ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ រៀបចំផែនការពង្រឹងវិស័យយោធា ដើម្បីការពារសមាជិកណាតូ
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បង្ហាញយុទ្ធសាស្ត្រយោធាដ៏សំខាន់មួយសម្រាប់ប្រទេសអាល្លឺម៉ង់ ដែលឲ្យឈ្មោះថា «ការទទួលខុសត្រូវចំពោះអឺរ៉ុប» ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២២ ខែមេសា។
យុទ្ធសាស្ត្រនេះ បង្ហាញពីការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី ដែលបង្កឡើងចំពោះសន្តិសុខអឺរ៉ុបនិងសមាជិករបស់អង្គការណាតូ ហើយក៏គូសបញ្ជាក់ពីមាគ៌ារបស់អាល្លឺម៉ង់ក្នុងការកសាងលើវិស័យកងទ័ពរឹងមាំបំផុតរបស់អឺរ៉ុប នៅឆ្នាំ ២០៣៩ ។ នេះបើយោងតាមសារព័ត៌មាន Kyiv Independent របស់អ៊ុយក្រែន ផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។

លោក Pistorius មានប្រសាសន៍ថា៖ « យើងកំពុងផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធ Bundeswehr ទៅជាកងទ័ពដ៏រឹងមាំបំផុតរបស់អឺរ៉ុប។ ក្នុងរយៈពេលខ្លី យើងកំពុងបង្កើនសមត្ថភាពការពាររបស់យើង។ យើងមានគោលបំណងកសាងសមត្ថភាពយ៉ាងសំខាន់ ហើយក្នុងរយៈពេលវែង យើងនឹងធានាបាននូវឧត្តមភាពបច្ចេកវិទ្យា»។
កិច្ចព្រមព្រៀងរបស់អាល្លឺម៉ង់សម្គាល់ពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយការពារជាតិរបស់ខ្លួន បណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែននិងការគំរាមកំហែងកាន់តែខ្លាំង ចំពោះសន្តិសុខអឺរ៉ុប។
ការប្រកាសរបស់ លោក Pistorius នៅថ្ងៃទី២២ ខែមេសា ក៏ជាលើកដំបូងរបស់អាល្លឺម៉ង់ដែលដាក់ចេញនូវយុទ្ធសាស្ត្រយោធាជាតិចាប់តាំងពីសង្គ្រាមលោកលើកទី២។ យុទ្ធសាស្ត្រ «ការទទួលខុសត្រូវចំពោះអឺរ៉ុប» របស់អាល្លឺម៉ង់ព្រមានថា ការគំរាមកំហែងរបស់រុស្ស៊ីគឺធ្ងន់ធ្ងរនិងជិតមកដល់។
ក្នុងឯកសារយុទ្ធសាស្រ្តលើកឡើងថា៖ « រុស្ស៊ីកំពុងបង្កើតលក្ខខណ្ឌសម្រាប់សង្គ្រាមប្រឆាំងនឹងណាតូ ហើយកំពុងធ្វើប្រតិបត្តិការចម្រុះប្រឆាំងនឹងរដ្ឋជាសមាជិកនៃសម្ព័ន្ធមិត្ត។ ដូច្នេះ រុស្ស៊ីសព្វថ្ងៃនេះបង្កការគំរាមកំហែងភ្លាមៗដ៏ធំបំផុតចំពោះសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសអាល្លឺម៉ង់ និងតំបន់អឺរ៉ុប-អាត្លង់ទិកពេលអនាគត»។
ផែនការខាងលើក៏អំពាវនាវឱ្យមានកងកម្លាំងអាល្លឺម៉ង់យ៉ាងហោចណាស់ ៤៦០ ០០០ នាក់ ទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី។
ដើម្បីសម្រេចគោលដៅនេះ ប្រទេសអាល្លឺម៉ង់នឹងត្រូវពង្រីកទាហានបំពេញកាតព្វកិច្ចរបស់ខ្លួនពីកងទ័ពជាង ១៨៥ ៤២០នាក់ នាពេលបច្ចុប្បន្ន ដល់ ២៦០ ០០០នាក់ នៅពាក់កណ្តាលឆ្នាំ២០៣០ ខណៈការបង្កើនចំនួនទាហានបម្រុងពី ៦០ ០០០នាក់ ដល់ ២០០ ០០០នាក់។
មិនតែប៉ុណ្ណោះ ផែនការក៏អំពាវនាវឱ្យប្រទេសអាល្លឺម៉ង់ដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំក្នុងអង្គការណាតូ ដោយផ្លាស់ប្តូរបន្ទុកការពារជាតិសម្ព័ន្ធមិត្តមួយចំនួនពីសហរដ្ឋអាមេរិក។
យ៉ាងណា ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាអ្នករិះគន់អង្គការណាតូដ៏ចាស់ដៃម្នាក់ ហើយតែងតែគំរាមកំហែងដកខ្លួនចេញពីសម្ព័ន្ធមិត្ត៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


