ភេរវករ Archives - Kampuchea Thmey Daily

​យោធាអាមេរិក​សម្លាប់​មនុស្ស​​១៥៧នាក់ដោយ​ចោទ​ជា​​ភេរវករ ប៉ុន្តែ​អ្នក​ជំនាញ​ថា​ «ខុសច្បាប់​»​
យោធា​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា មនុស្ស​យ៉ាងហោចណាស់១៥៧នាក់​ត្រូវ​បាន​សម្លាប់ ​នៅក្នុងការវាយប្រហារ​ដ៏សាហាវ​ប្រឆាំង​នឹង​ក្រុម​ដែល​​អាមេរិក​ចោទ​ថា ជា«ពួក​ភេរវករ»​ ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ឯ​នាយ​សមុទ្រ​អាមេ​រិក​ឡាទីន តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ បាន​ពិពណ៌នាថា ជា«យុទ្ធនាការ​សម្លាប់​ក្រៅប្រព័ន្ធតុលាការ»។

មន្ត្រីជាន់​ខ្ពស់​ការពារ​ជាតិ​ លោក​ Joseph Humire និយាយថា៖ «នាវា​ជួញ​ដូរ​គ្រឿងញៀនចំនួន ៤៧គ្រឿង​ត្រូវបានវាយប្រហារ​ក្នុង​តំបន់​ការ៉ាប៊ីន ​និង​ប៉ាស៊ីហ្វិក​ខាងកើត​ចាប់​តាំង​ពី​យុទ្ធនាការ​នេះ​បានចាប់ផ្តើម​ក្នុងខែ​កញ្ញាឆ្នាំមុន​»។ នេះ​បើយោង​តាម Al Jazeera ផ្សាយ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ ។

ទូក​ដែល​អាមេរិក​ថា​ពាក់ព័ន្ធ​គ្រឿងញៀន។ រូបភាព៖ Reuters

​ទោះបី​​យ៉ាង​ណា​នៅថ្ងៃអង្គារពេល​​​អ្នកតាក់​តែងច្បាប់​សួរ​​ថា​តើបរិមាណគ្រឿងញៀន​ដែលចូល​សហរដ្ឋអាមេរិក​ថយចុះ​ឬអត់? ​លោក Humire ឆ្លើយ​ថា​៖ «នាវាចរ​​ជួញ​ដូរគ្រឿងញៀន​បាន​ថយចុះ ​២០ភាគរយ​ក្នុងតំបន់ការ៉ាប៊ីន។ យើង​បានវាស់វែងពី​​ការ​ថយចុះ​​នៃការ​ចល័ត​​របស់នាវា»។

ចំណែក​ លោក Adam Smith អ្នក​តំ​ណាងរាស្ត្រឆ្លើយតបវិញ​ថា៖ «ប៉ុន្តែ​នោះ​ជា​ការបដិសេធទាក់ទងនឹងគ្រឿងញៀន​ពី​ចំនួន​​ពិតដែល​ចូល​​ក្នុង​សហ​រដ្ឋ​អាមេរិក»។

អ្នក​ជំនាញសម្តែងការសង្ស័យថា ការ​វាយ​ប្រហារ​​​ទាំង​នេះ​មានផលប៉ះពាល់​គួរ​ឱ្យកត់​សម្គាល់លើ​ការជួញដូរគ្រឿងញៀន ហើយ​អ្នកជំនាញ​ផ្នែក​ច្បាប់​លើក​ឡើង​ថា៖ «យុទ្ធនាការ​នេះគឺជាការរំលោភច្បាប់អន្តរជាតិ​យ៉ាង​ច្បាស់ ហើយ​កំពុងធ្វើឱ្យមាន​ភាព​ស្រពេច​ស្រពិលរវាង​ជម្លោះ​ប្រដាប់​អាវុធ និង​សកម្មភាពឧក្រិដ្ឋកម្ម»។

យោង​តាម​ច្បាប់អន្តរជាតិ ជម្លោះប្រដាប់អាវុធ សង្គ្រាម ឬ​ភាព​ជាសត្រូវ (អរិភាព) រវាងរដ្ឋ ឬក្រុមប្រដាប់អាវុធដែលមានការរៀបចំ ក្នុង​កាលៈទេសៈទាំង​នោះ ច្បាប់អន្តរជាតិ (ដូចជាធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងច្បាប់សង្គ្រាម) ទទួល​ស្គាល់ថា កម្លាំង​យោធាអាច​ប្រើប្រាស់​បាន ប៉ុន្តែ​ក្នុង​ដែន​កំណត់តឹងរ៉ឹង​ប៉ុណ្ណោះ​។

រីឯសកម្មភាពឧក្រិដ្ឋកម្ម ដូច​ជា​ការ​ជួញ​ដូរគ្រឿងញៀន ឬការរត់ពន្ធ​ ទាំង​នេះមិនមែន​ជាសកម្មភាព​សង្គ្រាមទេ ដូច្នេះ​ច្បាប់អន្តរជាតិមិន​អនុញ្ញាត​ឱ្យរដ្ឋប្រើប្រាស់កម្លាំងយោធា​ប្រឆាំងនឹងពួកគេទេ។

គួរ​បញ្ជាក់​ថា រដ្ឋបាល លោក ដូណាល់ ត្រាំ យកវិធីសាស្រ្តយោធា​និយម​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹងការជួញដូរគ្រឿងញៀន អនុញ្ញាត​ឱ្យ​សហ​រដ្ឋអាមេរិក​ពង្រីកឥទ្ធិពលយោធានៅទូទាំងតំបន់៕

ប្រែសម្រួល៖ ណឺ មិនា

The post ​យោធាអាមេរិក​សម្លាប់​មនុស្ស​​១៥៧នាក់ដោយ​ចោទ​ជា​​ភេរវករ ប៉ុន្តែ​អ្នក​ជំនាញ​ថា​ «ខុសច្បាប់​»​ appeared first on Kampuchea Thmey Daily.

ការ​វាយប្រហារ​​ដ៏​ខ្លាំង​ក្លាមួយ​​ ​នៅ​នីហ្សេរីយ៉ា សម្លាប់​មនុស្ស​ ១៦២នាក់
ការ​វាយ​ប្រហារ​ដ៏​ខ្លាំងក្លា​មួយ​បាន​កើត​ឡើង​ កាល​ពីល្ងាច​ថ្ងៃអង្គារ លើភូមិ Woro ក្នុងរដ្ឋ Kwara បន្ទាប់ពីយោធា​នីហ្សេរីយ៉ា បាន​ធ្វើប្រតិបត្តិការក្នុងតំបន់​ប្រឆាំង​នឹង​​ភេ​រ​វករ​។ ភេរវករ ដែល​ជា​ខ្មាន់​កាំ​ភ្លើង​បានដុតហាង និងផ្ទះ​របស់​ពលរដ្អ្ន ចំណែក អ្នករងរបួសមួយចំនួនបានរត់ចូលព្រៃ។ ​នេះ​បើ​តាម​រដ្ឋលេខាធិការកាកបាទក្រហមតំបន់ Kwara បាន​ប្រាប់ភ្នាក់ងារ AFP។

លោក​ Bola Ahmed Tinubu ក្នុង​សន្និសីទ្ធ​សារព័ត៌មានមួយ។ Reuters

ប្រធានាធិបតីនីហ្សេរីយ៉ា (Nigeria)  លោក​ Bola Ahmed Tinubu បាន​ដាក់ពង្រាយ​កម្លាំង​ ទៅ​ប្រចាំការ​​ក្នុង​រដ្ឋ​ដែលមាន​ការ​ប្រយុទ្ធ​គ្នា​ បន្ទាប់​ពីខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​ដល់ទៅ១៦២​នាក់ នៅក្នុងការវាយ​ប្រហារ​ដ៏សាហាវ​បំផុត​មួយ​​របស់ប្រទេសខ្លួន​​ ក្នុង​រយៈពេលប៉ុន្មានខែថ្មីៗនេះ។

ចំណែក លោក Babaomo  Ayodeji រដ្ឋលេខាធិការកាកបាទក្រហម បាន​​និយាយ​ថា៖ «ចំនួន​​អ្នកស្លាប់​ឥឡូវនេះ​មាន​ចំនួន ១៦២​ នាក់​ ខណៈ​​ការ​ស្វែង​រក​សាក​សព​បន្ថែម​ ​នៅ​តែ​បន្ត»។

គួរ​ឱ្យ​ដឹង​ថា ការ​​វាយ​​ប្រហារ​​នេះ​​ត្រូវ​​បាន​​រាយការណ៍​ដោយ​ប៉ូលិស​ តែមិន​​បាន​​ប្រាប់​​ពី​​តួ​លេខ​​អ្នក​​រង​​របួសទាំង​អស់​នៅ​ឡើយ​ទេ​។

នៅ​មុននេះ​ សមាជិក​សភា​ក្នុង​ស្រុក លោក​ Sa’idu Baba Ahmed បានឱ្យ​ដឹង​ថា​​ចំនួន​អ្នក​ស្លាប់​ដំបូង​រក​ឃើញ​ ៣៥ ទៅ ៤០​ នាក់។​

