ព័ត៌មានអន្ដរជាតិ
ទម្លាប់អភិវឌ្ឍខ្លួន ៣ ចំណុច មហាសេដ្ឋី Bill Gates នៅតែរក្សាបានក្នុងវ័យ ៦៨ ឆ្នាំ
គិតមកដល់ដើមឆ្នាំ ២០២៤ នេះ មហាសេដ្ឋីលុយពាន់លានដុល្លារ Bill Gates បានឈានដល់វ័យ៦៨ឆ្នាំហើយ តែយ៉ាងណាក្តីស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះនៅតែជាបុគ្គលគំរូនៃមហាជននានា ក៏ដូចជានៅតែមានភាពល្បីល្បាញរបស់លោក ក្នុងវិស័យបច្ចេកវិទ្យារបស់អាមេរិក ។
មកទល់ពេលនេះ បើទោះបីជាលោកជាមហាសេដ្ឋីនៅក្នុងវ័យចូលនិវត្តក៏ដោយ ប៉ុន្តែមហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិ ១០៧ ពាន់លានដុល្លាររូបនេះនៅតែបន្តនូវទម្លាប់ ៣ យ៉ាងដែលធ្វើលោកមានផលិតភាពការងារល្អ និងគុណភាព ខណៈបើយោងតាមសារព័ត៌មានអាមេរិក Medium បានបង្ហាញទម្លាប់លោក Bill Gates បីចំណុចដូចខាងក្រោម៖
១- តាមដានព័ត៌មានថ្មីជាប់ជានិច្ច
ជារៀងរាល់ព្រឹកលោក Bill Gates អានព័ត៌មាន The New York Times ព័ត៌មាន Wall Street Journal ព្រមទាំងប្រភពសារព័ត៌មានជាច្រើនទៀត ដើម្បីទទួលបានទិន្នន័យ nigដំណឹងផ្សេងៗ ។ “ខ្ញុំអានទស្សនាវដ្តី ២ ទៅ ៣ ក្បាល និងប្រភពសារព័ត៌មានផ្សេងទៀតជាច្រើន ។ ខ្ញុំអាន The New York Times, Wall Street Journal តាមអនឡាញ ហើយខ្ញុំច្រើនអានលម្អិតលើព័ត៌មានសេដ្ឋកិច្ច ។ ខ្ញុំក៏អានព្រឹត្តិបត្តិព័ត៌មានដែរ ព្រឹត្តិបត្តិព័ត៌មានពីស្ថាប័នផ្សេងៗ គឺល្អ ប្រសិនបើយើងអានលម្អិត ហើយអ្នកអាចប្រទះឃើញចំណុច ៣ ទៅ ៤ រឿងដែលគួរឲ្យចាប់អារម្មណ៍” ។ នេះបើតាមសំណេរលោក Bill Gates បានផុសក្នុង Blog របស់ខ្លួន។
២- នៅតែបន្តអានសៀវភៅជានិច្ច ខានមិនបាន
“ខ្ញុំព្យាយាមអានរាល់ថ្ងៃ មិនថាក្រោយពេលដែលខ្ញុំរវល់សឹងពេញមួយថ្ងៃនៅការិយាល័យ ឬក៏ចេញទៅក្រៅឡើងភ្នំនោះទេ។ វាជាទម្លាប់មួយដែលខ្ញុំចូលចិត្ត ដើម្បីរៀនពីអ្វីថ្មី និងស្វែងយល់អំពីពិភពលោក”។ នេះបើតាមសម្តីលោក Gates។ លោកបានបន្ថែមថា “សៀវភៅនីមួយៗបង្រៀនខ្ញុំពីអ្វីថ្មី ហើយក៏ជួយខ្ញុំឃើញអ្វីៗក្នុងទស្សនៈថ្មីប្លែកគ្នា ហើយខ្ញុំពិតជាសំណាងណាស់ដែរ ដែលមានឪពុកម្តាយខ្ញុំជំរុញ និងគាំទ្រខ្ញុំក្នុងការអាន។ ការអានជួយដាស់ឲ្យយើងមានចម្ងល់ផ្សេងៗអំពីពិភពលោក ហើយទម្លាប់នេះ ខ្ញុំគិតថាវាជួយជំរុញខ្ញុំទៅមុខបន្ថែមទៀតក្នុងការងារ ដែលខ្ញុំធ្វើជាមួយមូលនិធិរបស់ខ្ញុំ”។
៣- ស្វែងរកអ្វីៗ ដែលធ្វើដោយរីករាយ និងពេញចិត្ត
លោក Bill Gates បាននិយាយថា “អ្នកគួរតែរីករាយនូវអ្វីដែលអ្នកធ្វើជារៀងរាល់ថ្ងៃ ហើយសម្រាប់ការងារធ្វើជាមួយមនុស្សឆ្លាត ការធ្វើការដោះស្រាយបញ្ហាថ្មីៗ ជាចំណូលចិត្តរបស់លោកផ្ទាល់ ហើយការប្រកួតប្រជែង ការជម្នះរឿងមិនធ្លាប់ធ្វើ ក៏ដូចជាការស្រាវជ្រាវគឺជាអ្វីដែលលោកស្រលាញ់ និងបន្តធ្វើវាទោះស្ថិតនៅក្នុងវ័យច្រើនក៏ដោយ” ។
គួររំឭកថា លោកមហាសេដ្ឋី Bill Gates នៅក្នុងវ័យ៦៨ឆ្នាំនេះ បើទោះជាលោកមិនបន្តកិច្ចការនៅក្នុងដំណើរការក្រុមហ៊ុន Microsoft ក្តី លោកនៅតែបន្តគម្រោងការងារបច្ចេកវិទ្យាខ្លះ ពិសេសនៅក្នុងមូលនិធិសប្បុរសធម៌របស់លោក៕
ដោយ៖ មាន រតនា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