រដ្ឋធម្មនុញ្ Archives - Kampuchea Thmey Daily

រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលកម្ពុជាមានអាយុកាល៣២ឆ្នាំ ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឱ្យប្រជាពលរដ្ឋរស់នៅតាមច្បាប់
រយៈពេលជាង ៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ក្រោមម្លប់នៃសុខសន្តិភាពនិងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើឱ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លាលើគ្រប់វិស័យ ជាអាទិ៍ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អារ្យធម៌អង្គរដ៏បវរ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ។

ក្នុងបរិបទដ៏ថ្លៃថ្លានេះ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រមួយ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី ២៤ ខែកញ្ញា ជាទិវាប្រកាសរដ្ឋធម្មនុញ្ញ ដោយអនុញ្ញាតឱ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាក ដើម្បីរំលឹកដល់ថ្ងៃកំណើតរដ្ឋធម្មនុញ្ញ។

ជារៀងរាល់ឆ្នាំ នៅថ្ងៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា គណៈប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួង ស្ថាប័ន បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៅវិមានរដ្ឋធម្មនុញ្ញ ជិតវិមានឯករាជ្យ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើបណ្តាញសង្គមថា នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥)។ ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់(UNTAC)។
ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២៥ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល៣២ឆ្នាំហើយ។ សម្តេចគូសបញ្ជាក់ថា៖« រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត»។

សូមជម្រាបថា រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម។

រដ្ឋធម្មនុញ្ញ គ្រប់គ្រងបញ្ហាអធិបតេយ្យភាព តួនាទី និង ឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ កិច្ចការសង្គម និងការប្រព្រឹត្តទៅនៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ព្រមទាំងការប្រព្រឹត្តទៅនៃស្ថាប័នតុលាការក្រុមប្រឹក្សាធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។

កម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបាន ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣៕

The post រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលកម្ពុជាមានអាយុកាល៣២ឆ្នាំ ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឱ្យប្រជាពលរដ្ឋរស់នៅតាមច្បាប់ appeared first on Kampuchea Thmey Daily.

សម្តេចតេជោ៖ ជនបរទេសក៏ដោយដែលទទួលបានសញ្ជាតិខ្មែរត្រូវដកសញ្ជាតិវិញ ករណីឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា
ប្រធានព្រឹទ្ធសភា​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការរៀបចំច្បាប់ដកសញ្ជាតិនេះឡើង ដើម្បីកុំឱ្យមានជនក្បត់ជាតិកើតឡើង​ ហើយច្បាប់នេះមានវិសាលភាពគ្របដណ្តប់ទាំងជនជាតិខ្មែរ និងជនបរទេសដែលទទួលបានសញ្ជាតូបនីយកម្ម នឹងត្រូវដកហូតសញ្ជាតិវិញ ក្នុងករណីរកឃើញឃុបឃិតជាមួយបរទេសបំផ្លាញឧត្តមប្រយោជន៍ជាតិខ្មែរ។ សញ្ជាតូបនីយកម្ម សំដៅដល់ការផ្តល់សញ្ជាតិខ្មែរតាមរយៈការស្នើសុំរបស់ជនបរទេស ដោយ​ផ្អែកតាមលក្ខខណ្ឌនៃការស្នាក់នៅ អំណោយជាសាច់ប្រាក់ និងគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស ។

អញ្ជើញដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើសំណើរ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបចំច្បាប់នេះ កុំឱ្យមានជនក្បត់ណាមួយកើតឡើង បើជនក្បត់នេះនៅក្នុងប្រទេសត្រូវជាប់គុក តែបើជនក្បត់នៅបរទេសគឺត្រូវដកសញ្ជាតិ។ សម្តេចបញ្ជាក់ថា៖«រាប់ទាំងជនជាតិបរទេសដែលចូលសញ្ជាតិខ្មែរ ជួនកាលជនជាតិថៃគេចូលសញ្ជាតិខ្មែរ ប៉ុន្តែទៅបម្រើឱ្យថៃវិញ ឬជនបរទេសណាមួយ»។

កន្លងមកកម្ពុជាបានធ្វើសញ្ជាតូបនីយកម្មរាប់សិបសញ្ជាតិផ្តល់ជូនជនបរទេស ប៉ុន្តែមិនមានសិទ្ធិដកសញ្ជាតិគេនោះទេ ដូច្នេះច្បាប់ដកសញ្ជាតិដែលកម្ពុជាកំពុងធ្វើនេះ នឹងមានវិសាលភាពគ្របដណ្តប់លើជនបរទេសផង និងជនជាតិខ្មែរផង។ សម្តេចតេជោបញ្ជាក់ថា៖«ឥឡូវរាជរដ្ឋាភិបាល យើងបានដើរដល់ចំណុចនេះហើយ ជនជាតិបរទេសមួយចំនួនបានចូលសញ្ជាតិខ្មែរ ប៉ុន្តែគេទៅបម្រើបរទេសប្រឆាំងជាមួយយើង តែយើងគ្មានសិទ្ធិធ្វើទណ្ឌកម្មចំពោះគេតាមរយៈការដកសញ្ជាតិឯណា។ ឧទាហរណ៍ ជនជាតិថៃដែលចូលសញ្ជាតិកម្ពុជា គេត្រឡប់ទៅស្រុកវិញ គេផ្តល់លុយ ផ្តល់កាក់ ដើម្បីឱ្យទហានថៃវៃជាមួយយើង តើយើងដកសញ្ជាតិឬមិនដក ខ្ញុំចង់សួរកន្លែងនេះ ព្រោះកុំភ្លេចអតីតកាលឈឺច្បាប់យើងនៅកន្លែងហ្នឹង»។

រំលឹកបន្តិចថា អំឡុងពេលចុះសួរសុខទុក្ខកងទ័ពកន្លងទៅ កាលពីថ្ងៃទី ២៧​ខែមិថុនា ឆ្នាំ ២០២៥ សម្តេចតេជោ បានស្នើឱ្យធ្វើច្បាប់ដកសញ្ជាតិ ដោយសារសភាពការណ៍ព្រំដែន រវាងកម្ពុជា និងថៃ កាន់តែឡើងកម្តៅ ហើយច្បាប់នេះទៀតសោតសំដៅការពារផលប្រយោជន៍ជាតិខ្មែរជាធំ។ វិសាលភាពច្បាប់នេះ​ចែងច្បាស់ណាស់ គ្មានពលរដ្ឋណាមួយដែលត្រូវដកសិទ្ធិនោះទេ ប្រសិនបើអ្នកទាំងនោះមិនបានធ្វើអ្វីមួយដែលក្បត់ ឬប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង ដូច្នេះមិនចាំបាច់ភ័យនោះទេ។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា បញ្ជាក់ថា៖«អ្វីទៅនិយមន័យពីការក្បត់ជាតិ មិនមែនគ្រាន់តែសិទ្ធិបញ្ចេញមតិទេ ជំទាស់ ធ្វើជាបក្សប្រឆាំង ស្មើនឹងទោសក្បត់ជាតិ គឺអត់ទេ។ ប៉ុន្តែទង្វើទាំងឡាយដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិរបស់ខ្លួន ទើបជាគោលដៅ ចឹងមានអ្វីដែលត្រូវខ្លាច អ្នកដែលឃុបឃិតជាមួយបរទេសទាំងឡាយ ទើបជាគោលដៅ»៕

The post សម្តេចតេជោ៖ ជនបរទេសក៏ដោយដែលទទួលបានសញ្ជាតិខ្មែរត្រូវដកសញ្ជាតិវិញ ករណីឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា appeared first on Kampuchea Thmey Daily.

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ
លោក ឃុត ចាន់ដារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៩នៃរដ្ឋសភា បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិខ្មែរ គឺជាឧបករណ៍គត្តិយុត្តដ៏រឹងមាំ​សម្រាប់ការពារជាតិ ការពារប្រជាជន ការពារបុព្វហេតុដ៏ត្រឹមត្រូវរបស់ជាតិមាតុភូមិ ហើយវាមិនមែនជាការគាបសង្កត់ផ្នែកនយោបាយណាមួយទៅដល់ប្រជាពលរដ្ឋខ្មែរ ឬអ្នកនយោបាយណានោះទេ ។

លោក ឃុត ចាន់ដារ៉ា

នេះជាការឡើងថ្លែងមតិរបស់លោក នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមតំណាងរាស្រ្ត លោកសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មមាត្រាទី ៣៣ នៃរដ្ឋធម្មនុញ្ញ ដែលបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រដ្ឋសភា និងរដ្ឋាភិបាល ក្នុងការប្រឆាំងអំពើក្បត់ជាតិ ប្រឆាំងការជ្រៀតជ្រែកពីបរទេស និងជឿជាក់ថារដ្ឋាភិបាល និងតាក់តែងច្បាប់មួយមកអនុវត្តប្រកបដោយប្រសិទ្ធភាព សុចរិតភាព និងគោរពសិទ្ធិមនុស្ស។

ជាមួយគ្នានេះ លោក ឃុត ចាន់ដារ៉ា អំពាវនាវដល់លោកតា លោកយាយ អ៊ុំ ពូមីង បងប្អូន និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាជឿជាក់លើរដ្ឋាភិបាលកម្ពុជាដើម្បីឧត្តមប្រយោជន៍ជាតិ ចៀសវាងជឿតាមការញុះញង់ពីក្រុមជ្រុលនិយមចំនួន។ លោកសង្កត់ធ្ងន់ថា៖«មិនដូចអ្វីដែលមជ្ឈដ្ឋានអគតិមួយចំនួនដែលឃោសនាថា នេះជាការរៀបចំដើម្បីធ្វើការគាបសង្កត់នយោបាយ ឬរំលោភសិទ្ធិមនុស្សនោះទេ» ។

លោកបន្ថែមទៀតថា វិសោធនកម្មនេះជាកិច្ចការដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ និងមាតុភូមិជាទីស្នេហា ដែលនេះគឺជាជំហានដ៏ត្រឹមត្រូវ ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ ការពារផលប្រយោជន៍ជាតិ និងការទប់ស្កាត់អំពើក្បត់ជាតិ។ លោកថា៖«វិសោធនកម្មនេះប្រាកដណាស់ នឹងបើកផ្លូវមួយដែលយើងអាចដកសញ្ជាតិបាន ហើយការដកនេះ ចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ដែលធ្វើសកម្មភាពប៉ះពាល់ទៅដល់សន្តិសុខជាតិ ឬបុគ្គលណាដែលចូលរួមជាមួយបរទេសដើម្បីជ្រៀតជ្រែកកិច្ចការជាតិ ឃុបឃិតជាមួយបរទេស ក្នុងការបំផ្លាញឧត្តមប្រយោជន៍ជាតិរបស់យើង។

«មូលហេតុដែលយើងធ្វើនេះ យើងឃើញជាក់ស្តែងគឺសមាជិករដ្ឋសភាទាំង ១២៥រូប​មកពីគ្រប់គណបក្សនយោបាយជាហត្ថលេខីក្នុងការស្នើសុំធ្វើវិសោធនកម្ម ដើម្បីរួមគ្នាប្រឆាំងអំពើក្បត់ជាតិ ការជ្រៀតជ្រែកពីបរទេស និងការបំផ្លាញផលប្រយោជន៍ជាតិ»។ ប្រាកដណាស់វិសោធនកម្មនេះ នឹងបំពេញចន្លោះច្បាប់ដែលមិនទាន់បានចែង គឺច្បាប់សញ្ជាតិឆ្នាំ ១៩៩៦ ដែលបានចែងពីខ្លឹមសារទទួលបានសញ្ជាតិ ប៉ុន្តែពុំមានចែងពីការដកសញ្ជាតិ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឃុត ចាន់ដារ៉ា។

លោក កើត រិទ្ធ

ឆ្លើយតបទៅនឹងក្រុមជ្រុលនិយមខ្លះដែលបានលើកឡើងថា ការធ្វើវិសោធន៍កម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិខ្មែរគឺជាអំពើប្រល័យពូជសាសន៍ ត្រូវបានលោក កើត រិទ្ធ ឧបនាកយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តបវិញថា ការលើកនេះគឺគ្មានមូលដ្ឋាន និងមិនបានធ្វើការស្រាវជ្រាវ ឬមិនមានការយល់ដឹងអ្វីសោះ។ លោកបញ្ជាក់ថា៖« ប្រសិនបើការដកសញ្ជាតិគឺជាអំពីប្រល័យពូជសាសន៍ ដូច្នេះប្រទេសជាង១៥០នៅលើពិភពលោក ដូចជាអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា ជាដើមនោះ សុទ្ធតែជាប្រទេសដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដែរហើយ»៕

The post តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ appeared first on Kampuchea Thmey Daily.

ព្រះមហាក្សត្រ អំពាវនាវប្រជារាស្រ្តខ្មែររួបរួមគ្នាថែរក្សាប្រទេសជាតិ​ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះបន្ទូល អំពាវនាវប្រជាជាតិខ្មែរទាំងមូលតាំងចិត្តក្នុងសមាធិ ប្រកាន់យកជានិច្ចនូវស្មារតី ខ្មែររួបរួមគ្នាថែរក្សា ការពារគោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលជានិមិត្តរូបនៃគុណតម្លៃទំនើប រួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង។

វិមានរដ្ឋធម្មនុញ្ញ

ព្រះមហាក្សត្រ បានធ្វើការអំពាវនាវបែបនេះ ក្នុងពិធីស្ដេចយាងព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤។
ព្រះមហាក្សត្រ មានព្រះបន្ទូលថា វិមានរដ្ឋធម្មនុញ្ញជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើង ហើយនៅថ្ងៃនេះត្រូវជាខួប ៣១​ឆ្នាំ ដែលប្រជាជាតិយើងកំពុងប្រារព្វព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរ មានឆន្ទៈគោរព ការពារ លើកតម្កើងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិយើង។

ព្រះមហាក្សត្រ មានព្រះបន្ទូលថា៖«សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុងឧត្តមនេះ គឺជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សា​និងបន្តអភិវឌ្ឍប្រកបដោយភាពអង់អាចស្វាហាប់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស»។

ព្រះករុណា មានព្រះបន្ទូលបញ្ជាក់ថា ជាសច្ចៈធម៌មិនអាចប្រកែកបានរយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយ ឈ្នះ ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំ អនុវត្តផ្ទាល់ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ ដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើឱ្យសម្រេចនូវសមិទ្ធផលដ៏ធំធេងក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតីថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ។

វិមានរដ្ឋធម្មនុញ្ញ

ព្រះករុណា មានព្រះបន្ធូលដោយធ្វើការកត់សម្គាល់ថា អស់រយៈពេលច្រើនឆ្នាំមកនេះ កម្ពុជាបានកសាងប្រទេសជាតិទៅជាកោះសន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឱ្យប្រទេសជាតិបានឈានឡើង រីកចម្រើន លូតលាស់ សម្បូររុងរឿងដូចបច្ចុប្បន្ន។

គួរជម្រាបថា នាពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដោយមានវត្តមានចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើន៕

The post ព្រះមហាក្សត្រ អំពាវនាវប្រជារាស្រ្តខ្មែររួបរួមគ្នាថែរក្សាប្រទេសជាតិ​ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ appeared first on Kampuchea Thmey Daily.

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លើកឡើងពីសមិទ្ធផលធម្មនុញ្ញសំខាន់ៗ ក្រោយការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ រយៈពេល ៣០ឆ្នាំមកនេះ
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ក្នុងរយៈពេល ៣០ឆ្នាំ ក្រោយការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ គឺព្រះរាជាណាកម្ពុជាសម្រេចបានសមិទ្ធផលធម្មនុញ្ញសំខាន់ៗចំនួន ៤។ ការលើកឡើងខាងលើនេះ គឺនៅក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម មានប្រសាសន៍ឲ្យដឹងថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើ។

សភាធម្មនុញ្ញ បានតាក់តែងរក្សាឲ្យមានមកវិញ នូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយបញ្ចូលទាំងស្រុង និងលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី ៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកថា ការបន្សំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម។ លោក អ៊ឹម ឈុនលឹម បានឲ្យដឹងទៀតថា ព្រះរាជាណាកម្ពុជាសម្រេចបានសមិទ្ធផលដូចខាងក្រោម៖

១. កម្ពុជារក្សាការពារ និងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញឡើងវិញក្នុងឆ្នាំ ១៩៩៣ និងជាលើកទី ២ក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជា បានវិវឌ្ឍពីដំណាក់កាលបង្កើតឡើងវិញមកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាពក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានទទួលការគោរពលើកតម្កើងពីគ្រប់ស្ថាប័នជាតិ និងប្រជារាស្ត្រខ្មែរ។

២. លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា៖ របបប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជា សម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗមួយចំនួន៖

និយាមគោលការណ៍ទី១៖ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ប្រើតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចទាំងបី មានសមត្ថកិច្ចដាច់ពីគ្នា អំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ មានគោលការណ៍រក្សាតុល្យភាពទៅវិញទៅមក គឺរដ្ឋសភាផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែករណីរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុង ១២ខែ។

និយាមគោលការណ៍ទី២៖ កម្ពុជាប្រតិបត្តិរបបបោះឆ្នោតពហុបក្ស ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសរីភាពនយោបាយ និងធានារក្សាបាននូវការចូលរួមការបោះឆ្នោត។ និយាមគោលការណ៍ទី៣៖ នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បាននិងកំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងវិវត្តឈានឡើងជាជំហានៗ ដូចតទៅ៖

