មហាសេដ្ឋី Bill Gates Archives - Kampuchea Thmey Daily

Bill Gates សារភាព​​ថា មានចំណង​​ស្នេហា​ជាមួយស្តី្ររុស្ស៊ី​២នាក់​តាមរយៈ​ Epstein
មហាសេដ្ឋីប្រាក​ពាន់​លាន​ លោក Bill Gates បាន​សារភាព​​ថា ខ្លួនបាន​សាង​​​«កំហុសដ៏ធំមួយ» ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ លោក Jeffrey Epstein។ លោក បាន​ប្រាប់បុគ្គលិកនៅមូលនិធិសប្បុរសធម៌​របស់​លោក​​ថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរុស្ស៊ីពីរនាក់មែន ប៉ុន្តែបដិសេធការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម​ផ្លូវភេទលើក្មេងៗ។

រូបភាព៖Reuters

ចេញផ្សាយដោយ BBC កាលពីថ្ងៃទី២៥កុម្ភៈ​ ​មហាសេដ្ឋី​ជា​សហស្ថាបនិកក្រុមហ៊ុន Microsoft ​លោក Bill Gates គឺជាឈ្មោះលេចធ្លោម្នាក់ក្នុងចំណោមឈ្មោះបុគ្គលល្បីៗដែលលេចឡើងក្នុងឯកសារចេញផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ព្រមទាំងបង្ហាញពីមិត្តភាពជិតស្និទ្ធ ការជួញដូរហិរញ្ញវត្ថុខុសច្បាប់ ជាពិសេសរូបថតឯកជនជាមួយជនល្មើសផ្លូវភេទដែលត្រូវបានកាត់ទោស គឺមហាសេដ្ឋី Epstein។

ស្ថិតនៅចំពោះមុខបុគ្គលិកមូលនិធិ មហាសេដ្ឋីពិភពលោករូបនេះបានសម្តែងការសោកស្តាយជាពន់ពេក នូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Epstein ដោយវាបានប៉ះពាល់ដល់ការងាររបស់អង្គការសប្បុរសធម៌របស់លោកយ៉ាងខ្លាំង។ ជាពិសេសការលេចធ្លាយសំឡេង ដែលបានចេញផ្សាយដោយ The Wall Street Journal នាពេលថ្មីៗនេះថែមទៀត។

លោកបាននិយាយថា «វាជាកំហុសដ៏ធំមួយក្នុងការចំណាយពេលជាមួយលោក Epstein។ ខ្ញុំសុំទោសចំពោះអ្នកគ្រប់គ្នាដែលត្រូវបានទាញចូលទៅក្នុងរឿងនេះ ដោយសារតែកំហុសដែលខ្ញុំបានធ្វើកាលពីអតីតកាល»។ នៅក្នុងនោះដែរ លោកនៅតែអះអាងថា ខ្លួនមិនបានធ្វើអ្វីខុសច្បាប់ទេ។

នៅក្នុងសេចក្តីព្រាងអ៊ីមែលមួយក្នុងចំណោមឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ លោក Epstein បានចោទប្រកាន់លោក Gates ថា មហាសេដ្ធីជាប់ពាក់ព័ន្ធនឹងរឿងមិនល្អជាច្រើន ជាពិសេសទំនាក់ទំនងរបស់គាត់ជាមួយលោក Gates មានចាប់ពីការជួយសេដ្ឋីបច្ចេកវិទ្យាឲ្យទទួលបានគ្រឿងញៀន ដើម្បីដោះស្រាយផលវិបាកនៃការរួមភេទជាមួយក្មេងស្រីរុស្ស៊ី រហូតដល់ការសម្របសម្រួលការណាត់ជួបខុសច្បាប់របស់គាត់ជាមួយស្ត្រីរៀបការរួច។

ទោះជាយ៉ាងណាក៏ដោយ លោក Gates បានសារភាពនៅឯសាលាក្រុងចំពោះអំពើពីរយ៉ាងរបស់លោកថា «ខ្ញុំពិតជាមានអំពើទំនាក់ទំនងស្នេហាមែន ទីមួយ ជាមួយអ្នកលេងល្បែងស៊ីសងជនជាតិរុស្ស៊ីម្នាក់ដែលបានជួបខ្ញុំនៅក្នុងព្រឹត្តិការណ៍ស្ពាន និងមួយទៀតជាមួយអ្នករូបវិទ្យានុយក្លេអ៊ែររុស្ស៊ីម្នាក់ទៀត ដែលខ្ញុំបានជួបតាមរយៈសកម្មភាពអាជីវកម្ម»។

ប៉ុន្តែលោកនៅតែបដិសេធការជាប់ពាក់ព័ន្ធណាមួយជាមួយជនរងគ្រោះច្រើនរូបរបស់មហាសេដ្ធី Epstein ដែលបានសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងមួយក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post Bill Gates សារភាព​​ថា មានចំណង​​ស្នេហា​ជាមួយស្តី្ររុស្ស៊ី​២នាក់​តាមរយៈ​ Epstein appeared first on Kampuchea Thmey Daily.

Bill Gates ថា អាជីពតែមួយគត់ ដែល AI មិនអាចជំនួស ទោះជា១០០ឆ្នាំទៀតក៏ដោយ
មហាសេដ្ឋីលំដាប់ពិភពលោក Bill Gates បានចេញមកបញ្ជាក់ថា មានអាជីពតែមួយគត់ដែល AI មិនអាចជំនួសបាន បើទោះជា១០០ឆ្នាំទៀតកន្លងផុតទៅក៏ដោយ។ ប៉ុន្តែនាយកប្រតិបត្តិ NVIDIA លោក Jensen Huang និយាយថា យុគសម័យនៃអ្នកសរសេរកម្មវិធីបានចប់ហើយ ។

រូបភាព៖beartaiរ

លោក Bill Gates ដែលជាមហាសេដ្ឋីបង្កើតក្រុមហ៊ុន Microsoft បានផ្តល់បទសម្ភាសន៍ដល់ France Inter ដោយសង្កត់ធ្ងន់ថា តួនាទីរបស់មនុស្សក្នុងការសរសេរកម្មវិធីនឹងមិនរលាយបាត់ឡើយ។ ដោយសារតែការងារនេះមានធាតុសំខាន់ៗដែល AI មិនអាចយកតម្រាប់តាមនោះមានដូចជា៖

ការដោះស្រាយបញ្ហាស្មុគ្រស្មាញ ភាពច្នៃប្រឌិត និងការវិនិច្ឆ័យដែលចម្រាញ់នៅក្នុងដំណើរការនៃការកែកំហុស ឬកែតម្រូវក្បួនដោះស្រាយ។ សូម្បីតែក្នុងរយៈពេល ១០០ ឆ្នាំក៏ដោយ ខ្ញុំនៅតែជឿថា ការសរសេរកម្មវិធីនឹងនៅតែត្រូវការការបញ្ចូលរបស់មនុស្ស ១០០ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ នេះក៏​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មហាសេដ្ឋីវ័យ៦៩ឆ្នាំបញ្ចេញ​ទស្សនៈ​បែប​នេះ។ ពីមុន Bill Gates ក៏ធ្លាប់បាននិយាយដែរថា មិនថាឧស្សាហកម្ម AI ជឿនលឿនប៉ុណ្ណានោះទេ វាគ្រាន់តែជា ជំនួយការដ៏មានថាមពលតែប៉ុណ្ណោះ ព្រោះវានៅតែពិបាកសម្រាប់ AI ក្នុងការជំនួសមនុស្សទាំងស្រុងក្នុងកិច្ចការស្មុគស្មាញខ្លាំង ដូចជាជីវវិទ្យា និងថាមពល។ ប៉ុន្តែមិនមែនអ្នកដឹកនាំបច្ចេកវិទ្យាទាំងអស់ យល់ស្របជាមួយ Bill Gates នោះទេ។

នាយកប្រតិបត្តិ NVIDIA លោក Jensen Huang ធ្លាប់បានបង្កភាពច្របូកច្របល់ នៅពេលដែលគាត់បានព្រមានក្មេងជំនាន់ក្រោយថា អ្នកមិនគួរជ្រើសរើសអាជីពជាអ្នកសរសេរកម្មវិធីទៀតទេ។ ដោយសារតែយើងជឿជាក់ថា AI នឹងអាចជំនួសការងារទាំងអស់ក្នុងពេលឆាប់ៗនេះ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ពួកគេ​សិក្សា​ផ្នែក​កសិកម្ម ផលិតកម្ម ឬ​ជីវវិទ្យា​ជំនួស​វិញ។

ទន្ទឹមនឹងនេះដែរ ការផ្លាស់ប្តូរនៅក្នុងទីផ្សារការងារកាន់តែច្បាស់ឡើង ដោយនាយកប្រតិបត្តិ Salesforce លោក Marc Benioff បានសារភាពថាក្រុមហ៊ុនកំពុងជជែកគ្នាថាតើត្រូវជួលវិស្វករផ្នែកទន់បន្ថែមទៀតនៅឆ្នាំ ២០២៥ ដោយហេតុថា ការងារភាគច្រើនកំពុងត្រូវបានធ្វើដោយ AI ។

នាយកប្រតិបត្តិ Anthropic លោក Dario Amodei ក៏បានព្រមានថា AI អាចលុបចោលការងារការិយាល័យកម្រិតទាបពាក់កណ្តាល  ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីភាពអត់ការងារធ្វើនាពេលអនាគត។

សរុបមក AI បានផ្លាស់ប្តូរបរិយាកាសការងារយ៉ាងខ្លាំង។ តាមរយៈ​ការ​ទទួល​យក​ការងារ​ដដែលៗ​ជំនួស​ឱ្យ​មនុស្ស​ការ​ផ្លាស់​ប្តូរ​នេះ​អនុញ្ញាតឲ្យកម្មករ​ផ្ដោត​លើ​កិច្ចការ​ស្មុគស្មាញ​បន្ថែម​ទៀត។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ វា​មិន​អាច​បដិសេធ​បាន​ទេ​ថា ឧស្សាហកម្ម​ជា​ច្រើន​កំពុង​ប្រឈម​នឹង​បញ្ហា​អត់​ការងារ​ធ្វើ។

លោក Demis Hassabis នាយកប្រតិបត្តិនៃ Google DeepMind មានតុល្យភាពជាងមុន ដោយជឿថា AI នឹងធ្វើឱ្យប្រសើរឡើងនូវផលិតភាព។ មិនលួចការងារមនុស្សទាំងអស់ គាត់ក៏ជឿថានឹងមានការងារមួយចំនួនដែល AI មិនអាចជំនួសបាន ដូចជាការងារថែទាំ ដែលទាមទារការយល់ដឹង និងការយល់ចិត្តរបស់មនុស្ស។

លោក Bill Gates ចែករំលែកទស្សនៈដូចគ្នា។ គាត់ជឿជាក់ថា AI នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពល ប៉ុន្តែការច្នៃប្រឌិត និង ការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មនុស្សនឹងនៅតែមិនអាចខ្វះបាន។

សម្រាប់អាជីពអ្នកសរសេរកម្មវិធី ថ្វីដ្បិតតែពាក្យសម្ដីរបស់ Gates អាចផ្តល់នូវការលួងលោមខ្លះក៏ដោយ ប៉ុន្តែនេះក៏ត្រូវបានចាត់ទុកថាជាសញ្ញាព្រមានសម្រាប់មនុស្សក្នុងវិស័យនេះដើម្បីអភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងការគិតប្រកបដោយភាពច្នៃប្រឌិត ពីព្រោះវត្ថុទាំងពីរនេះគឺជាគុណតម្លៃដែល AI មិនអាចជំនួសបានទាំងស្រុង៕

រូបភាព៖today.line

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Bill Gates អាចទម្លាក់ Elon Musk ក្លាយជាមហាសេដ្ឋីពិភពលោក បើរក្សាភាគហ៊ុន Microsoft ជាប់លាប់

The post Bill Gates ថា អាជីពតែមួយគត់ ដែល AI មិនអាចជំនួស ទោះជា១០០ឆ្នាំទៀតក៏ដោយ appeared first on Kampuchea Thmey Daily.

Bill Gates អាចទម្លាក់ Elon Musk ក្លាយជាមហាសេដ្ឋីពិភពលោក បើរក្សាភាគហ៊ុន Microsoft ជាប់លាប់
ប្រសិនបើលោក Bill Gates បានកាន់កាប់ភាគហ៊ុន Microsoft ជាប់លាប់ ហើយមិនបានលះបង់ដើម្បីសប្បុរសធម៌ទេនោះ ឥឡូវនេះគាត់អាចនឹងក្លាយជាមហាសេដ្ឋីដំបូងគេរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១.២ ពាន់ពាន់លានដុល្លារអាមេរិក ដែលជាទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Elon Musk បីដងឯណោះ។

លោក Bill Gates និង Elon Musk ចាប់ដៃគ្នានៅក្នុងកិច្ចប្រជុំអាហារពេលព្រឹកក្នុងប្រធានបទ “ការសន្ទនា៖ បច្ចេកវិទ្យា និងការច្នៃប្រឌិតសម្រាប់អនាគតប្រកបដោយនិរន្តរភាព, រូបថតរបស់ AP

ចំណែក លោក Elon Musk បច្ចុប្បន្នមានតម្លៃ ៤០៩ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ។

មិនតែប៉ុណ្ណោះ លោកស្រី Melinda French Gates ដែលជាអតីតភរិយារបស់លោក Bill និងជាសហស្ថាបនិកនៃមូលនិធិ Gates ក៏នឹងជាប់ចំណាត់ថ្នាក់ជាបុគ្គលដែលមានបំផុតទីបីរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣០០ ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ នៅមុនពេល Microsoft ចេញជាសាធារណៈនៅឆ្នាំ ១៩៨៦ លោក Bill Gates កាន់កាប់ភាគហ៊ុនចំនួន១១.២ លានដុល្លារ ដែលតំណាងឲ្យជិត ៤៩% នៃក្រុមហ៊ុនដែលមានតម្លៃប្រហែល ២០០លានដុល្លារនៅពេលនោះ។ ប្រសិនបើគាត់បានរក្សាការកាន់កាប់របស់គាត់ទាំងអស់ ភាគហ៊ុនទាំងនោះនឹងកើនឡើងតាមរយៈការបំបែកភាគហ៊ុនដល់ទៅ ៣.២ពាន់លាន ដែលផ្តល់ឲ្យគាត់ និងអតីតភរិយា Melinda នូវភាគហ៊ុន ៤៣% នៅក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ ដែលមានតម្លៃប៉ាន់ស្មាន១.៤ពាន់ពាន់លានដុល្លារ។

លើសពីនេះ អតីតប្តីប្រពន្ធនេះអាចប្រមូលបានប្រហែល ១០០ ពាន់លានដុល្លារនៅក្នុងភាគលាភក្រោយការបង់ពន្ធក្នុងរយៈពេលជាច្រើនទសវត្សរ៍ នេះបើយោងតាមទស្សនាវដ្តី Forbes ។ ចំនួននេះតែម្នាក់ឯងនឹងធ្វើឲ្យលោក Bill មានទ្រព្យសម្បត្តិច្រើនជាងទាំងអស់ ប៉ុន្តែជាកំពូលមហាសេដ្ឋីទាំង ១៨ ក្នុងចំណោមមហាសេដ្ឋីជាង ៣ពាន់នៅលើពិភពលោក។

ផ្ទុយទៅវិញ សហស្ថាបនិកក្រុមហ៊ុន Microsoft បានលក់ជាបន្តបន្ទាប់ និងបរិច្ចាគភាគហ៊ុនរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយទុកឲ្យគាត់មានភាគហ៊ុនប៉ាន់ស្មាន០.៩% ដែលមានតម្លៃ ២៨ ពាន់លានដុល្លារ ប្រហែលមួយភាគបួននៃទ្រព្យសម្បត្តិបច្ចុប្បន្នរបស់គាត់។ ចំណែកឯលោកស្រី Melinda ត្រូវបានគេប៉ាន់ប្រមាណថា នឹងកាន់កាប់ភាគហ៊ុនចំនួន ៣៨០,០០០ ដែលមានតម្លៃប្រហែល ១៧០លានដុល្លារ ដែលស្មើនឹងតិចជាង ១% នៃទ្រព្យសម្បត្តិរបស់នាង។

ចាប់តាំងពីបានបង្កើតមូលនិធិ Gates ក្នុងឆ្នាំ ២០០០ ប្តីប្រពន្ធមួយគូនេះបានបរិច្ចាគទឹកប្រាក់ចំនួន ៦០.២ ពាន់លានដុល្លារដែលធ្វើឲ្យពួកគេក្លាយជាសប្បុរសជនធំទីពីរនៅសហរដ្ឋអាមេរិកបន្ទាប់ពី Warren Buffett ទស្សនាវដ្តីសហគ្រិនបានរាយការណ៍។

នៅក្នុងខែឧសភា លោក Gates បានសន្យាថានឹងបរិច្ចាគ ៩៩% នៃទ្រព្យសម្បត្តិច្រើនជាង ១០០ ពាន់លានដុល្លាររបស់គាត់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់គាត់តាមរយៈមូលនិធិ Gates ។

ដោយឡែក លោកស្រី Melinda ក៏បានចាប់ផ្តើមគំនិតផ្តួចផ្តើមផ្ទាល់ខ្លួនគឺ Pivotal Philanthropies ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២២។ នៅខែឧសភា ឆ្នាំ ២០២៤ លោកស្រីបានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១ ពាន់លានដុល្លារក្នុងរយៈពេល៣ ឆ្នាំដើម្បីគាំទ្រដល់សិទ្ធិស្ត្រី និងក្មេងស្រី។ Melinda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Elle កាលពីខែមីនាថា «ពួកយើងទាំងអស់គ្នាមានអំណាច។ ប៉ុន្តែមានឧបសគ្គនៅក្នុងសង្គមដែលជារឿយៗរារាំងស្ត្រីមិនឲ្យប្រើអំណាចពេញលេញរបស់យើង។ ការងាររបស់យើងគឺជួយដករបាំងទាំងនោះចេញ»៕

រូបថត Personal

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Elon Musk ហៅ G-Dragon ថាជា ស្តេច K-pop បន្ទាប់ពីឃើញជិះរថយន្ត Tesla

The post Bill Gates អាចទម្លាក់ Elon Musk ក្លាយជាមហាសេដ្ឋីពិភពលោក បើរក្សាភាគហ៊ុន Microsoft ជាប់លាប់ appeared first on Kampuchea Thmey Daily.

​បែកគ្នា​ជិត៤ឆ្នាំ អតីត​ភរិយា Bill Gates ទើបទម្លាយ​មូលហេតុ​លែងលះប្ដីសេដ្ឋី
លោកស្រី Melinda French Gates កាលពីពេលថ្មីៗនេះបានទម្លាយពីអារម្មណ៍ពិតថា គាត់បានសម្រេចចិត្តលែង លះ​​​​​អតីត​ស្វាមី​ដែល​ជា​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ គឺ​​លោក Bill Gates ដោយសារតែអាពាហ៍ពិពាហ៍មិនស្មោះត្រង់ ដែលធ្វើឲ្យអ្នកទាំងពីរមិនអាច​​បន្ត​​​ចំណងស្នេហា​ក្នុងវ័យ​ចំណាស់​ តទៅមុខទៀតបាន។

​ក្នុង​កម្មវិធី​ជជែក The Late Show របស់​ទូរទស្សន៍​អាមេរិក ជាមួយលោក Stephen Colbert ចាក់​ផ្សាយ​​​កាលពីថ្ងៃទី១៤​ខែ​មេសា បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើន នៅពេលដែលវត្តមានលោកស្រី Melinda អតីតភរិយារបស់​​មហាសេដ្ឋី​​ Bill Gates ជាភ្ញៀវកិត្តិយសដ៏​សំខាន់​នោះ​​។ គាត់បានបង្ហាញខ្លួននៅក្នុងកម្មវិធីដើម្បីផ្សព្វផ្សាយសៀវ​ភៅ​ថ្មីក្រោមចំណងជើងថា «The Next Day»​ ដែលបានចេញផ្សាយនៅថ្ងៃទី១៥ខែមេសា។

ក្នុងកំឡុងពេលសន្ទនា​គ្នា​នោះ​ ស្រ្តីវ័យ៦០ឆ្នាំរូបនេះបានចែករំលែកនូវអ្វីដែលគាត់បានរៀនអំពីអាពាហ៍ពិពាហ៍ បន្ទាប់ពីការលែងលះជិត៤ឆ្នាំពី​ចំណង​អាពាហ៍​ពិពា​​ហ៍​ជាមួយ​មហាសេដ្ឋី Bill Gates។

លោកស្រី បាននិយាយថា៖​«ខ្ញុំបានរៀនថា ដើម្បីឲ្យមានទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត ភាគីទាំងពីរត្រូវតែស្មោះត្រង់នឹងគ្នាទៅ​វិញទៅមក។ នោះជាអ្វីដែលខ្ញុំចង់បានក្នុងអាពាហ៍ពិពាហ៍។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ អ្នកមិនមានភាពស្និទ្ធស្នាល និងទំនុកចិត្ត។ ដូច្នេះនៅទីបញ្ចប់ ខ្ញុំត្រូវតែចាកចេញ»។

ថ្វីដ្បិតតែលោកស្រីមិនបានបញ្ជាក់ពីមូលហេតុនៃការបាត់បង់ជំនឿលើអាពាហ៍ពិពាហ៍ក៏ដោយ ក៏​​អ្នកស្រី Melinda ធ្លាប់​បានសារភាពថា មិត្តភាពរបស់អតីតស្វាមីជាមួយ Jeffrey Epstein (ជាជនល្មើសផ្លូវភេទដែលត្រូវបានកាត់ទោស​ខ្លួន​ឯង​ដោយារ​ធ្វើអត្តឃាត ខណៈពេលដែលកំពុងរង់ចាំការកាត់ទោសពីបទជួញដូរផ្លូវភេទក្នុងឆ្នាំ​២០១៩) គឺជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការបញ្ចប់នៃអាពាហ៍ពិពាហ៍ជិត៣០ឆ្នាំរបស់ពួកគេ បន្ទា​ប់​ពីការ​រៀបការតាំងពីឆ្នាំ ១៩៩៤។

មិនតែប៉ុណ្ណោះអតីតភរិយាសេដ្ធីបច្ចេកវិទ្យាក៏និយាយអំពីបញ្ហាមួយទៀតថា ចំណងអាពាហ៍ពិពាហ៍របស់គាត់ជាមួយ Bill Gates បានជួបបញ្ហាធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៩ នៅពេលដែលទំនាក់ទំនងគាត់ជាមួយ Jeffrey Epstein ត្រូវបានបង្ហាញជាសាធារណៈ។

ទោះជាយ៉ាងណាក៏ដោយ ការលែងលះគ្នាដំបូងគឺពិបាកព្រោះBill Gates  ត្រូវបានគេស្គាល់ថាជាអ្នកចរចាដ៏តឹងតែងបំផុតមួយនៅក្នុងពិភពលោក។ ពួកគេបានបែកគ្នាមួយឆ្នាំ ហើយនៅខែឧសភា ឆ្នាំ ២០២១ អ្នកទាំងពីរបានបញ្ជាក់ពីការលែងលះរបស់ពួកគេ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Times of London កាលពីថ្ងៃទី ២៥ ខែមករា លោក Bill Gates បាននិយាយថា ជីវិតបច្ចុប្បន្នរបស់គាត់ធ្វើឲ្យគាត់សប្បាយចិត្តជាង ប៉ុន្តែអាពាហ៍ពិពាហ៍ដែលបែកបាក់គឺជាកំហុសដែលគាត់សោកស្តាយបំផុតក្នុងជីវិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Bill Gates សារភាពយ៉ាងជូរចត់ថា កំហុសដ៏ធំបំផុតក្នុងជីវិត គឺការលែងលះប្រពន្ធ

The post ​បែកគ្នា​ជិត៤ឆ្នាំ អតីត​ភរិយា Bill Gates ទើបទម្លាយ​មូលហេតុ​លែងលះប្ដីសេដ្ឋី appeared first on Kampuchea Thmey Daily.

Bill Gates សារភាពយ៉ាងជូរចត់ថា កំហុសដ៏ធំបំផុតក្នុងជីវិត គឺការលែងលះប្រពន្ធ
អាពាហ៍ពិពាហ៍រយៈពេល ២៧ ឆ្នាំរវាងមហាសេដ្ឋី Bill Gates និងលោកស្រី Melinda French Gates ធ្លាប់បានធ្វើឲ្យពិភពលោកទាំងមូលកោតសរសើរ។ ទោះជាយ៉ាងណា បន្ទាប់ពីដើរតាមផ្លូវដាច់ដោយឡែក មានមនុស្សតិចណាស់ដែលដឹងថា ស្ថាបនិក Microsoft បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តមួយនេះ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ហាក់មិនស្ទាក់ស្ទើរក្នុងការហៅការលែងលះរបស់គាត់ពី Melinda ដែលជាដៃគូររួមរស់ជាមួយគ្នាអស់រយៈពេល២៧ ឆ្នាំថា ជាកំហុសដ៏ធំបំផុតនៃជីវិតរបស់គាត់។

ការសារភាពដ៏ស្មោះស្ម័គ្រនេះ មិនត្រឹមតែធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងបានបើកឱ្យឃើញនូវការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតម្លៃពិតនៃទំនាក់ទំនងដ៏រឹងមាំ ជាពិសេសនៅក្នុងពិភពដ៏រុងរឿងនៃមហាសេដ្ឋី។

លោក Bill Gates បានប្រាប់កាសែត The Times of London ថា «មានរឿងដ៏អស្ចារ្យមួយអំពីការចំណាយពេលពេញមួយជីវិតរបស់អ្នកជាមួយនរណាម្នាក់ បង្កើតការចងចាំជាមួយគ្នា ឆ្លងកាត់ការឡើងចុះជាមួយគ្នា និងមានកូនជាមួយគ្នា» ។

គាត់រំលឹកថា នៅពេលដែលគាត់បានជួប Melinda ក្នុងឆ្នាំ ១៩៨៧ គាត់គឺជាមនុស្សជោគជ័យរួចទៅហើយ ប៉ុន្តែមិនទាន់មានលុយរាប់ពាន់លានដុល្លាដូចពេលនេះទេ។ វាគឺជាពេលមួយដែលអតីតភរិយាបានធ្វើជាសាក្សី និងអមដំណើរគាត់ ដើម្បីកសាងអាជីពដ៏ត្រចះត្រចង់ តាំងពីដំបូងរហូតដល់ Microsoft ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ ការសោកស្ដាយ បានធ្វើឲ្យមានការដាស់តឿនអំពីការពិតមួយថា នៅក្នុងវណ្ណៈខ្ពស់ ជាកន្លែងដែលលុយ និងកិត្តិនាមអាចទិញអ្វីៗគ្រប់យ៉ាង ប៉ុន្តែទំនាក់ទំនង ជីវិតដំបូង ក្លាយជាមិនអាចកាត់ថ្លៃបាន។ សម្រាប់​មនុស្ស​ជោគជ័យ មិន​ថា​ក្នុង​ស្នេហា ឬ​មិត្តភាព​ទេ ទំនាក់ទំនង​ដែល​បាន​សាង​ឡើង​មុន​នឹង​ក្លាយ​ជា​មនុស្ស​ល្បី ឬមាន​ទ្រព្យ​សម្បត្តិ ​គឺជាអត្ថន័យ​ដ៏ពិសិដ្ឋមួយភ្លេចមិនបានឡើយ។

ទោះបីជាយ៉ាងណា ការ​សម្រេច​ចិត្ត​លែងលះ​ មិន​មែន​មក​ពី​លោក Bill Gates ទាំងស្រុងនោះទេ Melinda ត្រូវ​បាន​គេ​និយាយ​ថា​ មិន​សប្បាយ​ចិត្ត​នឹង​ការចោទ​ប្រកាន់​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ​ប្រឆាំង​នឹង​អ្នក​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​នាង ហើយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទំនាក់​ទំនង​ជាមួយ​នឹង Jeffrey Epstein អ្នក​ហិរញ្ញ​វត្ថុ​ដ៏​អាម៉ាស់ និង​ជា​អ្នក​ប្រព្រឹត្ត​ល្មើស​ផ្លូវ​ភេទ។

ឆ្នាំដែល Bill Gates បានជួប Melinda នាងគឺជាបុគ្គលិកថ្មីនៅក្រុមហ៊ុន Microsoft ហើយគាត់កំពុងស្ថិតនៅលើផ្លូវក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក។ Melinda បាននៅក្បែរគាត់នៅពេលដែលក្រុមហ៊ុន Microsoft បើកដំណើរការ Internet Explorer ហើយនៅពេលដែលទស្សនាវដ្តី Time ដាក់ឈ្មោះពួកគេទាំងពីរថាបុគ្គលប្រចាំឆ្នាំសម្រាប់ការងារសប្បុរសធម៌របស់ពួកគេ។

នៅចុងបញ្ចប់នៃអាពាហ៍ពិពាហ៍ ២៧ ឆ្នាំរបស់អ្នកទាំង២ បានចិញ្ចឹមកូនធំបីនាក់ និងបានធ្វើសប្បុរធម៌នៅជុំវិញពិភពលោក។ សម្រាប់មហាសេដ្ធី ភាពសោកសៅនៃការចាកចេញរបស់នាងពីជីវិតរបស់គាត់ ប្រហែលជាត្រូវបានបន្ទន់បន្តិចដោយតួនាទីរបស់នាងនៅក្នុងមូលនិធិ Bill & Melinda Gates ដែលអ្នកទាំងពីរបានបង្កើតរួមគ្នាក្នុងឆ្នាំ ២០០០។ ប៉ុន្តែនៅពេលដែល Melinda ប្រកាសលាលែងពីតំណែងជាសហប្រធាននៃមូលនិធិ នាងបានកាត់ផ្តាច់ចំណងមិត្តភាពជាប្តីប្រពន្ធ។

ជាចុងក្រោយនេះ លោក Bill Gates ចែករំលែកជាមួយកាសែតដដែល ដោយបិទរឿងរ៉ាវនៃអាពាហ៍ពិពាហ៍ដែលហាក់ដូចជាអមតៈ ប៉ុន្តែទីបំផុតនៅតែបែកបាក់ ដោយបន្សល់ទុកក្នុងបេះដូងបុរសខ្លាំងបំផុតក្នុងលោក មានការសោកស្តាយជាពន់ពេក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនប្រុសលោក Bill Gates មានប្រវត្តិអប់រំល្អអាចមានឱកាសខ្ពស់ ក្លាយជាប្រធានក្រុមហ៊ុន Microsoft

The post Bill Gates សារភាពយ៉ាងជូរចត់ថា កំហុសដ៏ធំបំផុតក្នុងជីវិត គឺការលែងលះប្រពន្ធ appeared first on Kampuchea Thmey Daily.

