ម្រាមដៃ Archives - Kampuchea Thmey Daily

មាន​លក្ខណៈ​ទាំង​៥​​នេះ នៅ​លើ​ម្រាម​ដៃ​ ច្រើន​តែ​សម្គាល់​​មនុស្ស​​មាន​​អាយុ​វែង​
មាន​ការ​កត់សម្គាល់​​ផ្នែក​វេជ្ជសាស្រ្តជា​ច្រើន​ដែល​ត្រូវ​បាន​ណែនាំ​ ​ម្រាម​ដៃ​ជាចំណុច​​​​សំគាល់សុខ​ភាព​​​​របស់​មនុស្ស​ដ៏​សំខាន់​បំផុត ហើយ​សញ្ញា​​ខុសប្រក្រតី​​នៅ​លើម្រាមដៃ ក៏បង្ហាញ​ភ្លាម​ឲ្យ​ដឹង​​ពីជំងឺនៅក្នុងខ្លួន។ បើមិនអើពើ​ចំពោះ​​ភាព​ប្រែប្រួល​នៅត្រង់ម្រាម​ដៃទេ​ ផលវិបាក​អាច​​កើត​​មាន​​​​ធ្ងន់ធ្ងរ​ ដែល​​មិន​អាចទាយទុកជាមុនបាន។

អ្នកជំងឺ​ប្រុស​អាយុ​៥៣​ឆ្នាំ​ម្នាក់​ស្រាប់តែ​មាន​ការឈឺចាប់​នៅ​ម្រាមដៃ​ឆ្វេង​របស់គាត់​បន្ទាប់ពី​ភ្ញាក់​ពី​ព្រលឹម​។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាការឈឺចាប់ធម្មតានោះទេ ព្រោះក្រៅពីការឈឺចាប់​ត្រង់​ម្រាមដៃ អ្នកជំងឺក៏មានការឈឺទ្រូង​ធ្ងន់ធ្ងរផងដែរ។ ​ដើម្បី​ដឹង​ពី​មូលហេតុ ក្រុមគ្រួសារ​បាន​ដឹក​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​​​។ តាម​​រយៈ​ការ​ពិនិត្យ គ្រូពេទ្យ​បាន​កំណត់​យ៉ាង​ឆាប់​រហ័ស​ថា អ្នកជំងឺ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ស្រួចស្រាវ។

អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេមិនអាចយល់បាន ពួកគេឆ្ងល់ថា ហេតុអ្វីបានជា ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (myocardial infarction) បណ្តាលឱ្យឈឺ​ចាប់​ម្រាមដៃ​ទៅ​វិញ​​?

វេជ្ជបណ្ឌិត បានពន្យល់ថា នេះគឺជាបាតុភូតនៃការរីករាលដាលនៃការឈឺចាប់។ អ្នកជំងឺដែលមាន ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ មិនត្រឹមតែមានការឈឺទ្រូងប៉ុណ្ណោះទេ ជួនកាលក៏មានការឈឺចាប់នៅស្មាខាងឆ្វេង ខាងក្នុងនៃដៃឆ្វេង កូនដៃ ឬម្រាមដៃចិញ្ចៀន (នាងដៃ) ខាងឆ្វេងផងដែរ។ បើមិនអើពើ ផលវិបាកច្រើនតែមិនអាចទាយទុកជាមុនបាន។

ដូច្នេះសូមយកចិត្តទុកដាក់ចំពោះសញ្ញាមិនធម្មតាពីម្រាមដៃរបស់អ្នក ដូចដែលបានណែនាំដោយវេជ្ជបណ្ឌិត។ មនុស្ស​ដែល​មាន​អាយុ​វែង​ ច្រើន​តែ​មាន​លក្ខណៈ​ទាំង​៥​នេះ​នៅ​លើ​ម្រាម​ដៃ។