លោក​បាន​បន្ថែមថា៖ « ចំនួន​សាក​សព​​នឹង​ត្រូវ​​រក​ឃើញបន្ថែម​ទៀត​ ខណៈ​ដែល​អ្នករបួសជាច្រើននាក់​បានរត់ចូលទៅក្នុងព្រៃ»​។

ចំណែក​អភិបាល​រដ្ឋភាគ​ខាង​លិច និង​កណ្តាល​ លោក AbdulRahman AbdulRazaq បាន​ផ្តល់​ព័ត៌មាន​ថា​មាន​ចំនួនអ្នក​ស្លាប់​ចំនួន ៧៥នាក់ ។

គួរ​ឱ្យ​ដឹង​ថា ករណី​ជម្លោះ​ដែលកើត​​មាន​ញឹកញាប់​​ គឺ​ជា​​ការ​វាយ​ប្រហារ​នៅ​តំបន់​ជន​បទ​។

យ៉ាងណា​គ្មាន​ក្រុម​ណា​មួយ​ទទួល​ខុស​ត្រូវ​ទេលើ​រឿង​នេះ​ឡើយ​ ប៉ុន្តែ​រដ្ឋា​ភិបាល​​បាន​ស្តី​បន្ទោស​លើពួក​ភេរវករ។

គួរ​ឱ្យ​ដឹង​ថា​ ផ្នែកខ្លះ​នៃប្រទេសនីហ្សេរីយ៉ា​ត្រូវបាន​ញាំញី​ដោយ​ក្រុម​ក្មេង​ទំនើង​ប្រដាប់អាវុធ​ដែលលួច​របស់​អ្នក​ភូមិ និង​ចាប់ជំរិតយកប្រាក់​ ក៏​ដូច​ជាអំពើហិង្សាដែល​កើត​ឡើង​ក្នុងរដ្ឋ ជា​ពិសេស​ក្រុម​ជីហាដ​ ( jihadist) ដែល​មាន​ភាព​សកម្ម​ខ្លាំង​នៅភាគខាងជើង។

សេចក្តី​ថ្លែង​ការណ៍មួយ​បាន​និយាយថា៖ « ប្រធានាធិបតី លោក Tinubu បាន​សម្តែង​ការ​ខឹង​សម្បារ​ ដែល​អ្នក​វាយប្រហារ​បាន​សម្លាប់​សមាជិក​សហគមន៍។ ជា​ពិសេស​បាន​បដិសេធ​ការ​ប៉ុន​ប៉ង​ដ៏​គួរឱ្យ​ស្អប់​ខ្ពើម​ ដែល​កើត​ឡើង​ក្នុង​តំបន់​នេះ​»៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ការ​វាយប្រហារ​​ដ៏​ខ្លាំង​ក្លាមួយ​​ ​នៅ​នីហ្សេរីយ៉ា សម្លាប់​មនុស្ស​ ១៦២នាក់ appeared first on Kampuchea Thmey Daily.

យោធាអាមេរិកសម្លាប់​មនុស្ស​២នាក់សង្ស័យ «ភេរ​វករគ្រឿងញៀន» ប៉ុន្តែ​ក្រុមសិទ្ធិមនុស្ស​ ​ថា​ខុសច្បាប់​​អន្តរជាតិ
យោធា​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ការវាយ​ប្រហារ​ចុង​ក្រោយ​​លើ​នាវា​​​នៅ​ភាគ​ខាង​កើត​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក (Pacific Ocean)​។

ទី​បញ្ជាការ​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក (SOUTHCOM) បាន​ត្រួត​ពិនិត្យ​ប្រតិបត្តិ​ការ​យោធាអាមេរិក​ នៅ​អាមេរិកឡាទីន​ បាន​និយាយ​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ភេរវករ​គ្រឿង​ញៀន​ពីរ​នាក់​ ត្រូវ​បាន​សម្លាប់​អំឡុង​ពេលប្រត្តិបត្តិការណ៍​​យោធា»។

កងកម្លាំង​អាមេរិក។ Reuters

យ៉ាងណា ​​ទីបញ្ជាការ​យោធា​អាមេរិក SOUTHCOM មិន​បាន​ផ្តល់​ភស្តុតាងណាមួយ​ ​គាំទ្រ​​ចំពោះ​ការ​អះអាង​របស់​ខ្លួន​ ដែល​ថានាវានិងជនរងគ្រោះ​ទាំងពីរ​នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នោះ​ទេ។

