វប្បធម៌ ជំនឿ
ទម្លាយអត្តចរិត ថ្ងៃកំណើតទាំង ៧ ពេលមានស្នេហា
ស្នេហានឹងធ្វើឲ្យមនុស្សប្រែប្រួល ទៅជាបុគ្គលមួយផ្សេងទៀត ខណៈអ្នកខ្លះបានប្ដូរទម្លាប់ពីបែបនេះ ទៅជាបែបនោះ។យ៉ាងណាមិញអត្ថបទខាងក្រោមនេះ នឹងនាំមិត្តអ្នកអានឲ្យដឹងថា តើអ្នកអត្ថចរិតអ្នកនឹងទៅជាបែបណា នៅពេលដែលស្នេហាជ្រាបចូលមកដល់។
សូមអានលម្អិតខាងក្រោមនេះ៖
ថ្ងៃច័ន្ទ
បុគ្គលនេះមានចិត្តរង្គោះរង្គើ ងាយរសើប ងាយផ្ដល់ក្ដីស្រលាញ់ដល់គេ។ ពេលចូលចិត្ត តែងគិតថានឹងស្រលាញ់យកតែម្ដង ដោយមិនគិតមុខក្រោយថា នឹងមានអ្វីកើតឡើង។
ថ្ងៃអង្គារ
មនុស្សកើតក្នុងថ្ងៃអង្គារ មានចិត្តរឹងត្អឹងបន្តិច ខណៈមាត់និយាយថាមិនស្រលាញ់ ឬមិនខ្វល់ ដើម្បីឲ្យមើលទៅរឹងមាំនៅខាងក្រៅ ប៉ុន្តែនៅខាងក្នុងចិត្តទន់ខ្សោយ ងាយរសើបណាស់។ តាមពិតបុគ្គលនេះ ចូលចិត្តឲ្យគេយកចិត្តទុកដាក់នឹងខ្លួនហើយបើស្រលាញ់គេ អស់ពីពោះអស់ពីពង់ តែមិនព្រមបង្ហើបវាចាសោះឡើយ។
ថ្ងៃពុធ
មនុស្សកើតក្នុងថ្ងៃពុធ ជាបុគ្គលគោរពស្រឡាញ់យកសេចក្ដីស្រឡាញ់ មានជំហរលះបង់ខ្លាំងពេកដល់ដៃគូ ដែលពេលខ្លះទំនាក់ទំនងត្រូវបញ្ចប់ ដោយសារយើងផ្ដល់ឲ្យអ្នកដទៃច្រើនពេក។ ដូច្នេះសូមស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ បើលះបង់ខុស អ្នកអាចនឹងសោកស្ដាយ។
ថ្ងៃព្រហស្បតិ៍
ពូកែចែចង់ តែចង់មានស្នេហាបែបសំងាត់ៗ មិនចង់ប្រកូកប្រកាសឲ្យអ្នកណាដឹង។ បើស្រឡាញ់នរណាម្នាក់ ស្រលាញ់គេអស់ពីចិត្ត តែនៅតែអាត្មានិយមសម្រាប់ខ្លួនឯងពេក ទើបចេះតែឈឺចិត្តនឹងរឿងដដែល។
ថ្ងៃសុក្រ
អ្នកកើតថ្ងៃសុក្រ មានទម្លាប់ខូចចិត្តនឹងរឿងស្នេហាដដែលៗ តែក៏ឆាប់បាត់ទៅវិញលឿន។ តែបុគ្គលនេះក៏មានភាពស្មោះត្រង់នឹងសេចក្ដីស្នេហាដែរ។
ថ្ងៃសៅរ៍
ជាមនុស្សចូលចិត្តការប្រច័ណ្ឌ មិនទុកចិត្តអ្នកណាមកក្បែរសង្សារខ្លួនឡើយ។ ម៉្យាងទៀត គេក៏ជាបុគ្គលដែលលះបង់ដើម្បីស្នេហាផងដែរ។

ថ្ងៃអាទិត្យ
ជាមនុស្សដែលងាយស្រួល មានចរិតល្អ ចេះធ្វើរឿងឲ្យសប្បាយចិត្តដោយខ្លួនឯងក្នុងរឿងស្នេហា។ មានទម្លាប់សុំទោសចេះដាក់ខ្លួនទោះបីជាមានរឿងខ្លះខុសក៏ដោយ។
ក្រោយបានអានអត្ថបទរួចមក តើមិត្តអ្នកអានរបស់គ្រូណុបកើតនៅក្នុងថ្ងៃណាដែរ? តើអ្នកមានចរិតពិត ដូចដែលបានរៀបរាប់ខាងលើដែរឬទេ?
គ្រូ ណុប
ចុចអាន៖អាហារដែលអ្នកចូលចិត្តញ៉ាំខ្លាំងបំផុត អាចមើលដឹងពីចរិតលក្ខណៈខាងក្នុង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