ទីមួយ មនុស្ស​ដែល​រស់នៅ​យូរ​ មិន​មាន​ការ​ស្ពឹក​ខុសប្រក្រតី​​នៅ​​ត្រង់​ម្រាមដៃ​

ប្រសិនបើអ្នកជារឿយៗមានអារម្មណ៍ស្ពឹកខុស​ប្រក្រតី​នៅក្នុងម្រាមដៃរ អ្នកប្រាកដជាត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង។ ជំងឺជាច្រើនអាចបណ្តាលឲ្យស្ពឹកម្រាមដៃ ឧទាហរណ៍ មហារីកសួត ជាពិសេសដុំសាច់កាច​នៅផ្នែកខាងលើនៃសួត អាចបណ្តាល​ឲ្យស្ពឹកដៃបានយ៉ាងងាយស្រួល ឬ​បង្ក​​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ស្រួចស្រាវ ជាពិសេស​ជំងឺ​ដាច់​សរសៃ​ឈាម​​ក្នុង​ខួរក្បាល អាច​បណ្តាលឲ្យស្ពឹក​មិនធម្មតា​នៅក្នុង​ដៃ​។

ទីពីរ មនុស្ស​ដែល​រស់​បាន​យូរ​ មិន​មាន​ការ​ឈឺ​ចាប់​ខុស​ពី​ធម្មតា​នៅ​លើ​ម្រាម​ដៃ

ការឈឺចាប់ដៃមិនគួរត្រូវបានគេមើលស្រាលទេ។ ការឈឺដៃមួយចំនួនដែលបណ្តាលមកពីការរលាករ៉ាំរ៉ៃ ដូចជាជំងឺប្រគ្រីវ​ (gout) និងជំងឺរលាកសន្លាក់ឆ្អឹង អាច​បណ្តាលឲ្យមានការឈឺដៃខុសពីធម្មតា។ លក្ខខណ្ឌមួយចំនួនដែលបណ្តាល​ឲ្យឈឺដៃគឺធ្ងន់ធ្ងរណាស់ ដូចជាជំងឺ ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ។

ទីបី មនុស្សដែលរស់នៅបានយូរមានឈាមរត់ល្អនៅចុងម្រាមដៃរបស់ពួកគេ ដោយមិន​ប្រែពណ៌​ស្វាយខុសពីធម្មតា

ដើម្បីវាយតម្លៃសុខភាពទូទៅ​​ ម្រាមដៃ​​ក្លាយ​ជា​ចំណុច​​ចាំបាច់​ដែល​ត្រូវសង្កេតមើល​ដោយប្រុងប្រយ័ត្ន។ ចំពោះ​មនុស្ស​ធម្មតា ចរន្ត​ឈាម​នៅ​ចុង​ម្រាមដៃ​គឺ​ល្អ​ណាស់ ដោយ​មិន​មាន​ជំងឺ​ត្រអក​ខុស​ពី​ធម្មតា​ឡើយ។ ប្រសិនបើ ស្បែកឡើងស្វាយ (cyanosis) លេចឡើង សូមប្រុងប្រយ័ត្នចំពោះជំងឺ។

ស្បែកឡើងស្វាយ គឺជាបាតុភូតមួយដែលស្បែកនិងភ្នាសរំអិលប្រែទៅជាពណ៌ខៀវ ដែល​ពណ៌ស្វាយដោយសារតែការកើនឡើងនៃកំហាប់អេម៉ូក្លូប៊ីនក្នុងប្រព័ន្ធសរសៃឈាម (capillary) ថយចុះឈានដល់ឬលើសពី 5g / dl ។ តំបន់ដែលសំបូរទៅដោយ ប្រព័ន្ធសរសៃឈាម និងរាក់ដូចជាបបូរមាត់ ម្រាមដៃ ម្រាមជើង និងក្រចកជើង ជារឿយៗជាភស្តុតាងជាក់ស្តែង។

ទី​បួន មនុស្ស​ដែល​អាយុវែង​ មិន​មាន​ខូច​ទ្រង់ទ្រាយ​ម្រាមដៃ​ខុស​ធម្មតា​

ប្រសិនបើការខូចទ្រង់ទ្រាយមិនធម្មតាលេចឡើង សូមប្រុងប្រយ័ត្នចំពោះជំងឺដែល​អាច​កើត​​មាន​​។ ជំងឺដូចជាជំងឺ​ប្រគ្រីវ​ និងជំងឺរលាកសន្លាក់ឆ្អឹង អាចបណ្តាលឲ្យខូចទ្រង់ទ្រាយម្រាមដៃ។ ប្រភេទនៃការខូចទ្រង់ទ្រាយមួយទៀតត្រូវបានគេហៅថា ការច្របាច់ម្រាមដៃ។

បាតុភូតមួយ​​ទៀត​កើត​​នៅ​​ចុងម្រាមដៃ ដោយ​ឡើងក្រាស់ដូចស្គរ ក្រចកកោងឡើងពីគល់ដល់ចុង បង្កើតមុំរវាងស្បែកខាងក្រោយម្រាមដៃ និងក្រចក១៨០ដឺក្រេ (ធម្មតាសម្រាប់មនុស្សម្នាក់គឺ ១៦០ដឺក្រេ)។ មូលហេតុគឺដោយសារតែខ្វះអុកស៊ីហ្សែន​ក្នុងឈាមរត់ជុំវិញ ធ្វើឲ្យឈាមបញ្ចេញសារធាតុ vasoactive ដូចជា សេរ៉ូតូនីន, សមាសធាតុដូចជា​អរម៉ូន prostaglandin សារធាតុទាំងនេះពង្រីកសរសៃឈាមក្នុងតំបន់ ធ្វើឲ្យជាលិកាប្រែជាទន់​។

ជំងឺ​ទូទៅ​ដែល​បង្ក​ឲ្យមានភាព​​ច្របូកច្របល់​គឺ​ជំងឺ​សួត​ ដូចជា មហារីក​សួត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ជំងឺហឺត របេង ជំងឺ​សរសៃ​សួត សុទ្ធតែ​អាច​នាំឲ្យខូច​ទ្រង់ទ្រាយ​ម្រាមដៃ​។

ទី​៥ មនុស្ស​ដែល​រស់​បាន​យូរ​ មិន​មាន​អាការៈ​រមួល​ក្រពើ​ខុស​ពី​ធម្មតា​ទេ

មនុស្សជាច្រើនទទួលរងនូវការរមួលក្រពើជាទៀងទាត់ ហើយនេះមិនគួរត្រូវបានគិតស្រាលនោះទេ។ កុំគ្រាន់តែសន្មត់ថាការ​រមួលក្រពើគឺបណ្តាលមកពីកង្វះជាតិកាល់ស្យូម។ ជាការពិត ជំងឺសរសៃឈាមជាច្រើនអាចបណ្តាលឲ្យរមួលក្រពើមិនធម្មតា។

ចំណាំ៖ អត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ ហើយមិនមានបំណងជំនួសការណែនាំផ្នែកវេជ្ជសាស្រ្តទេ។ រាល់បញ្ហាសុខភាពត្រូវការការណែនាំពីអ្នកឯកទេសរបសលោកអ្នក៕

រូបតំណាង

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

The post មាន​លក្ខណៈ​ទាំង​៥​​នេះ នៅ​លើ​ម្រាម​ដៃ​ ច្រើន​តែ​សម្គាល់​​មនុស្ស​​មាន​​អាយុ​វែង​ appeared first on Kampuchea Thmey Daily.

ប្រវែងម្រាមដៃ អាចទាយដឹងពីចរិតខាងក្នុងថា ជាមនុស្សប្រភេទណា
តើអ្នកដឹងទេថា សរីរាង្គនៅក្នុងខ្លួនអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើង។ ជាមួយគ្នានេះ​ ប្រវែងម្រាមដៃត្រូវបានគេស្គាល់ថា ជា​សរីរាង្គ​មួយ​ក្នុងចំណោមសរីរាង្គ​ដែល​ពិពណ៌នា​ អំពី​អត្តសញ្ញាណ​របស់ម្ចាស់បានយ៉ាងល្អ។