កូនប្រុសលោក Bill Gates មានប្រវត្តិអប់រំល្អអាចមានឱកាសខ្ពស់ ក្លាយជាប្រធានក្រុមហ៊ុន Microsoft
នៅចុងខែឧសភា លោកស្រី Melinda Gates ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីទទួលប្រធានាធិបតីកេនយ៉ា លោក William Samoei Ruto នៅ​សេតវិមាន។ លោកស្រីបានជ្រើសរើសទៅជាមួយកូនប្រុសឈ្មោះ Rory វ័យ២៥ឆ្នាំ នាពេលនោះ រូបរាងរបស់កូនប្រុសពៅបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពីមុនរូបគេកម្របង្ហាញមុខអ្នកសារព័ត៌មានណាស់។ Rory ដឹកនាំរបៀបរស់នៅឯកជន ជាពិសេសមិនប្រើប្រាស់បណ្តាញសង្គមជាសាធារណៈ និងមិនដែលចូលរួមព្រឹត្តិការណ៍ណាមួយជាមួយឪពុកម្តាយឡើយ។

Rory ឈ្មោះពេញគឺ Rory John Gates កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ១៩៩៩ នៅទីក្រុង Seattle ។ ក្នុងនាមជាកូនប្រុសតែមួយគត់របស់មហាសេដ្ឋី Rory បានធំធាត់នៅក្នុងវិមានដ៏ធំដែលមានឈ្មោះថា Xanadu 2.0 ជាមួយនឹងបងប្អូនស្រីពីរនាក់គឺ Jennifer Katherine Gates  និងប្អូន Phoebe Adele Gates ។

Bill និង Melinda Gates បានផ្តល់ឲ្យកូនៗនូវផ្ទះក្នុងក្តីស្រមៃមួយ ដែលជាវិមានដ៏ប្រណិតបំផុត Xanadu 2.0 មានតម្លៃ១៥០លានដុល្លារ។ ​វិមាននៅមាត់បឹងក្នុងទីក្រុងវ៉ាស៊ីនតោន មានគ្រឿងបរិក្ខារទាំងអស់ដែលមនុស្សជាមធ្យមស្ទើរតែនឹកស្មានមិនដល់ ដូចជាអាងហែលទឹកដែលមានប្រព័ន្ធសំឡេងក្រោមទឹក និងឆ្នេរសិប្បនិម្មិតឯកជនដែលមានខ្សាច់ពីកោះការាបៀន។

ដូចឪពុករបស់គាត់ដែរ Rory បានចូលរៀននៅសាលា Lakeside School ឯកជននៅទីក្រុង Seattle រដ្ឋ Washington។ បន្ទាប់មកគាត់បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មកម្មវិធីកុំព្យូទ័រ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Duke ហើយទទួលបាន MBA នៅសាលា Fuqua School of Business តាមគន្លងអប់រំរបស់ម្តាយគាត់។ ​ជំនាញនេះត្រូវបានគេចាត់ទុកជាជំនាញមួយក្នុងចំណោមកម្មវិធី MBA ល្អបំផុតទាំង ១០ នៅលើពិភពលោក។

នៅឆ្នាំ ២០១៨ Rory បានបន្តចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ Chicago ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ២០២២។ នៅពេលនេះ បងស្រីរបស់គាត់ Jennifer Gates Nassar បានសរសេរថា គាត់បានទទួលសញ្ញាបត្រពីរ និងថ្នាក់អនុបណ្ឌិត។

ទោះបីជាលោក Bill និង Melinda  បានសម្រេចចិត្តមិនអនុញ្ញាតឲ្យកូនៗរបស់ពួកគេទទួលមរតកទ្រព្យសម្បត្តិដ៏ធំរបស់ពួកគេក៏ដោយ នោះមិនមែនមានន័យថា កូនប្រុសរបស់មហាសេដ្ឋីទី ៤ នៅលើពិភពលោកមិនមានជីវិតដ៏ប្រណិតនោះទេ។

ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ ដើម្បីផ្គត់ផ្គង់កូនប្រុស លោក Bill Gates បានបណ្តាក់ទុននៅក្នុងផ្ទះមួយដែលមានបន្ទប់គេង ៥ នៅសង្កាត់ Hyde Park នៃទីក្រុង Chicago ។ ផ្ទះ​នេះ​មាន​មុខ​ឥដ្ឋ​មួយ និង​យានដ្ឋាន​ឡាន​៣​កន្លះ​ដាច់​ដោយ​ឡែក។ ផ្ទះនេះត្រូវបានទិញក្នុងតម្លៃជិត ១.២៥ លានដុល្លារ ដោយសារតែទីតាំងរបស់វានៅជិតសាកលវិទ្យាល័យ Chicago ។

ដ្បិតថា​ ឪពុករបស់គាត់រវល់ធ្វើការ ១៦ ម៉ោងក្នុងមួយថ្ងៃក្ដី  ប៉ុន្តែគេដឹងថា Rory ត្រូវបានចិញ្ចឹមយ៉ាងសំខាន់ដោយម្តាយរបស់គាត់។ ការរស់នៅជាមួយម្តាយនិងបងប្អូនស្រី វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែល Rory បានក្លាយជាអ្នកគាំទ្រសិទ្ធិស្មើគ្នារបស់ស្ត្រី ដែលជាអ្វីមួយដែល Melinda Gates បានចែករំលែកជាច្រើនដង។

អ្វីដែលសំខាន់ មិនត្រឹមតែមានប្រវត្តិអប់រំល្អនោះទេ Rory ក៏ស្ទាត់ជំនាញភាសាបរទេសក្រៅពីអង់គ្លេស ៣ទៀតរួមមាន អាល្លឺម៉ង់ អេស្ប៉ាញ និងអៀរឡង់។ លើសពីនេះ បុរសវ័យ ២៥ឆ្នាំនេះ ក៏មានទេពកោសល្យលើជំនាញមួយចំនួនទៀតដូចជា ការសរសេរកំណាព្យ ឬអានកំណាព្យ លេងល្បែងផ្គុំពាក្យ និងបើកយន្តហោះដោយផ្ទាល់ដៃរបស់គេផងដែរ។

យ៉ាងណាមិញ មានការរំពឹងទុកជាច្រើនដែល Rory មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តកេរ្តិ៍ដំណែលដែលលោក Bill Gates បានបង្កើត។  មិនដូចបងស្រីរបស់គាត់ Jennifer ដែលចូលចិត្តជិះសេះ និងបងស្រី Phoebe ចូលចិត្តរាំរបាំបាឡេ Rory គឺជាកូនប្រុសដែលមានការអប់រំច្រើនជាងគេ ហើយមានឱកាសខ្ពស់ក្នុងការក្លាយជាប្រធានក្រុមហ៊ុន Microsoft នាប៉ុន្មានឆ្នាំខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Forbes ចាត់ទុកមហាសេដ្ឋីសិង្ហបុរី ៤ រូប មានទ្រព្យសម្បត្តិសុទ្ធ ១០.៣ ពាន់លានដុល្លារ ក្នុងវ័យក្រោម ៥០ ឆ្នាំ

The post កូនប្រុសលោក Bill Gates  មានប្រវត្តិអប់រំល្អអាចមានឱកាសខ្ពស់ ក្លាយជាប្រធានក្រុមហ៊ុន Microsoft appeared first on Kampuchea Thmey Daily.

