Connect with us

វប្បធម៌ ជំនឿ

ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?

បានផុស

នៅ

ចាស់ៗពីដើមចំណាំនិយាយថា ស្រ្តីណាមានប្រជ្រុយក្បែរតំបន់ពិសេស ជាមនុស្សស្រីសំណាង និងជាមនុស្សស្រីទាក់ទាញមន្តស្នេហ៍ សម្បូរបុរសចោមរោមស្រឡាញ់។ យ៉ាងណាមិញ គេមិនប្រកែកនឹងជំនឿនេះឡើយ ព្រោះកន្លងមកគេសង្កេតឃើញ វាពិតដូចជាចាស់ៗថាមែន ខណៈតែប្រជ្រុយត្រង់តំបន់ដើមទ្រូងរបស់ស្រ្តី ​ក៏ជាប្រជ្រុយមន្តស្នេហ៍ និងផ្ដល់សំណាងដូចគ្នា។

ខាងក្រោមនេះជាប្រជ្រុយលើរាងកាយស្ត្រីទាំង ៥ ទីតាំង ដែលមនុស្សជាន់មុនជឿថា មានថាមពលអរូបិយ អាចនាំឱ្យខ្សែជីវិតរបស់ម្ចាស់ជួបលាភ ច្រើនជាងគ្រោះ ​ជាពិសេសជាប្រជ្រុយទាក់ទាញមនុស្សផងទាំងពួងឱ្យស្រឡាញ់ចូលចិត្ត និងតាមផ្ដល់ជំនួយជានិច្ច។

១. ប្រជ្រុយនៅលើសុដន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីដែលមានប្រជ្រុយត្រង់នេះ ភាគច្រើនជាមនុស្សមានសំណាងក្នុងការងារ និងជីវិត ហើយប្រសិនបើជួបការលំបាក នឹងមានបុរសតាមជួយជ្រោមជ្រែង។ ពួកគេជាបុគ្គល សម្បូរទ្រព្យចាយ វ័យកាន់តែចាស់ មុខរបរកាន់តែរីកចម្រើន ងាយនឹងជោគជ័យក្នុងមុខជំនួញ និងរបរនានា ឯជីវិត​គ្រួសារ​កាន់តែ​សម្បូរ​សប្បាយ​។

លើសពីនេះ ស្ត្រីមានប្រជ្រុយនៅលើសុដន់ ត្រូវបានចាត់ទុកជាក្រុមមនុស្សសំណាង ដែលគេរកឃើញភាគច្រើន នៅក្នុងត្រកូលអ្នកមាន ឬជាភរិយារបស់បុរសសម្បូរទ្រព្យធន។

២. ប្រជ្រុយនៅក្រោមសុដន់

5 vị trí nốt ruồi xuất hiện ở khu vực kín của phụ nữ

ក្រៅពីប្រជ្រុយដែលដុះពីលើសុដន់ ប្រជ្រុយដែលលេចឡើងនៅខាងក្រោម ក៏ត្រូវបានចាត់ទុកថាជាទីតាំងសំណាងល្អសម្រាប់ម្ចាស់ផងដែរ។ យោងទៅតាមនរវិទ្យា ប្រជ្រុយដែលដុះនៅក្នុងកន្លែងនេះ ងាយនាំឱ្យស្ត្រីជោគជ័យក្នុងអាជីព និងអាពាហ៍ពិពាហ៍។ ជាពិសេស ជីវិតរបស់នាងកាន់តែ​សម្បូរ​សប្បាយ ​ក្រោយមានគ្រួសារ។

៣. ប្រជ្រុយត្រង់លង្វែកទ្រូង

5 vị trí nốt ruồi xuất hiện ở khu vực kín của phụ nữ

ប្រជ្រុយត្រង់លង្វែកទ្រូងរបស់ស្ត្រី ត្រូវបានគេចាត់ទុកជាកន្លែងតំណាងឱ្យភាពស្ដុកស្ដម្ភនៃទ្រព្យសម្បត្តិ។ ដូច្នេះហើយ ស្រ្តីណាមានសំណាងបានប្រជ្រុយត្រង់នេះ មានន័យថានាងនឹងជោគជ័យខ្លាំង ហើយសម្បូរលុយកាក់ចាយវាយនាពេលអនាគត។

ក្រៅ​ពីនោះ ប្រជ្រុយ​នេះ​ក៏​ជួយ​ឲ្យម្ចាស់ មាន​លាភ​សំណាង​ច្រើន ជាពិសេស​ក្នុង​ការងារ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ព្រោះស្ត្រីភាគច្រើនដែលមានប្រជ្រុយដុះនៅតំបន់នេះ ពូកែគណនាណាស់ ដូច្នេះហើយ ទោះបីជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ ពួកគេនឹងយកឈ្នះវាយ៉ាងឆាប់រហ័ស។

៤. ប្រជ្រុយនៅលើដើមទ្រូង

5 vị trí nốt ruồi xuất hiện ở khu vực kín của phụ nữ

ស្ត្រី​ដែលមាន​ប្រជ្រុយ​នេះ ​ ​ជា​សញ្ញា​នៃ​អ្នក​ដែល​កើតមក​មាន​ជោគវាសនាខាង​ទ្រព្យសម្បត្តិ និង​សុភមង្គល​តាំងពី​តូច​មក​ម្ល៉េះ​។ នេះ​ក៏​ជា​ទីតាំង​ដែលជួយឱ្យនាង​ងាយ​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ឋានៈខ្ពង់ខ្ពស់ផងដែរ។ នៅថ្ងៃអនាគតនាងនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជីវិតមានសុភមង្គលបំផុត។

៥. ប្រជ្រុយនៅលើត្រគាក

5 vị trí nốt ruồi xuất hiện ở khu vực kín của phụ nữ

នរវិទ្យាជឿថា ប្រជ្រុយនៅលើត្រគាក ជាមនុស្សមានសមត្ថភាពធ្វើការបានល្អ និងមានភាពមោះមុតក្នុងការរកលុយ ហើយបន្ទាប់ពីនោះមក ជីវិតរបស់នាងនឹងរស់នៅដោយប្រណីត។

ជាពិសេសនាងមានភាពវៃឆ្លាត និងមានសមត្ថភាពក្នុងការដឹកនាំយ៉ាងល្អមិនថាខ្លួនឯង ឬដឹកនាំអ្នកដទៃនោះទេ។ នៅពេលនាងឈានដល់វ័យកណ្ដាល ជីវិតរបស់ច្រើនតែមានភាពរុងរឿង មានទាំងអំណាច និងកេរ្តិ៍ឈ្មោះ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រជ្រុយកម្រ ៤កន្លែង បុរាណចារមកជាមនុស្សមានលាភធំ

ចុចអាន៖ ស្នាមផ្នូក ឬខ្នៅ ៤កន្លែង បញ្ជាក់ពី​ស្ថានភាពជីវិត​ និង​​ទ្រព្យសម្បត្តិរបស់អ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម