Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសថា ខ្លួនបានសម្លាប់ មេភេរវករនៅ ស៊ីរី

បានផុស

នៅ

សហរដ្ឋអាមេរិក​ បានប្រកាសពីការសម្លាប់មេភេរវករ នៅប្រទេសស៊ីរី ក្នុងប្រតិបត្តិការវាយប្រហារពីអាកាស Operation Hawkeye Strike។

ការវាយប្រហារនៅស៊ីរី (រូបថត៖ Reuters)

តាមការផ្សាយរបស់ NBC News​ នៅថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ ដឹកនាំសម្ព័ន្ធក្រុមអាល់កៃដាឈ្មោះ Bilal Hasan al-Jasim ត្រូវបានផ្តាច់ជីវិតក្នុងការវាយប្រហារសងសឹក នៅភាគពាយព្យប្រទេសស៊ីរី កាលពីថ្ងៃសុក្រ។

កងកម្លាំងអាមេរិកបញ្ជាក់ថា បុរសម្នាក់នេះជាអ្នកនៅពីក្រោយ ការវាយឆ្មក់របស់ក្រុម ISIS ក្នុងទីក្រុង Palmyra ដែលបណ្តាលឲ្យទាហានអាមេរិក២នាក់ និងអ្នកបកប្រែម្នាក់ បាត់បង់ជីវិតកាលពីខែមុន។

កងកម្លាំងអាមេរិក (រូបថត៖ Reuters)

ជុំវិញការវាយប្រហារនេះ លោកឧត្តមនាវីឯក Brad Cooper មេបញ្ជាការនៃទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា៖ «ការស្លាប់របស់ភេរវករដែលមានជាប់ពាក់ព័ន្ធនឹងការបាត់បង់ជីវិតរបស់ជនជាតិអាមេរិក ៣ នាក់ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការតាមកម្ទេចពួកភេរវករដែលវាយប្រហារលើកងកម្លាំងរបស់យើង។ គ្មានកន្លែងសុវត្ថិភាពទេសម្រាប់អ្នកដែលប្រព្រឹត្ត រៀបចំផែនការ ឬជំរុញឲ្យមានការវាយប្រហារលើពលរដ្ឋអាមេរិក និងយុទ្ធជនរបស់យើង! យើងនឹងតាមរកអ្នកឲ្យឃើញ»។

កងកម្លាំងអាមេរិក (រូបថត៖ Reuters)

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការសងសឹកនេះ អាមេរិកបានបាញ់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ជាង ២០០ គ្រាប់ ទៅលើគោលដៅភេរវករជាង ១០០ កន្លែងក្នុងប្រទេសស៊ីរី។

ក្រៅពីសម្លាប់មេដឹកនាំរូបនេះ អាមេរិក និងសម្ព័ន្ធមិត្តក៏បានចាប់ខ្លួនសមាជិក ISIS ជាង ៣០០ នាក់ និងសម្លាប់ជាង ២០ នាក់ផ្សេងទៀតផងដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម