យោធា Archives - Kampuchea Thmey Daily

មេទ័ពម៉ាឡេស៊ី កោតសរសើរកងទ័ពកម្ពុជា អត់ធ្មត់ខ្ពស់មិនផ្ទុះអាវុធ ទោះបីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មានភាពរសើប
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានកោតសរសើរកងទ័ពកម្ពុជាដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ និងមិនផ្ទុះអាវុធ ទោះបីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅមានភាពរសើបក៏ដោយ។ ទន្ទឹមនឹងនេះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងម៉ាឡេស៊ី ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់អាស៊ាន។

ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

ជាការឆ្លើយតបចំពោះការទទួលស្វាគមន៍ពីភាគីកម្ពុជា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។ មេទ័ពម៉ាឡេស៊ី ក៏បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។

ភាគីម៉ាឡេស៊ី ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។

ជាការឆ្លើយបត លោក វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។

លោកក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។

ក្នុងជំនួបនេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ការចែករំលែកព័ត៌មាន និងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រសំណើររបស់ភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល៕

The post មេទ័ពម៉ាឡេស៊ី កោតសរសើរកងទ័ពកម្ពុជា អត់ធ្មត់ខ្ពស់មិនផ្ទុះអាវុធ ទោះបីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មានភាពរសើប appeared first on Kampuchea Thmey Daily.

អបអរសាទរ! ទាហានកម្ពុជា៤រូប បញ្ចប់ថ្នាក់អនុបណ្ឌិតយោធានៅរុស្ស៊ី ក្នុងនោះក៏មានជំនាញថតដ្រូនពីលើអាកាស
នាយទាហានកម្ពុជា ០៤រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា (វិស្វករជំនាញ) ជំនាន់ទី៩៩ រយៈពេល ៦ឆ្នាំ ពីបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា នៃសហព័ន្ធរុស្ស៊ី លើជំនាញថតដ្រូនពីលើអាកាស និងព័ត៌មានភូមិសាស្រ្ត។

យោងតាមហ្វេសប៊ុករបស់សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បង្ហោះសារអបអរសាទរនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ បានឱ្យដឹងថា នាយទាហានដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធារួមមានលោកអនុសេនីយ៍ទោ រាជ​ វិរៈ​វង្ស​ ជំ​នាញ​ផែនទី​ព័ត៌មាន​ភូមិ​សាស្ត្រ​ លោកអនុសេនីយ៍ទោ​ ខន​ ឧត្ដម​ ជំ​នាញ​ផែនទី​ព័ត៌មាន​ភូមិ​សាស្ត្រ​ លោកអនុសេនីយ៍ទោ​ ឃួន​ រដ្ឋា​ ជំនាញថត​ដ្រូនពីលលើអាកាស និងលោកអនុសេនីយ៍ទោ​ ឥន្ទ​ សុផែន​ ជំនាញថត​ដ្រូនពីលើអាកាស។

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សមាគម ជូនពរឱ្យនាយទាហានទាំង ០៤រូប ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យបន្ថែមទៀតក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។

គួរជម្រាបថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី សម្រាប់ឆ្នាំ ២០២៦នេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សម្រេចបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជារហូតដល់ ៦០នាក់ ដែលចំនួននេះមានការកើនឡើងពីឆ្នាំមុនៗ។ ក្នុងនោះនិស្សិតដែលទទួលបានអាហារូបករណ៍ មានឱកាសសិក្សាជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យនានា និង ផ្តល់ឱកាសដល់និស្សិតកម្ពុជាសិក្សាជំនាញវិស្វកម្មយន្តហោះ និងបច្ចេកទេសគីមីជាដើម៕

The post អបអរសាទរ! ទាហានកម្ពុជា៤រូប បញ្ចប់ថ្នាក់អនុបណ្ឌិតយោធានៅរុស្ស៊ី ក្នុងនោះក៏មានជំនាញថតដ្រូនពីលើអាកាស appeared first on Kampuchea Thmey Daily.

អតីត​ថ្នាក់​ដឹកនាំ​យោធា​កំពូល​ៗ​​ចិន​ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ទាក់​ទង​នឹង​អំពើពុករលួយ ស្របពេល​អ្នក​ខ្លះ​ឈាន​ដល់​ប្រហារ​ជីវិត​
​​ប្រឈម​ទោស​ប្រហារ​ជីវិត អតីតរដ្ឋមន្ត្រីក្រសួង​ការពារជាតិចិន លោក Wei Fenghe និង លោក Li Shangfu ​ត្រូវ​បាន​​​ព្យួរទោសរយៈពេលពីរឆ្នាំ​​ក្នុង​បទចោទប្រកាន់​ក្នុង​អំពើ​ពុករលួយ​និងបញ្ជាក់​ពី​​ការ​បោស​សម្អាត​ក្នុងវិស័យ​យោធា។ ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋចិន​ Xinhua បាន​រាយការណ៍​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សាល​ក្រម​តុលាការយោធានេះ មានន័យថា ទោសប្រហារជីវិតរបស់​អតីត​រដ្ឋមន្ត្រី​​​ការ​ពារ​​ទាំងពីរ​ នឹងត្រូវប្តូរទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពី​ព្យូរទោស​ប្រហារជីវិត​​ពីរឆ្នាំ ដោយគ្មានលទ្ធភាពនៃការបន្ធូរបន្ថយទោស ឬការលើកលែងទោសឡើយ។ នេះបើយោងតាមការចុះផ្សាយ​ដដែល​ ។

ប្រទេស​ចិន​​ ផ្តោត​លើ​កង​កម្លាំងប្រដាប់អាវុធពី​ថ្នាក់​លើ​ដល់​ក្រោម​​ ​ជាគោលដៅ​ចម្បងមួយនៃការបង្ក្រាប​អំពើ​ពុក​រលួយយ៉ាងទូលំទូលាយ ដែល​បញ្ជាដោយប្រធានាធិបតី លោក ស៊ី​ ជីន​ពីង​ បន្ទាប់ពីឡើង​កាន់អំណាចក្នុងឆ្នាំ២០១២ ។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង។ រូបភាព៖ SCP

ទោះ​បី​ជា​ប្រទេស​ចិន​នឹង​កាត់​ទោស​​ថ្នាក់​ដឹកនាំ​យោធាកំពូល​​​ទាំង​ពីរ​ក្តី តែ​ពួក​គេ​​ធ្លាប់​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​មាន​ស្នាដៃ​ច្រើន​ដែរ​។ ខាងក្រោម​នេះ​គឺ​ជា​ប្រវត្តិ​សង្ខេប​​របស់​ថ្នាក់​ដឹកនាំ​យោធា​កំពូល​​​របស់​ចិន​ដែលទទួលការ​ព្យួរ​ទោស​ប្រហារ​ជីវិត​រយៈពេល​២ឆ្នាំ​​។​

លោក Wei Fenghe ៖ បុរស​រូប​នេះ បានបម្រើការ​ជាទីប្រឹក្សា​រដ្ឋ និងជារដ្ឋ​មន្ត្រីក្រសួង​ការពារជាតិចិន​។ ក្នុងតួនាទីនេះ លោកគឺជាតំណាងយោធា​កំពូលរបស់ប្រទេស​នៅក្នុងរដ្ឋាភិបាល ទទួលខុសត្រូវលើគោលនយោបាយការពារ​ជាតិ ការទូត​យោធា និងតំណាងឱ្យកងទ័ព​រំដោះប្រជាជន​ (PLA) នៅលើឆាកអន្តរជាតិ។ លោក​ក៏ជាឧត្តមសេនីយ៍​នៅក្នុង PLA ហើយ​ពីមុនបានបញ្ជាកងកម្លាំង​រ៉ុក្កែត ដែល​ត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់​ចិន​ផង​ដែរ​។

រីឯ លោក Li Shangfu ៖ លោក​បានឡើងជំនួស ​លោក Wei ជា​រដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក Li ត្រូវបាន​គេស្គាល់​ ដោយសារតួនាទីរបស់លោក​ក្នុងការផ្គត់ផ្គង់សម្ភារៈ​យោធា និងការអភិវឌ្ឍឧបករណ៍ ជាពិសេសក្នុងការត្រួត​ពិនិត្យកម្មវិធីទំនើបកម្មយោធារបស់ប្រទេសចិន​។

បើយោង​តាមសារព័ត៌មាន South China Post និង The New York Times, បន្ទាប់​ពីការកាត់​ទោស លោក Wei Fenghe និង លោក Li Shangfu ក្នុង​ខែឧសភា ឆ្នាំ២០២៦ ក៏មាន​ឥស្សរជនយោធា​លេចធ្លោបំផុត​ កំពុងត្រូវ​បាន​ចាប់ខ្លួន និងប្រឈមមុខ​នឹងការចោទប្រកាន់​ដែល​អាចកើតមាន​គឺ​ លោក Zhang Youxia និង លោក Liu Zhenli ។

ខណៈ លោក Wei និង លោក Li គឺជា​មនុស្ស​​ដំបូង​គេ​ដែល​ទទួល​ទោសប្រហារជីវិត នៅ​ក្នុងការបោស​សម្អាត​បច្ចុប្បន្ន​ រីឯមន្រ្តី​ជាន់ខ្ពស់ជា​ច្រើនទៀត​​​បាន​បោសសម្អាតក្នុងរយៈ​ពេលប៉ុន្មានខែថ្មីៗ​នេះ​ ក៏​​ទំនង​មាន​វាសនា​​មិនខុសគ្នា​ដែរ​ ដោយសារ​តែ​​​ការ​ចោទ​ប្រកាន់​​​នោះ។

ឥស្សរជន​កំពូលៗដែល​កំពុងស្ថិតក្រោមការស៊ើបអង្កេត រួម​មាន៖

ឧត្តមសេនីយ៍ លោក Zhang Youxia ៖ ក្នុងនាមជាអនុប្រធាន​លំដាប់​ទី​មួយនៃគណៈកម្មការយោធាកណ្តាល (CMC) និងជាសមាជិក​ការិយាល័យនយោបាយ លោក​គឺជាមន្ត្រីស្លៀកពាក់ឯកសណ្ឋានជាន់​ខ្ពស់បំផុតរបស់ប្រទេសចិន​មុនពេល​លោក​ត្រូវបានដកចេញពីតំណែងនៅក្នុងខែមករា ឆ្នាំ២០២៦។

បុរស​រូប​នេះ ធ្លាប់​ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធ​របស់​ ប្រធានាធិបតី​ចិន លោក ស៊ី​ ជីន​ពីង​ តែ​បច្ចុប្បន្ន​លោក​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពីបទ​ សង្ស័យរំលោភបំពាន​វិន័យនិងច្បាប់យ៉ាងធ្ងន់ធ្ងរ។

ឧត្តមសេនីយ៍ លោក Liu Zhenli៖ ប្រធាននាយកដ្ឋាន​បុគ្គលិក​រួម នៃ​ គណៈកម្មការយោធាកណ្តាល ​(CMC)។ លោក Liu ត្រូវបានដាក់​ឱ្យស្ថិតក្រោមការស៊ើបអង្កេតរួម​ជាមួយ​លោក Zhang ក្នុងខែមករា ឆ្នាំ២០២៦។

ឧត្តមនាវីឯក លោក Dong Jun ដែល​បច្ចុប្បន្ន​​ជា​រដ្ឋមន្ត្រីការពារជាតិ ក៏​ធ្លាប់​ត្រូវ​បាន​រាយការណ៍​ ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters និង Financial Times កាល​ពី​ចុងឆ្នាំ​២០២៤ ថា លោក​​ធ្លាប់​ដាក់​ឲ្យស្ថិតនៅ​ក្រោម​ការ​ស៊ើបអង្កេតពីបទ​ពុករលួយ​ផង​​​ដែរ។ ​​ប៉ុន្តែ​របាយការណ៍​នោះ​ បាន​​ដកស្រង់សម្តី​ពី​​​មន្ត្រី​សហរដ្ឋអាមេរិក​ ដែល​ថ្លែង​ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ​ប៉ុណ្ណោះ។​ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ លោក Dong Jun នៅ​តែ​បន្ត​កាន់តំណែង​​ជា​រដ្ឋមន្ត្រី​ការ​ពារជាតិ​ចិននៅឡើយ៕

ប្រែសម្រួល៖ ណឺ មិនា

The post អតីត​ថ្នាក់​ដឹកនាំ​យោធា​កំពូល​ៗ​​ចិន​ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ទាក់​ទង​នឹង​អំពើពុករលួយ ស្របពេល​អ្នក​ខ្លះ​ឈាន​ដល់​ប្រហារ​ជីវិត​ appeared first on Kampuchea Thmey Daily.

មេដឹក​នាំ​អឺរ៉ុប​ភ្ញាក់​ផ្អើល ​ដែល ​ត្រាំ ដក​ទ័ព​ភ្លាមៗ​​ចេញ​ពី​អាល្លឺម៉ង់​ ខណៈ​​ស្ថានភាព​ពិភពលោកកាន់តែអាក្រក់​
មេដឹក​នាំអឺរ៉ុប​ ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​សម្រេច​ចិត្ត​ភ្លាមៗ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការដកកងទ័ព​អាមេរិក​រាប់​ពាន់នាក់ចេញ​ពីប្រទេសអាល្លឺម៉ង់​ជារឿង​គួរឱ្យភ្ញាក់​ផ្អើល ប៉ុន្តែ​វា​ជា​សញ្ញាថ្មីមួយ​​បង្ហាញថា អឺរ៉ុប​ត្រូវតែ​ពង្រឹង​សមត្ថ​ភាព​​​វិស័យ​ការ​ពារ​ជាតិ​​​ផ្ទាល់​ខ្លួន។

យោង​តាម​សារព័ត៌មាន ABC ផ្សាយ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ មន្ទីរបញ្ចកោណបាន​ប្រកាសកាលពីសប្តាហ៍​មុនថា ខ្លួននឹងដកកងទ័ពប្រមាណ​ ៥ ០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែ​ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍​ថា៖ « យើងនឹង​កាត់​បន្ថយ​ចំនួន​កងទ័ពបន្ថែម​ទៀត! យើងនឹងកាត់បន្ថយ​ច្រើន​ជាង ៥ ០០០នាក់»។

យោធាអាមេរិក។ រូបភាព៖ Reuters

ការ​សម្រេចចិត្តរបស់​លោក ត្រាំ កើតឡើង ចំពេលមានជម្លោះ​ពាក្យ​សម្តី​កាន់តែ​ខ្លាំង​ជាមួយ​អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញ​សង្គ្រាម​អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និង​ការស្ទាក់ស្ទើរ​របស់សម្ព័ន្ធមិត្តអឺរ៉ុប​ក្នុងការចូលរួមក្នុង​ជម្លោះនៅមជ្ឈិមបូព៌ា​​។

ពេលសួរ​​ពីការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី​ន័រ​វេស​ លោក Jonas Gahr Støre លើក​ឡើង​ថា៖ « ខ្ញុំមិននិយាយបំផ្លើស​ទេ ​ព្រោះ​ខ្ញុំរំពឹងថាអឺរ៉ុប​នឹង​ទទួល​បន្ទុកផ្នែក​សន្តិសុខ​ផ្ទាល់​ខ្លួន​កាន់​តែ​ខ្លាំង​»។

លោក​ប្រាប់អ្នកយកព័ត៌មាននៅ​ទីក្រុង Yerevan​ ប្រទេសអាមេនី​ ថា៖ « ខ្ញុំមើល​​មិន​ឃើញ​តួលេខទាំងនោះ​គួរឱ្យភ្ញាក់ផ្អើល​ទេ ប៉ុន្តែខ្ញុំ​គិត​ថា ​រឿង​នេះ​គួរតែត្រូវបានដោះស្រាយតាម​របៀប​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការណាតូ»។

ដោយ​ឡែក នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និយាយថា៖ « ខ្ញុំគ្មាន​ការសង្ស័យទេ​ ព្រោះ​វា​ចាំបាច់​ត្រូវមានធាតុ​ផ្សំ​​អឺរ៉ុប​ដ៏រឹងមាំមួយ​នៅ​ក្នុងអង្គការណាតូ។ […] ​វា​​ជា​រឿង​សារៈសំខាន់​ខ្លាំង​ណាស់​​ដែល​យើង​ត្រូវប្រឈមមុខនឹង​រឿងនេះ[អឺរ៉ុប​ត្រូវ​រឹង​មាំ​ខ្លួន​ឯង​]»។

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធានគោលនយោបាយ​ការបរទេស​របស់សហ​ភាពអឺរ៉ុប លោកស្រី Kaja Kallas ថា៖ « វាមានការពិភាក្សា​អំពីការដក​កងទ័ពអាមេរិក​ចេញពីអឺរ៉ុបយូរមកហើយ។ ប៉ុន្តែ​ជា​ការ​ពិត! ពេលវេលា​នៃការប្រកាសនេះបានក្លាយជារឿងគួរឱ្យភ្ញាក់ផ្អើល»។

លោកស្រីបន្ថែម​ថា៖ « ខ្ញុំគិតថា​បញ្ហានេះ​បង្ហាញ​​ថា យើងត្រូវតែពង្រឹង​សសរស្តម្ភ​អឺរ៉ុបនៅ​ក្នុង​អង្គការណាតូ»៕

ប្រែសម្រួល៖ ណឺ មិនា

The post មេដឹក​នាំ​អឺរ៉ុប​ភ្ញាក់​ផ្អើល ​ដែល ​ត្រាំ ដក​ទ័ព​ភ្លាមៗ​​ចេញ​ពី​អាល្លឺម៉ង់​ ខណៈ​​ស្ថានភាព​ពិភពលោកកាន់តែអាក្រក់​ appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់ ​រៀប​ចំផែន​ការ​​ពង្រឹង​វិស័យ​យោធា ​ដើម្បី​ការពារ​សមាជិក​ណា​តូ
រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់ លោក Boris Pistorius ​បង្ហាញ​យុទ្ធសាស្ត្រយោធា​ដ៏​សំខាន់​មួយ​សម្រាប់ប្រទេស​អាល្លឺម៉ង់ ដែលឲ្យឈ្មោះថា «ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អឺរ៉ុប» ក្នុងសន្និ​សីទ​សារព័ត៌មាន​មួយនៅថ្ងៃទី២២ ខែមេសា។

យុទ្ធ​សាស្ត្រ​នេះ​ បង្ហាញពីការគំរាមកំហែង​កាន់តែខ្លាំង​​ពី​រុស្ស៊ី​ ដែលបង្ក​ឡើង​ចំពោះ​សន្តិសុខអឺរ៉ុបនិងសមាជិក​របស់​អង្គការ​​ណាតូ ហើយក៏​គូសបញ្ជាក់​ពីមាគ៌ា​របស់​អាល្លឺម៉ង់​ក្នុង​ការកសាង​លើ​វិស័យ​​កងទ័ព​រឹងមាំបំផុត​របស់​អឺរ៉ុប ​នៅឆ្នាំ ​២០៣៩ ។ នេះ​បើយោង​តាម​សារព័ត៌មាន​ Kyiv Independent របស់អ៊ុយក្រែន​​ ផ្សាយ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់ លោក Boris Pistorius ។ រូបភាព៖ Reuters

លោក Pistorius មានប្រសាសន៍ថា៖ « យើងកំពុងផ្លាស់ប្តូរកងកម្លាំងប្រដាប់​អាវុធ​ Bundeswehr ទៅ​ជាកងទ័ព​ដ៏​រឹងមាំបំផុតរបស់​អឺរ៉ុប។ ក្នុង​រយៈពេល​ខ្លី យើង​កំពុងបង្កើន​សមត្ថភាព​ការពារ​របស់យើង។ យើង​មានគោលបំណងកសាងសមត្ថភាពយ៉ាងសំខាន់ ហើយ​ក្នុងរយៈពេលវែង យើង​នឹងធានា​បាននូវឧត្តមភាព​បច្ចេកវិទ្យា»។

កិច្ចព្រមព្រៀងរបស់​អាល្លឺម៉ង់​​​សម្គាល់ពី​ការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុង​គោលនយោបាយការពារជាតិរបស់ខ្លួន​ បណ្តាល​មកពីសង្គ្រាម​របស់​រុស្ស៊ីលើអ៊ុយក្រែននិងការគំរាមកំហែងកាន់តែខ្លាំង​ ចំពោះសន្តិសុខអឺរ៉ុប។