(១) ជំហានវឌ្ឍនភាពទី១៖ អំណាចថ្នាក់ជាតិត្រូវបានបែងចែកទៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៍ជាមូលដ្ឋាន នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ (២) ជំហានវឌ្ឍនភាពទី២៖ របបប្រជាធិបតេយ្យសភា ផ្អែកលើស្មារតីសម្ព័ន្ធភាពនយោបាយទូលាយជានីតិវិធីកំណត់ការ រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា កូរ៉ុមសម័យប្រជុំរដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល នីតិកាលថ្មី ក្នុងគោលបំណងបង្កើតវប្បធម៌សន្ទនារវាងដៃគូនយោបាយ។ សម្ព័ន្ធភាពជាដៃគូល្អ និងវប្បធម៌សន្ទនាពុំជាប់លាប់ អាស្រ័យចរិតនយោបាយ ជ្រុលនិយម នាំឲ្យមានការជាប់គាំងដំណើរការរៀបចំរាជរដ្ឋាភិបាល និងអស្ថិរភាពសង្គម ក្រោយការបោះឆ្នោតនីតិកាលនីមួយៗ។

(៣) ជំហានវឌ្ឍនភាពទី៣៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានកែទម្រង់ឲ្យមានកម្រិតជាស្ថាប័នធម្មនុញ្ញ។ ដើម្បីធានាជំនឿទុកចិត្តលើសមាសភាពចម្រុះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់ឲ្យគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ជាអ្នករៀបចំផ្ទាល់នូវសមាសភាព នៃគណៈកម្មាធិការនេះ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

(៤) ជំហានវឌ្ឍនភាពទី៤៖ នេះជាជំហានពង្រឹងសណ្តាប់ធ្នាប់គណបក្សនយោបាយ តាមរយៈការកំណត់ដែនបន្ទាត់ក្រហម ទាក់ទងនឹងកាតព្វកិច្ចតម្រូវចំពោះគណបក្សនយោបាយនីមួយៗ ដែលត្រូវគោរពរដ្ឋធម្មនុញ្ញនិងច្បាប់។ (៥) ជំហានវឌ្ឍនភាពទី៥៖ ជាការរៀបចំពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ តាមរយៈការកំណត់លក្ខណសម្បត្តិ ត្រូវមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ សម្រាប់មុខតំណែងមេដឹកនាំកំពូលនៃស្ថាប័នធម្មនុញ្ញរបស់ជាតិ។

(៦) ជំហានវឌ្ឍនភាពទី៦៖ ជាការបំពេញចន្លោះខ្វះខាតនៃនីតិវិធីធម្មនុញ្ញ ដើម្បីធានាឲ្យស្ថាប័នកំពូលរបស់ជាតិជា ពិសេសអំណាចនីតិប្រតិបត្តិ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព។

៣. កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់៖ គោលការណ៍ទី១៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលគ្រប់ស្ថាប័នជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរព។ ជាសមិទ្ធផលធម្មនុញ្ញ គឺរាជរដ្ឋាភិបាលរក្សាការពារបាន ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, អនុវត្តនយោបាយ បង្រួបបង្រួមជាតិនិងឯកភាពជាតិដោយជោគជ័យ, រក្សាការពារបានល្អ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ, កាតព្វកិច្ចថ រក្សាការពារ ប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ, នីត្យានុកូលភាព សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឲ្យជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ប្រែប្រួលកាន់តែល្អប្រសើរ។

គោលការណ៍ទី២៖ អំណាចតុលាការ ជាអំណាចឯករាជ្យ មានសមត្ថកិច្ចជម្រះរឿងក្ដីទាំងអស់ដែលពាក់ព័ន្ធនឹងសំណុំរឿង ព្រហ្មទណ្ឌ រដ្ឋប្បវេណី រួមទាំងសំណុំរឿងរដ្ឋបាល។ គោលការណ៍ទី៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាង នីតិរដ្ឋ។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចការងារសំខាន់ៗ ក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញ៖ ការថ្វាយមតិព្រះមហាក្សត្រ, ការបកស្រាយរដ្ឋធម្មនុញ្ញការបកស្រាយច្បាប់, ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការសម្រេចលើករណីវិវាទកម្មទាក់ទងនិងការបោះឆ្នោត។

កម្ពុជាក៏មានបញ្ហាប្រឈមខ្លះៗ ហើយក្នុងចំណោមមូលហេតុនៃបញ្ហាទាំងនេះ មានចំណុចមួយចំនួនគួរកត់សម្គាល់ គឺបញ្ហាទី១ លក្ខណៈជឿនលឿន នៃរដ្ឋធម្មនុញ្ញនិ ងនិន្នាការសកលនៃច្បាប់ថ្មីៗរបស់កម្ពុជា ដែលរងឥទ្ធិពលនៃវប្បធម៌ចម្រុះ មានកម្រិតសកលនិងលក្ខណៈបច្ចេកទេសខ្ពស់ ពិតជាទាមទារនូវពេលវេលាសម្រាប់ការបកស្រាយ ពន្យល់ជាបន្តបន្ទាប់និងខ្ជាប់ខ្ជួន តាមរយៈការពង្រឹងពង្រីកយន្តការអប់រំបណ្ដុះបណ្ដាល (រួមទាំការបញ្ចូលក្នុងកម្មវិធីសិក្សា អំពីគោលការណ៍គ្រឹះទាំងឡាយន រដ្ឋធម្មនុញ្ញ) និងការផ្សព្វផ្សាយដល់គ្រប់ស្ថាប័នពាក់ព័ន្ធរហូតដល់មហាជន។

