KPT+
បែកគ្នាជិត៤ឆ្នាំ អតីតភរិយា Bill Gates ទើបទម្លាយមូលហេតុលែងលះប្ដីសេដ្ឋី
លោកស្រី Melinda French Gates កាលពីពេលថ្មីៗនេះបានទម្លាយពីអារម្មណ៍ពិតថា គាត់បានសម្រេចចិត្តលែង លះអតីតស្វាមីដែលជាមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យា គឺលោក Bill Gates ដោយសារតែអាពាហ៍ពិពាហ៍មិនស្មោះត្រង់ ដែលធ្វើឲ្យអ្នកទាំងពីរមិនអាចបន្តចំណងស្នេហាក្នុងវ័យចំណាស់ តទៅមុខទៀតបាន។

ក្នុងកម្មវិធីជជែក The Late Show របស់ទូរទស្សន៍អាមេរិក ជាមួយលោក Stephen Colbert ចាក់ផ្សាយកាលពីថ្ងៃទី១៤ខែមេសា បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើន នៅពេលដែលវត្តមានលោកស្រី Melinda អតីតភរិយារបស់មហាសេដ្ឋី Bill Gates ជាភ្ញៀវកិត្តិយសដ៏សំខាន់នោះ។ គាត់បានបង្ហាញខ្លួននៅក្នុងកម្មវិធីដើម្បីផ្សព្វផ្សាយសៀវភៅថ្មីក្រោមចំណងជើងថា «The Next Day» ដែលបានចេញផ្សាយនៅថ្ងៃទី១៥ខែមេសា។
ក្នុងកំឡុងពេលសន្ទនាគ្នានោះ ស្រ្តីវ័យ៦០ឆ្នាំរូបនេះបានចែករំលែកនូវអ្វីដែលគាត់បានរៀនអំពីអាពាហ៍ពិពាហ៍ បន្ទាប់ពីការលែងលះជិត៤ឆ្នាំពីចំណងអាពាហ៍ពិពាហ៍ជាមួយមហាសេដ្ឋី Bill Gates។
លោកស្រី បាននិយាយថា៖«ខ្ញុំបានរៀនថា ដើម្បីឲ្យមានទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត ភាគីទាំងពីរត្រូវតែស្មោះត្រង់នឹងគ្នាទៅវិញទៅមក។ នោះជាអ្វីដែលខ្ញុំចង់បានក្នុងអាពាហ៍ពិពាហ៍។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ អ្នកមិនមានភាពស្និទ្ធស្នាល និងទំនុកចិត្ត។ ដូច្នេះនៅទីបញ្ចប់ ខ្ញុំត្រូវតែចាកចេញ»។
ថ្វីដ្បិតតែលោកស្រីមិនបានបញ្ជាក់ពីមូលហេតុនៃការបាត់បង់ជំនឿលើអាពាហ៍ពិពាហ៍ក៏ដោយ ក៏អ្នកស្រី Melinda ធ្លាប់បានសារភាពថា មិត្តភាពរបស់អតីតស្វាមីជាមួយ Jeffrey Epstein (ជាជនល្មើសផ្លូវភេទដែលត្រូវបានកាត់ទោសខ្លួនឯងដោយារធ្វើអត្តឃាត ខណៈពេលដែលកំពុងរង់ចាំការកាត់ទោសពីបទជួញដូរផ្លូវភេទក្នុងឆ្នាំ២០១៩) គឺជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការបញ្ចប់នៃអាពាហ៍ពិពាហ៍ជិត៣០ឆ្នាំរបស់ពួកគេ បន្ទាប់ពីការរៀបការតាំងពីឆ្នាំ ១៩៩៤។

មិនតែប៉ុណ្ណោះអតីតភរិយាសេដ្ធីបច្ចេកវិទ្យាក៏និយាយអំពីបញ្ហាមួយទៀតថា ចំណងអាពាហ៍ពិពាហ៍របស់គាត់ជាមួយ Bill Gates បានជួបបញ្ហាធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៩ នៅពេលដែលទំនាក់ទំនងគាត់ជាមួយ Jeffrey Epstein ត្រូវបានបង្ហាញជាសាធារណៈ។
ទោះជាយ៉ាងណាក៏ដោយ ការលែងលះគ្នាដំបូងគឺពិបាកព្រោះBill Gates ត្រូវបានគេស្គាល់ថាជាអ្នកចរចាដ៏តឹងតែងបំផុតមួយនៅក្នុងពិភពលោក។ ពួកគេបានបែកគ្នាមួយឆ្នាំ ហើយនៅខែឧសភា ឆ្នាំ ២០២១ អ្នកទាំងពីរបានបញ្ជាក់ពីការលែងលះរបស់ពួកគេ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Times of London កាលពីថ្ងៃទី ២៥ ខែមករា លោក Bill Gates បាននិយាយថា ជីវិតបច្ចុប្បន្នរបស់គាត់ធ្វើឲ្យគាត់សប្បាយចិត្តជាង ប៉ុន្តែអាពាហ៍ពិពាហ៍ដែលបែកបាក់គឺជាកំហុសដែលគាត់សោកស្តាយបំផុតក្នុងជីវិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Bill Gates សារភាពយ៉ាងជូរចត់ថា កំហុសដ៏ធំបំផុតក្នុងជីវិត គឺការលែងលះប្រពន្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