ការប្រកាស​របស់ លោក Pistorius នៅថ្ងៃទី២២ ខែមេសា ក៏ជាលើក​ដំបូង​របស់​​អាល្លឺម៉ង់​ដែល​​ដាក់ចេញនូវយុទ្ធសាស្ត្រយោធាជាតិ​ចាប់តាំង​ពីសង្គ្រាមលោកលើកទី២។ យុទ្ធសាស្ត្រ «ការទទួលខុសត្រូវចំពោះអឺរ៉ុប» របស់​អាល្លឺម៉ង់​ព្រមាន​ថា ​ការគំរាមកំហែងរបស់រុស្ស៊ីគឺធ្ងន់ធ្ងរនិងជិតមកដល់។

​ក្នុង​ឯក​សារ​យុទ្ធ​សាស្រ្ត​លើក​ឡើងថា៖ « រុស្ស៊ី​កំពុង​បង្កើត​លក្ខខណ្ឌ​សម្រាប់​សង្គ្រាមប្រឆាំង​នឹងណាតូ ហើយ​កំពុង​ធ្វើ​ប្រតិបត្តិការ​ចម្រុះ​ប្រឆាំង​នឹងរដ្ឋជាសមាជិកនៃសម្ព័ន្ធមិត្ត។ ដូច្នេះ រុស្ស៊ី​សព្វថ្ងៃនេះ​បង្ក​ការ​គំរាមកំហែងភ្លាមៗ​ដ៏ធំបំផុត​ចំពោះសន្តិភាព និងសន្តិសុខនៅក្នុង​ប្រទេសអាល្លឺម៉ង់ និងតំបន់អឺរ៉ុប​-អាត្លង់ទិក​ពេល​អនាគត»។​

ផែនការ​ខាង​លើក៏​អំពាវនាវឱ្យមានកងកម្លាំងអាល្លឺម៉ង់​យ៉ាងហោច​ណាស់ ៤៦០ ០០០ នាក់ ទប់​ទល់​នឹងការគំរាមកំហែង​របស់រុស្ស៊ី​។

ដើម្បីសម្រេចគោលដៅនេះ​ ប្រទេសអាល្លឺម៉ង់នឹងត្រូវពង្រីកទាហាន​បំពេញ​កាតព្វកិច្ចរបស់ខ្លួន​ពីកងទ័ពជាង​ ១៨៥ ៤២០នាក់​ នា​ពេល​បច្ចុប្បន្ន ដល់ ២៦០ ០០០នាក់ នៅ​ពាក់កណ្តាលឆ្នាំ២០៣០ ខណៈការ​បង្កើន​ចំនួនទាហាន​បម្រុងពី ៦០ ០០០នាក់ ដល់ ២០០ ០០០នាក់។

មិន​តែ​ប៉ុណ្ណោះ ផែនការ​ក៏អំពាវនាវឱ្យប្រទេសអាល្លឺម៉ង់​ដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំក្នុងអង្គការណាតូ ដោយផ្លាស់​ប្តូរបន្ទុកការពារជាតិ​សម្ព័ន្ធមិត្តមួយ​ចំនួនពីសហរដ្ឋអាមេរិក។

យ៉ាង​ណា ក្រោម​ការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែល​ជាអ្នករិះគន់អង្គការណាតូ​ដ៏ចាស់​ដៃ​ម្នាក់​ ហើយ​តែងតែ​គំរាម​កំហែង​ដកខ្លួនចេញពីសម្ព័ន្ធមិត្ត៕

ប្រែសម្រួល៖ ណឺ មិនា

The post អាល្លឺម៉ង់ ​រៀប​ចំផែន​ការ​​ពង្រឹង​វិស័យ​យោធា ​ដើម្បី​ការពារ​សមាជិក​ណា​តូ appeared first on Kampuchea Thmey Daily.

យោធិនកម្ពុជាបន្តសិក្សាយោធាជាន់ខ្ពស់នៅជប៉ុន មានមហិច្ឆិតាក្លាយជាមេទ័ពការពារជាតិដូចឪពុក
នាយឯក ហែម រតនា ដែលជានាយទាហាននៃក្រសួងការពារជាតិ នឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅបណ្ឌិត្យសភាការពារជាតិជប៉ុន និងកម្មវិធីអប់រំយោធាជាន់ខ្ពស់ ដោយមានគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកយោធាឲ្យកាន់តែខ្ពង់ខ្ពស់។ រតនា គឺជាបេក្ខភាពបន្តការសិក្សាផ្នែកយោធានៅប្រទេសជប៉ុនរយៈពេល ៥ ចាប់ពីខែមេសា ឆ្នាំ ២០២៦ ផ្នែកកងរាជអាវុធហត្ថ កងទ័ពជើងគោក។

លោកបានថ្លែងប្រាប់កម្ពុជាថ្មី ទាំងទឹកមុខញញឹមដោយបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានកិត្តិយសយ៉ាងខ្លាំងចំពោះឱកាសសិក្សានៅប្រទេសជប៉ុន ដែលមានប្រព័ន្ធបណ្តុះបណ្តាលយោធាទំនើប និងវិន័យតឹងរឹង។ លោកក៏មានបំណងសិក្សា និងស្វែងយល់ពីរបៀបគ្រប់គ្រង និងបណ្តុះបណ្តាលយោធា ដើម្បីយកមកអនុវត្តនៅកម្ពុជា។

