វប្បធម៌ ជំនឿ
ប្រជ្រុយនៅលើម្រាមដៃនីមួយៗ អាចប្រាប់ពីជោគវាសនារបស់ម្ចាស់យ៉ាងដូច្នេះ
នរវិទ្យាជឿថា បន្ថែមពីលើផ្នែកផ្សេងទៀតនៃរាងកាយ ប្រជ្រុយដែលលេចឡើងនៅលើម្រាមដៃទាំង ៥ ក៏ជាសញ្ញានៃការទស្សន៍ទាយពីបញ្ហាមួយចំនួនដែលយើងអាចជួបប្រទះនាពេលអនាគតផងដែរ។ តោះមកស្ដាប់ការបកស្រាយអត្ថន័យនៃប្រជ្រុយទាំងនោះ!
១. ប្រជ្រុយនៅលើម្រាមកូនដៃ

អ្នកណាដែលមានសំណាងមានប្រជ្រុយនៅលើម្រាមកូនដៃ ជាធម្មតាពួកគេមានភាពរហ័សរហួន ឆ្លាត ជាពិសេសសម្រេចចិត្តក្នុងការងារបានលឿន។ មនុស្សទាំងនេះពូកែរកស៊ី ដូច្នេះផ្លូវជីវិតងាយទទួលបានជោគជ័យ និងទ្រព្យសម្បត្តិហូរហៀរ។
ក្រៅពីការងារប្រកបដោយភាពរលូន និងជោគជ័យ វិថីស្នេហារបស់អ្នកមានប្រជ្រុយកូនដៃ ក៏ទទួលបានភាពសុខសាន្ត និងមានសុភមង្គលខ្លាំងដែរ។ ទោះជាយ៉ាងណា គូស្នេហ៍ងាយមានជម្លោះក្នុងគ្រួសារដោយសារចិត្តឆេវឆាវ។
២. ប្រជ្រុយនៅលើម្រាមនាងដៃ

មនុស្សភាគច្រើនដែលមានប្រជ្រុយនៅលើម្រាមនាងដៃ ជាមនុស្សដែលចូលចិត្តស្វែងរកអ្វីថ្មីៗក្នុងជីវិត។ ដោយសារតែពួកគេស្រឡាញ់របៀបរស់នៅបែបនេះ ពួកគេច្រើនតែធ្វើអ្វីបែបសេរីនិយម និងចម្លែកពីមនុស្សផងបន្តិច។ ទោះបីជាពួកគេមានភាពប៉ិនប្រសប់ និងឆ្លាតវៃក៏ដោយ ប៉ុន្តែអាជីព និងទ្រព្យសម្បត្តិ មិនអំណោយផលខ្លាំងនោះទេ ដោយសារតែពួកគេមិនសូវយកចិត្តទុកដាក់ក្នុងការរកលុយ។
ម្រាមនាងដៃត្រូវបានចាត់ទុកជាម្រាមដៃពាក់ចិញ្ចៀនរៀបការ ដែលតំណាងឱ្យស្នេហា និងអាពាហ៍ពិពាហ៍ក្នុងគ្រួសារ ដូច្នេះទើបបានជាមនុស្សដែលមានប្រជ្រុយនៅលើម្រាមដៃនេះ ជាប្រភេទមនុស្សដែលមានមនោសញ្ចេតនាខ្លាំងក្នុងរឿងស្នេហា ប៉ុន្តែបែរឆាប់ធុញទ្រាន់គ្នាវិញ។ វិថីស្នេហាពួកគេជួបប្រទះបញ្ហាច្រើន ទាំងល្វីង ជូរចត់ និងផ្អែម ពោលគឺគ្រប់រសជាតិតែម្ដង។
៣. ប្រជ្រុយនៅលើម្រាមដៃកណ្តាល

យោងទៅតាមនរវិទ្យា មនុស្សដែលមានប្រជ្រុយនៅលើម្រាមដៃកណ្តាល មានភាពរឹងមាំ ឯករាជ្យនៅកន្លែងធ្វើការ និងមានសមត្ថភាពក្នុងការហាត់ពត់លត់ដំខ្លួនឯងបានយ៉ាងល្អ។ ឆាកជីវិតពួកគេកាន់តែជោគជ័យ ហើយការងារកាន់តែអំណោយផល ដោយសារចរិតរឹងមាំ ប្រឹងប្រែងរបស់គេ ដូច្នេះទ្រព្យសម្បត្តិនាពេលអនាគតនឹងមានស្ថិរភាព ហើយសម្បូរសប្បាយ។
បើនិយាយពីស្នេហាវិញ អ្នកដែលមានប្រជ្រុយនៅលើម្រាមដៃនេះ ពួកគេផ្អែមល្ហែមនឹងគ្នាល្អណាស់។
៤. ប្រជ្រុយនៅលើម្រាមដៃចង្អុល

ផ្ទុយពីមនុស្សមានប្រជ្រុយនៅលើម្រាមកូនដៃ អ្នកដែលមានប្រជ្រុយនៅលើម្រាមដៃចង្អុល ភាគច្រើនមានអត្តចរិតខ្មាស់អៀន ហើយជារឿយៗខ្វះទំនុកចិត្តលើកិច្ចការងារ។ យ៉ាងណាមិញ មនុស្សប្រភេទនេះមានមហិច្ឆតា ក្តីស្រមៃ ក្នុងអាជីព និងជីវិត ទើបបានជាទៅថ្ងៃអនាគត ពួកគេអាចសម្រេចបាននូវរឿងជាច្រើនដែលធ្វើឲ្យមនុស្សជុំវិញខ្លួនភ្ញាក់ផ្អើល។
ចំណែកជីវិតគ្រួសាររបស់ពួកគេមានតែភាពសុខសាន្ត និងសុខសប្បាយ។ ជាពិសេស ស្ត្រីដែលមានប្រជ្រុយនៅលើម្រាមដៃនេះ ភាគច្រើនជាប្រភេទមនុស្សដែលមាន “លាភសក្ការៈ” នឹងមានអាពាហ៍ពិពាហ៍អំណោយផលល្អ ព្រមទាំងមានគ្រួសារដ៏កក់ក្តៅ។
៥. ប្រជ្រុយនៅលើមេដៃ

ប្រុសស្រីមានប្រជ្រុយដុះលើមេដៃ តែងតែមានបុគ្គលិកលក្ខណៈរឹងមាំ និងមានចក្ខុវិស័យខ្លាំងក្លា។ ថ្វីត្បិតតែពេលខ្លះ ពួកគេរឹងរូស និងអភិរក្សនិយមក្នុងគ្រប់បញ្ហាក៏ដោយ ប៉ុន្តែពួកគេមានភាពស្មោះត្រង់ និងចិត្តល្អណាស់។
មិនតែប៉ុណ្ណោះពួកគេពូកែរកលុយ ទោះបីពេលខ្លះចាយវាយខ្ជះខ្ជាយបន្តិច ប៉ុន្តែពួកគេខិតខំរកស៊ី ទើបជីវិតមិនជួបការលំបាកយូរឡើយ។ ដោយឡែកជីវិតគូ អ្នកដែលមានប្រជ្រុយនៅលើមេដៃ នឹងភព្វប្រសព្វជាមួយនឹងគ្រួសារដែលពោរពេញដោយសុភមង្គល៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រជ្រុយបុរស ៦កន្លែង នរវិទូជឿថា ជាកំណប់ជីវិត កម្ររកបាន
ចុចអាន៖ ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


