ព័ត៌មានអន្ដរជាតិ
យោធាអាមេរិកសម្លាប់មនុស្ស១៥៧នាក់ដោយចោទជាភេរវករ ប៉ុន្តែអ្នកជំនាញថា «ខុសច្បាប់»
យោធាសហរដ្ឋអាមេរិក បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់១៥៧នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដ៏សាហាវប្រឆាំងនឹងក្រុមដែលអាមេរិកចោទថា ជា«ពួកភេរវករ» ជួញដូរគ្រឿងញៀននៅឯនាយសមុទ្រអាមេរិកឡាទីន តែអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានពិពណ៌នាថា ជា«យុទ្ធនាការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។
មន្ត្រីជាន់ខ្ពស់ការពារជាតិ លោក Joseph Humire និយាយថា៖ «នាវាជួញដូរគ្រឿងញៀនចំនួន ៤៧គ្រឿងត្រូវបានវាយប្រហារក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើតចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមក្នុងខែកញ្ញាឆ្នាំមុន»។ នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។

ទោះបីយ៉ាងណានៅថ្ងៃអង្គារពេលអ្នកតាក់តែងច្បាប់សួរថាតើបរិមាណគ្រឿងញៀនដែលចូលសហរដ្ឋអាមេរិកថយចុះឬអត់? លោក Humire ឆ្លើយថា៖ «នាវាចរជួញដូរគ្រឿងញៀនបានថយចុះ ២០ភាគរយក្នុងតំបន់ការ៉ាប៊ីន។ យើងបានវាស់វែងពីការថយចុះនៃការចល័តរបស់នាវា»។
ចំណែក លោក Adam Smith អ្នកតំណាងរាស្ត្រឆ្លើយតបវិញថា៖ «ប៉ុន្តែនោះជាការបដិសេធទាក់ទងនឹងគ្រឿងញៀនពីចំនួនពិតដែលចូលក្នុងសហរដ្ឋអាមេរិក»។
អ្នកជំនាញសម្តែងការសង្ស័យថា ការវាយប្រហារទាំងនេះមានផលប៉ះពាល់គួរឱ្យកត់សម្គាល់លើការជួញដូរគ្រឿងញៀន ហើយអ្នកជំនាញផ្នែកច្បាប់លើកឡើងថា៖ «យុទ្ធនាការនេះគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ ហើយកំពុងធ្វើឱ្យមានភាពស្រពេចស្រពិលរវាងជម្លោះប្រដាប់អាវុធ និងសកម្មភាពឧក្រិដ្ឋកម្ម»។
យោងតាមច្បាប់អន្តរជាតិ ជម្លោះប្រដាប់អាវុធ សង្គ្រាម ឬភាពជាសត្រូវ (អរិភាព) រវាងរដ្ឋ ឬក្រុមប្រដាប់អាវុធដែលមានការរៀបចំ ក្នុងកាលៈទេសៈទាំងនោះ ច្បាប់អន្តរជាតិ (ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សង្គ្រាម) ទទួលស្គាល់ថា កម្លាំងយោធាអាចប្រើប្រាស់បាន ប៉ុន្តែក្នុងដែនកំណត់តឹងរ៉ឹងប៉ុណ្ណោះ។
រីឯសកម្មភាពឧក្រិដ្ឋកម្ម ដូចជាការជួញដូរគ្រឿងញៀន ឬការរត់ពន្ធ ទាំងនេះមិនមែនជាសកម្មភាពសង្គ្រាមទេ ដូច្នេះច្បាប់អន្តរជាតិមិនអនុញ្ញាតឱ្យរដ្ឋប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងពួកគេទេ។
គួរបញ្ជាក់ថា រដ្ឋបាល លោក ដូណាល់ ត្រាំ យកវិធីសាស្រ្តយោធានិយមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន អនុញ្ញាតឱ្យសហរដ្ឋអាមេរិកពង្រីកឥទ្ធិពលយោធានៅទូទាំងតំបន់៕
ប្រែសម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