ខាងក្រោមនេះ​ នឹងប្រាប់អ្នកថា ​តើ​ប្រវែងម្រាមដៃ វែងឬខ្លី​ នឹង​បញ្ចាក់​បុគ្គលិក​លក្ខណៈអ្វីខ្លះ​ចេញ​ពីក្នុងខ្លួនយើង។

១ ម្រាមដៃ​ចង្អុល និងម្រាមដៃនាងមានប្រវែងដូចគ្នា

ប្រសិនបើម្រាមដៃចង្អុល និងម្រាមដៃនាងមានប្រវែងដូចគ្នា នេះ​បញ្ចាក់​ថា​ អ្នក​មាន​ទំនោរ​ជា​តំបន់​សុវត្ថិភាព​សម្រាប់មនុស្សផ្សេងទៀត។ អ្នកជាមនុស្ស​ដែល​ចូលចិត្ត​អ្នកណែនាំដល់​អ្នកដទៃ​ ចូលចិត្តស្តាប់​ ហើយជារឿយៗផ្តល់ដំបូន្មាន​ផងដែរ។ ដូច្នេះមនុស្សជុំវិញ​តែង​ចង់និយាយជាមួយអ្នក  ដោយសារតែ​យើង​តែង​​​ធ្វើឲ្យ​អ្នកដទៃ​មាន​អារម្មណ៍ល្អ និង​សុខស្រួល​ជានិច្ច។ លើសពីនេះទៅទៀត អ្នកក៏ជាមនុស្សចូលចិត្តជួយអ្នក​ដទៃផងដែរ។ ប៉ុន្តែគុណវិបត្តិនៃ​បុគ្គលិកលក្ខណៈ​នេះ​ យើង​​នឹងក្លាយជាមនុស្ស​ងាយ​ស្រួ​លបំផុត​ ដែល​អ្នក​ជុំវិញ​ងាយ​បោកចិត្ត​បាន​ជា​ញឹកញាប់។

២ ម្រាមដៃចង្អុលវែង​ជាង​ម្រាមដៃនាង

ប្រសិនបើម្រាមដៃចង្អុលវែង ជាងម្រាមដៃ​នាង នោះមានន័យថា អ្នក​កើតមកដើម្បីក្លាយ​ជា​អ្នក​ដឹកនាំ។ ជាពិសេស​បើ​មាន​បញ្ហា អ្នក​នឹង​ឆាប់​រហ័ស ហើយក៏​ពូកែ​ដោះស្រាយ​បញ្ហា​ភ្លាមៗ។ ព្រោះ​អ្នក​​​មាន​ទំនុក​ចិត្ត និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កាន់​តំណែង​ជា​អ្នក​ដឹក​នាំ។ ខណៈពេល​ដែល​អ្នក​ផ្សេង​ទៀត ត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់​បង្គាប់​ ហើយទទួលយក​យោបល់​របស់​យើង។ ប៉ុន្តែ​គុណវិបត្តិ​នៃ​ទិដ្ឋភាព​របស់អ្នក​នេះគឺថា មនុស្សអាចមើលអ្នកថា យើងជាមនុស្សកាច និង​មាន​របប​ផ្ដាច់ការ​ចំពោះពួកគេ។

៣ ម្រាមដៃ​នាង​វែង​ជាង​ម្រាម​ដៃ​ចង្អុល

ប្រសិន​បើម្រាមដៃនាង​​ វែងជាងម្រាមដៃចង្អុល នោះមានន័យថា អ្នក​ជាមនុស្ស​មានមន្តស្នេហ៍ មាន​ទំនុកចិត្ត​ខ្ពស់។ ជារឿយៗមានសំណាងក្នុងស្នេហា ក្រៅ​ពី​នោះ អ្នក​ក៏​ជា​អ្នក​ប្រថុយ​ប្រថាន​ដែរ។ លទ្ធផលដែលការ​ប្រថុយប្រថាន​របស់អ្នកនឹងប្រែជាល្អ​ជានិច្ច។ ប៉ុន្តែ​ជាមួយ​នឹង​បុគ្គលិក​លក្ខណៈ​ប្រថុយប្រថាន  វាធ្វើ​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​អ្នក​ជា​មនុស្ស​ឆេវឆាវ​បន្តិច។ តែចំណុចល្អគឺ វា​អាច​ឲ្យ​អ្នក​ដទៃ​ដឹង​ថា ​អ្នក​ត្រង់​ជាមួយ​គេ មិន​វៀចវេរ​ ហើយក៏​មិន​មែន​ប្រភេទ​ហុត​ទឹក​សម្លឹង​កាក់​ដែរ៕

