ព័ត៌មានជាតិ
ព្រះមហាក្សត្រ អំពាវនាវប្រជារាស្រ្តខ្មែររួបរួមគ្នាថែរក្សាប្រទេសជាតិ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះបន្ទូល អំពាវនាវប្រជាជាតិខ្មែរទាំងមូលតាំងចិត្តក្នុងសមាធិ ប្រកាន់យកជានិច្ចនូវស្មារតី ខ្មែររួបរួមគ្នាថែរក្សា ការពារគោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលជានិមិត្តរូបនៃគុណតម្លៃទំនើប រួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង។

ព្រះមហាក្សត្រ បានធ្វើការអំពាវនាវបែបនេះ ក្នុងពិធីស្ដេចយាងព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤។
ព្រះមហាក្សត្រ មានព្រះបន្ទូលថា វិមានរដ្ឋធម្មនុញ្ញជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើង ហើយនៅថ្ងៃនេះត្រូវជាខួប ៣១ឆ្នាំ ដែលប្រជាជាតិយើងកំពុងប្រារព្វព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរ មានឆន្ទៈគោរព ការពារ លើកតម្កើងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិយើង។
ព្រះមហាក្សត្រ មានព្រះបន្ទូលថា៖«សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុងឧត្តមនេះ គឺជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សានិងបន្តអភិវឌ្ឍប្រកបដោយភាពអង់អាចស្វាហាប់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស»។

ព្រះករុណា មានព្រះបន្ទូលបញ្ជាក់ថា ជាសច្ចៈធម៌មិនអាចប្រកែកបានរយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយ ឈ្នះ ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំ អនុវត្តផ្ទាល់ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ ដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើឱ្យសម្រេចនូវសមិទ្ធផលដ៏ធំធេងក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតីថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ។

ព្រះករុណា មានព្រះបន្ធូលដោយធ្វើការកត់សម្គាល់ថា អស់រយៈពេលច្រើនឆ្នាំមកនេះ កម្ពុជាបានកសាងប្រទេសជាតិទៅជាកោះសន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឱ្យប្រទេសជាតិបានឈានឡើង រីកចម្រើន លូតលាស់ សម្បូររុងរឿងដូចបច្ចុប្បន្ន។
គួរជម្រាបថា នាពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដោយមានវត្តមានចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