យោង​តាម​ការ​ចុះផ្សាយ​របស់ Al Jazeera កាលពី​ថ្ងៃទី៦ខែ​កុម្ភៈ ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក​មក​លើ​នាវា​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​ការា​បៀន ​(Caribbean) បាន​សម្លាប់​មនុស្ស​ ១២៦នាក់ នៅ​លើ​ការ​វាយ​ប្រហារ​ជាង​ ៣៤ លើក​ ចាប់​តាំង​ពីឧប្បត្តិហេតុ​លើក​ដំបូង​ នៅ​ក្នុង​ខែកញ្ញា ឆ្នាំ ២០២៥។​ នេះ​បើ​យោង​តាម​ក្រុម​ឃ្លាំ​មើលរបស់​អង្គភាព​​ Airwars និង​​​លើក​ឡើង​ថាការ​ធ្វើ​បែប​នេះ គឺ​ខុស​ច្បាប់​អន្តរ​ជាតិ​។

គួរ​ឱ្យ​ដឹង​ថា ​បូក​រួម​​ការ​​សម្លាប់​​ចុង​​ក្រោយ​​បំផុត​​ ចំនួន​​អ្នក​​ស្លាប់​​​ដោយសារ​ការ​វាយប្រហារ​របស់​អាមេរិក បាន​កើន​ឡើង​ដល់​ទៅ​​ ១២៨នាក់។

រដ្ឋបាល លោក ដូណាល់ ត្រាំ​ បាន​ប្រដូច​​ការ​វាយ​ប្រហារ​របស់​ខ្លួន​ ​ទៅ​នឹងការវាយ​ប្រហារ​​​​គ្រឿងញៀន និងបានចាត់​​ថ្នាក់​​ការ​បាញ់​ប្រហារ​នោះ​ជា​ក្រុមឧក្រិដ្ឋ​ជន ដែល​​ពាក់​ព័ន្ធ​នឹងការជួញដូរគ្រឿងញៀន​​ ពិសេសថាជា​អង្គការ «ភេរវករ»​។

ចំណែក​អ្នក​ច្បាប់​អន្តរជាតិ ក្រុម​ធ្វើ​ការ​លើសិទ្ធិ​មនុស្ស និង​មេដឹក​នាំ​ក្នុង​តំបន់​ផ្សេង​ទៀត បាន​ច្រានចោល​ការ​អះអាង​របស់​សហ​រដ្ឋ​អាមេរិក ​ដោយ​ព្រមាន​ថា​៖ « កូដកម្មនេះ​ជា​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលា​ការ ​ហើយគ្មាន​រដ្ឋ​ណា​បញ្ចប់​​ជម្លោះ​ដោយ​អាវុធទេ​ ​វា​ក៏​គ្មាន​ភាព​ត្រឹម​ត្រូវ​នៃប្រតិបត្តិការ​បែប​នេះ​ទេដែរ»​។

គួរ​បញ្ជាក់​ថា​ នាវាជាង​ ៣៨ ត្រូវ​បាន​វាយ​ប្រហារ​​ដោយ​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ចំនួន​ ៣៦​ លើក​។

លោក Ben Saul អ្នក​រាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ(UN) ទទួល​បន្ទុក​ការពារ​សិទ្ធិ​មនុស្ស​ ប្រឆាំង​ភេរវកម្ម​​បាន​និយាយ​លើក​មុន​ថា​៖ « គ្មាន​សិទ្ធិ​អំណាចណាមួយ​​​ក្នុង​ច្បាប់​អន្តរ​ជាតិ​ អាច​​​ប្រើប្រាស់​កម្លាំង​យោធា​នៅ​លើសមុទ្រ​ ក្នុង​ការ​សម្លាប់​អ្នកជួញដូរគ្រឿងញៀន​ ​ដែល​សង្ស័យថា​ជាក្រុមឧក្រិដ្ឋជន​ ឬក្រុម​​ណា​មួយផ្សេង​ទៀត​​នោះទេ»៕

ប្រែសម្រួល៖ ណឺ មិនា

The post យោធាអាមេរិកសម្លាប់​មនុស្ស​២នាក់សង្ស័យ «ភេរ​វករគ្រឿងញៀន» ប៉ុន្តែ​ក្រុមសិទ្ធិមនុស្ស​ ​ថា​ខុសច្បាប់​​អន្តរជាតិ appeared first on Kampuchea Thmey Daily.

