ព័ត៌មានជាតិ
វេទិកាសន្តិភាពកម្ពុជាប្រឆាំងដាច់ខាតចំពោះក្រុមជំទាស់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃវេទិកាសន្តិភាពកម្ពុជា (Cambodia Peace Forum) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ដែលរដ្ឋសភាជាតិបានអនុម័តរួចនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ដោយលើកឡើងថា នោះគឺជាធ្វើដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ។

សេចក្តីថ្លែងការណ៍ដែលទទួលបាននៅថ្ងៃទី ៣០ ខែកក្កដានេះបានលើកឡើងថា “ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសេចក្តីសុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសធានានូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យក្រោមអគ្គមគ្គុទ្ទេសក៏ដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃ វេទិកាសន្តិភាពកម្ពុជា (Cambodia Peace Forum) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ដែលរដ្ឋសភាជាតិបានអនុម័តរួចរាល់ហើយនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២”។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា វេទិកាសន្តិភាពកម្ពុជាប្រឆាំងដាច់ខាតចំពោះ ជនអគតិទាំងឡាយណា បុគ្គលណា និងក្រុមពួកនយោបាយណា ដែលជំទាស់និងការធ្វើវិសោធនកម្មនេះក្នុងគោលបំណងបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួននិងក្រុមខ្លួនដោយមិនគិតតម្កល់ផលប្រយោជន៍ជាតិនិងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជាជាធំ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


