ព័ត៌មានអន្ដរជាតិ
យោធាអាមេរិកសម្លាប់មនុស្ស២នាក់សង្ស័យ «ភេរវករគ្រឿងញៀន» ប៉ុន្តែក្រុមសិទ្ធិមនុស្ស ថាខុសច្បាប់អន្តរជាតិ
យោធាសហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនបានសម្លាប់មនុស្សពីរនាក់នៅក្នុងការវាយប្រហារចុងក្រោយលើនាវានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean)។
ទីបញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក (SOUTHCOM) បានត្រួតពិនិត្យប្រតិបត្តិការយោធាអាមេរិក នៅអាមេរិកឡាទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា៖ «ភេរវករគ្រឿងញៀនពីរនាក់ ត្រូវបានសម្លាប់អំឡុងពេលប្រត្តិបត្តិការណ៍យោធា»។

យ៉ាងណា ទីបញ្ជាការយោធាអាមេរិក SOUTHCOM មិនបានផ្តល់ភស្តុតាងណាមួយ គាំទ្រចំពោះការអះអាងរបស់ខ្លួន ដែលថានាវានិងជនរងគ្រោះទាំងពីរនាក់ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះទេ។
យោងតាមការចុះផ្សាយរបស់ Al Jazeera កាលពីថ្ងៃទី៦ខែកុម្ភៈ ការវាយប្រហាររបស់សហរដ្ឋអាមេរិកមកលើនាវានៅតំបន់ប៉ាស៊ីហ្វិក និងការាបៀន (Caribbean) បានសម្លាប់មនុស្ស ១២៦នាក់ នៅលើការវាយប្រហារជាង ៣៤ លើក ចាប់តាំងពីឧប្បត្តិហេតុលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥។ នេះបើយោងតាមក្រុមឃ្លាំមើលរបស់អង្គភាព Airwars និងលើកឡើងថាការធ្វើបែបនេះ គឺខុសច្បាប់អន្តរជាតិ។
គួរឱ្យដឹងថា បូករួមការសម្លាប់ចុងក្រោយបំផុត ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អាមេរិក បានកើនឡើងដល់ទៅ ១២៨នាក់។
រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រដូចការវាយប្រហាររបស់ខ្លួន ទៅនឹងការវាយប្រហារគ្រឿងញៀន និងបានចាត់ថ្នាក់ការបាញ់ប្រហារនោះជាក្រុមឧក្រិដ្ឋជន ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ពិសេសថាជាអង្គការ «ភេរវករ»។
ចំណែកអ្នកច្បាប់អន្តរជាតិ ក្រុមធ្វើការលើសិទ្ធិមនុស្ស និងមេដឹកនាំក្នុងតំបន់ផ្សេងទៀត បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដោយព្រមានថា៖ « កូដកម្មនេះជាការសម្លាប់ក្រៅប្រព័ន្ធតុលាការ ហើយគ្មានរដ្ឋណាបញ្ចប់ជម្លោះដោយអាវុធទេ វាក៏គ្មានភាពត្រឹមត្រូវនៃប្រតិបត្តិការបែបនេះទេដែរ»។
គួរបញ្ជាក់ថា នាវាជាង ៣៨ ត្រូវបានវាយប្រហារដោយកងកម្លាំងសហរដ្ឋអាមេរិកចំនួន ៣៦ លើក។
លោក Ben Saul អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកការពារសិទ្ធិមនុស្ស ប្រឆាំងភេរវកម្មបាននិយាយលើកមុនថា៖ « គ្មានសិទ្ធិអំណាចណាមួយក្នុងច្បាប់អន្តរជាតិ អាចប្រើប្រាស់កម្លាំងយោធានៅលើសមុទ្រ ក្នុងការសម្លាប់អ្នកជួញដូរគ្រឿងញៀន ដែលសង្ស័យថាជាក្រុមឧក្រិដ្ឋជន ឬក្រុមណាមួយផ្សេងទៀតនោះទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