អឺរ៉ុប​ដាក់​បញ្ចូល​ «កងឆ្មាំ​បដិវត្តិន៍​អ៊ីរ៉ង់​» ជាអង្គការ​ភេរវករ​​​ជាផ្លូវការ​ជាថ្មី​
រដ្ឋ​មន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​ បានថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​​​អឺរ៉ុប​​អនុម័ត​ដាក់​បញ្ចូល​«កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​» ​ក្នុង​បញ្ជីនៃ​​អង្គ​ការ​​ភេរ​វ​ករ​ជាថ្មីម្តង​ទៀត​​។ ​ឆ្មាំ​ដ៏​មានឥទ្ធិពល​នេះ​​ ស្រដៀង​ទៅ​នឹង​ក្រុម​រដ្ឋ​អ៊ី​ស្លាម​ និងអាល់កៃដា ( al Qaeda) ដែល​អឺរ៉ុប​​​សម្គាល់​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ចំពោះ​ការ​ដឹក​នាំ​របស់​អ៊ី​រ៉ង់​។

លោកស្រី​ Kaja Kallas. Reuters

ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​ លោកស្រី​ Kaja Kallas បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម X ថា៖«របប​​ណា​ដែល​សម្លាប់​ប្រជាជន​ខ្លួន​ឯង​រាប់​ពាន់​នាក់បែបនោះ​ គឺ​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​ការ​សម្លាប់​ខ្លួន​ឯង​ហើយ​»។

គួរ​ឱ្យ​ដឹង​ថា កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បង្កើតឡើង​ បន្ទាប់​ពី​បដិវត្តន៍​អ៊ី​ស្លាម​ ឆ្នាំ ១៩៧៩ ដើម្បី​ការពារ​ប្រព័ន្ធ​គ្រប់​គ្រង​​​មដឹកនាំ​សាស​នា​អ៊ីស្លាម​និកាយស៊ីអ៊ីត (Shi’ite) [សំដៅ​ដល់​ទម្រង់របស់​រដ្ឋាភិបាល ដែលបង្ហាញ​ជា​ផ្លូវ​ការ​ដោយ​សាធារណរដ្ឋអ៊ីរ៉ង់]។

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ (IRGC) មាន​​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​​​អ៊ីស្លាម​​មួយ​នេះ​​ ដោយ​គ្រប់​គ្រង​ផ្នែក​សេដ្ឋកិច្ច និង​កង​កម្លាំង​ប្រដាប់​អាវុធ។ ឆ្មាំ​ក៏​ត្រូវ​ដាក់​ឱ្យ​​ទទួល​ខុស​ត្រូវ​លើ​កម្ម​វិធី​មីស៊ីល​ផ្លោង និង​នុយ​ក្លេ​អ៊ែរ​របស់​អ៊ីរ៉ង់​ផងដែរ។

មិន​តែប៉ុណ្ណោះ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ បាន​ជំរុញ​ឱ្យ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ (IRGC)  បញ្ចូល​ទៅ​ក្នុង​បញ្ជី​​ក្រុម​ភេរវករ​ របស់​សហភាពអឺរ៉ុប​កាល​ពី​មុន​រួច​ហើយ​។

ចំណែក​​ ប្រទេស​ខ្លះ​ទៀត​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុនចំពោះ​ការ​ដាក់​បញ្ចូល​នេះ​ ដោយ​​បារម្ភ​ថា​វា​អាច​រារាំងដល់​​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​រដ្ឋា​ភិបាល​អ៊ីរ៉ង់ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពល​រដ្ឋ​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​នេះ​។

យ៉ាងណា ការ​បង្រ្កាប​យ៉ាង​ឃោរ​ឃៅ​លើ​ចលនា​តវ៉ា​ទូទាំង​ប្រទេស​កាល​ពី​ដើមខែនេះ ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។

រដ្ឋ​មន្ត្រី​ការ​បរទេស​ហូឡង់​ លោក David van Weel បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា៖ « វាជារឿង​សំខាន់​ដែល​យើង​បញ្ចូល​ឆ្មាំ​បដិវត្តន៍​​ ជា​អង្គការ​​ភេរវករ​។ ចំណែក​ការ​បង្ហូរ​ឈាម​ និង​អំពើ​ហិង្សា​​​​ប្រឆាំង​នឹង​បាតុ​ករ​ដែល​​យើង​​បាន​​ឃើញ​​  គឺ​មិន​អាច​អត់​ឱន​ឱ្យ​បាន​ទេ» ។

ចំណែក​ ប្រទេស​បារាំង និង​អ៊ីតាលី ដែល​ពី​មុន​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការដាក់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​(IRGC) ​​ជា​អង្គ​ការ​​ភេរ​វ​ករ បាន​ចេញ​គាំ​ទ្រដល់​ពួក​គេ​នៅ​សប្តាហ៍​នេះផង​ដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

The post អឺរ៉ុប​ដាក់​បញ្ចូល​ «កងឆ្មាំ​បដិវត្តិន៍​អ៊ីរ៉ង់​» ជាអង្គការ​ភេរវករ​​​ជាផ្លូវការ​ជាថ្មី​ appeared first on Kampuchea Thmey Daily.

