វប្បធម៌ ជំនឿ
ប្រវែងម្រាមដៃ អាចទាយដឹងពីចរិតខាងក្នុងថា ជាមនុស្សប្រភេទណា
តើអ្នកដឹងទេថា សរីរាង្គនៅក្នុងខ្លួនអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើង។ ជាមួយគ្នានេះ ប្រវែងម្រាមដៃត្រូវបានគេស្គាល់ថា ជាសរីរាង្គមួយក្នុងចំណោមសរីរាង្គដែលពិពណ៌នា អំពីអត្តសញ្ញាណរបស់ម្ចាស់បានយ៉ាងល្អ។
ខាងក្រោមនេះ នឹងប្រាប់អ្នកថា តើប្រវែងម្រាមដៃ វែងឬខ្លី នឹងបញ្ចាក់បុគ្គលិកលក្ខណៈអ្វីខ្លះចេញពីក្នុងខ្លួនយើង។
១ ម្រាមដៃចង្អុល និងម្រាមដៃនាងមានប្រវែងដូចគ្នា

ប្រសិនបើម្រាមដៃចង្អុល និងម្រាមដៃនាងមានប្រវែងដូចគ្នា នេះបញ្ចាក់ថា អ្នកមានទំនោរជាតំបន់សុវត្ថិភាពសម្រាប់មនុស្សផ្សេងទៀត។ អ្នកជាមនុស្សដែលចូលចិត្តអ្នកណែនាំដល់អ្នកដទៃ ចូលចិត្តស្តាប់ ហើយជារឿយៗផ្តល់ដំបូន្មានផងដែរ។ ដូច្នេះមនុស្សជុំវិញតែងចង់និយាយជាមួយអ្នក ដោយសារតែយើងតែងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ល្អ និងសុខស្រួលជានិច្ច។ លើសពីនេះទៅទៀត អ្នកក៏ជាមនុស្សចូលចិត្តជួយអ្នកដទៃផងដែរ។ ប៉ុន្តែគុណវិបត្តិនៃបុគ្គលិកលក្ខណៈនេះ យើងនឹងក្លាយជាមនុស្សងាយស្រួលបំផុត ដែលអ្នកជុំវិញងាយបោកចិត្តបានជាញឹកញាប់។
២ ម្រាមដៃចង្អុលវែងជាងម្រាមដៃនាង

ប្រសិនបើម្រាមដៃចង្អុលវែង ជាងម្រាមដៃនាង នោះមានន័យថា អ្នកកើតមកដើម្បីក្លាយជាអ្នកដឹកនាំ។ ជាពិសេសបើមានបញ្ហា អ្នកនឹងឆាប់រហ័ស ហើយក៏ពូកែដោះស្រាយបញ្ហាភ្លាមៗ។ ព្រោះអ្នកមានទំនុកចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការកាន់តំណែងជាអ្នកដឹកនាំ។ ខណៈពេលដែលអ្នកផ្សេងទៀត ត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់បង្គាប់ ហើយទទួលយកយោបល់របស់យើង។ ប៉ុន្តែគុណវិបត្តិនៃទិដ្ឋភាពរបស់អ្នកនេះគឺថា មនុស្សអាចមើលអ្នកថា យើងជាមនុស្សកាច និងមានរបបផ្ដាច់ការចំពោះពួកគេ។
៣ ម្រាមដៃនាងវែងជាងម្រាមដៃចង្អុល

ប្រសិនបើម្រាមដៃនាង វែងជាងម្រាមដៃចង្អុល នោះមានន័យថា អ្នកជាមនុស្សមានមន្តស្នេហ៍ មានទំនុកចិត្តខ្ពស់។ ជារឿយៗមានសំណាងក្នុងស្នេហា ក្រៅពីនោះ អ្នកក៏ជាអ្នកប្រថុយប្រថានដែរ។ លទ្ធផលដែលការប្រថុយប្រថានរបស់អ្នកនឹងប្រែជាល្អជានិច្ច។ ប៉ុន្តែជាមួយនឹងបុគ្គលិកលក្ខណៈប្រថុយប្រថាន វាធ្វើឲ្យមនុស្សមើលឃើញថាអ្នកជាមនុស្សឆេវឆាវបន្តិច។ តែចំណុចល្អគឺ វាអាចឲ្យអ្នកដទៃដឹងថា អ្នកត្រង់ជាមួយគេ មិនវៀចវេរ ហើយក៏មិនមែនប្រភេទហុតទឹកសម្លឹងកាក់ដែរ៕
គ្រូ ណុប
ចុចអាន៖ភេសជ្ជៈផឹករាល់ថ្ងៃ អាចទាយដឹងពីចរិតលក្ខណៈ ថាអ្នក ជាមនុស្សបែបណា ក្នុងរឿងស្នេហា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


