Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសលោក Bill Gates មានប្រវត្តិអប់រំល្អអាចមានឱកាសខ្ពស់ ក្លាយជាប្រធានក្រុមហ៊ុន Microsoft

បានផុស

នៅ

នៅចុងខែឧសភា លោកស្រី Melinda Gates ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីទទួលប្រធានាធិបតីកេនយ៉ា លោក William Samoei Ruto នៅ​សេតវិមាន។ លោកស្រីបានជ្រើសរើសទៅជាមួយកូនប្រុសឈ្មោះ Rory វ័យ២៥ឆ្នាំ នាពេលនោះ រូបរាងរបស់កូនប្រុសពៅបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពីមុនរូបគេកម្របង្ហាញមុខអ្នកសារព័ត៌មានណាស់។ Rory ដឹកនាំរបៀបរស់នៅឯកជន ជាពិសេសមិនប្រើប្រាស់បណ្តាញសង្គមជាសាធារណៈ និងមិនដែលចូលរួមព្រឹត្តិការណ៍ណាមួយជាមួយឪពុកម្តាយឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rory ឈ្មោះពេញគឺ Rory John Gates កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ១៩៩៩ នៅទីក្រុង Seattle ។ ក្នុងនាមជាកូនប្រុសតែមួយគត់របស់មហាសេដ្ឋី Rory បានធំធាត់នៅក្នុងវិមានដ៏ធំដែលមានឈ្មោះថា Xanadu 2.0 ជាមួយនឹងបងប្អូនស្រីពីរនាក់គឺ Jennifer Katherine Gates និងប្អូន Phoebe Adele Gates ។

Bill និង Melinda Gates បានផ្តល់ឲ្យកូនៗនូវផ្ទះក្នុងក្តីស្រមៃមួយ ដែលជាវិមានដ៏ប្រណិតបំផុត Xanadu 2.0 មានតម្លៃ១៥០លានដុល្លារ។ ​វិមាននៅមាត់បឹងក្នុងទីក្រុងវ៉ាស៊ីនតោន មានគ្រឿងបរិក្ខារទាំងអស់ដែលមនុស្សជាមធ្យមស្ទើរតែនឹកស្មានមិនដល់ ដូចជាអាងហែលទឹកដែលមានប្រព័ន្ធសំឡេងក្រោមទឹក និងឆ្នេរសិប្បនិម្មិតឯកជនដែលមានខ្សាច់ពីកោះការាបៀន។

ដូចឪពុករបស់គាត់ដែរ Rory បានចូលរៀននៅសាលា Lakeside School ឯកជននៅទីក្រុង Seattle រដ្ឋ Washington។ បន្ទាប់មកគាត់បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មកម្មវិធីកុំព្យូទ័រ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Duke ហើយទទួលបាន MBA នៅសាលា Fuqua School of Business តាមគន្លងអប់រំរបស់ម្តាយគាត់។ ​ជំនាញនេះត្រូវបានគេចាត់ទុកជាជំនាញមួយក្នុងចំណោមកម្មវិធី MBA ល្អបំផុតទាំង ១០ នៅលើពិភពលោក។

នៅឆ្នាំ ២០១៨ Rory បានបន្តចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ Chicago ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ២០២២។ នៅពេលនេះ បងស្រីរបស់គាត់ Jennifer Gates Nassar បានសរសេរថា គាត់បានទទួលសញ្ញាបត្រពីរ និងថ្នាក់អនុបណ្ឌិត។

ទោះបីជាលោក Bill និង Melinda បានសម្រេចចិត្តមិនអនុញ្ញាតឲ្យកូនៗរបស់ពួកគេទទួលមរតកទ្រព្យសម្បត្តិដ៏ធំរបស់ពួកគេក៏ដោយ នោះមិនមែនមានន័យថា កូនប្រុសរបស់មហាសេដ្ឋីទី ៤ នៅលើពិភពលោកមិនមានជីវិតដ៏ប្រណិតនោះទេ។

ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ ដើម្បីផ្គត់ផ្គង់កូនប្រុស លោក Bill Gates បានបណ្តាក់ទុននៅក្នុងផ្ទះមួយដែលមានបន្ទប់គេង ៥ នៅសង្កាត់ Hyde Park នៃទីក្រុង Chicago ។ ផ្ទះ​នេះ​មាន​មុខ​ឥដ្ឋ​មួយ និង​យានដ្ឋាន​ឡាន​៣​កន្លះ​ដាច់​ដោយ​ឡែក។ ផ្ទះនេះត្រូវបានទិញក្នុងតម្លៃជិត ១.២៥ លានដុល្លារ ដោយសារតែទីតាំងរបស់វានៅជិតសាកលវិទ្យាល័យ Chicago ។

ដ្បិតថា​ ឪពុករបស់គាត់រវល់ធ្វើការ ១៦ ម៉ោងក្នុងមួយថ្ងៃក្ដី ប៉ុន្តែគេដឹងថា Rory ត្រូវបានចិញ្ចឹមយ៉ាងសំខាន់ដោយម្តាយរបស់គាត់។ ការរស់នៅជាមួយម្តាយនិងបងប្អូនស្រី វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែល Rory បានក្លាយជាអ្នកគាំទ្រសិទ្ធិស្មើគ្នារបស់ស្ត្រី ដែលជាអ្វីមួយដែល Melinda Gates បានចែករំលែកជាច្រើនដង។

អ្វីដែលសំខាន់ មិនត្រឹមតែមានប្រវត្តិអប់រំល្អនោះទេ Rory ក៏ស្ទាត់ជំនាញភាសាបរទេសក្រៅពីអង់គ្លេស ៣ទៀតរួមមាន អាល្លឺម៉ង់ អេស្ប៉ាញ និងអៀរឡង់។ លើសពីនេះ បុរសវ័យ ២៥ឆ្នាំនេះ ក៏មានទេពកោសល្យលើជំនាញមួយចំនួនទៀតដូចជា ការសរសេរកំណាព្យ ឬអានកំណាព្យ លេងល្បែងផ្គុំពាក្យ និងបើកយន្តហោះដោយផ្ទាល់ដៃរបស់គេផងដែរ។

យ៉ាងណាមិញ មានការរំពឹងទុកជាច្រើនដែល Rory មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តកេរ្តិ៍ដំណែលដែលលោក Bill Gates បានបង្កើត។ មិនដូចបងស្រីរបស់គាត់ Jennifer ដែលចូលចិត្តជិះសេះ និងបងស្រី Phoebe ចូលចិត្តរាំរបាំបាឡេ Rory គឺជាកូនប្រុសដែលមានការអប់រំច្រើនជាងគេ ហើយមានឱកាសខ្ពស់ក្នុងការក្លាយជាប្រធានក្រុមហ៊ុន Microsoft នាប៉ុន្មានឆ្នាំខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Forbes ចាត់ទុកមហាសេដ្ឋីសិង្ហបុរី ៤ រូប មានទ្រព្យសម្បត្តិសុទ្ធ ១០.៣ ពាន់លានដុល្លារ ក្នុងវ័យក្រោម ៥០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម