ព័ត៌មានអន្ដរជាតិ
បារាំងគាំទ្រអឺរ៉ុបចាត់ថ្នាក់ «ឆ្មាំបដិវត្តន៍អ៊ីរ៉ង់»ជាក្រុមភេរវករ វិញ
ប្រទេសបារាំងបានលើកឡើងថា នឹងគាំទ្រសហភាពអឺរ៉ុប ក្នុងការដាក់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ជា «អង្គការភេរវករ» ឡើងវិញ ដែលខ្លួនធ្លាប់តែប្រឆាំងចំពោះចលនាពីមុនមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចែករំលែកលើបណ្តាញសង្គមកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានបង្ហោះសារថា ការកំណត់បែបនេះស្របទៅនឹងការបង្រ្កាបរបស់អាជ្ញាធរអ៊ីរ៉ង់ថ្មីៗនេះ លើការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស។

យោងតាម Al Jazeera, លោក បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនថា៖ «ការគាបសង្កត់ដែលមិនអាចទ្រាំទ្របាននៃការតវ៉ាដោយសន្តិវិធីរបស់ប្រជាជនអ៊ីរ៉ង់ មិនអាចគ្មានចម្លើយនោះទេ។ ភាពក្លាហានដ៏អស្ចារ្យរបស់ពួកគេក្នុងការប្រឈមមុខ នឹងអំពើហិង្សាដែលបានធ្វើមកលើពួកគេក៏មិនអាចគ្មានលទ្ធផលដែរ»។
លោកបានសង្កត់ធ្ងន់ទៀតថា៖ «ជាមួយនឹងដៃគូអឺរ៉ុបរបស់យើង យើងនឹងចាត់វិធានការនៅថ្ងៃស្អែក(ព្រហស្បតិ៍នេះ) នៅទីក្រុងព្រុចសែល ប្រឆាំងនឹងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទាំងនេះ។ ពួកគេនឹងត្រូវហាមឃាត់មិនឱ្យជាន់លើទឹកដីអឺរ៉ុប ហើយទ្រព្យសម្បត្តិទាំងប៉ុន្មាននឹងត្រូវបង្កក។ ជាងនេះបារាំងនឹងគាំទ្រការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាមក្នុងបញ្ជីអង្គការភេរវករអឺរ៉ុប»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងព្រុចសែល ជាកន្លែងដែលគេរំពឹងថានឹងចុះហត្ថលេខាលើទណ្ឌកម្មថ្មីប្រឆាំងនឹង IRGC ។
ចំណែក ចំណាត់ការនេះនឹងត្រូវបានដឹកនាំដោយប្រទេសអ៊ីតាលី ហើយត្រូវបានអនុម័តដោយអ្នកកាទូតក្នុងបណ្តាប្រទេស ទោះបីជា វាត្រូវការភាពឯកភាពគ្នាក្នុងចំណោមរដ្ឋសមាជិកទាំង ២៧ របស់ក្នុងតំបន់។
អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ត្រូវបានបង្កើតឡើងបន្ទាប់ពីបដិវត្តអ៊ីស្លាម ឆ្នាំ ១៩៧៩ នៅក្នុងប្រទេសអ៊ីរ៉ង់ ជាមូលដ្ឋាននៃយោធារបស់ប្រទេស ដែលឆ្លើយតបដោយផ្ទាល់ទៅមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ។
មិនតែប៉ុណ្ណោះ វាគ្រប់គ្រងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយដើរតួនាទីសំខាន់ក្នុងវិស័យការពារជាតិរបស់អ៊ីរ៉ង់ ក៏ដូចជាប្រតិបត្តិការបរទេស និងមានឥទ្ធិពលនៅក្នុងតំបន់យ៉ាងខ្លាំងផងដែរ។ ខណៈដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន បានជំរុញឱ្យអង្គភាព IRGC បញ្ចូលទៅក្នុងបញ្ជី «ភេរវករ» របស់សហភាពអឺរ៉ុប ប៉ុន្តែប្រទេសផ្សេងទៀតដែលដឹកនាំដោយបារាំងក៏មានការប្រុងប្រយ័ត្នជាងមុនអំពីផែនការនេះដែរ។
យ៉ាងណាក្តី បណ្តាប្រទេសទាំងនោះបារម្ភថា ទង្វើបែបនេះអាចនាំទៅដល់ការផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយអ៊ីរ៉ង់ ដែលប៉ះពាល់ដល់បេសកកម្មការទូត និងថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការចរចា ដើម្បីដោះលែងពលរដ្ឋអឺរ៉ុបដែលជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីរ៉ង់៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