បញ្ហាទី២ កម្រិតយល់ដឹងទូទៅអំពីយុត្តិធម៌ក្នុងក្របខ័ណ្ឌច្បាប់ អាចនៅមានការប្រឈមក្នុងការអនុវត្ត ដោយសារតែបរិវត្តកម្មនយោបាយ សេដ្ឋកិច្ចនិងច្បាប់ឈានឡើងលឿន ខណៈដែលការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត អំពីសិទ្ធិតាមផ្លូវច្បាប់ទាក់ទងនឹងការប្រើប្រាស់អំណាចរបស់ខ្លួន តាមរយៈសាលាជម្រះក្តី ដែលអាចនាំឲកុមានគម្លាតយុត្តិធម៌សង្គម។

៤. កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជារដ្ឋគោរពការពារបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច៕

The post ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លើកឡើងពីសមិទ្ធផលធម្មនុញ្ញសំខាន់ៗ ក្រោយការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ រយៈពេល ៣០ឆ្នាំមកនេះ appeared first on Kampuchea Thmey Daily.

៣០ឆ្នាំចុងក្រោយ កម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន១០លើក​
កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ សម្ដេចនរោត្ដម សីហនុ ទ្រង់បានប្រកាសឱ្យ​ប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា។ រាប់ចាប់តាំងពីពេលនោះ រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានរយៈពេល៣០ហើយ។​ ក្នុងរយៈពេល៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះ កម្ពុជាក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើក។

(រូបភាពផ្នែកខាងឆ្វេងជាក្របផ្នែកខាងមុខ នៃរដ្ឋធម្មនុញ្ញ ដែលប្រកាសឱ្យប្រើឆ្នាំ១៩៩៣)

ឆ្លៀតក្នុង ទិវាប្រកាសរដ្ឋធម្មនុញ្ញ  កម្ពុជាថ្មី សូមជម្រាបជូនប្រិយមិត្ត អំពីការធ្វើវិសោធនកម្មទាំង១០លើកដូចតទៅ៖

ការធ្វើវិសោធនកម្មលើកទី១ ក្នុងឆ្នាំ១៩៩៤

ការធ្វើ​វិសោធនកម្មជាលើកទី១នេះគឺ ធ្វើវិសោធនកម្មទៅលើច្បាប់ធម្មនុញ្ញ ស្តីពីការកែប្រែមាត្រា ២៨ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ ។

ការធ្វើវិសោធនកម្មលើកទី២ ក្នុងឆ្នាំ១៩៩៩

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី២នេះ គឺធ្វើវិសោធនកម្មទៅលើមាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៨ មាត្រា២២ មាត្រា២៤ មាត្រា២៦ មាត្រា២៨ មាត្រា៣០ មាត្រា៣៤  មាត្រា៥១ មាត្រា៩០ មាត្រា៩១ មាត្រា៩៣ និង មាត្រាទាំងឡាយ នៃជំពូកទី៨ ដល់ជំពូកទី១៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។  ក្រោយធ្វើវិសោធនកម្មចប់ដោយជោគជ័យ សម្ដេច នរោត្ដម សីហនុ តបតាមសំណើរប្រធានរដ្ឋសភា ទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រមលេខ នស/ រកម/០៣៩៩/០១ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ប្រកាសឱ្យប្រើនូវច្បា​ប់វិសោធនកម្មរដ្ឋធម្មនុញ្ញ។

ការធ្វើវិសោធនកម្មលើកទី៣ ក្នុងឆ្នាំ២០០១

ព្រះរាជក្រមលេខៈ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ឡាយព្រះហស្ដលេខា ដោយសម្ដេច នរោត្ដម សីហនុ ទ្រង់ប្រកាសឱ្យបើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ និងមាត្រា២៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មលើកទី៤ ក្នុងឆ្នាំ២០០៥

ឆ្លងកាត់ការធ្វើវិសោធនកម្មចប់សព្វគ្រប់ ច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ៨៨ និងមាត្រា ១១១ថ្មី នៃរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើ ដោយសម្ដេច នរោត្ដម សីហមុនី​ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

ការធ្វើវិសោធនកម្មលើកទី៥ ក្នុងឆ្នាំ២០០៦

ការធ្វើវិសោធនកម្មលើ មាត្រា ៨២ មាត្រា ៨៨ថ្មី មាត្រា ៩០ថ្មី មាត្រា ៩៨ មាត្រា ១០៦ថ្មី មាត្រា ១១១ថ្មី (មួយ) មាត្រា ១១៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០៦ ឡាយព្រះហស្តដោយ សម្ដេច នរោត្ដម សីហមុនី ក្នុងថ្ងៃទី៩ ខែមីនា ឆ្នាំ២០០៦។

ការធ្វើវិសោធនកម្មលើកទី៦ ក្នុងឆ្នាំ២០០៨

ការធ្វើវិសោធនកម្មជាលើកទី៦ នេះ គឺធ្វើវិសោធនកម្មលើមាត្រា ១៤៥ថ្មី និងមាត្រា ១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មលើកទី៧ ក្នុងឆ្នាំ២០១៤

ការធ្វើវិសោធនកម្មលើកនេះ គឺធ្វើវិសោធនកម្មលើមាត្រា ៧៦ និងមាត្រាទាំងឡាយពី ជំពូកទី ១៥ថ្មី ដល់ជំពូកទី ១៦ថ្មី។ ក្រោយធ្វើវិសោធនកម្មចប់សព្វគ្រប់ សម្ដេច នរោត្ដម សីហមុនី ទ្រង់ប្រកាសឱ្យបើ ដោយព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។

ការធ្វើវិសោធនកម្មលើកទី៨ ក្នុងឆ្នាំ២០១៨

ការវិសោធនកម្មជាលើកទី៨នេះ គឺធ្វើលើមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មលើកទី៩ ក្នុងឆ្នាំ២០២១

ការធ្វើវិសោធនកម្មលើកទី៩ បានធ្វើវិសោធនកម្មលើមាត្រា ១៩ ថ្មី មាត្រា៨២ថ្មី មាត ១០៦ ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

ការធ្វើវិសោធនកម្មលើកទី១០ ក្នុងឆ្នាំ២០២២

ការធ្វើវិសោធនកម្មលើកចុងក្រោយបង្អស់នេះ គឺធ្វើវិសោធនកម្មលើមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ។  ក្រោយធ្វើវិសោធនកម្មចប់សព្វគ្រប់ ព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហមុនី ទ្រង់បានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨២២/ ០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ៣០ឆ្នាំចុងក្រោយ កម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន១០លើក​ appeared first on Kampuchea Thmey Daily.

ក្រសួងយុត្តិធម៌ ហៅក្រុមអ្នករិះគន់វិសោធនកម្មរដ្ឋធម្មនុញ្ញថា មិនក្លាហានមកជជែកតទល់គ្នាជាសាធារណៈ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការគេចវេះរបស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដែលមិនទទួលយកការពន្យល់ និងការបកស្រាយរបស់ក្រសួងពាក់ព័ន្ធនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺជាភាពអាម៉ាស់ និងខ្វះសេចក្ដីក្លាហានពិតប្រាកដរបស់ក្រុមទាំងនោះ ដែលមិនហ៊ានមកជជែកតទល់គ្នាជាសាធារណៈ។

ការថ្លែងបែបនេះរបស់លោក ជិន ម៉ាលីន ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ បានប្រកាសអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការពន្យល់ និងបកស្រាយបំ ភ្លឺដោយផ្ទាល់បន្ថែមទៀត ដើម្បីជម្រះចោលក្ដីកង្វល់ ក៏ដូចជាភាពមិនច្បាស់លាស់លើខ្លឹមសារនៃវិសោធនកម្មនេះ។ ប៉ុន្តែបែរជាក្រុមគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនោះ មិនហ៊ានចូលមកស្ដាប់ការបំភ្លឺ និងជជែកតទល់គ្នាផ្ទាល់ ដោយបើកចំហរជាសាធារណៈទៅវិញ។

អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះថា «ប្រសិនបើគាត់គេចវេះ ហើយយកលេសនេះលេសនោះ គឺថាវាជាភាពអាម៉ាស់មួយសម្រាប់ពួកគាត់ទេ ដែលធ្វើការរិះគន់គេ តែគេហៅមកជជែកគ្នា ដើម្បីបកស្រាយបំភ្លឺ ពន្យល់ បែរជាមិនចូលមក» ។