គ្រូ ណុប

ចុចអាន៖ភេសជ្ជៈផឹករាល់ថ្ងៃ អាចទាយដឹងពីចរិតលក្ខណៈ ថាអ្នក ជាមនុស្សបែបណា ក្នុងរឿងស្នេហា

ចុចអាន៖ទម្លាយអត្តចរិត ថ្ងៃកំណើតទាំង ៧ ពេលមានស្នេហា

The post ប្រវែងម្រាមដៃ អាចទាយដឹងពីចរិតខាងក្នុងថា ជាមនុស្សប្រភេទណា appeared first on Kampuchea Thmey Daily.

ប្រជ្រុយនៅលើម្រាមដៃនីមួយៗ អាចប្រាប់ពីជោគវាសនារបស់ម្ចាស់យ៉ាងដូច្នេះ
នរវិទ្យាជឿថា បន្ថែមពីលើផ្នែកផ្សេងទៀតនៃរាងកាយ ប្រជ្រុយដែលលេចឡើងនៅលើម្រាមដៃទាំង ៥ ក៏ជាសញ្ញានៃការទស្សន៍ទាយពីបញ្ហាមួយចំនួនដែលយើងអាចជួបប្រទះនាពេលអនាគតផងដែរ។ តោះមកស្ដាប់ការបកស្រាយអត្ថន័យនៃប្រជ្រុយទាំងនោះ!

១. ប្រជ្រុយនៅលើម្រាមកូនដៃ

អ្នកណាដែលមានសំណាងមានប្រជ្រុយនៅលើម្រាមកូនដៃ ជាធម្មតាពួកគេមានភាពរហ័សរហួន ឆ្លាត ជាពិសេសសម្រេចចិត្តក្នុងការងារបានលឿន។ មនុស្សទាំងនេះ​ពូកែ​រកស៊ី ដូច្នេះ​​ផ្លូវ​ជីវិត​ងាយ​ទទួលបាន​ជោគជ័យ និង​ទ្រព្យសម្បត្តិ​ហូរហៀរ។

ក្រៅ​ពី​ការងារ​ប្រកប​ដោយ​ភាព​រលូន និង​ជោគជ័យ វិថី​ស្នេហា​របស់​អ្នក​មាន​ប្រជ្រុយ​កូនដៃ ​ក៏​ទទួលបាន​ភាព​សុខសាន្ត និង​មាន​សុភមង្គល​ខ្លាំង​ដែរ។ ទោះជាយ៉ាងណា គូស្នេហ៍ងាយមានជម្លោះក្នុងគ្រួសារដោយសារចិត្តឆេវឆាវ។

២. ប្រជ្រុយនៅលើម្រាមនាងដៃ

មនុស្សភាគច្រើនដែលមានប្រជ្រុយនៅលើម្រាមនាងដៃ ជាមនុស្សដែលចូលចិត្តស្វែងរកអ្វីថ្មីៗក្នុងជីវិត។ ដោយសារតែពួកគេស្រឡាញ់របៀបរស់នៅបែបនេះ ពួកគេច្រើនតែធ្វើអ្វីបែបសេរីនិយម និងចម្លែកពីមនុស្សផងបន្តិច។ ទោះបីជាពួកគេមានភាពប៉ិនប្រសប់ និងឆ្លាតវៃក៏ដោយ ប៉ុន្តែអាជីព និងទ្រព្យសម្បត្តិ មិនអំណោយផលខ្លាំងនោះទេ ដោយសារតែពួកគេមិនសូវយកចិត្តទុកដាក់ក្នុងការរកលុយ។