មូលហេតុសំខាន់ដែលជំរុញឲ្យលោកជ្រើសរើសផ្លូវយោធានេះ គឺដោយសារតែឪពុករបស់លោក ដែលជាមេទ័ពប្រចាំទិសនៅខេត្តបាត់ដំបង ជាគំរូនៃភាពក្លាហាន វិន័យ និងការលះបង់ដើម្បីជាតិ។ ដោយមើលឃើញការលះ​បង់របស់ឪពុក លោក រតនា បានបញ្ជាក់ថា ខ្លួនមានបំណងដើរតាមជំហានឪពុក ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។

លោកថ្លែងប្រាប់ថា៖«ខ្ញុំចង់ធ្វើជាមេទ័ពយកគំរូតាមប៉ា ដោយសារប៉ាខ្ញុំគាត់បម្រើការងារនៅខេត្តបាត់ដំបង ខ្ញុំចង់បន្តពីគាត់ដើម្បីជួយដល់ប្រទេសជាតិ ជាពិសេសនៅទិសខេត្តបាត់ដំបង។ ដោយសារប៉ាគាត់ជាមនុស្សដែលច្បាស់លាស់ ហ្មត់ចត់ហើយគាត់ខ្លាំង និងបានជួយប្រទេសជាតិច្រើន ដូច្នេះពេលត្រឡប់មកពីប្រទេសជប៉ុនវិញ ខ្ញុំចង់យកគំរូតាមគាត់ដោយសារគាត់លះបង់ដើម្បីប្រទេសយើង»។

នៅថ្ងៃអនាគត បន្ទាប់ពីបញ្ចប់ការសិក្សា លោក ហែម រតនា មានគោលដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីប្រទេសជប៉ុន មកចូលរួមអភិវឌ្ឍវិស័យយោធានៅកម្ពុជា ព្រមទាំងចែករំលែកចំណេះដឹងទៅកាន់សិស្សប្អូនជំនាន់ក្រោយ ដើម្បីបង្កើនសមត្ថភាពកម្លាំងការពារជាតិឲ្យកាន់តែរឹងមាំ។ លោកក៏បានប្តេជ្ញាថា នឹងប្រើប្រាស់ជំនាញដែលបានសិក្សាដើម្បីបម្រើជាតិ និងត្រៀមខ្លួនរួចជាស្រេចក្នុងការការពារប្រទេស ប្រសិនបើមានការគំរាមកំហែងពីសត្រូវឈ្លានពាន។

ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ឱកាស ក៏ដូចជាក្រសួងការពារជាតិដែលបានអនុញ្ញាតឱ្យលោកទៅសិក្សានៅប្រទេសជប៉ុន។ អំឡុងពេលសិក្សា លោកប្តេជ្ញាចិត្តក្នុងការពង្រឹងចំណេះដឹង និងក្លាយជាបុគ្គលដែលមានសមត្ថភាពជាងមុនរួមចំណែកដល់សង្គម និងវិស័យការពារជាតិ និងប្រទេសជាតិ។

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០២៦ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីជប់លៀងជូនដំណើរយោធិនកម្ពុជាចំនួន៤រូប រួមមាន នាយឯក ហែម រតនា និងយោធិន៣រូបទៀត ដែលនឹងបន្តការសិក្សានៅបណ្ឌិត្យសភាការពារជាតិប្រទេសជប៉ុន និងកម្មវិធីអប់រំយោធាជាន់ខ្ពស់៕

The post យោធិនកម្ពុជាបន្តសិក្សាយោធាជាន់ខ្ពស់នៅជប៉ុន មានមហិច្ឆិតាក្លាយជាមេទ័ពការពារជាតិដូចឪពុក appeared first on Kampuchea Thmey Daily.

លោក ខៀវ កាញារីទ្ធ ផ្តល់យោបល់ឱ្យកម្ពុជាចងក្រងឯកសារអំពីប្រតិបត្តិការយោធារបស់ប្រទេសមហាអំណាចលើអ៊ីរ៉ង់
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិករដ្ឋសភាលោក ខៀវ កាញារីទ្ធ បានលើកយោបល់ថា កម្ពុជាគួរចងក្រង និងប្រមូលឯកសារពាក់ព័ន្ធនឹងប្រតិបត្តិការរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ លោកបានបញ្ជាក់ថា ការសិក្សាឯកសារពីប្រទេសមហាអំណាចដែលមានការអភិវឌ្ឍខ្ពស់ផ្នែកផលិតអាវុធ និងបច្ចេកវិទ្យាទំនើប គឺអាចជាមូលដ្ឋានសម្រាប់បង្រៀន និងបណ្តុះបណ្តាលកងទ័ពកម្ពុជា សម្រាប់ប្រតិបត្តិការសង្គ្រាមសតវត្សរ៍ទី២១។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី​០៣ ខែមីនានេះថា ៖«ជាគំនិតដ៏តូចមួយទេ ! នៅយប់ថ្ងៃចន្ទ ២ កុម្ភៈ ២០២៦ ទូរទស្សន៍ CNN បានផ្សាយផ្ទាល់បទឧទ្ទេសរបស់ អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកបាននិយាយស្ទើរលម្អិតពីប្រតិបត្តិការអាមេរិក-អ៊ីស្រាអែល ដើម្បីកាត់ក្បាលម៉ាស៊ីនដឹកនាំអ៊ីរ៉ង់»។

