ព័ត៌មានជាតិ
អបអរសាទរ! ទាហានកម្ពុជា៤រូប បញ្ចប់ថ្នាក់អនុបណ្ឌិតយោធានៅរុស្ស៊ី ក្នុងនោះក៏មានជំនាញថតដ្រូនពីលើអាកាស
នាយទាហានកម្ពុជា ០៤រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា (វិស្វករជំនាញ) ជំនាន់ទី៩៩ រយៈពេល ៦ឆ្នាំ ពីបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា នៃសហព័ន្ធរុស្ស៊ី លើជំនាញថតដ្រូនពីលើអាកាស និងព័ត៌មានភូមិសាស្រ្ត។

យោងតាមហ្វេសប៊ុករបស់សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បង្ហោះសារអបអរសាទរនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ បានឱ្យដឹងថា នាយទាហានដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធារួមមានលោកអនុសេនីយ៍ទោ រាជ វិរៈវង្ស ជំនាញផែនទីព័ត៌មានភូមិសាស្ត្រ លោកអនុសេនីយ៍ទោ ខន ឧត្ដម ជំនាញផែនទីព័ត៌មានភូមិសាស្ត្រ លោកអនុសេនីយ៍ទោ ឃួន រដ្ឋា ជំនាញថតដ្រូនពីលលើអាកាស និងលោកអនុសេនីយ៍ទោ ឥន្ទ សុផែន ជំនាញថតដ្រូនពីលើអាកាស។

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សមាគម ជូនពរឱ្យនាយទាហានទាំង ០៤រូប ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យបន្ថែមទៀតក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។

គួរជម្រាបថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី សម្រាប់ឆ្នាំ ២០២៦នេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សម្រេចបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជារហូតដល់ ៦០នាក់ ដែលចំនួននេះមានការកើនឡើងពីឆ្នាំមុនៗ។ ក្នុងនោះនិស្សិតដែលទទួលបានអាហារូបករណ៍ មានឱកាសសិក្សាជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យនានា និង ផ្តល់ឱកាសដល់និស្សិតកម្ពុជាសិក្សាជំនាញវិស្វកម្មយន្តហោះ និងបច្ចេកទេសគីមីជាដើម៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


