ព័ត៌មានអន្ដរជាតិ
ស្រ្តីកើតកូវីដ១៩ ម្នាក់ត្រូវកាត់ម្រាមដៃចោល
លោកយាយម្នាក់ដែលឆ្លងជំងឺកូវីដ១៩ ត្រូវកាត់ម្រាមដៃចំនួន៣ម្រាម បន្ទាប់ពីជំងឺនេះបានបំផ្លាញដល់សសៃឈាមរបស់នាង។
រូបភាពគួរឲ្យខ្លាចដែលត្រូវបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រមួយបានបង្ហាញ ម្រាមដៃរបស់លោកយាយអាយុ៨៦ឆ្នាំម្នាក់ ប្រែទៅជាពណ៌ខ្មៅ។

ក្រុមគ្រូពេទ្យនៅក្នុងប្រទេសអ៊ីតាលីដែលកាត់ម្រាមដៃរបស់លោកយាយ បានហៅករណីរបស់គាត់ថាជា “ការបង្ហាញឲ្យឃើញពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩”។
នៅក្នុងអ្នកជំងឺជាច្រើន ជំងឺកូវីដ១៩ត្រូវបានគេរកឃើញថាបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សរសៃឈាម ដែលបណ្តាលឲ្យមានការស្ទះដ៏គ្រោះថ្នាក់ឬគេស្គាល់ថា កំណកឈាម។

ថ្វីបើអ្នកជំនាញមិនប្រាកដថាហេតុអ្វីបានជាវីរុសនេះបណ្តាលឲ្យមានការកកស្ទះក៏ដោយ ប៉ុន្តែទ្រឹស្តីទូទៅគឺថា វាជាលទ្ធផលនៃប្រតិកម្មភាពស៊ាំដែលគេហៅថា “ព្យុះ Cytokine” ដែលធ្វើឲ្យរាងកាយវាយប្រហារជាលិកាដែលមានសុខភាពល្អ។
គេជឿជាក់ថា អ្នកជំងឺអ៊ីតាលីរូបនេះមានបញ្ហាកកឈាមដែលកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ម្រាមដៃរបស់នាង។
នៅពេលការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចូលជ្រុល វាអាចបំផ្លាញជាលិកាដែលមានសុខភាពល្អ។ ប្រសិនបើសរសៃឈាមត្រូវបានប៉ះពាល់ ពួកគេអាចលេចធ្លាយដែលបណ្តាលឲ្យសម្ពាធឈាមធ្លាក់ចុះនិងជំរុញឲ្យមានឱកាសនៃការកកឈាមកើតឡើង។

នេះមិនមែនជាលើកទី១ទេដែលអ្នកជំងឺកូវីដ ត្រូវការកាត់ម្រាមដៃរបស់ពួកគេ។
បុរសវ័យ៥៤ឆ្នាំម្នាក់មកពីទីក្រុង Studio រដ្ឋកាលីហ្វ័រនីញ៉ា បានកាត់ម្រាមដៃពីរដោយសារតែលទ្ធផលនៃការខូចខាតជាលិកានិងសាច់ដុំបន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