ជាអតីតសិស្សមន្រ្តីជាន់ខ្ពស់ខាងការទូតនៃសាលាជាតិរដ្ឋបាលជំនាន់ទីពីរ និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ផ្តល់ជាយោបល់ថា៖« ក្រសួងការពារជាតិគួរចងក្រងប្រមូលឯកសារទាំងនេះដើម្បីចងក្រង និងបកប្រែសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស និងជាឯកសាររៀនសូត្រសម្រាប់កងទ័ពយើងដើម្បីយល់ពីប្រតិបត្តិការសង្គ្រាមសតវត្សរ៍ទី ២១ នេះ»។ ការផ្តល់ជាទស្សននេះ ក៏ដោយសារលោកជាមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយលើវិស័យការទូត និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយពិភពលោកផងដែរ។

រូបភាពតំណាង AI

វាជារឿងដ៏កម្រដែលប្រទេសមហាអំណាចទម្លាយជាសាធារណៈអំពីប្រតិបត្តិការយោធាលើប្រទេសអ៊ីរ៉ង់។ អាមេរិកបើកប្រតិបត្តិការយោធាដែលមានឈ្មោះថា «Operation Epic Fury» ដោយ​បង្ហាញ​ពី​ការ​បាញ់​បង្ហោះ​យន្តហោះ​ជាង ១០០ គ្រឿង សង្គ្រាម​តាម​អ៊ីនធឺណិត និង​អវកាស និង​ការ​វាយប្រហារ​លើ​គោលដៅ​អ៊ីរ៉ង់​ជាង ១ ០០០ កន្លែង។ ប្រតិបត្តិការនេះ កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការរៀបចំកងការពារដែនអាកាស ត្រួតពិនិត្យប្រព័ន្ធដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ អ្នកបើកយន្តហោះ និងក្រុមនាវិកបានហាត់សមក្នុងការវាយប្រហារជាលើកចុងក្រោយ និងមានក្រុមវាយប្រហារនាវាផ្ទុកយន្តហោះផងដែរ។

ថ្លែងទៅកាន់សារព័ត៌មាន CNN នាថ្ងៃទី​២​ខែ​មីនា​ឆ្នាំ​២០២៦ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមាន​ថា សហរដ្ឋអាមេរិកមិនទាន់ឈានដល់ចំណុចកំពូលនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយទេ ខណៈ​ប្រតិបត្តិការបច្ចុប្បន្នគ្រាន់តែជា «ការកម្ដៅសាច់ដុំ» ប៉ុណ្ណោះ ដោយលោកបានបញ្ជាក់ថា «រលកយក្ស» នៃការវាយប្រហារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារនោះបានផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល៕

The post លោក ខៀវ កាញារីទ្ធ ផ្តល់យោបល់ឱ្យកម្ពុជាចងក្រងឯកសារអំពីប្រតិបត្តិការយោធារបស់ប្រទេសមហាអំណាចលើអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

តៃ​វ៉ាន់​កំពុងតាមដាន​​ការ​​ដកថ្នាក់​ដឹក​នាំជាន់​ខ្ពស់​​ក្នុង​វិស័យ​យោធា​របស់​ចិន​
តៃវ៉ាន់​​កំពុង​​តាម​​ដាន​​ភាព​​​​​​មិន​​ប្រ​ក្រតី​ ចំពោះ​ការ​ផ្លាស់​ប្តូរ​ការ​ដឹក​នាំ​យោធា​របស់​ប្រទេស​ចិន បន្ទាប់​ពី​ឧត្តមសេនីយ៍​ជាន់​ខ្ពស់បំផុត​​មួយ​រូប​ ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត ជា​ពិសេសនឹង​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ផ្សេងៗ ដើម្បី​បក​ស្រាយ​ពី​ចេតនា​របស់​ទីក្រុង​ប៉េកាំង។​ នេះ​​បើ​​តាម​​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិតៃវ៉ាន់​ លោក Wellington Koo បាន​លើក​ឡើង​កាលពីថ្ងៃចន្ទ ទី២៦ ខែមករា។

លោក Wellington Koo. Reuters

យោង​តាម​រ៉យ​ទ័រ ប្រទេស​ចិនបាន​ប្រកាស​កាល​ពីថ្ងៃ​សៅរ៍​ថា ​​លោក​ Zhang Youxia ជា​មេ​បញ្ជា​ការ​ទី​ពីរ ​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធានាធិបតី​ លោក​ ស៊ី​ ជីន​ពីង​ [Xi Jinping] ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​យោធា​កណ្តាល និង​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត​គឺ ​លោក Liu Zhenli កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​បទ​សង្ស័យ​ថា​បាន​រំលោភ​បំពាន​វិន័យ និង​ច្បាប់​​ធ្ងន់​ធ្ងរ។

