harry ធ្លាប់ចោទប្រកាន់ម្ចាស់ក្សត្រី Camilla ពីការទម្លាយរឿងព្រះអង្គម្ចាស់ William និងរឿងជម្លោះរវាង Meghan ជាមួយ Kate ទៅលើរ៉ូបអ្នកកំដរក្នុងឆ្នាំ ២០១៨ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ទើបតែដឹងថាព្រះអង្គម្ចាស់ Harry ហិតទឹកអប់ព្រះមាតា ដើម្បីបំបាត់ចិត្តនឹករលឹក
ចុចអាន ៖ ព្រះអង្គម្ចាស់ Harry បង្ហើបថា ធ្លាប់ប្រើថ្នាំផ្លូវចិត្តបន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