លោក សង្កាត់ធ្ងន់ថា  ប្រសិនបើការរិះគន់របស់ក្រុមគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនោះ ដើម្បីផលប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិតប្រាកដមែននោះ គឺពួកគាត់គួរតែចូលមក ជួបជជែកតទល់គ្នាជាសារធារណៈជាមួយក្រុមការងាររបស់ក្រសួងយុត្តិធម៌។

ជាមួយគ្នានេះ លោក ជិន ម៉ាលីន អះអាងថា ការប្រកាសអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនេះ គឺមិនមែនដើម្បីធ្វើការពិគ្រោះយោបល់លើដំណើរការនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ ដោយសារការធ្វើវិសោធនកម្មនេះ បានបំពេញតាមនីតិវិធី និងលក្ខខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរួចហើយ។ លោកបញ្ជាក់ថា គោលបំណងនៃការប្រកាសអញ្ជើញនេះ គឺដើម្បីឲ្យពួកគាត់មកទទួលការពន្យល់ និងបកស្រាយបន្ថែមពីក្រុមអ្នកជំនាញផ្នែកច្បាប់ ដោយហេតុថាការរិះគន់ ការអធិប្បាយនានា ឬការលើកឡើងរបស់អ្នកទាំងនោះ គឺខុសស្រឡះទាំងស្រុងអំពីខ្លឹមសារ និងគោលបំណងនៃវិសោធកម្មរដ្ឋធម្មនុញ្ញលើក១០នេះ។

ជំនួបដោយផ្ទាល់នេះ ត្រូវបានក្រសួងយុត្តិធម៌ កំណត់នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០ នាទីតទៅ អាស្រ័យទៅតាមសំណើ និងពេលវេលារបស់ គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល។ ប៉ុន្តែបើតាមលោក ជិន ម៉ាលីន គឺមកដល់ពេលនេះ ក្រសួងមិនទាន់បានទទួលសំណើពីភាគីណាមួយ  ដើម្បីណាត់ជួបតាមការប្រកាសអញ្ជើញរបស់ក្រសួងនៅឡើយទេ៕

ដោយ ៖ ធឿន វ៉ាន់សុង

The post ក្រសួងយុត្តិធម៌ ហៅក្រុមអ្នករិះគន់វិសោធនកម្មរដ្ឋធម្មនុញ្ញថា មិនក្លាហានមកជជែកតទល់គ្នាជាសាធារណៈ   appeared first on Kampuchea Thmey Daily.

វេទិកា​សន្តិភាពកម្ពុជា​​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុមជំទាស់​ធ្វើវិសោធន​កម្មរដ្ឋធម្មនុញ្ញ
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃវេទិកាសន្តិភាពកម្ពុជា (Cambodia Peace Forum) បានប្រកាស​គាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ដែលរដ្ឋសភាជាតិ​បាន​អនុម័តរួច​នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ដោយលើកឡើងថា នោះគឺជាធ្វើដើម្បី​បម្រើឧត្ដម​ប្រយោជន៍ជាតិ។

​សេចក្តីថ្លែងការណ៍ដែលទទួលបាននៅថ្ងៃទី ៣០ ខែកក្កដានេះ​បានលើកឡើង​ថា “ដើម្បីបុព្វហេតុ​ជាតិមាតុភូមិ និងសេចក្តីសុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសធានានូវស្ថិរភាព​នយោ​បាយ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យក្រោមអគ្គមគ្គុទ្ទេសក៏ដឹកនាំដ៏ឆ្លាតវៃរបស់សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី យើងខ្ញុំទាំងអស់គ្នា​ជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃ វេទិកាសន្តិភាព​កម្ពុជា (Cambodia Peace Forum) ​សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ដែលរដ្ឋសភា​ជាតិបានអនុម័តរួចរាល់ហើយនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២”។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា វេទិកា​សន្តិភាពកម្ពុជាប្រឆាំងដាច់ខាតចំពោះ ជនអគតិទាំងឡាយណា បុគ្គលណា​ និងក្រុមពួកនយោបាយណា ដែលជំទាស់និងការធ្វើវិសោធនកម្មនេះក្នុងគោល​បំណង​បម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួននិងក្រុមខ្លួនដោយមិនគិតតម្កល់ផលប្រយោជន៍ជាតិនិងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជាជាធំ៕

អត្ថបទ៖ កោះកែវ

The post វេទិកា​សន្តិភាពកម្ពុជា​​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុមជំទាស់​ធ្វើវិសោធន​កម្មរដ្ឋធម្មនុញ្ញ appeared first on Kampuchea Thmey Daily.