ម្រាមនាងដៃត្រូវបានចាត់ទុកជាម្រាមដៃពាក់ចិញ្ចៀនរៀបការ ដែលតំណាងឱ្យស្នេហា និងអាពាហ៍ពិពាហ៍ក្នុងគ្រួសារ ដូច្នេះទើបបានជាមនុស្សដែលមានប្រជ្រុយនៅលើម្រាមដៃនេះ ជាប្រភេទមនុស្សដែលមានមនោសញ្ចេតនាខ្លាំងក្នុងរឿងស្នេហា ប៉ុន្តែបែរឆាប់ធុញទ្រាន់គ្នាវិញ។ វិថីស្នេហាពួកគេជួបប្រទះបញ្ហាច្រើន ទាំងល្វីង ជូរចត់ និងផ្អែម ពោលគឺគ្រប់រសជាតិតែម្ដង។

៣. ប្រជ្រុយនៅលើម្រាមដៃកណ្តាល

យោងទៅតាមនរវិទ្យា មនុស្សដែលមានប្រជ្រុយនៅលើម្រាមដៃកណ្តាល មានភាពរឹងមាំ ឯករាជ្យនៅកន្លែងធ្វើការ និងមានសមត្ថភាពក្នុងការហាត់ពត់លត់ដំខ្លួនឯងបានយ៉ាងល្អ។ ឆាកជីវិតពួកគេកាន់តែជោគជ័យ ហើយការងារកាន់តែអំណោយផល ដោយសារចរិតរឹងមាំ ប្រឹងប្រែងរបស់គេ ដូច្នេះទ្រព្យសម្បត្តិនាពេលអនាគតនឹងមានស្ថិរភាព ហើយសម្បូរសប្បាយ។

បើ​និយាយ​ពី​​ស្នេហាវិញ អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ម្រាម​ដៃ​នេះ ពួកគេផ្អែមល្ហែមនឹងគ្នាល្អណាស់។

៤. ប្រជ្រុយនៅលើម្រាមដៃចង្អុល

ផ្ទុយពីមនុស្សមានប្រជ្រុយនៅលើម្រាមកូនដៃ អ្នកដែលមានប្រជ្រុយនៅលើម្រាមដៃចង្អុល ភាគច្រើនមានអត្តចរិតខ្មាស់អៀន ហើយជារឿយៗខ្វះទំនុកចិត្តលើកិច្ចការងារ។ យ៉ាងណាមិញ មនុស្សប្រភេទនេះមានមហិច្ឆតា ក្តីស្រមៃ ក្នុងអាជីព និងជីវិត ទើបបានជាទៅ​ថ្ងៃ​អនាគត ពួក​គេ​អាច​សម្រេច​បាន​នូវ​រឿង​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្សជុំវិញខ្លួន​ភ្ញាក់​ផ្អើល។

ចំណែកជីវិតគ្រួសាររបស់ពួកគេមានតែភាពសុខសាន្ត និងសុខសប្បាយ។ ជាពិសេស ស្ត្រីដែលមានប្រជ្រុយនៅលើម្រាមដៃនេះ ភាគច្រើនជាប្រភេទមនុស្សដែលមាន “លាភសក្ការៈ” នឹងមានអាពាហ៍ពិពាហ៍អំណោយផលល្អ ព្រមទាំងមានគ្រួសារដ៏កក់ក្តៅ។

៥. ប្រជ្រុយនៅលើមេដៃ

ប្រុសស្រីមានប្រជ្រុយដុះលើមេដៃ តែងតែមានបុគ្គលិកលក្ខណៈរឹងមាំ និងមានចក្ខុវិស័យខ្លាំងក្លា។ ថ្វីត្បិតតែពេលខ្លះ ពួកគេរឹងរូស និងអភិរក្សនិយមក្នុងគ្រប់បញ្ហាក៏ដោយ ប៉ុន្តែពួកគេមានភាពស្មោះត្រង់ និងចិត្តល្អណាស់។

មិនតែប៉ុណ្ណោះពួកគេពូកែរកលុយ ទោះបីពេលខ្លះចាយវាយខ្ជះខ្ជាយបន្តិច ប៉ុន្តែពួកគេខិតខំរកស៊ី ទើបជីវិតមិនជួបការលំបាកយូរឡើយ។ ដោយឡែកជីវិតគូ អ្នកដែលមានប្រជ្រុយនៅលើមេដៃ នឹងភព្វប្រសព្វជាមួយនឹងគ្រួសារដែលពោរពេញដោយសុភមង្គល៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រជ្រុយបុរស ៦កន្លែង នរវិទូជឿថា ជាកំណប់ជីវិត កម្ររកបាន

ចុចអាន៖ ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?