ទម្លាប់អភិវឌ្ឍខ្លួន ៣ ចំណុច មហាសេដ្ឋី Bill Gates នៅតែរក្សាបានក្នុងវ័យ ៦៨ ឆ្នាំ
គិត​មក​ដល់​ដើម​ឆ្នាំ​ ២០២៤​​​ នេះ មហាសេដ្ឋី​​លុយ​ពាន់​លាន​ដុល្លារ Bill Gates បាន​ឈាន​ដល់​វ័យ​​៦៨​ឆ្នាំ​ហើយ តែ​យ៉ាង​ណា​​​​ក្តី​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft រូប​នេះ​​នៅ​តែ​ជា​បុគ្គល​​គំរូ​នៃ​​មហាជន​នានា ក៏​ដូច​ជា​នៅ​តែ​មាន​ភាព​ល្បី​ល្បាញ​របស់​លោក​​ ក្នុង​វិស័យ​បច្ចេក​វិទ្យា​របស់​អាមេរិក​ ។

មក​ទល់​ពេល​នេះ ​បើ​ទោះ​បី​ជា​លោក​​ជា​មហា​សេដ្ឋី​​នៅ​ក្នុង​វ័យ​ចូល​និវត្ត​ក៏​ដោយ ប៉ុន្តែ​មហា​​​សេដ្ឋី​​បច្ចេក​វិទ្យា​ដែល​មាន​ទ្រព្យ​សម្បត្តិ​​ ១០៧​ ពាន់​លាន​ដុល្លារ​​រូប​នេះនៅ​តែ​បន្ត​​នូវ​ទម្លាប់​​ ៣ យ៉ាងដែល​ធ្វើ​​លោក​មាន​​ផលិតភាព​ការងារ​​ល្អ និង​​គុណភាព​ ខណៈបើយោងតាម​​​សារព័ត៌មាន​អាមេរិក Medium បាន​បង្ហាញ​​ទម្លាប់​លោក Bill Gates បី​ចំណុច​ដូច​ខាង​ក្រោម​៖

១- តាម​ដាន​ព័ត៌មាន​ថ្មី​ជាប់​ជា​និច្ច

​ជា​រៀង​រាល់​ព្រឹក​លោក​ Bill Gates អាន​ព័ត៌មាន​ The New York Times ព័ត៌មាន Wall Street Journal ព្រម​ទាំង​ប្រភព​សារព័ត៌មាន​​ជា​ច្រើន​ទៀត​ ដើម្បី​​ទទួល​បាន​​​ទិន្នន័យ nigដំណឹង​​​ផ្សេង​ៗ ។ “ខ្ញុំ​អាន​​ទស្សនាវដ្តី​​​ ២ ​ទៅ ​៣ ក្បាល និង​ប្រភព​​សារព័ត៌មានផ្សេងទៀតជា​ច្រើន ​។ ខ្ញុំ​អាន​ The New York Times, Wall Street Journal តាម​អន​ឡាញ​ ហើយ​ខ្ញុំ​ច្រើន​អាន​​លម្អិត​​លើ​ព័ត៌មាន​សេដ្ឋកិច្ច ។ ខ្ញុំ​ក៏​អាន​ព្រឹត្តិបត្តិ​ព័ត៌មាន​ដែរ ព្រឹត្តិបត្តិ​​ព័ត៌មាន​ពី​ស្ថាប័ន​ផ្សេងៗ គឺ​ល្អ ​ប្រសិន​បើ​យើង​អាន​លម្អិត ហើយ​អ្នក​អាច​​ប្រទះ​ឃើញ​ចំណុច​ ៣ ​ទៅ ​៤ ​រឿង​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​” ។ នេះ​​បើ​តាម​សំណេរ​លោក Bill Gates បាន​ផុស​ក្នុង​ Blog របស់​ខ្លួន​។

២- នៅ​តែ​បន្ត​អាន​សៀវភៅ​ជា​និច្ច ខាន​មិន​បាន​

“ខ្ញុំ​ព្យាយាម​អាន​រាល់​ថ្ងៃ មិន​ថា​​ក្រោយ​ពេល​ដែល​ខ្ញុំ​រវល់​សឹង​ពេញ​មួយ​ថ្ងៃ​នៅ​ការិយាល័យ​ ឬ​​ក៏​ចេញ​ទៅ​ក្រៅ​ឡើង​ភ្នំ​នោះ​ទេ។ វា​ជា​ទម្លាប់​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ ដើម្បី​រៀន​ពី​អ្វី​ថ្មី និង​ស្វែង​យល់​អំពី​ពិភព​លោក​”។ នេះ​បើ​តាម​​សម្តី​លោក​ Gates។ លោក​បាន​បន្ថែមថា “សៀវភៅ​នី​មួយ​ៗ​បង្រៀន​ខ្ញុំ​ពី​អ្វី​ថ្មី ហើយ​​ក៏​ជួយ​ខ្ញុំ​​ឃើញ​អ្វី​ៗ​ក្នុង​ទស្សនៈ​ថ្មី​ប្លែក​គ្នា ហើយ​ខ្ញុំ​ពិត​ជា​សំណាង​ណាស់​ដែរ ដែល​មាន​ឪពុក​ម្តាយ​ខ្ញុំ​ជំរុញ​ និង​គាំ​ទ្រ​ខ្ញុំ​ក្នុង​ការ​អាន​។ ការ​អាន​ជួយ​ដាស់​ឲ្យ​យើង​មាន​ចម្ងល់​ផ្សេង​ៗ​អំពី​ពិភព​លោក ហើយ​ទម្លាប់​នេះ ខ្ញុំ​គិត​ថា​វា​ជួយ​​ជំរុញ​​ខ្ញុំ​ទៅ​មុខ​បន្ថែម​ទៀត​ក្នុង​​ការងារ ដែល​ខ្ញុំ​ធ្វើ​ជា​មួយ​មូលនិធិ​របស់​ខ្ញុំ​”។