បារាំង​គាំទ្រ​អឺរ៉ុប​ចាត់ថ្នាក់ «​​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់»​ជាក្រុម​ភេរវករ​​​ វិញ
ប្រទេស​បារាំង​បាន​លើក​ឡើង​​ថា ​នឹង​​គាំទ្រ​សហ​ភាព​អឺរ៉ុប ​ក្នុង​ការដាក់​​អង្គភាព​ឆ្មាំ​បដិវត្តន៍អ៊ីស្លាម​អ៊ីរ៉ង់​ (IRGC) ជា «អង្គការ​ភេរ​វករ​» ឡើង​វិញ​ ដែលខ្លួន​​ធ្លាប់​តែ​ប្រឆាំង​​ចំពោះ​ចលនា​ពី​មុន​មក​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​ចែក​រំលែក​​លើ​បណ្តាញ​សង្គម​​កាល​ពី​ថ្ងៃ​ពុធ រដ្ឋ​មន្ត្រី​ការបរទេស​បារាំង លោក Jean-Noel Barrot បាន​បង្ហោះសារ​ថា​​​ ​ការ​កំណត់​​​បែបនេះ​​ស្រប​ទៅ​​​នឹង​​ការ​​បង្រ្កាប​​របស់​​អាជ្ញា​ធរ​​អ៊ីរ៉ង់​​ថ្មីៗ​​នេះ​​ លើ​​ការ​​តវ៉ា​​ប្រឆាំង​​រដ្ឋាភិបាល​​នៅ​​ទូទាំង​​ប្រទេស​។

លោក Jean-Noel Barrot ។ European Newsroom.

យោង​តាម Al Jazeera, លោក​ បានសរសេរ​នៅ​លើបណ្តាញ​សង្គម​ X របស់​ខ្លួន​​​ថា​៖ «ការ​គាប​សង្កត់​ដែល​មិន​អាច​ទ្រាំ​ទ្រ​បាន​នៃ​ការ​​តវ៉ា​ដោយ​សន្តិ​វិធី​របស់​ប្រជាជន​អ៊ីរ៉ង់​ មិន​អាច​គ្មាន​ចម្លើយ​នោះ​ទេ។ ភាព​ក្លាហាន​ដ៏​អស្ចារ្យ​របស់​ពួក​គេ​ក្នុង​ការ​ប្រឈម​មុខ​ នឹង​អំពើ​ហិង្សា​ដែល​បាន​ធ្វើ​មក​លើ​ពួក​គេក៏​​មិន​អាច​គ្មានលទ្ធ​ផល​ដែរ​»។

លោក​បាន​សង្កត់​ធ្ងន់​ទៀត​ថា​៖ «ជា​មួយ​នឹង​ដៃ​គូ​អឺរ៉ុប​របស់​យើង យើង​នឹង​ចាត់​វិធាន​ការ​នៅ​ថ្ងៃ​ស្អែក(ព្រហស្បតិ៍នេះ) ​នៅ​ទីក្រុង​ព្រុច​សែល ប្រឆាំង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទាំង​នេះ​។ ពួក​គេ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ជាន់​លើ​​ទឹក​ដី​អឺរ៉ុប ហើយ​ទ្រព្យ​សម្បត្តិ​​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បង្កក។ ជាងនេះ​​បារាំង​​នឹង​​គាំទ្រ​​ការ​​កំណត់​​កង​ឆ្មាំ​​បដិវត្តន៍​​អ៊ី​ស្លាម​​ក្នុង​​បញ្ជី​​អង្គការ​​​ភេរ​វ​ករ​​​អឺរ៉ុប​»។

គួរ​បញ្ជាក់​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ នៅ​ទីក្រុង​ព្រុច​សែល ជា​កន្លែង​ដែល​គេ​រំពឹង​ថា​នឹង​ចុះ​ហត្ថ​លេខា​លើ​ទណ្ឌ​កម្ម​ថ្មី​ប្រឆាំង​នឹង IRGC ។

ចំណែក ចំណាត់​ការ​នេះនឹង​​ត្រូវ​​បាន​ដឹក​នាំ​ដោយ​ប្រទេស​អ៊ី​តា​លី ​ហើយ​ត្រូវ​បាន​អនុម័ត​ដោយ​អ្នក​កាទូត​​ក្នុង​បណ្តា​ប្រទេស​ ទោះ​បីជា ​វា​ត្រូវ​ការ​ភាព​ឯក​ភាព​គ្នា​ក្នុង​ចំណោម​រដ្ឋ​សមាជិក​ទាំង​ ២៧​ របស់​ក្នុង​តំបន់​។​