លោក Koo បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៅ​​ឯ​សភា​ថា៖ « យើង​នឹង​បន្ត​តាម​ដាន​យ៉ាងជិត​​ដិត​​នូវ​ការ​ផ្លាស់​ប្តូរ​​យ៉ាង​រហ័ស​ក្នុង​ចំណោម​ថ្នាក់ដឹក​នាំ​​កំពូល​​នៃ​គណបក្សរដ្ឋា​ភិ​បាល ​និង​ថ្នាក់​ដឹក​នាំ​យោធា​របស់​ប្រទេស​ចិន​។ រីឯជំហរ​របស់​យោធា​គឺ​ផ្អែក​លើ​ការ​ពិត​ ដែល​ចិនមិនដែលបោះបង់ចោលគំនិតប្រើប្រាស់កម្លាំង ប្រឆាំងនឹងកោះតៃវ៉ាន់នោះឡើយ​»។

យ៉ាងណា លោក Zhang ត្រូវ​​បាន​​គេ​​មើល​​ឃើញ​​​យូរ​​មក​​ហើយ​​ថា​​ជា​​សម្ព័ន្ធ​មិត្ត​​​យោ​ធា​​ជិត​​ស្និទ្ធ​​បំផុត​​របស់​លោក ស៊ី​ ជីនពីង និង​​ជា​​មន្ត្រី​​ជាន់​​ខ្ពស់​​ចិន​​មួយ​​​ចំនួន​​ដែល​​មាន​​បទ​​ពិសោធ​​ប្រយុទ្ធ ដោយ​​បាន​​ចូល​​រួម​​ក្នុង​​ជម្លោះ​​ព្រំ​ដែន​​ឆ្នាំ ​១៩៧៩ ជា​មួយ​​នឹង​​ប្រទេស​​វៀត​ណាម។​

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​ចិន​តែង​តែ​ចាត់​ទុក​​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ខ្លួន គ្រប់​គ្រង​តាម​បែប​ប្រជាធិប​តេយ្យ បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ និង​នាវា​ចម្បាំង​ទៅ​លើ​មេឃ ជុំវិញដែន​ទឹក​នៃ​កោះនេះ ស្ទើរ​តែ​រាល់​ថ្ងៃ ជា​​អ្វី​ដែល​តៃប៉ិចាត់​ទុក​ថា​ជា​យុទ្ធនា​ការ​យាយី ដើម្បី​ឱ្យ​រដ្ឋា​ភិបាលតៃវ៉ាន់​ ​ទទួល​យក​ការ​ទាម​ទារ​អធិបតេយ្យ​ភាព​របស់​ទីក្រុង​ប៉េ​កាំង​។

មិន​តែ​ប៉ុណ្ណោះ លោក Koo បាន​បន្ត​ទៀត​ថា៖ « អ្វី​ដែល​ក្រសួង​កំពុង​សម្លឹង​មើល​ គឺ​មិន​មែន​ជាការ​រុះ​រើ​ថ្នាក់​ដឹក​នាំ​តែ​មួយមុខ​​ គឺ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​សន្និ​ដ្ឋាន​នោះទេ»។

លោក​បាន​បន្ថែម​ថា តៃវ៉ាន់​នឹង​ប្រើ​ប្រាស់​វិធីសាស្ត្រ​ស៊ើបការណ៍​សម្ងាត់​ ​ការ​ឃ្លាំ​មើល និង​ឈ្លប​យកការណ៍​រួម​ជា​ច្រើន​ ក៏​ដូច​ជា​ការ​ចែក​រំ​លែក​ព័ត៌មាន​សម្ងាត់ ដើម្បីចាប់​យក​នូវ​អ្វី​ដែល​ជា​ចេតនា​របស់​ប្រទេស​​ចិន។

លោក Koo បាន​និយាយ​ថា៖ « អ្វី​ដែល​យើង​ចង់​បាន​គឺ​ការ​យល់​ច្បាស់​ នៃ​សូចនាករ​ទាំងអស់ ទាំងកម្លាំង​​យោធានិង​មិន​មែន​យោធា ដែល​ឆ្លុះ​បញ្ចាំង​ពី​ចេតនា និង​សកម្មភាព​របស់​ប្រទេស​ចិន ហើយ​បន្ទាប់​មកនឹង​ធ្វើ​ការ​វាយ​តម្លៃ​រួម​មួយ​»។

គួរ​បញ្ជាក់​ថា ប្រទេស​​ចិន​មិន​ដែល​បោះបង់​ការ​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​ធ្វើ​ឱ្យ​តៃ​វ៉ាន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ ជា​ពិសេស​បាន​ធ្វើ​សម​យុទ្ធ​ជុំវិញ​កោះ​នេះ​កាល​ពី​ចុង​ខែ​មុន​ទៀត​ផង​។

លើសពី​នេះ រដ្ឋា​ភិបាល​​តៃ​វ៉ាន់​​លើក​ឡើង​ថា​​មាន​​តែ​​ប្រជាជន​​កោះ​​នេះ​​ទេ ​ដែល​​អាច​​​សម្រេច​​អនាគត​​របស់​​ពួកគេបាន​៕

ប្រែ​សម្រួល៖ ណឺ មិនា

The post តៃ​វ៉ាន់​កំពុងតាមដាន​​ការ​​ដកថ្នាក់​ដឹក​នាំជាន់​ខ្ពស់​​ក្នុង​វិស័យ​យោធា​របស់​ចិន​ appeared first on Kampuchea Thmey Daily.