​​​​​​​​​​​៣- ស្វែង​រក​អ្វី​ៗ ដែល​ធ្វើ​ដោយ​​រីករាយ​ និង​ពេញ​ចិត្ត

លោក​ Bill Gates បាន​និយាយ​ថា “អ្នក​​គួរ​តែ​រីក​រាយ​នូវ​អ្វី​ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ហើយសម្រាប់​​ការ​ងារធ្វើជា​មួយ​មនុស្ស​ឆ្លាត ការ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ថ្មីៗ ជា​ចំណូល​ចិត្ត​របស់​លោក​ផ្ទាល់ ហើយការ​ប្រកួត​ប្រជែង​ ការ​ជម្នះ​រឿង​មិន​ធ្លាប់​ធ្វើ​ ក៏ដូចជាការ​ស្រាវជ្រាវ​គឺ​ជា​អ្វី​ដែល​លោក​ស្រលាញ់ និង​បន្ត​ធ្វើ​វា​ទោះ​ស្ថិត​នៅ​ក្នុង​វ័យ​ច្រើន​ក៏​ដោយ​”​ ។

គួរ​រំឭក​ថា លោក​​មហា​សេដ្ឋី​ Bill Gates ​​នៅ​ក្នុង​វ័យ​៦៨​ឆ្នាំ​នេះ បើ​​ទោះ​ជា​លោក​​​មិន​​បន្ត​កិច្ច​ការ​​នៅ​ក្នុង​ដំណើរ​ការ​ក្រុមហ៊ុន Microsoft ក្តី​​​​ លោក​នៅ​តែ​បន្ត​​គម្រោង​ការងារ​​បច្ចេកវិទ្យា​ខ្លះ​ ពិសេស​​នៅ​ក្នុង​​​មូលនិធិ​សប្បុរស​ធម៌​របស់​លោក​៕

ដោយ​៖ មាន រតនា

The post ទម្លាប់អភិវឌ្ឍខ្លួន ៣ ចំណុច មហាសេដ្ឋី Bill Gates នៅតែរក្សាបានក្នុងវ័យ ៦៨ ឆ្នាំ appeared first on Kampuchea Thmey Daily.

មហា​សេដ្ឋី​ Gates​ ផ្តល់​ជំនួយអាកាស​ធាតុ​១.៥​ប៊ីលាន​ដុល្លារ បើ​អាមេរិក​ចាត់​ការ​ផ្លូវ​ច្បាប់
សហ​ស្ថាបនិក​ក្រុម​ហ៊ុន Microsoft លោក​មហា​សេដ្ឋី​ Bill Gates កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​សីហា បានឲ្យ​ដឹង​ថា ថវិកា​អាកាស​ធាតុ​របស់​លោក​នឹង​ផ្តល់​ចំនួន​១.៥​ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុង​គម្រោង​​នានា​​ជា​មួយ​សហរដ្ឋ​អាមេរិក ប្រសិន​បើ​រដ្ឋាភិបាល​អនុម័ត​កម្មវិធី​​ដើម្បី​កាត់​បន្ថយ​ការ​សាយ​ភាយ​កាបូន​​ដែល​នឹង​ត្រូវ​ឆ្លង​​រដ្ឋសភា​នៅ​ពេល​ខាង​មុខ។

កញ្ចប់​​​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មានទឹក​ប្រាក់​​១.២​ទ្រីលាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​​អាមេរិក​នៅ​សប្តាហ៍​នេះ​​នឹង​ផ្តល់​ថវិកា​រាប់​ប៊ីលាន​ដុល្លារ​អាមេរិក​ដល់​ក្រសួង​ថាមពល​សម្រាប់​គម្រោង​ប្រយុទ្ធ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

លោកមហា​សេដ្ឋី Bill Gates

លោកមហា​សេដ្ឋី​ Gates មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​មួយ​ដែល​ចេញ​ផ្សាយ​ដោយ CNBC ថា ប្រសិន​បើ​កញ្ចប់​ហេដ្ឋារចនា​សម្ព័ន្ធ​បាន​ក្លាយ​ជា​ច្បាប់ «កិច្ច​សហការ​នេះ​នឹង​មិន​ត្រឹម​តែ​បញ្ជូន​ពួក​យើង​​ទៅ​លើ​ផ្លូវ​ដែល​រឹង​មាំ​ជាមុន​ទេ ប៉ុន្តែ​នឹង​​បង្កើត​ការងារ​រយៈ​ពេល​វែង និង​ភ្លាម​ៗ​ទាំង​ក្នុង​សហគមន៍ និង​ទូទាំង​ប្រទេស។

ប៉ុន្តែ​តាម​រយៈ​ការ​ផ្តល់​មូលនិធិលើ​ការងារ​ផ្លូវ​ថ្នល ស្ពាន និង​កំពង់ផែ​ ព្រម​ទាំង​ទឹក​ស្អាត និង​អ៉ីនធឺណេត​ល្បឿន​លឿន លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​លើក​ឡើង​ថា កញ្ចប់​ថវិកា​ដែល​នៅ​ត្រូវ​ការ​អនុម័ត​ពី​រដ្ឋសភា​នឹង​បង្កើត​​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​រាប់​ពាន់កន្លែង​​ដល់​ប្រជា​ជន​ដោយ​មិន​ចាំ​មាន​សញ្ញាប័ត្រ​មហា​វិទ្យាល័យ។

លោក បៃដិន មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​នៅ​សេតវិមាន​ថា ៖«ការ​វិនិយោគ​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​ហេដ្ឋារចនា​សម្ព័​ន្ធ​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ជឿ​ជាក់​អ្នក ប្រជា​ជន​អាមេរិក ចង់​បាន»។

ត្រូវ​ការ​សំឡេង​ភាគ​ច្រើន​ កញ្ចប់​ថវិកា​នេះ​ត្រូវ​បាន​បោះ​ឆ្នោត​ឆ្លង​​៦៩​ទល់​នឹង​៣០​ដោយ​មាន​ការ​គាំទ្រពី​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​១ភាគ​៣។

ឥឡូវ​នេះ វិធានការ​ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ដោយ​សន្និវិធី​​នៅរដ្ឋ​​សភា​​ក្នុង​ប៉ុន្មាន​​សប្តាហ៍​ខាង​មុខ​ដែល​​អនាគត​របស់​វា​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយសារ​ការ​បែក​បាក់​​បាន​កើត​ឡើង​ក្នុង​សំឡេង​ភាគ​ច្រើន​នៅ​គណបក្ស​ប្រជា​ធិបតេយ្យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

The post មហា​សេដ្ឋី​ Gates​ ផ្តល់​ជំនួយអាកាស​ធាតុ​១.៥​ប៊ីលាន​ដុល្លារ បើ​អាមេរិក​ចាត់​ការ​ផ្លូវ​ច្បាប់ appeared first on Kampuchea Thmey Daily.