អង្គភាព​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​បដិវត្ត​អ៊ីស្លាម ឆ្នាំ ១៩៧៩ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​ជា​មូល​ដ្ឋាន​​នៃ​យោធា​របស់​ប្រទេស​ ដែល​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​មេដឹក​នាំ​កំពូល​ លោក​ Ayatollah Ali Khamenei ។

មិន​តែ​ប៉ុណ្ណោះ​ វា​​​គ្រប់គ្រង​កម្ម​វិធី​មីស៊ីល និង​នុយ​ក្លេ​អ៊ែរ​របស់​អ៊ីរ៉ង់ ហើយ​ដើរ​តួនាទី​សំខាន់​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​អ៊ីរ៉ង់ ក៏​ដូច​ជា​ប្រតិបត្តិ​ការ​បរទេស និង​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​យ៉ាង​ខ្លាំង​ផង​ដែរ។ ខណៈ​ដែល​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ បាន​ជំរុញ​ឱ្យ​អង្គភាព​ IRGC បញ្ចូល​ទៅ​ក្នុង​បញ្ជី​ «ភេរវករ» របស់​សហភាព​អឺរ៉ុប ប៉ុន្តែ​ប្រទេស​ផ្សេង​ទៀត​ដែល​ដឹក​នាំ​ដោយ​បារាំង​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុនអំពី​ផែន​ការ​នេះ​ដែរ​​។

យ៉ាងណា​ក្តី បណ្តា​ប្រទេស​ទាំង​នោះបារម្ភ​ថា ទង្វើ​បែប​នេះ​អាច​នាំ​ទៅ​ដល់​ការ​ផ្តាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ជា​មួយ​អ៊ីរ៉ង់ ដែល​ប៉ះពាល់​ដល់​បេស​ក​កម្ម​ការ​ទូត និង​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ចរចា​ ដើម្បី​ដោះ​លែង​ពល​រដ្ឋ​អឺរ៉ុប​ដែល​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​អ៊ីរ៉ង់​៕

ប្រែ​សម្រួល៖ ណឺ មិនា​

The post បារាំង​គាំទ្រ​អឺរ៉ុប​ចាត់ថ្នាក់ «​​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់»​ជាក្រុម​ភេរវករ​​​ វិញ appeared first on Kampuchea Thmey Daily.

អាមេរិក ប្រកាសថា ខ្លួនបានសម្លាប់ មេភេរវករនៅ ស៊ីរី
សហរដ្ឋអាមេរិក​ បានប្រកាសពីការសម្លាប់មេភេរវករ នៅប្រទេសស៊ីរី ក្នុងប្រតិបត្តិការវាយប្រហារពីអាកាស Operation Hawkeye Strike។

ការវាយប្រហារនៅស៊ីរី (រូបថត៖ Reuters)

តាមការផ្សាយរបស់ NBC News​ នៅថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ ដឹកនាំសម្ព័ន្ធក្រុមអាល់កៃដាឈ្មោះ Bilal Hasan al-Jasim ត្រូវបានផ្តាច់ជីវិតក្នុងការវាយប្រហារសងសឹក នៅភាគពាយព្យប្រទេសស៊ីរី កាលពីថ្ងៃសុក្រ។

កងកម្លាំងអាមេរិកបញ្ជាក់ថា បុរសម្នាក់នេះជាអ្នកនៅពីក្រោយ ការវាយឆ្មក់របស់ក្រុម ISIS ក្នុងទីក្រុង Palmyra ដែលបណ្តាលឲ្យទាហានអាមេរិក២នាក់ និងអ្នកបកប្រែម្នាក់ បាត់បង់ជីវិតកាលពីខែមុន។

កងកម្លាំងអាមេរិក (រូបថត៖ Reuters)

ជុំវិញការវាយប្រហារនេះ លោកឧត្តមនាវីឯក Brad Cooper មេបញ្ជាការនៃទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា៖ «ការស្លាប់របស់ភេរវករដែលមានជាប់ពាក់ព័ន្ធនឹងការបាត់បង់ជីវិតរបស់ជនជាតិអាមេរិក ៣ នាក់ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការតាមកម្ទេចពួកភេរវករដែលវាយប្រហារលើកងកម្លាំងរបស់យើង។ គ្មានកន្លែងសុវត្ថិភាពទេសម្រាប់អ្នកដែលប្រព្រឹត្ត រៀបចំផែនការ ឬជំរុញឲ្យមានការវាយប្រហារលើពលរដ្ឋអាមេរិក និងយុទ្ធជនរបស់យើង! យើងនឹងតាមរកអ្នកឲ្យឃើញ»។