The post ប្រជ្រុយនៅលើម្រាមដៃនីមួយៗ អាចប្រាប់ពីជោគវាសនារបស់ម្ចាស់យ៉ាងដូច្នេះ appeared first on Kampuchea Thmey Daily.

ស្រ្តីកើតកូវីដ១៩ ម្នាក់ត្រូវកាត់ម្រាមដៃចោល
លោកយាយម្នាក់ដែលឆ្លងជំងឺកូវីដ១៩ ត្រូវកាត់ម្រាមដៃចំនួន៣ម្រាម បន្ទាប់ពីជំងឺនេះបានបំផ្លាញដល់សសៃឈាមរបស់នាង។

រូបភាពគួរឲ្យខ្លាចដែលត្រូវបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រមួយបានបង្ហាញ ម្រាមដៃរបស់លោកយាយអាយុ៨៦ឆ្នាំម្នាក់ ប្រែទៅជាពណ៌ខ្មៅ។

ក្រុមគ្រូពេទ្យនៅក្នុងប្រទេសអ៊ីតាលីដែលកាត់ម្រាមដៃរបស់លោកយាយ បានហៅករណីរបស់គាត់ថាជា “ការបង្ហាញឲ្យឃើញពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩”។

នៅក្នុងអ្នកជំងឺជាច្រើន ជំងឺកូវីដ១៩ត្រូវបានគេរកឃើញថាបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សរសៃឈាម ដែលបណ្តាលឲ្យមានការស្ទះដ៏គ្រោះថ្នាក់ឬគេស្គាល់ថា កំណកឈាម។

ថ្វីបើអ្នកជំនាញមិនប្រាកដថាហេតុអ្វីបានជាវីរុសនេះបណ្តាលឲ្យមានការកកស្ទះក៏ដោយ ប៉ុន្តែទ្រឹស្តីទូទៅគឺថា វាជាលទ្ធផលនៃប្រតិកម្មភាពស៊ាំដែលគេហៅថា “ព្យុះ Cytokine” ដែលធ្វើឲ្យរាងកាយវាយប្រហារជាលិកាដែលមានសុខភាពល្អ។

គេជឿជាក់ថា អ្នកជំងឺអ៊ីតាលីរូបនេះមានបញ្ហាកកឈាមដែលកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ម្រាមដៃរបស់នាង។

នៅពេលការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចូលជ្រុល វាអាចបំផ្លាញជាលិកាដែលមានសុខភាពល្អ។ ប្រសិនបើសរសៃឈាមត្រូវបានប៉ះពាល់ ពួកគេអាចលេចធ្លាយដែលបណ្តាលឲ្យសម្ពាធឈាមធ្លាក់ចុះនិងជំរុញឲ្យមានឱកាសនៃការកកឈាមកើតឡើង។

នេះមិនមែនជាលើកទី១ទេដែលអ្នកជំងឺកូវីដ ត្រូវការកាត់ម្រាមដៃរបស់ពួកគេ។

បុរសវ័យ៥៤ឆ្នាំម្នាក់មកពីទីក្រុង Studio រដ្ឋកាលីហ្វ័រនីញ៉ា បានកាត់ម្រាមដៃពីរដោយសារតែលទ្ធផលនៃការខូចខាតជាលិកានិងសាច់ដុំបន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

The post ស្រ្តីកើតកូវីដ១៩ ម្នាក់ត្រូវកាត់ម្រាមដៃចោល appeared first on Kampuchea Thmey Daily.