កងកម្លាំងអាមេរិក (រូបថត៖ Reuters)

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការសងសឹកនេះ អាមេរិកបានបាញ់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ជាង ២០០ គ្រាប់ ទៅលើគោលដៅភេរវករជាង ១០០ កន្លែងក្នុងប្រទេសស៊ីរី។

ក្រៅពីសម្លាប់មេដឹកនាំរូបនេះ អាមេរិក និងសម្ព័ន្ធមិត្តក៏បានចាប់ខ្លួនសមាជិក ISIS ជាង ៣០០ នាក់ និងសម្លាប់ជាង ២០ នាក់ផ្សេងទៀតផងដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

​អាមេរិក​បង្កើន​​ការ​តាមដាន​ឃ្លាំមើលសកម្មភាព​គ្រឿងញៀន នៅ​ម៉ិក​ស៊ិក​ និង​ អាមេរិក​ឡាទីន​

The post អាមេរិក ប្រកាសថា ខ្លួនបានសម្លាប់ មេភេរវករនៅ ស៊ីរី appeared first on Kampuchea Thmey Daily.

មេទ័ពជើងគោក៖ ជនណា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជា«ភេរវករ»
«ជនណា ឬក្រុមណា ដែលមានគម្រោង ឬឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម ដែលបំពុលសង្គម បំផ្លាញដំណើររីកចម្រើនរបស់ជាតិ បង្កការបែកបាក់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ»។ នេះគឺជាការគូសបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៥) នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា រយៈពេល៤៦ឆ្នាំបន្ទាប់ពីជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ បានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សមេ្តចតេជោ ហ៊ុន សែន។

មេបញ្ជាការកងទ័ពជើងគោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងបានកំពុងបង្កើតសមិទ្ធផលថ្មីៗថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សង្កត់ធ្ងន់ថា ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លោកសូមគាំទ្រគោលគំនិតក្នុងការកសាងច្បាប់ កំណត់ជនណា ឬក្រុមណា ដែលមានគម្រោង ឬឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម ដែលបំពុលសង្គម បំផ្លាញដំណើររីកចម្រើនរបស់ជាតិ បង្កការបែកបាក់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គឺជា ភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស៕

The post មេទ័ពជើងគោក៖ ជនណា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជា«ភេរវករ» appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ជំរុញឱ្យធ្វើច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជា «ពួកភេរវករ»
ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បាន​ជំរុញឱ្យធ្វើច្បាប់មួយដើម្បីដាក់អ្នកក្រុមជ្រុលនិយមមានបំណងបង្កអសន្តិសុខ បង្កើតសង្គ្រាម ជាពួកភេវករ ដើម្បីថែរក្សាសន្ដិភាព ទប់ស្កាត់ការកើតឡើងវិញនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍។

ថ្លែងក្នុងមីទិញអបអរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជំរុញការប្ដេជ្ញាទប់ស្កាត់ការដណ្ដើមអំណាចដែលបំពានរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ ដោយថាទោះកម្ពុជាមានសន្តិភាព២៦ឆ្នាំក្ដី តែស្ថានភាពនៅតែផុយស្រួលដោយសារតែពួកជ្រុលនិយមនៅតែមានបំណងញុះញង់ពលរដ្ឋ និងមន្ត្រីរាជការក្រោកឡើងប្រឆាំងរដ្ឋ។

សម្ដេចតេជោថា គួរតែដល់ពេលកម្ពុជារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមទាំងនេះជាពួកភេរវករហើយ។

សម្ដេចថា៖ «វាដល់ពេលហើយដែលយើងត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាជ្រុលនិយមបង្កភាពវឹកវរបង្កអសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃនិងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់គឺជាភារវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោសដើម្បីការពារសន្ដិភាព»។

សម្ដេចតេជោបន្ថែមថាចាប់ពីពេលនេះកម្ពុជាត្រូវការបោះជំហានទៅរកប្រទេសជឿនលឿនដែលត្រូវការដំណើរការវែងឆ្ងាយបន្តទៀតដោយមិនត្រូវឱ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ជាថ្មីនោះទេ។

សម្ដេចជំរុញដល់ពលរដ្ឋ សមាជិកបក្សប្រជាជន និងបក្សក្រៅរដ្ឋាភិបាលចូលរួមសាមគ្គីជាធ្លុងមួយដើម្បីជំរុញសកម្មភាពនិងយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មីសម្រេចបានជោគជ័យជូនជាតិមាតុភូមិបន្ថែមទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេចតេជោ ជំរុញឱ្យធ្វើច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជា «ពួកភេរវករ» appeared first on Kampuchea Thmey Daily.